រូបិយវត្ថុស្ថិតក្នុងចរាចរណ៍

រូបិយវត្ថុស្ថិតក្នុងចរាចរណ៍

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ១០០.០០០រៀល

(មួយសែនរៀល)

ពិពណ៌នា

  • ទំហំ៖ ១៥៦មម *៦៧មម
  • បោះពុម្ព៖ ២៥ មិនា ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌បៃតងខ្ចី និងពណ៌លឿង
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានព្រះឆាយាល័ក្ស ព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ននិងសម្តេចព្រះមហេសី មានខ្សែលោហធាតុបង្កប់កាត់ទទឹងផ្ទៃក្រដាសប្រាក់ នៅខាងឆ្វេងនៃព្រះឆាយាល័ក្ស និង ផ្នែកខាងឆ្វេងមានរូបបណ្តុះព្រះឆាយាល័ក្ស ព្រះបាទសម្តេច ព្រះនរោត្តមសីហនុវរ្ម័ននិងសមេ្តចព្រះមហេសី ។
  • ផ្ទៃខាងខ្នង៖រូបភាពព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ននិងសម្តេចព្រះមហេសី យាងសាកសួរសុខទុក្ខប្រ ជានុរាស្ត្ររបស់ព្រះអង្គ ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ៥០.០០០រៀល

(ប្រាំម៉ឺនរៀល)

ពិពណ៌នា

  • ទំហំ៖ ១៥០មម *៧០មម
  • បោះពុម្ព៖ ០៦ មេសា ២០០១
  • ពណ៌ផ្ធៃ៖ ពណ៌លឿង ពណ៌ឈាមជ្រូក និងពណ៌ត្នោត
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានព្រះឆាយាល័ក្សព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាក្សត្រជាទីសក្ការៈ និងផ្នែកខាងឆ្វេងខាងក្រោមមានរូបចម្លាក់ក្បាលនាគ ។
  • ផ្ទៃខាងខ្នង៖ រូបភាពប្រាសាទអង្គរវត្ត មើលបញ្ឆិតពីលើ ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ៥០.០០០រៀល

(ប្រាំម៉ឺនរៀល)

ពិពណ៌នា

  • ទំហំ៖ ១៤៧មម *៦៧មម
  • បោះពុម្ព៖ ២៥ មិនា ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌ក្រម៉ៅ និងពណ៌បៃតង
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានព្រះឆាយាល័ក្ស ព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន នៅចំកណ្តាលមានរូបប្រាសាទព្រះវិហារ ផ្នែកខាងឆ្វេងមានរូបបណ្តុះព្រះឆាយាល័ក្ស ព្រះបាទសម្តេច ព្រះនរោត្តមសីហនុវរ្ម័ន និង មានខ្សែលោហធាតុបង្កប់កាត់ទទឹង ផ្ទៃក្រដាសប្រាក់ ។
  • ផ្ទៃខាងខ្នង៖រូបទេសភាពតាមដងផ្លូវទៅប្រាសាទព្រះវិហារ និងផ្នែកខាងស្តាំមានរូបបណ្តុះ ព្រះឆាយាល័ក្ស ព្រះបាទសម្តេច ព្រះនរោត្តមសីហនុវរ្ម័ន ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ២០.០០០រៀល

(ពីរម៉ឺនរៀល)

ពិពណ៌នា

  • ទំហំ៖ ១៥០មម *៧០មម
  • បោះពុម្ព៖ ១២ ឧសភា ២០០៨
  • ពណ៌ផ្ធៃ៖ ស៊ីជម្ពូ និង ពណ៌ខៀវ
  • ផ្ទៃខាងមុខ៖ ព្រះឆាយាល័ក្ខណ៍នៃសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ។
  • ផ្ទៃខាងខ្នង៖ រូបភាពប្រាសាទអង្គរធំទាំងមូលមើលបញ្ឆិតពីលើ និងរូបចម្លាក់ព្រហ្មមុខបួននៃប្រាសាទ បាយ័ន ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ២០.០០០រៀល

(ពីរម៉ៗនរៀល)

ពិពណ៌នា

  • ទំហំ៖ ១៤៧មម *៦៧មម
  • បោះពុម្ព៖ ២៥ មិនា ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌ក្រហមខ្ចី
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានព្រះឆាយាល័ក្ស ព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន ចំកណ្តាលមានរូបភាពកប៉ាល់កំពុងលើកដាក់ ទំនិញនៅកំពង់ផែ ផ្នែកខាងឆ្វេងមានរូបបណ្តុះជាព្រះឆាយាល័ក្ស ព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន និងមានខ្សែលោហធាតុបង្កប់ កាត់ទទឹងផ្ទៃក្រដាសប្រាក់ ។
  • ផ្ទៃខាងខ្នង៖ផ្នែកកណ្តាលមានរូបប្រាសាទទេវាវិនិច្ឆ័យមើលបញ្ឆិតពីមុខ និង ផ្នែកខាងស្តាំ មានរូបបណ្តុះ ព្រះឆាយាល័ក្ស ព្រះបាទ សម្តេចព្រះនរោត្តមសីហនុវរ្ម័ន ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ១០.០០០រៀល

(មួយម៉ឺនរៀល)

ពិពណ៌នា

  • ទំហំ៖ ១៤៦មម *៦៨មម
  • បោះពុម្ព៖ ០៦ មេសា ២០០១
  • ពណ៌ផ្ធៃ៖ ពណ៌ស្វាយ ពណ៌ត្នោត និង ពណ៌ខៀវ
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានព្រះឆាយាល័ក្សព្រះបាទសមេ្តចព្រះនរោត្តមសីហនុ ព្រះមហាក្សត្រជាទីសក្ការៈ និង ផ្នែកខាងឆ្វេង ខាងក្រោម មានរូបចម្លាក់ក្បាលនាគ ។
  • ផ្ទៃខាងខ្នង៖ រូបភាពពិធីបុណ្យអ៊ុំទូកនៅមុខព្រះបរមរាជវាំង ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ១០.០០០រៀល

(មួយម៉ឺរៀល)

ពិពណ៌នា

  • ទំហំ៖ ១៣៨មម *៦៧មម
  • បោះពុម្ព៖ ០៦ មិនា ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌ខៀវបៃតង និង ពណ៌លឿង
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានព្រះឆាយាល័ក្សព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័នផ្នែកខាងឆ្វេងមានរូប ព្រហ្ម និង រូបបណ្តុះ ជា ព្រះឆាយាល័ក្ស ព្រះបាទសម្តេច ព្រះនរោត្តមសីហនុវរ្ម័ន មានខ្សែលោហធាតុបង្កប់កាត់ទទឹងផ្ទៃខាងស្តាំនៃក្រដាសប្រាក់ ។
  • ផ្ទៃខាងខ្នង៖ មានលេខ ១០.០០០ ជាលេខខ្មែរ ធំលាតសន្ធឹង ពេញផ្ទៃបណ្តោយ នៃ ក្រដាសប្រាក់ និង មានរូបភាពការប្រណាំងទូក ហើយក្នុងរង្វង់លេខសូន្យខាងស្តាំបង្អស់ មានរូបបណ្តុះ ព្រះឆាយាល័ក្ស ព្រះបាទសម្តេច ព្រះនរោត្តមសីហនុវរ្ម័ន ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ៥.០០០រៀល

(ប្រាំពាន់រៀល)

ពិពណ៌នា

  • ទំហំ៖ ១៤៦មម *៦៨មម
  • បោះពុម្ព៖ ០៦ មេសា ២០០១
  • ពណ៌ផ្ធៃ៖ ពណ៌ប្រផេះ និង ពណ៌បៃតង
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានព្រះឆាយាល័ក្សព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាក្សត្រជាទីសក្ការៈ និង ផ្នែកខាងឆ្វេង ខាងក្រោម មានរូបចម្លាក់ក្បាលនាគ ។
  • ផ្ទៃខាងខ្នង៖  រូបស្ពានបុរាណនៅកំពង់ក្តី ខេត្តសៀមរាប ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ៥.០០០រៀល

(ប្រាំពាន់រៀល)

ពិពណ៌នា

  • ទំហំ៖ ១៣៨មម *៦៧មម
  • បោះពុម្ព៖ ២៥ មិនា ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌ខៀវ និង ពណ៌លឿង
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានព្រះឆាយាល័ក្ស ព្រះបាទសម្តេច ព្រះនរោត្តមសីហនុវរ្ម័ន ផ្នែកខាងឆ្វេងមានរូបប្រាសាទបន្ទាយស្រី និង រូបបណ្តុះព្រះឆាយាល័ក្ស ព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន មានខ្សែលោហធាតុ បង្កប់កាត់ទទឹងនៃក្រដាសប្រាក់ ។
  • ផ្ទៃខាងខ្នង៖ ផ្នែកខាងឆ្វេងមានរូបផ្សារធំថ្មី និងផ្នែកខាងស្តាំមានរូបបណ្តុះព្រះឆាយាល័ក្ស ព្រះបាទ សម្តេចព្រះនរោត្តមសីហនុវរ្ម័ន ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ២.០០០រៀល

(ពីរពាន់រៀល)

ពិពណ៌នា

  • ទំហំ៖ ១៤៦មម *៦៨មម
  • បោះពុម្ព៖  មករា ២០០៨
  • ពណ៌ផ្ធៃ៖ បៃតងក្រម៉ៅ និង ពណ៌លឿង
  • ផ្ទៃខាងមុខ៖ រូបទ្វារប្រាសាទព្រះវិហារ និងអក្សរពីរពាន់រៀលនៅពីខាងក្រោម ។
  • ផ្ទៃខាងខ្នង៖ រូបភាពកសិករកំពុងប្រមូលផលស្រូវ ហើយមានរូបប្រាសាទអង្គរវត្ត និងដើមត្នោតជ្រុំនៅពី ចម្ងាយ ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ២.០០០រៀល

(ពីរពាន់រៀល)

ពិពណ៌នា

  • ទំហំ៖ ១២៨មម *៦៧មម
  • បោះពុម្ព៖ ២៥ មិនា ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌ឈាមជ្រូកខ្ចី និង ពណ៌ត្រួយចេក
  • ផ្ទៃខាងមុខ៖ រូបភាពអ្នកនេសាទ កំពុងធ្វើការនេសាទតាមទូកនៅបឹងទន្លេសាប ព័ន្ធជុំវិញដោយក្បាច់រចនាជំនាន់បន្ទាយស្រី និងមាន ខ្សែលោហធាតុ បង្កប់កាត់ទទឹង ផ្នែកខាងស្តាំនៃក្រដាសប្រាក់ ។
  • ផ្ទៃខាងខ្នង៖ រូបប្រាសាទអង្គរវត្ត មើលបញ្ឆិតពីក្រោយឃើញកំពូលទាំងប្រាំនៃប្រាសាទ ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ១.០០០រៀល

(មួយពាន់រៀល)

ពិពណ៌នា

  • ទំហំ៖ ១៣៨មម *៦៤មម
  • បោះពុម្ព៖ ០៦ មករា ២០០៦
  • ពណ៌ផ្ធៃ៖ ពណ៌ឈាមជ្រូក និងពណ៌ខៀវ
  • ផ្ទៃខាងមុខ៖ ផ្នែកកណ្តាលមានរូបភាពទ្វារជ័យនៃប្រាសាទអង្គរធំ ផ្នែកខាងឆ្វេងមានរូបភាពជាក្បាច់ជរនៃប្រាសាទបន្ទាយស្រី និង ផ្នែកខាងក្រោមមានរូបចម្លាក់ក្បាលនាគ ។
  • ផ្ទៃខាងខ្នង៖ រូបភាពកំពង់ផែក្រុងព្រះសីហនុ ដែលកំពុងមានសកម្មភាព មមាញឹកក្នុងការលើកដាក់ទំនិញ ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ១.០០០រៀល

(មួយពាន់រៀល)

ពិពណ៌នា

  • ទំហំ៖ ១៣៨មម *៦៤មម
  • បោះពុម្ព៖ ២៤ ធ្នូ១៩៩៩
  • ពណ៌ផ្ធៃ៖ ពណ៌ត្នោត និង ពណ៌បៃតង
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានប្រាសាទបាយ័នជានិមិត្តរូបនៃវប្បធម៌ដ៍រុងរឿងរបស់ប្រជាជាតិខ្មែរ និង ផ្នែកខាងឆ្វេងមានរូបចម្លាក់នាគក្បាលប្រាំមើលពីចំហៀង ទ្រនិងលំអ ដោយក្បាច់រចនា ។
  • ផ្ទៃខាងខ្នង៖ រូបភាពបង្ហាញពីសកម្មភាពនៅការដ្ឋានសំណង់ស្ពាន ត្រោះ តាមបណ្តោយផ្លូវជាតិលេខ ៦ ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ១.០០០រៀល

(មួយពាន់រៀល)

ពិពណ៌នា

  • ទំហំ៖ ១២៨មម *៦៧មម
  • បោះពុម្ព៖ ២៥ មិនា ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌បៃតង និងពណ៌លឿង
  • ផ្ទៃខាងមុខ៖ ផ្នែកខាងឆ្វេងមានរូបព្រហ្មមុខបួន និងផ្នែកខាងស្តាំមានខ្សែលោហធាតុបង្កប់កាត់ ទទឹងផ្ទៃនៃក្រដាសប្រាក់ ។
  • ផ្ទៃខាងខ្នង៖ ផ្នែកខាងស្តាំមានរូបប្រាសាទច័ន្ទឆាយា និង មានសួនច្បារពីមុខ ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ៥០០រៀល

(ប្រាំរយរៀល)

ពិពណ៌នា

  • ទំហំ៖ ១៣៨មម *៦៤មម
  • បោះពុម្ព៖ ០៤ មេសា ២០០៣
  • ពណ៌ផ្ធៃ៖ ក្រហម
  • ផ្ទៃខាងមុខ៖ រូបភាពប្រាសាទអង្គរវត្ត និងរូបចម្លាក់ក្បាលនាគ។
  • ផ្ទៃខាងខ្នង៖  រូបភាពស្ពានគីស៊ូណា កម្ពុជា-ជប៉ុន ដែលឆ្លងកាត់ទនេ្លមេគង្គស្ថិតក្នុងទីរួមខេត្តកំពង់ចាម។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ៥០០រៀល

ពិពណ៌នា

  • ទំហំ៖ ១៣៣មម *៦២មម
  • បោះពុម្ព៖ ២៧ ធ្នូ ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌ក្រហមភ្លាវ
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានរូបប្រាសាទអង្គរវត្ត និងផ្នែកខាងឆ្វេងខិតលើបន្តិចមានរូបសញ្ញាជាតិ ។
  • ផ្ទៃខាងខ្នង៖ រូបភាពកសិករកំពុងភ្ជួររាស់ ដកស្ទូង ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ២០០រៀល

(ពីររយរៀល)

ពិពណ៌នា

  • ទំហំ៖ ១២៦មម *៦០មម
  • បោះពុម្ព៖ ២៧ ធ្នូ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌បៃតងស្រគាំ និង ពណ៌លឿង
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានរូបទ្វារទឹក និង ផ្នែកខាងឆ្វេងខិតលើបន្តិច មានរូបសញ្ញាជាតិ ។
  • ផ្ទៃខាងខ្នង៖ រូបចម្លាក់មុខព្រហ្ម ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ១០០រៀល

(មួយរយរៀល)

ពិពណ៌នា

  • ទំហំ៖ ១៣០មម *៦០មម
  • បោះពុម្ព៖ ០៩ សីហា ២០០១
  • ពណ៌ផ្ធៃ៖ ពណ៌ស្វាយ និង ពណ៌បៃតង
  • ផ្ទៃខាងមុខ៖ ចំកណ្តាលមានរំលេចដោយរូបវិមានឯករាជ្យ ផ្នែកខាងស្តាំមានរូបតោ និង ផ្នែកខាងឆ្វេង មានរូបចម្លាក់ក្បាលនាគ ។
  • ផ្ទៃខាងខ្នង៖ រំលេចឡើងនូវទិដ្ឋភាពនៃសាលារៀនមួយខ្នង និង សិស្សានុសិស្សកំពុងដើរសំដៅទៅកាន់ថ្នាក់រៀនរបស់ខ្លួន ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ១០០រៀល

(មួយរយរៀល)

ពិពណ៌នា

  • ទំហំ៖ ១២៣មម *៥៩មម
  • បោះពុម្ព៖ ២៧ ធ្នូ ១៩៩៥
  • ពណ៌ផ្ធៃ៖ ពណ៌ផ្ទៃមេឃភ្លាវ និង ពណ៌ត្រួយចេកខ្ចី
  • ផ្ទៃខាងមុខ៖ ផ្នែកខាងស្តាំមានរូបវិមានឯករាជ្យ និង រូបតោថ្ម និង ផ្នែកខាងឆ្វេងខិតលើបន្តិចមានរូបសញ្ញាជាតិ ។
  • ផ្ទៃខាងខ្នង៖ រូបភាពកម្មករកំពុងចាក់ជ័រកៅស៊ូ ។

ប្រភេទក្រដាសប្រាក់  ផ្ទៃខាងមុខ  ផ្ទៃខាងខ្នង

 ៥០រៀល

(ហាសិបរៀល)

ពិពណ៌នា

  • ទំហំ៖ ១៣០មម *៦០មម
  • បោះពុម្ព៖ ២៩ សីហា ២០០២
  • ពណ៌ផ្ធៃ៖ ពណ៌លឿងទុំ
  • ផ្ទៃខាងមុខ៖ ផ្នែកកណ្តាលនៃក្រដាសប្រាក់រំលេចឡើងនូវរូបក្លោងទ្វារប្រាសាទបន្ទាយស្រី ផ្នែកខាងស្តាំ មានរូបនរៈសិង្ហ និង ផ្នែកខាងឆ្វេង មានរូបចម្លាក់ក្បាលនាគ ។
  • ផ្ទៃខាងខ្នង៖ រូបភាពទ្វារទឹកទឹកថ្លាស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ។

ឯកសារយោង៖ ធនាគារជាតិនៃកម្ពុជា ២០១២

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: