ឧទ្យានជាតិមុនីវង្យបូកគោ

ភ្នំ​បូកគោ​មាន​ទីតាំង​ស្ថិតនៅ​ប្រមាណ​៤២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ រមណីយដ្ឋាន​នេះ​បាន​កសាងឡើង​ដោយ​អាណានិគមនិយម​បារាំង​នៅ​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ​។ ភ្នំ​បូកគោ​គឺជា​កន្លែង​កម្សាន្ត​សម្រាប់​ពួក​អាណានិគម​បារាំង ដែល​ត្រូវ​ការផ្លាស់ប្តូរ​បរិយាកាស​ពី​តំបន់​វាលទំនាប​ទៅ​តំបន់​ភ្នំ​ក្បែរ​មាត់សមុទ្រ​។​

​បុរី​បូកគោ​មាន​កម្ពស់​១០៧៥​ម៉ែត្រ ដែល​មាន​អាកាសធាតុ​អំណោយផល និង​ទេសភាព​ដ៏​ត្រកាល​។ ដើមឈើ​ធំៗ​ដែល​ផ្តល់​ម្លប់​ដ៏​ត្រឈឹង​ត្រឈៃ ទឹកជ្រោះ និង​ព្រៃភ្នំ​ក្រំ​ថ្ម​គិរី​បុព្វ​តា​ដែល​មាន​សត្វ​ម្រឹគី​ម្រឹគា​​និង​បក្សាបក្សី​ជាច្រើន គួរ​ជាទី​ចាប់ចិត្ត​ដិតអារម្មណ៍​ដល់​អ្នកទេសច​រ​។ នៅ​ពេល​ឡើង​ដល់​កំពូលភ្នំ អ្នកទេសចរ​អាច​មើលឃើញ​ក្រុង​កំពត ឆ្នេរ​កែប ខេត្ត​ព្រះសីហនុ និង​ទឹកសមុទ្រ​ពណ៌​ខៀវ​ស្រ​ងាត់​​។

​ដោយ​មាន​ចម្ងាយ​៧​គីឡូម៉ែត្រ​ពី​បុរី​នេះ កន្លែង​ដែល​អាច​ហែល​ទឹក​បាន​ស្ថិតនៅ​ឯ​ទឹកធ្លាក់​ពពក​វិល​។ អ្នកទេសចរ​អាច​ងូត និង​ហែល​ទឹក​លេង​កម្សាន្ត​នៅ​ទីនោះ​បាន​ផង​ដែរ​៕

4314350753_8309a9a5ff_b

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: