ជំងឺមហារីកសួត


តើអ្វីទៅជា ជំងឺមហារីកសួត?

ជំងឺមហារីកសួត គឺជា ជំងឺមហារីកកាចមួយ ដែលគេឧស្សាហ៍ជួប, វាភាគច្រើន កើតចេញ ពី កោសិកាស្រទាប់ខាងលើបង្អស់ នៃ ទងសួតធំ, ដែលវាត្រូវបានគេហៅ ឈ្មោះម្យ៉ាងទៀតថា ជំងឺមហារីកសួត ដែលបណ្ដាលមកពី ទងសួតធំ (Bronchial Carcinoma) ។

តើមនុស្សគ្រប់គ្នាសុទ្ធតែអាចកើតជំងឺមហារីកសួតមែនទេ?

តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ៩០% នៃ ការកើតជំងឺមហារីកសួត សុទ្ធតែមានទំនាក់ទំនង យ៉ាងចិត្តស្និទ្ធ ជាមួយ ការជក់បារី។ ចុះចំនែកអ្នក ដែលមិនជក់បារីវិញ, តើមិនមានឱកាស កើតជំងឺមហារីកសួតទេ? ប្រសិនបើអ្នកគិតថា អ្នកទាំងនោះ មិនមានឱកាស កើតជំងឺមហារីកសួតទេ, នោះការគិតរបស់អ្នក ពិតជាពុំត្រឹមត្រូវទេ។ អ្នកឯកទេស នៃ មន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក បានធ្វើបទបង្ហាញថា, ថ្វីត្បិតតែ រហូតមកដល់ បច្ចុប្បន្ននេះ មូលហេតុ នៃ ការកើតជំងឺមហារីកសួត មិនទាន់ត្រូវបានគេ រកឃើញទាំងស្រុងមែន, ប៉ុន្ដែ អ្វីដែលយើងប្រាកដប្រជាថា វាជាកត្តារួមចំនែក ក្នុងការជំរុញ ការកើតជំងឺមហារីកសួត គឺ មិនត្រឹមតែកត្តាជក់បារីទេ,  កត្តាខាងក្រោមទាំងបីនេះ ក៏រូមចំនែកយ៉ាងសំខាន់ ក្នុង ការជំរុញ ការកើតជំងឺ មហារីកសួត, ដូច្នេះ យើងត្រូវតែមាន ការប្រុងប្រយត្ន័អំពីពួកវា។

  • ១.កត្តាបំពុលបរិយាកាស
  • ២.កត្តាសំពាធ
  • ៣.កត្តាជីវជាតិចិញ្ចឹម

ក្រៅពីកត្តាដូចដែលបានរៀបរាប់ខាងលើ, មានកត្តាជាច្រើនទៀត ដូចជា ៖ ការឆ្លងវីរុស, ការឆ្លងពពួកផ្សិត, ជំងឺរបេង, តួនាទី របស់ ប្រព័ន្ធការពារ រាង្គកាយ ចុះខ្សោយ, ប្រពន្ធ័អង់ដូគ្រីន មិនមានតុល្យភាព និង កត្តាតំណពូជ។ល។, ដែលកត្តាទាំងនេះ សុទ្ធតែអាចមានទំនាក់ទំនង ជាមួយ ជំងឺមហារីកសួត។

តើអត្រានៃការកើតជំងឺមហារីកសួតមានករិតខ្ពស់ប៉ុនណាដែរ?

ជំងឺមហារីកសួត ច្រើនតែកើតទៅលើក្រុមមនុស្ស ដែលមានវយ័ចាប់ពី ៤០ប្លាយឆ្នាំ ឡើងទៅ, វ័យដែលមាន ហានិភយ័ខ្ពស់ គឺនៅចន្លោះពី ៦០-៧៩ឆ្នាំ។សមាមាត្ររវាងបុរស និង ស្រ្ដី គឺ ២,៣៖១។

តើជំងឺមហារីកសួតមានអាការៈដូម្ដេចខ្លះ?

១.ក្អក ៖ គឺជាអាការៈមួយ ដ៏សំខាន់ របស់ ជំងឺមហារីកសួត, ដែលការក្អកនោះ មានលក្ខណៈ ជា ការក្អកស្ងួត។ មានអ្នកជំងឺមួយចំនួន ដែលការក្អក របស់ គាត់មានលាយឈាម នៅក្នុងស្លេស, ហើយ ឈាមនោះមានលក្ខណៈជា សរសៃអំបោះ ឬ ដុំតូចៗ។

២.កំដៅខ្លួនប្រាណចុះត្រជាក់ខុសប្រក្រតី(ទាបជាង ៣៧ អង្សារ)៖ មានអ្នកជំងឺមួយចំនួន ដោយសារតែ គាត់មានការរលាកសួត ដែលបណ្ដាល មកពី ការស្ទះនូវទងសួត, អញ្ចឹងហើយបានជា បណ្ដាលឱ្យគាត់ លេចចេញនូវអាការៈ កំដៅខ្លួនប្រាណ ចុះត្រជាក់ ខុសប្រក្រតី, ថប់ដើមទ្រូង,។ល។, ក្រោយការប្រើថ្នាំរួច អាការៈទាំងនេះអាចមាន ការធូរស្បើយមួយរយៈ។

៣.ការឈឺណែនក្នុងទ្រូង៖ នៅក្នុងដំណាក់កាលដំបូង នៃ ជំងឺមហារីកសួត, ការឈឺដើមទ្រូង របស់ អ្នកជំងឺ មិនស្ដែងចេញច្បាស់ទេ, អាការៈ ដ៏គួរអោយកត់សម្គាល់ មានដូចជា៖ថប់ទ្រូង, ការឈឺស្ទីងៗ ក្នុងដើមទ្រូង, ដែលការឈឺនោះ ពុំមានទីតាំង ច្បាស់លាស់នោះទេ, ហើយក៏ពុំមាន ទំនាក់ទំនងអ្វីធំដុំ ជាមួយ នឹងការដកដង្ហើមដែរ។ប្រសិនបើការឈឺណែន ក្នុងទ្រូង មិនលោះទាល់តែសោះ នោះបង្ហាញថា មហារីក អាចនឹងកំពុងរុករាន ទន្រ្ទានស្រោមសួត។

ម្យ៉ាងវិញទៀត, ស្លេសនៅក្នុងឈាម ក៏ជា រោគសញ្ញាមួយ ដែលលេចឡើងក្ រោយពេលកើត ជំងឺមហារីកសួត។ ដុំមហារីក អាចធ្វើឱ្យ សរសៃឈាមតូចៗ របស់អ្នកជំងឺ មានការដាច់ចេញឈាម, អញ្ចឹងហើយ ទើបបណ្ដាលឱ្យ ការក្អករបស់ អ្នកជំងឺ មានលាយឈាម ដែលមានបរិមាណតិច, រីឯការក្អកមានឈាម របស់ អ្នកជំងឺ គឺវាមិនមែនជាប់គ្នា ឥតលោះនោះទេ, គឹវាមានលក្ខណៈ ពេលខ្លះមាន ពេលខ្លះអត់, ជាទូទៅ វាតែងតែ នៅលាយឡំ ជាមួយ ស្លេស។ អ្នកជំងឺមហារីកសួត មួយចំនួនធំ ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ថាជាជំងឺមហារីកសួត ដោយសារតែពួកគាត់ លេចចេញ នូវ អាការៈក្អកឈាម។

ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកសួត

ការធ្វើរោគវិនិច្ឆ័យរក ជំងឺមហារីកសួត គឺជាគន្លឹះក្នុងការស្វែងរក ជំងឺមហារីកសួត ដំណាក់កាលដំបូង និង ធ្វើការព្យាបាល វាអោយបានទាន់ពេលវេលា។អាការៈ នៃ ជំងឺមហារីកសួត ដំណាក់កាលដំបូង មានភាពស្រដៀង ទៅនឹង ជំងឺមួយចំនួន ដែលជាកត្តាមួយ បណ្ដាលអោយ អ្នកជំងឺមាន ភាពយឺតយ៉ាវ ក្នុង ការព្យាបាល ហើយភាគច្រើន នៃ អ្នកជំងឺមហារីកសួត នៅពេលដែលគាត់ ត្រូវបានគេធ្វើ រោគវិនិច្ឆ័យច្បាស់លាស់ ថា គាត់ពិតជាកើត ជំងឺមហារីកសួត មែននោះ ជំងឺនេះ គឺវាវិវត្តន៍ ដល់ ដំណាក់កាលចុងក្រោយហើយ ដែលវាមិនអំណោយផល ក្នុង ការធ្វើការព្យាបាលនោះទេ។ដូច្នេះ ការធ្វើរោគវិនិច្ឆ័យរក ជំងឺមហារីកសួត គឺ វាមានសារៈសំខាន់ខ្លាំងណាស់។

តើអ្នកជំងឺមហារីកសួតគួរតែត្រូវធ្វើតេស្ដពិនិត្យអ្វីខ្លះ?

១. ការថតស្គេន ៖ ការថតស្គេនអាចរកឃើញពីទីតាំងរបស់ជំងឺ និង តាមរយៈ លក្ខណៈពិសេសមួយចំនួន នៃ ជំងឺ អាចធ្វើការក្រើនរំលឹក ពី លទ្ធភាព នៃ ការកើតជំងឺមហារីកសួត ហើយការថតស្គេននេះ ផងដែរក៏ជាភស្ដុតាងមួយដ៏សំខាន់ ក្នុង ការធ្វើការបែងចែកដំណាក់កាលនៃជំងឺមហារីកសួត។

២.កាំរស្មីអ៊ិច(X) ៖ គឺជាវិធីមួយដ៏សំខាន់ ក្នុង ការធ្វើរោគវិនិច្ឆ័យរក ជំងឺមហារីកសួត។ ជំងឺមហារីកសួត ដែលមានឈ្មោះថា (Central Type Of Lung Cancer) វាមិនបង្ហាញចេញនូវ អ្វីខុសប្រក្រតី នៅលើហ្វីល នៃ កាំរស្មីអ៊ិច ទេក្នុងដំណាក់កាលដំបូង។ នៅពេលដែល ដុំមហារីក ធ្វើការរុករាន ដល់ ទងសួត នឹងធ្វើអោយ ទងសួតស្ទះ ពេលនោះវានឹងលេចចេញ នូវ អាការៈរលាកសួត (Obstructive Pneumonia) ឬ សួត មិនអាចស្ពោតឡើងបាន (Atelectasis)។ ប្រសិនបើ កោសិកាមហារីក ធ្វើការលុកលុយ ទៅដល់ ជាលិកា ដែលស្ថិតនៅជុំវិញ សួត កូនកណ្តុរ នៅទីតាំង ដែលមានឈ្មោះ មីឌៀស្ទីនឹម (Mediastinum) នោះគេនឹងឃើញមាន ដុំសាច់ នៅទីតាំងសួត ដែលមានឈ្មោះ ថាហ៊ីលឹម (Hilum) នៅក្នុងហ្វីល នៃ កាំរស្មីអ៊ិច ឬ ស្រមោល របស់ទីតាំង ដែលមានឈ្មោះ មីឌៀស្ទីនឹម (Mediastinum) នៅលើហ្វីល នៃ កាំរស្មីអ៊ិច មានការរីកធំ។

នៅលើហ្វីល នៃ កាំរស្មីអ៊ិច គេអាចមើលឃើញ នូវ ស្រមោលនៃដុំសាច់ ដុះចូល ទៅក្នុង បំពង់នៃទងសួត ជញ្ជាំង នៃ ទងសួតផត ចុះឡើងមិនស្មើ មាន កម្រាស់ក្រាស់ ឬ បំពង់ នៃ ទងសួត រួមតូចស្ទះ។ល។ ចំពោះជំងឺមហារីកសួត ប្រភេទ Peripheral Lung Cancer រូបរាង្គ របស់វា បង្ហាញនៅលើហ្វីល នៃ កាំរស្មីអ៊ិច គឺមានស្រមោលដុំសាច់តូចៗ ស្ថិតនៅពាសពេញ ផ្ទៃនៃសួត។ ចំពោះជំងឺមហារីកសួត ប្រភេទ Bronchioloalveolar Cell Carcinoma រូបរាង្គ របស់វា បង្ហាញនៅលើហ្វីល នៃ កាំរស្មីអ៊ិច គឺស្រដៀង ទៅនឹង ជំងឺរលាកសួត។

៣. ការស្គេនCT ៖ វាច្បាស់ជាង ការថតកាំរស្មីអ៊ិច វាអាចបង្ហាញ ពី រចនាសម្ព័ន្ធ នៃ ទីតាំងជំងឺ បានយ៉ាងច្បាស់ និង អាចបង្ហាញ ពីទីតាំង ដែលកាំរស្មីអ៊ិច មិនអាចថតឃើញបាន (ដូចជា៖ ផ្នែកកំពូលនៃសួត ផ្នែកខាងក្រោយ នៃ បេះដូង។ល។ )។

៤. ការថតMRI ៖ វិធីនេះងាយស្រួល ក្នុងការញែកឱ្យដាច់ពីគ្នា នូវ Mediastinum សរសៃឈាមសួត ពី ដុំមហារីក និង កូនកណ្ដុរ ម្យ៉ាងទៀត វាអាចកំនត់បានយ៉ាងច្បាស់ ពី បរិវេណ របស់ ដុំមហារីក និង សរសៃឈាម ដែលមានជាប់ពាក់ព័ន្ធ ជាមួយ ដុំនេះ។

៥. PETស្គេន ៖ វាមានលក្ខណៈពិសេស ត្រង់ថា វាអាចបង្ហាញ ពី បំរ៉ែបំរួល នូវ ការធ្វើមេតាបូលីស របស់ ដុំមហារីក។ប៉ុន្ដែ ការប្រើប្រាស់ PET សំរាប់ធ្វើ រោគវិនិច្ឆ័យជំងឺមហារីកសួត ចំពោះទីតាំង ដែលដុំមហារីកធ្វើ មេតាបូលីស មានកំរិតទាប ជាពិសេស វាជានិច្ចកាល តែងតែលេចចេញ នូវ លទ្ធផលអវិជ្ជមាន ចំពោះ ជំងឺមហារីក កោសិកាថង់សួត និង ជារឿយៗ តែងតែលេចចេញនូវ លទ្ធផលវិជ្ជមាន ចំពោះ ជំងឺរលាកសួត របេងសួត។ល។

៦. ការច្រឹបយកសាច់ទៅធ្វើកុសល្យវិច្ច័យ ៖ ការធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកសួត ផ្ដោតសំខាន់ ទៅលើ ការពិនិត្យជាលិកាកោសិកា នៃ ដុំមហារីក។មានវិធីសាស្រ្ដជាច្រើន ដែលគេប្រើប្រាស់ នៅក្នុងវិស័យសុខាភិបាល សម្រាប់ជំនួយ ក្នុងការច្រឹប យកសាច់ របស់ ដុំមហារីកសួត ទៅធ្វើកុសល្យវិច្ច័យ។កោសិកា សម្រាប់ ធ្វើកុសល្យវិច្ច័យទាំងនោះ យើងអាចបានវា តាមរយៈស្លេស ទឹកនៅក្នុងប្រអប់ទ្រូង ឧបករណ៍ហ្វាយប្រូស្កុប និង ការច្រឹប ឬ ការបូម តាមរយៈម្ជុល។

ការច្រឹបយកសាច់ទៅធ្វើកុសលវិច្ចយ័ គឺជា វិធីមួយ ដែលអាចធ្វើរោគវិនិច្ឆ័យ តាមរយៈជាលិកា បានយ៉ាងច្បាស់លាស់។ការច្រឹបយកសាច់ ទៅធ្វើ កុសលវិច្ច័យ អាចធ្វើទៅបាន តាមរយៈ ការវះកាត់បើក ប្រអប់ទ្រូង ពិនិត្យរួចច្រឹបយកសាច់ នៅទីតាំងណា ដែលមានការសង្សយ័ យកទៅ ធ្វើកុសលវិច្ចយ័, ឬ តាមរយៈការជំនួយពី CT ដើម្បីចូលទៅច្ រឹបយកសាច់, ដែលការច្រឹបយកសាច់ អាចធ្វើទៅលើដុំមហារីក, កោសិកាប្រព័ន្ធ ទឹករងៃ ដែល កោសិកាមហារីក បានធ្វើការរុករានទន្រ្ទាន,ស្រោមសួត។ល។

៧.ការសុងមើលទងសួត៖តាមរយៈការសុងមើលទងធ្វើអោយយើងអាចដឹងពីទីតាំង, ទំហំរបស់ដុំមហារីក, ច្រឹបយកសាច់ ទៅធ្វើកុសលវិច្ចយ័, ឬ ក៏យកកោសិកា ដែលស្ថិតនៅក្នុង ទងសួត ទៅធ្វើការពិនិត្យ។

៨. ការពិនិត្យកោសិកានៅក្នុងស្លេស៖ ការពិនិត្យកោសិកា នៅក្នុងស្លេស គឺជា វិធីមួយ ដែលងាយ និង មានប្រសិទ្ធិភាព, ចំពោះអ្នកជំងឺ ដែលមិនមានអាការៈក្អក ឬ ក្អកមានស្លេស, អាចបាញ់នូវសារធាតុម្យ៉ាង ចូលក្នុងមាត់ដើម្បីយកស្លេស ទៅពិនិត្យធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកសួត ជាជំហានដំបូង។

ការព្យាបាលជម្ងឺមហារីកសួត

ជំងឺមហារីកសួត គឺជា ជំងឺមួយដែលបំផ្លាញសុខភាពមនុស្ស បណ្តាលឲ្យស្លាប់ ធំជាងគេបំផុត នៅលើ សកលលោកបច្ចុប្បន្ន ដូច្នេះ ជំងឺមហារីកសួត នៅអាចធ្វើ ការព្យាបាលបានដែរឬទេ? អ្នកជំនាញឯកទេស បានបង្ហាញថា ថ្វីត្បិតតែការព្យាករណ៍ខ្សោយ ប៉ុន្តែ នៅតាមមន្ទីរពិនិត្យ និង ព្យាបាល ជម្ងឺមហារីកសួត នៅតែមានចំនួនច្រើន។ ចំពោះ អ្នកជម្ងឺមហារីកសួត ដំណាក់កាលចុងក្រោយ ការព្យាករណ៍ នៃ ជម្ងឺមហារីកសួត ផ្អែកជាអាទិ៍ លើការព្យាបាល និង ស្របទៅតាមស្ថានភាព សុខភាព របស់ អ្នកជំងឺ ឬ អត់។វិធីព្យាបាលមហារីកសួត ដំណាក់កាលចុងក្រោយ សំខាន់ គឺ ត្រូវមាន ការប្រើគីមី និង វិទ្យុសកម្ម និង ការព្យាបាល ដោយ ថ្នាំចិនបុរាណ។ វិធីព្យាបាល ជម្ងឺមហារីកសួត មានច្រើនប្រភេទ គឺជា គន្លឹះមួយ ក្នុង ការជ្រើសរើស វិធីព្យាបាលមហារីកសួត យ៉ាងសក្តិសមដោយខ្លួនឯង។

វិធីព្យាបាលអ្នកជម្ងឺមហារីកសួត

បច្ចុប្បន្នការព្យាបាល ជម្ងឺមហារីកសួត សំខាន់គឺធ្វើការវះកាត់  វិធានការព្យាបាលផ្សេងទៀត មានការព្យាបាល ប្រើវិទ្យុសកម្ម ការព្យាបាលប្រើគីមី ការព្យាបាលជម្ងឺ ដោយជួយរាងកាយ ការព្យាបាល ដោយ ប្រើប្រាស់ថ្នាំចិនបុរាណ។ល។

ការព្យាបាលដោយការវះកាត់

ក្រៅពីពួកយើងទាំងអស់គ្នា បានជ្រាបដឹងពី ការព្យាបាលជម្ងឺមហារីកសួត ដោយការវះកាត់ នៅមានការព្យាបាល ដោយធ្វើឲ្យ ត្រជាក់ ក្នុង ពេលវះកាត់ កំដៅខ្ពស់ កាំរស្មី Laser ការវះកាត់ ដោយ ប្រើគីមី ផ្លេកបន្ទោល និង ការវះកាត់ សាច់មហារីក។ រួមមាន ការវះកាត់ ដោយ ការកាត់ចេញទាំងឬស និង ការកាត់ចេញចាក់ថ្នាំបំបាត់ ការឈឺចាប់។  អាចធ្វើការវះកាត់ អ្នកជម្ងឺ ដំណាក់កាលដំបូង និង ដំណាក់កាលកណ្តាល ចំនួនអ្នកជម្ងឺមានក្រោម ៤០% ការវះកាត់ ក្នុង ដំណាក់កាលចុងក្រោយ ត្រូវបានធ្វើការវះកាត់ ដោយ ចាក់ថ្នាំបំបាត់ការឈឺចាប់។

ការវះកាត់ ដោយ ការវះកាត់ចេញ នៅតែជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធិភាព នៃ ការព្យាបាលជម្ងឺមហារីកសួត ជម្រើស នៃ ការចង្អុលបង្ហាញ ការវះកាត់ និង ប្រភេទការវះកាត់ ជាច្រើនគឺយោងទៅតាម ទំហំ នៃ ការលុកលុយ របស់ ជម្ងឺមហារីក ទំហំ និង ស្ថានភាពទូទៅ របស់ អ្នកជំងឺ ជាពិសេស គឺ ការកំនត់ បម្រុងទុក មុខងារ របស់ បេះដូង។  គោលការណ៍ នៃ ការវះកាត់ គឺ បំពេញនូវ ការកាត់ចេញស្ថានភាពជំងឺ ថែមទាំង ថែរក្សា ជាអតិប្បរមា នៃ បញ្ហាសុខភាពសួត។

ការព្យាបាលដោយការប្រើវិទ្យសកម្ម

ការព្យាបាលដោយវិទ្យុសកម្ម រួមបញ្ចូលកន្លែងប្រហោង ការបញ្ចេញពន្លឺខាងក្រៅ ឧបករណ៍ ដែលប្រើប្រាស់ រួមមាន រ៉ាឌីយ៉ូម (Radium) ម៉ាស៊ីនកាំរស្មី X-ray កាំភ្លើងកូបាល់ (Cobalt) ឥលូវច្រើនប្រើល្បឿនធ្វើឲ្យលឿន ព្រមទាំងការរីកចំរើន នូវ ឧបករណ៍ទំនើបៗ កាំបិត (photons) កាំបិត” X” គ្រប់ប្រភេទ ជាច្រើននៅពេលថ្មីៗនេះ។

អាចប្រើប្រាស់ ជាការព្យាបាលជំនួយមុន ឬ ក្រោយ ពេលវះកាត់ ដើម្បីបង្កើននូវអត្រា នៃ ការកាត់ចេញ ដោយ ការវះកាត់ និង ក្រោយពេលពី ការវះកាត់ មានការរស់រានមានជីវិត រយះពេលយូរ យើងអាចជ្រើសរើស ការព្យាបាល ដោយចំហាយវិទ្យុសកម្ម សម្រាប់ករណីមិនអាច ធ្វើការវះកាត់ ឬ មានការរីករាលឡើងវិញ នៃ កោសិកាមហារីក។

ការព្យាបាល ដោយ ចំហាយវិទ្យុសកម្ម មានចំនុច សាមញ្ញវិទ្យុសកម្ម និង វិទ្យុសកម្ម។ ការព្យាបាល ដោយ វិទ្យុសកម្មសាមញ្ញ បែងចែកចំនុច នៃ រ៉ាឌីកាល់វិទ្យុសកម្ម និង វិទ្យុសកម្ម ដោយបំបាត់ការឈឺចាប់។ អាចអាស្រ័យទៅ តាមប្រភេទជំងឺ នៃ មហារីកសួត ជាលិកា (ដំបៅ) មានការរាលដាល ឬ អត់ ហើយយកមកធ្វើ ការសម្រេច នូវ ស្ថានភាពមុខងារសួត និង ស្ថានភាពក្នុងខ្លួន។ ការព្យាបាល ដោយ វិទ្យុសកម្មទូលំទូលាយ គឺ ការព្យាបាលបែប វិទ្យុសកម្ម រួមបញ្ចូល នឹង ការវះកាត់ ព្យាបាលបែបគីមី មកធ្វើការប្រតិបត្តិ ការព្យាបាល បើប្រៀប នឹង ភាពសាមញ្ញ នៃ ការព្យាបាលណាមួយ សុទ្ធតែ អាចបង្កើនអត្រារស់រាន មានជីវិតបានទាំងអស់។

ការព្យាបាលជម្ងឺមហារីកសួតដំណាក់កាលដំបូងនិងដំណាក់កាលចុងក្រោយ

ដំណាក់កាលដំបូង នៃ ជម្ងឺមហារីកសួត គួរតែប្រតិបត្តិការណ៍ នូវការវះកាត់ចេញ បំនែក នៃ សួត នៅពេលកាត់ចេញ សាច់មហារីក ដំបូងបានពេញលេញ និង សំអាតទឹករងៃ នៃ សួត ឲ្យបានស្អាតហើយនោះ ត្រូវព្យាយាម ថែរក្សាបញ្ហា សុខភាពសួត ដើម្បីឈានទៅដល់ គោលដៅ ក្នុង ការរស់រានមានជីវិត។ ចំពោះ អ្នកជំងឺមហារីកសួត ដែលជា ដំណាក់កាល ចុងក្រោយជាច្រើន ត្រូវព្យាយាមតស៊ូ ក្នុងការវះកាត់ចេញ នូវ សាច់មហារីកដំបូង អាចធ្វើបាន នូវ ការកាត់ចេញ នៃ ទឹករងៃ ដែលត្រូវបានរាលដាលនោះ ជាមួយគ្នានោះត្ រូវបន្ថែម ការព្យាបាល ដោយ វិទ្យុសកម្ម និង ការព្យាបាល បែបគីមី និង ការព្យាបាលជំងឺហារីកសួត ផ្សេងៗទៀត។

ប្រភពឯកសារ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: