ភ្លេងជាតិ

នគររាជ


បទនគររាជ(ភាសាអង់គ្លេស Royal Kingdom) គឺជាចំរៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ បទនគររាជ ត្រូវបាននិពន្ធដោយសម្ដេចសង្ឃរាជ ជួន ណាត ។

  • វគ្គទី១៖ ការបួងសួងដល់ទេព្តា សូមជួយថែរក្សាព្រះមហាក្សត្រខ្មែរប្រកបដោយបារមីខ្លាំងខ្លា មានទសពិធរាជធម៌ដែលបានដឹកនាំកសាងប្រាសាទអង្គរវត្តនិងគ្រប់គ្រងផែនដីខ្មែរតាំងពីបុរាណមកដោយរុងរឿង។
  • វគ្គទី២៖ ប្រាសាទថ្មនៅកណ្តាលព្រៃ ធ្វើឲ្យយើងស្រមៃឃើញសម័យមហានគរដ៏រុងរឿង។ ជនជាតិខ្មែរមានជំហររឹងមាំដូចថ្ម បានធានាភ័ព្វព្រេងសំណាងរបស់កម្ពុជា។
  • វគ្គទី៣៖ ការរំលឹកគុណព្រះពុទ្ធសាសនានៅគ្រប់ទីវត្តអារាម ដែលជួយឲ្យប្រទេសខ្មែរក្លាយជាមហានគរ តាំងពីសម័យដូនតារៀងរហូតមក បើយើងជឿជាក់ និងប្រតិបត្តិតាមដូនតា យើងនឹងថ្កុំថ្កើងរុងរឿងដូចសម័យមហានគរ។

 ១~   សូមពួកទេព្ដា                   រក្សាមហាក្សត្រយើង

                     ឱ្យបានរុងរឿង                 ដោយជយមង្គល សិរីសួស្ដី

                          យើងខ្ញុំព្រះអង្គ                សូមជ្រកក្រោមម្លប់ព្រះបារមី

                                 នៃព្រះនរបតី                    វង្សក្សត្រាដែលសាងប្រាសាទថ្ម

         គ្រប់គ្រងដែនខ្មែរ            បុរាណថ្កើនថ្កាន។

 

   ២~   ប្រាសាទសិលា                កំបាំងកណ្ដាលព្រៃ

                              គួរឲ្យស្រមៃ                      នឹកដល់យសសក្ដិ មហានគរ

                           ជាតិខ្មែរដូចថ្ម                   គង់វង្សនៅល្អ រឹងប៉ឹងជំហរ

                                   យើងសង្ឃឹមពរ                ភ័ព្វព្រេងសំណាងរបស់កម្ពុជា

               មហារដ្ឋកើតមាន             យូរអង្វែងហើយ។

 

៣~   គ្រប់វត្តអារាម                  ឮតែសូរស័ព្ទធម៌

                      សូត្រដោយអំណរ           រំឭកគុណពុទ្ធសាសនា

                                           ចូរយើងជាអ្នក                ជឿជាក់ស្មោះស្ម័គ្រ តាមបែបដូនតា

                                                       គង់តែទេវតា                     នឹងជួយជ្រោមជ្រែងផ្គត់ផ្គង់ប្រយោជន៍ឱ្យ

        ដល់ប្រទេសខ្មែរ               ជាមហានគរ។

ពង្សាវតារខ្មែរ


បទពង្សាវតារខ្មែរ ជាស្នាដៃរបស់ សាស្រ្តាចារ្យនួនកន (១៩៣៤ – ២០០២) សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និពន្ធនៅថ្ងៃទី ១២ខែកញ្ញា ១៩៥៨ អត្ថន័យក្នុងបទនេះ មានលក្ខណះជាតិនិយម ដោយបានទូន្មាន យើងគ្រប់គ្នា ឲ្យយល់ដឹងពីសាវតារ និងវប្បធម៌ដ៏រុងរឿងរបស់យើង កាលពីសម័យមហានគរ ដែលបានផ្សព្វផ្សាយ រហូតដល់ចុងបូព៌ា។ បទនេះក៏បង្កប់មនោសញ្ចេតនាស្នេហាជាតិ បណ្តុះគំនិតជាតិនិយម និង បង្ហាញពីមោទនភាពដែលបានកើតមកជាកូនខ្មែររស់នៅលើទឹកដីអាណាចក្រខ្មែរ។

ជាងនេះទៅទៀតបទចម្រៀងនេះក៏បានដាស់សតិកូនខ្មែរគ្រប់រូបឲ្យងើបឡើង តាំងចិត្តឲ្យមុតមាំ ដើម្បីថែរក្សា និង លើកតម្កើនវប្បធម៌ជាតិខ្លួន ឲ្យរុងរឿងដូចសម័យមហានគរ។
ជាធម្មតា បទនេះត្រូវបានចាក់ផ្សាយនៅតាមវិទ្យុនៅពេលព្រឹកៗ ក៏ដោយជាត្រូវបានសិស្សានុសិស្ស ច្រៀងយ៉ាងទ្រហឹងអឺងកង លាន់ឮសូរយ៉ាងពិរោះរណ្តំ ពេញទីធ្លាសាលានៅពេលគោរពទង់ជាតិ ។

១~        ខ្មែរអើយចូរចាំជាក់ថា      

តាមសាវតារ ជាតិខេមរា ធ្លាប់តែថ្កើង

ទឹកដីខ្មែរធំ ទូលំទូលាយ សព្វសាយរុងរឿង

គេឯង តែងលើកតម្កើង តម្កល់ជាតិយើង

ចាត់ទុកឡើងជាជាតិច្បង ។

 

២~       អារ្យធម៌ ខ្ពង់ខ្ពស់ឆើតឆាយ          

បានចេញផ្សព្វផ្សាយ គ្រប់ទិសទាំងឡាយ

ចុងបូព៌ាសាសនាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា

តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា

ជាគោលការណ៍ខ្មែរផ្សាយទៅ ។

 

៣~       ខ្មែរអើយ ចូរស្ដាប់សាវតារ              

ដែលបានចរចា បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង

តាំងចិត្តឲ្យមាំ ខិតខំប្រឹងវេញ បញ្ចេញតម្កើង

តម្លៃនៃជាតិខ្មែរយើង ឲ្យបានរុងរឿង

ជាថ្មីឡើងតាមសាវតារ ។

ប្រភពឯកសារ៖

១-នគរាជ
២-ពង្សាវតារខ្មែរ 

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: