របៀបកំណត់ USB Flash Drive ដើម្បីដំឡើង Windows 7


សិនបើកុំព្យូទ័ររបស់លោកអ្នកប្រើប្រាស់នូវ Windows ជំនាន់ចាស់ ហើយលោកអ្នកមានបំណងចង់ ធ្វើការ Upgrade វាទៅ Windows 7 នោះលោកអ្នកប្រាកដជាមានការងឿងឆ្ងល់ថា តើត្រូវធ្វើដូចម្តេចទើបអាច ដំឡើង Windows 7 បាន បើម៉ាស៊ីនកុំព្យូទ័រនេះពុំមាន DVD Drive? ប៉ុន្តែសូមលោកអ្នកកុំព្រួយនៅពេលនេះក្រុមការងារយើងខ្ញុំនឹងបង្ហាញលោកអ្នកនូវរបៀបដំឡើង Windows 7 តាមរយៈ USB Flash Drive តាមជំហាន បន្តបន្ទាប់ដូចខាងក្រោម៖

ការដំឡើង Windows 7 តាមរយៈ Flash Drive គឺពុំខុសគ្នាទៅនឹងការដំឡើងតាមរយៈ DVD នោះទេ។ ប៉ុន្តែជំហានដំបូងលោកអ្នកត្រូវកំណត់ Flash Drive ឲ្យទៅជា Bootable Device ដែលមានផ្ទុកនូវ Operating System ជាមុនសិន។ ដូច្នេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញនូវ Utilities ដែលផ្តល់នូវលក្ខណៈ ងាយស្រួល ក្នុងការបង្កើត Bootable USB Drive រួចហើយធ្វើការថតចម្លង Windows 7 ទៅក្នុង USB ផងដែរ។

ចំណាំៈ លោកអ្នកចាំបាច់ត្រូវមាន USB Flash ដែលមានទំហំយ៉ាងតិចបំផុត 4GB

Windows 7 USB/DVD Download Tool
ប្រសិនបើលោកអ្នកមានឯកសារ Windows 7 ជា ISO Image លោកអ្នកអាចប្រើ Utility មួយរបស់ Microsoft ដែលអនុញ្ញាតឲ្យលោកអ្នកប្រើដោយមិនគិតថ្លៃ ហើយងាយស្រួលក្នុងការកំណត់ Option ដើម្បីបញ្ចូល Image នោះទៅក្នុង USB Flash drive។ សម្រាប់តម្រូវការរបស់កម្មវិធីនេះគឺ៖

  •  Windows XP SP2 ឬខ្ពស់ជាងនេះ
  • .Net Framework 2.0
  • Microsoft Image Mastering API V2 (លោកអ្នកអាចទាញយកឯកសារនេះបានតាមរយៈ Link ខាងក្រោម)

១. ដំណាក់កាលដំបូងលោកអ្នកត្រូវធ្វើការ Format Flash Drive ជា NTFS ជាមុនសិន

២. សូមដំណើរការកម្មវិធី Windows 7 USB/DVD Download Tool បន្ទាប់មកជ្រើសរើសទីតាំងរបស់ឯកសារ Windows 7 ISO ដែលស្ថិតនៅ រួចចុចប៊ូតុង Next

៣. ចុចប៊ូតុង USB Device

៤. សូម Select យក Flash drive បន្ទាប់មកចុចប៊ូតុង Begin copying

៥. ដំណាក់កាលនេះលោកអ្នកត្រូវរង់ចាំរហូតដំណើរការថតចម្លងត្រូវបានបញ្ចប់

៦. បន្ទាប់ពីដំណើរការថតចម្លងបញ្ចប់ លោកអ្នកនឹងឃើញមានឯកសារមួយចំនួននៅក្នុង Flash drive របស់ លោកអ្នក ដែលដូចទៅនឹង Installation disc ដែរ

ឥឡូវនេះលោកអ្នកអាចដំឡើង Windows 7 តាមរយៈ USB Flash drive បាន។

ប្រភពឯកសារ៖ NiDAរបៀបកំណត់ USB Flash Drive ដើម្បីដំឡើង Windows 7