ល្បែងចាប់កូនខ្លែង


ល្បែងចាប់កូនខ្លែង ជាល្បែងមួយរបស់កុមារាកុមារីជំទង់ៗ តែងលេងក្នុងវេលាយប់ខែភ្លឺ នៅរដូវចូលឆ្នាំ រឺនៅពេលទំនេរ។ ល្បែងនេះ ពេលលេងគេចាត់ម្នាក់ដែលមានមាឌធំ អោយធ្វើជាមេហ្វូងហៅថាមេមាន់ ចាត់ច្រើននាក់អ្នកអោយធ្វើជាកូនមាន់ ហើយគេចាត់ម្នាក់ទៀតអោយធ្វើជាខ្លែង ចាំចាប់កូនមាន់។ ម្នាក់គេយកក្រមាក្រវាត់ចង្កេះអោយតឹងណែន ការពារកុំអោយរបូតសំលៀកបំពាក់។ គេនាំគ្នាបង្កាត់ភ្លើងអោយបានជាភ្នក់១តូច ដោយកំទេចអុស ហើយម្នាក់ដែលធ្វើមេមាន់​បញ្ជាអោយកូនរបស់ខ្លួនតោងចង្កេះតៗគ្នារហូតដល់អស់ ដោយឈរជាជួររួចដើរ ក្រឡឹងព័ទ្ធជុំភ្នក់ភ្លើង។ ជាមួយគ្នានេះមេមាន់ពោលពាក្យចំអកឡកឡឺយអោយន័យទៅខ្លែងថា៖

ចាប់កូនខ្លែងប្រលែងកូនអក ពពេចញ៉ែកញ៉ក កូនអញតែមួយ។
ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់។
ទៀន១គូតាំងយូបាំងព្រះ លើកដៃសំពះ ដូនៗសុំភ្លើង។

ចំនែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានលឺមាន់និងកូនមាន់ស្រែកដូច្នេះ ក៏ដើរចូលទៅរកភ្នក់ភ្លើង ហើយនិយាយសុំភ្លើងថា «ដូនៗសុំភ្លើង!»។ មាន់ឆ្លើយថា «រលត់»។ ខ្លែងសុំថា : «សុំមួយអង្កត់»។

ខ្លែងកាលបានលឺមេមាន់ថា អោយកូនណាកំបាក់កំបែកដូច្នេះ ក៏តាំងដេញចាប់បេះយកកូន ណាដែលនៅក្រោយ គេអែមេមាន់ខំការពារកូនរបស់ខ្លួនកុំអោយគេបេះយកបាន ឯកូនមាន់ ក៏ខំប្រឹងតោងចង្កេះគ្នាយ៉ាងជាប់ រត់ពេនចុះពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗបាន។ ជួនខ្លែងបេះយកកូនបានម្ខង១មួយ ២ ទាល់តែអស់ ជួនក៏បេះបានតែ១។ តែគេ មានលក្ខខ័ណ្ឌមួយថា បើកូនណារបូតចេញពីមេព្រោះប្រឹងគេចខ្លាំងហើយកូននោះគេក្រាបទៅ និងដីនោះមេខ្លែងមិនត្រូវចាប់គេទេ។ កាលអស់កំលាំងហត់រៀងខ្លួនហើយ ក៏ឈប់ សំរាកបន្ដិច ហើយផ្លាស់ប្ដូរគ្នាលេងតទៅទៀត គេលេងតែងរបៀបនេះរហូតដល់ពេល ឈប់។ ប៉ុន្ដែល្បែងដូចគ្នានេះ នៅស្រុកខ្លះ គេហៅតំរូវន័យតាមរបៀបលេងថា «ល្បែង ខ្លែងចាប់កូនមាន់» ក៏មាន។ ល្បែងនេះ ជាការបង្ហាត់មនុស្សអោយចេះប្រុងស្នៀតប្រុងស្មារតីអោយរហ័យរហួន ចេះការពារខ្លួននិងគ្រួសារផង។

សេច​ក្តី​ប្រកាស​ព័ត៌មាន ស្តីពី​លទ្ធ​ផល​ នៃ​ សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៣


20130510_Press_Release_of_Council_of_Ministers_Meeting_KH01 20130510_Press_Release_of_Council_of_Ministers_Meeting_KH02 20130510_Press_Release_of_Council_of_Ministers_Meeting_KH03 20130510_Press_Release_of_Council_of_Ministers_Meeting_KH04ប្រភពឯកសារ៖ អង្គភាពព័ត៌មាន និង ប្រតិកម្មរហ័ស

មហារីកឆ្អឹង


មហារីកឆ្អឹងគឺជាអ្វី?

មហារីកឆ្អឹង គឺជាពាក្យទូទៅមួយចំពោះ ឆ្អឹងហើម ដែលអាចបណ្តាលឲ្យស្លាប់ រោគហើមឆ្អឹង រោគឆ្អឹងទន់ រោគហើមសរសៃ បានរួមគ្នាជា ជំងឺមហារីកឆ្អឹង ដែលយើងតែងតែជួបប្រទះ។ មហារីកឆ្អឹង អាចកើតឡើងនៅក្នុង កោសិកាឆ្អឹង ឆ្អឹងដែលជាកត្តា បង្កឈាម ឆ្អឹងទន់ និង ជាសរសៃ ឬ ជាសមាសភាគនៃឆ្អឹងសន្លាក់ ដែលជាបែបផែន នៃ សភាព ដែលមានតែ អំពើអាក្រក់ នៃ តួខ្លួនមនុស្សទាំងមូល។

គ្លីនិកខាងពិនិត្យ និងព្យាបាលជម្ងឺមហារីកឆ្អឹងបានបែងចែកជាមហារីកឆ្អឹងដំបូង និងមហារីកឆ្អឹងបន្ទាប់។ មហារីកឆ្អឹង បន្ទាប់តែងតែ កើតឡើងនៅនៅឆ្អឹងត្រគាក ឆ្អឹងខ្នង និង ឆ្អឹងភ្លៅ។ ដុំសាច់មហារីកដំបូង នៃ ឆ្អឹង ដែលអាចបណ្តាលឲ្យស្លាប់ នោះគឺ កំរនឹងជួបប្រទះ ភាគច្រើននៃជម្ងឺមហារីកឆ្អឹង គឺ វិវត្តន៍ ពី(ដូចជាសុដន់ ក្រពេញទីរ៉ូអ៊ីត និង មហារីកក្រពេញប្រូស្តាត) ត្រូវបានគេស្គាល់ថាជា ការប្តូរស្ថានភាពឆ្អឹង ពីទំហំ ឬជាលិកាផ្សេងៗគ្នា។

មហារីកឆ្អឹងមានអត្រាកើតឡើងខ្ពស់ប៉ុណ្ណាដែរ?

មហារីកឆ្អឹងប្រហែលជា ០.២% នៃ ចំនួនសរុបនៃជំងឺមហារីក។ ក្នុងមួយឆ្នាំៗ មានមនុស្ស ប្រហែលជា ២៨៩០ នាក់ ត្រូវបានទទួល រោគវិនិច្ឆ័យក្នុងការទទួលរងនូវជម្ងឺមហារីកឆ្អឹង មានមនុស្ស ប្រហែលជា ១៤១០នាក់ ត្រូវបានស្លាប់ នៃជំងឺមហារីកឆ្អឹង នៅលើ ពិភពលោក។ បើយោងទៅតាម ជំងឺមហារីកឆ្អឹង រោគមហារីកឆ្អឹង គឺជា មហារីកឆ្អឹង ដែលជួបប្រទះច្រើនជាងគេបំផុត គឺមាន ៣០%។ អត្រាកើតមានខ្ពស់ នៃ រោគមហារីកឆ្អឹងទៅលើ មនុស្សពេញវ័យ អត្រាកើតមាន ជំងឺភាគច្រើន អាយុពី ១០-២០ឆ្នាំ កើតមានជម្ងឺមហារីករវាងបុរស និងស្រ្តីគិតជាអនុបាតគឺ2:1។

មូលហេតុនៃជំងឺមហារីកឆ្អឹងមានអ្វីខ្លះ?

មូលហេតុនៃ ជំងឺមហារីកឆ្អឹង នៅមិនទាន់បានពិតប្រាកដនៅឡើយទេ តែងតែយល់ឃើញថាជា របួសរ៉ាំរ៉ៃខ្នាតតូច ស្រាល និង ជំងឺឆ្លងរ៉ាំរ៉ៃ ក៏បង្កឲ្យមាន ជំងឺមហារីកឆ្អឹង។ ជាទូទៅ ដំណាក់កាលលូតលាស់នៃឆ្អឹង ហើមរលាករ៉ាំរ៉ៃ កត្តាមកពីហ្សែន (Gene) ជាពិសេស ការឆ្លងនូវមេរោគផ្សេងៗ ការប្តូរឈាមនៅក្នុងឆ្អឹង គឺមិនបានស្រួល និង កត្តាពន្លឺវិទ្យុសកម្មជាច្រើន អាចមានការជាប់ទងនឹង ជំងឺមហារីកឆ្អឹង។

រោគសញ្ញាមហារីកឆ្អឹងដំណាក់កាលដំបូងមានការបង្ហាញអ្វីខ្លះ?

  • (១). អាចកើតមានជម្ងឺការខូចទ្រង់ទ្រាយឆ្អឹង។
  • (២). កើតមានការឈឺខ្នងដែលពិបាកនឹងពន្យល់ និងមិនព្រមជាស្បើយ។
  • (៣). គ្មានមូលហេតុបញ្ជាក់ច្បាល់លាស់ នៅក្នុងខ្លួនកើតមាននូវ ការបាក់ឆ្អឹងមួយ ឬក៏ច្រើនកន្លែង។
  • (៤). ដោយសារតែដុំសាច់ហើមមានសំពាធទៅលើស្មារតីនិងសរសៃឈាម បណ្តាលឲ្យ អវះយវះណាមួយ ឃ្លាតឆ្ងាយពីគ្នាកើតមានការស្ពឹកស្រពន់។
  • (៥). មានដុំសាច់ហើមរឹងនៅផ្នែកខាងក្រៅនៃឆ្អឹង មានអាការះឈឺ ឬអត់ឈឺ។
  • (៦). កើតមាននូវបាតុភូតដូចជាគ្រុនក្តៅ ថយទម្ងន់ អស់កម្លាំង និងសកម្មភាពសមត្ថភាពថយចុះ។
  • (៧). ឆ្អឹង និងកន្លែងសន្លាក់ឈឺ ឬ ក៏ហើម ការឈឺគឺធ្វើឲ្យរិលបន្ត ឬ ក៏មានអារម្មណ៍ឈឺ នៅពេលទទួលរងជម្ងឺ។

មធ្យោបារវិនិច្ឆ័យជម្ងឺមហារីកឆ្អឹងមានអ្វីខ្លះ?

១- ការត្រួតពិនិត្យស្គេន(Scan)ឆ្អឹង:ដោយការចាក់បញ្ចូលបរិមាណតិចនៃភ្នាក់ងារផ្ទុយគ្នា ការប្រើប្រាស់នូវឧបករណ៍រូបថតពិសេសសំរាប់ស្រាវជ្រាវ ក្នុងរូបភាពនោះអាចបង្ហាញឲ្យឃើញនូវរូបភាពឆ្អឹង។

២- ការពិនិត្យដោយឆ្លុះពីខ្លួនប្រាណមនុស្ស ៖ ដូចជាX-ray, CT scan, MRI និងឧបករណ៍ពិនិត្យជាច្រើនទៀត អាចជួយឲ្យវេជ្ជបណ្ឌិតវាយតំលៃនូវទំហំនៃការជាប់ទាក់ទងដុំសាច់មហារីក។

៣- ការត្រួតពិនិត្យផ្នែកផ្សេងៗនៃខ្លួនប្រាណមនុស្ស ៖ការត្រួតពិនិត្យចំនែកតូចនៃជាលិកាពីដុំសាច់មហារីកនៃមហារីកឆ្អឹងដែលជាប់ទាក់ទង ក្នុងនោះរួមមាន :

  • (១) ការត្រួតពិនិត្យជាលិកាដោយម្ជុលស្រូប ៖ វេជ្ជបណ្ឌិតប្រើប្រាស់ម្ជុលស្តើង ដើម្បីយកចំណែកតូច នៃ ជាលិកា ពី ដុំសាច់មហារីក។
  • (២) ការវះកាត់ត្រួតពិនិត្យផ្នែកផ្សេងៗ នៃ ខ្លួនប្រាណមនុស្ស ៖ វេជ្ជបណ្ឌិតវះស្បែកចេញពីគ្នា រួចយកជាលិកា សាច់ហើម ទាំងមូល ឬ ជាលិកាសាច់ហើមមួយផ្នែក បន្ទាប់មកធ្វើការត្រួតពិនិត្យរោគមហារីកឆ្អឹង។

មធ្យោបាយព្យាបាលវះកាត់មហារីកឆ្អឹងមានអ្វីខ្លះ?

ការព្យាបាលវះកាត់មហារីកឆ្អឹងនៅតែជាមធ្យោបាយព្យាបាលដែលប្រើប្រាស់ញឹកញាប់ ក្នុងនោះរួមមាន:

  • (១). ការខ្វារសំអាត ៖ ដុំសាច់មហារីករួមមានវះសាច់ឆ្អឹង យកជាលិកាដុំសាច់មហារីកនៅក្នុងឆ្អឹងមកកាត់ធ្វើការលាងសំអាត។
  • (២). ការវះកាត់ចេញ ៖ វានឹងលេចឡើង នូវ ការលូតលាស់ នៃ សាច់ហើមក្នុងការកាត់ចេញឆ្អឹង ពី គល់សាច់មហារីករបស់វា។
  • (៣). ការវះកាត់ដោយកំបុត ៖ ការកាត់ចេញនូវសាច់ទាំងមូល នៃ សាច់មហារីក នៅកន្លែងដែលជារយះកាលនៃឆ្អឹងខ្នង។

មហារីកឆ្អឹងមានមធ្យោបាយថែទាំអ្វីខ្លះ?

ការរក្សាចំណីអាហារ

  • (១). ថែទាំតុល្យភាពឳជារស និង ភាពសំបូរហូរហៀរគ្រប់ប្រភេទនៅក្នុងចំណីអាហារ។
  • (២). ត្រូវបរិភោគបន្លែ និងផ្លែឈើស្រស់ឲ្យច្រើន។
  • (៣). ជៀសវាងនូវការប្រើប្រាស់សុរា និងចំណីអាហារដែលមានជាតិហិរ។

ការថែទាំចិត្ត

  • (១). បង្កើតឲ្យមាននូវបរិយាកាសល្អ ព្រមទាំងផាសុកភាព និង បរិស្ថានសុវត្ថិភាព ដើម្បីផ្តល់សុវត្ថិភាព ដល់ អ្នកជម្ងឺមហារីកឆ្អឹង។
  • (២). គួរដល់ពេលណែនាំ ដល់ អ្នកជំងឺមហារីកឆ្អឹង ជាមួយនឹងចំនេះដឹង ដែលទាក់ទងនឹង ជំងឺដើម្បីជួយឲ្យ អ្នកជំងឺ ទទួលបាននូវទំនុកចិត្ត។
  • (៣). សមាជិកក្នុងគ្រួសារ ត្រូវតែភ្ញាក់រលឹក គាំទ្រយកចិត្តទុកដាក់ ដល់ អ្នកជំងឺមហារីកឆ្អឹង លុបបំបាត់ ទុកក្រៀមក្រំ របស់អ្នកជំងឺ និង ការអស់សង្ឃឹម និង ការរំជួលចិត្តអវិជ្ជមាន ដទៃៗទៀត។

មធ្យោបាយព្យាបាលមហារីកឆ្អឹងដ៏ល្អបំផុត

តាមរយៈ ការសហការគ្នា រវាងវេជ្ជបណ្ឌិតផ្នែកខាងមហារីក , វេជ្ជបណ្ឌិតផ្នែកខាងព្យាបាល, វេជ្ជបណ្ឌិតផ្នែកខាងមហារីកវិទ្យុសកម្ម, វេជ្ជបណ្ឌិតផ្នែកខាងមហារីកមុខរបួសតូចបំផុត, គិលានុបដ្ឋាយិកាថែទាំមហារីក និងអ្នកបកប្រែជាច្រើន ដោយយោងទៅតាម ស្ថានភាពជំងឺ របស់ អ្នកជំងឺមហារីកឆ្អឹង ត្រូវឆ្លងកាត់ការពិគ្រោះ ពី អ្នកជំនាញ ដើម្បីធ្វើការអភិវឌ្ឍន៍វិនិច្ឆ័យរោគ ឲ្យមានប្រសិទ្ធិភាព កម្មវិធីព្យាបាលនិងត្រួតពិនិត្យអាការះជំងឺ ដើម្បីឈានទៅ សំរេចគោលដៅធ្វើឱ្យ ស្ថានភាពអ្នកជំងឺ មានភាពប្រសើរឡើង ក្រោយពី ការព្យាបាល។

ប្រភពឯកសារ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

ប្រលោមលោក «ស្រ្តីនៃអង្គរ» ជួយផ្សព្វផ្សាយអង្គរ


អ្នកកាសែតចូលនិវត្តន៍អាមេរិកាំងម្នាក់ គឺ លោក ចន ប៊ជិស (John Burgess) ព្យាយាម អស់រយៈពេល ១០ឆ្នាំ បង្កើត តួអង្គស្រ្តីអង្គរម្នាក់ ដែលរស់នៅជាមួយនឹងព្រះរាជា និង ដឹងរឿងរ៉ាវទាំងឡាយក្នុង សម័យអង្គរ តាមរយៈ សៀវភៅ ប្រលោមលោកមួយក្បាល ដែលមានចំណងជើងថា «ស្រ្តីនៃអង្គរ» ឬ «Woman of Angkor»។

នេះគឺជាសៀវភៅប្រលោមលោកដ៏អស្ចារ្យខ្នាតវែង៥០០ទំព័រ ដែលជួយដល់ ការស្រមៃរបស់លោក អំពីរឿងរ៉ាវនៃសម័យអង្គរ។

ពិធីផ្សព្វផ្សាយសៀវភៅរឿង «ស្រី្តនៃអង្គរ» នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ នៅបណ្ណាគារ One More Page Book នាទីក្រុង Falls Church រដ្ឋVirginia សហរដ្ឋអាមេរិក ។

អ្នកនិពន្ធ ចន ប៊ជិស ៖ «ខ្ញុំចង់ឲ្យអង្គរល្បីជាងនេះ នៅក្នុង ពិភពលោក។ នៅលោកខាងលិច យើងធំដឹងក្តីដឹងអំពី អេហ្ស៊ីបបុរាណ ក្រិចបុរាណ និង រ៉ូមបូរាណ។ យើងដឹងអំពីព្រះរាជា ដ៏មាន ឫទ្ធិអំណាចអស្ចារ្យ ព្រឹត្តិការណ៍ប្ រវត្តិសាស្រ្ត នៃ អារិយធម៌ទាំងនោះ ប៉ុន្តែអរិយធម៌អង្គរ ដែលមានភាពរុងរឿង ភាពអស្ចារ្យ សំណង់ និងសិល្បៈ ដូច អារិយធម៌ទាំងនោះដែរ មិនសូវមានអ្នកស្គាល់ នៅសហរដ្ឋអាមេរិកទេ។ ដូច្នេះខ្ញុំសង្ឃឹមថា តាមរយៈសៀវភៅនេះ នឹងមានមនុស្ស មួយចំនួនថែមទៀត ដឹងអំពីអរិយធម៌ដ៏អស្ចារ្យនេះ»។

សៀវភៅប្រលោមលោករឿង«ស្រី្តនៃអង្គរ»លក់អស់គ្មានសល់នៅបណ្ណាគារ One Page Book៕

News: http://khmer.voanews.com/content/novel-a-woman-of-angkor-help-to-promote-angkor-temple/1658846.html

More Info: http://www.john-burgess.net/a-woman-of-angkor.html

Buy: http://www.amazon.com/A-Woman-Angkor-John-Burgess/dp/6167339252

ទុក និង ទុក្ខ


ទុក

ទុក ( កិ. ) ដាក់​វត្ថុ​អ្វី​ក្នុង​ទីណា​មួយ​ដើម្បី​ឲ្យ​គង់​នៅ ឬ​រក្សា​អ្វី​ៗ​ឲ្យ​គង់ : ទុក​ទ្រព្យ ។ បម្រុង​ឲ្យ, ផ្គង​ឲ្យ : ទុក​បាយ​ឲ្យ, ទុក​ប្រាក់​ឲ្យ ។ ទុក​ដាក់ ទុក​អីវ៉ាន់​មាន​របៀប, ទុក​ដោយ​ប្រយ័ត្ន ។ ទុក​ដាក់​កូន​ចៅ រៀប​ចំ​ឲ្យ​កូន​ឬ​ចៅ​មាន​គូ​ស្រករ ។ ព. ទ. បុ. ថា : ធ្វើ​ស្រែ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ មើល​ផៅ​សន្ដាន (មាន​អត្ថន័យ​រាក់​ដែរ​ទេ) ។ មួយ​យ៉ាង​ថា ទុក​ដាក់​កូន​ចៅ ត្រូវ​ពិនិត្យ​ផៅពង្ស; មួយ​យ៉ាង​ទៀត​ថា : មុន​នឹង​ទុក​ដាក់​កូន ត្រូវ​សួរ​បង​ប្អូន​និង​ចិត្ត​កូន​សិន (នេះ​ក៏​មាន​អត្ថន័យ​រាក់​ៗ​ដែរ) ។ យក​ចិត្ត​ទុក​ដាក់ ផ្ចង់​ចិត្ត​ប្រុង​ប្រយ័ត្ន​ជានិច្ច ។

ទុក្ខ

ទុក្ខ ទុក បា.; សំ. ( ន. ) (ទុះខ) សេចក្ដី​ព្រួយ, សេចក្ដី​លំបាក (កាយ​និង​ចិត្ត) : កើត​ទុក្ខ, មាន​ទុក្ខ ។ ពាក្យ​ផ្ទុយ : សុខ ។ ឈ្មោះ​អរិយសច្ច​ទី ១ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​សេចក្ដី​ទុក្ខ ដែល​កើត​អំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដី​សោក​ស្ដាយ, ខ្សឹកខ្សួល, លំបាក​កាយ, តូច​ចិត្ត, ទង្គឹះ​តានតឹង​ចិត្ត; ហៅ​ឲ្យ​ពេញ​ថា ទុក្ខអរិយសច្ច ឬ ទុក្ខសច្ច (ម. ព. ចតុរារិយសច្ច ផង) ។

  • ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុះខស្កន្ធ) គំនរ​ទុក្ខ, កង​ទុក្ខ គឺ​ប្រជុំ​នៃ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង ។
  • ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរ​អស់​ទុក្ខ, ទី​អស់​ទុក្ខ (ព្រះ​និព្វាន) : ព្រះ​អរហន្ត​ទាំងឡាយ លោក​បាន​ដល់​នូវ​ទុក្ខ​ក្ស័យ​ហើយ; ព្រះ​និព្វាន​ជា​ទុក្ខ​ក្ស័យ ។
  • ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដី​រំលត់​ទុក្ខ; ទី​រំលត់​ទុក្ខ (ព្រះ​និព្វាន), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៣ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ដំណើរ​រំលត់​តណ្ហា​អស់ មិន​មាន​សល់; ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធអរិយសច្ច ឬ ទុក្ខនិរោធសច្ច (ម. ព. ចតុរារិយសច្ច ផង) ។
  • ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ–) ន. (បា.) សេចក្ដី​ប្រតិបត្តិ​ជា​ផ្លូវ​ឬ​ជា​ឧបាយ​ឲ្យ​រលត់​ទុក្ខ (អដ្ឋង្គិកមគ្គ), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ៤ (ក្នុង​អរិយសច្ច​ទាំង ៤) បាន​ខាង​ផ្លូវ​មាន​អង្គ ៨ គឺ សេចក្ដី​យល់​ត្រូវ, តម្រិះ​ត្រូវ, ការ​ស្ដី​និយាយ​ត្រឹមត្រូវ, ការងារ​ត្រឹមត្រូវ, ការ​ចិញ្ចឹម​ជីវិត​ត្រឹមត្រូវ, ព្យាយាម​ត្រូវ, ការ​រឭក​ត្រូវ, ដំណើរ​តាំង​ចិត្ត​ខ្ជាប់ខ្ជួន​ត្រូវ ហៅ​ឲ្យ​ពេញ​ថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬ​ហៅ​ថា មគ្គសច្ច ក៏​បាន (ម. ព. ចតុរារិយសច្ច ផ) ។
  • ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដី​រលត់​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព. ទុក្ខនិរោធ) ។
  • ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់​ដឹង​ច្បាស់​នូវ​ទុក្ខ, កំណត់​បាន​ថា​ជា​ទុក្ខ, ប្រាជ្ញា​ដែល​កត់​សម្គាល់​យល់​ថា​ជា​ទុក្ខ ។
  • ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ–) ន. (បា.) ការ​លើក​ទុក្ខ​ធុរៈ​ទម្លាក់​ទៅ​លើ​គេ, ការ​ផ្ដេក​វេរ​ទុក្ខ​ធុរៈ​ឲ្យ​គេ ។
  • ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ–) ន. (បា.) ការ​លះ​សេចក្ដី​ទុក្ខ គឺ​ការ​រលាស់​សេចក្ដី​ទុក្ខ​ចោល​មិន​ឲ្យ​ទំនៅ​ក្នុង​ចិត្ត : ទុក្ខប្បហាន​ជា​ហេតុ​នាំ​ឲ្យ​បាន​សេចក្ដី​សុខ ។
  • ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរ​ដឹង​នូវ​សេចក្ដី​ព្រួយ, លំបាក; ដំណើរ​រង​អារម្មណ៍ ឬ​ទទួល​អារម្មណ៍​ជា​ទុក្ខ, សេចក្ដី​សោយ​ទុក្ខ​ ។ ហៅ​ត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏​គង់​សំដៅ​សេចក្ដី​ថា ទទួល​រង​អារម្មណ៍​ជា​ទុក្ខ​ដែរ : រង​វេទនា ។ ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន : វេទនា​ណាស់ !, វេទនា​អ្វី​ម៉្លេះ​ទេ! ឬ វេទនា​អ្វី​ម្ល៉េះ​ហ៎្ន ! ។
  • ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.) សេចក្ដី​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព. ទុក្ខ) ។
  • ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ (តណ្ហា), ជា​ឈ្មោះ​នៃ​អរិយសច្ច​ទី ២ (ក្នុង​អរិយសច្ច​ទាំង​៤) បាន​ខាង​តណ្ហា​ដែល​ជា​ហេតុ​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ; ហៅ​ឲ្យ​ពេញ​ថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព. ចតុរារិយសច្ច ផង) ។
  • ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុ​ដែល​នាំ​បណ្ដាល​ឲ្យ​កើត​ទុក្ខ​ជា​ធម៌​មាន​ពិត (ម. ព. ទុក្ខសមុទយ) ។ល។

ប្រភពឯកសារ៖ វចនានុក្រមខ្មែរ សម្តេចសង្ឃវាជ ជួន ណាត

សេច​ក្តី​ប្រកាស​ព័ត៌មាន៖ សារ​មន្ទីរ​មេត្រូ​ប៉ូលី​តែន (Metropolitan Museum) នៅទីក្រុង​ញ៉ូវ​យ៉ក សំរេច​ប្រគល់​រូបបដិមា​ខ្មែរ​ មក​ឱ្យ​កម្ពុជាវិញ


ក្រោយពីការពិភាក្សាជាច្រើនលើកជាមួយទីស្តីការគណរដ្ឋមន្រ្តីមក សារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក នៅពេលថ្មីៗនេះ បានសំរេចចិត្តប្រគល់មកឱ្យព្រះរាជាណាចក្រកម្ពុជាវិញ នូវ រូបបដិមាថ្មពីរនៃសតវត្សរ៍ទី ១០ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ដែលត្រូវបានគេលួច ចេញពីប្រាសាទចិន នៅកោះកែរ អំឡុងពេលនៃសង្រ្គាមស៊ីវិលក្នុងប្រទេសកម្ពុជា នាទសវត្សរ៍ ទី៧០។

រូបទាំងពីរនេះ ជាផ្នែកមួយនៃរូបបដិមាមួយក្រុមដែលតំណាងឱ្យការប្រយុទ្ធតស៊ូដ៏ល្បី ល្បាញរវាង ភីម (Bhima) និងឌូរីយោដាន (Duryodhana) នៃរឿងព្រេងមហាភារតះ (Mahabharat) ហើយដែលត្រូវបានគេកាច់បំបាក់យ៉ាងឃោរឃៅចេញពីជើងទម្ររបស់វា និងបញ្ជូនចេញទៅសារ មន្ទីរ និងការសន្សំទុកឯកជននានាជុំវិញពិភពលោក។

2_kneeling_attendant

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៣ សារមន្ទីរ Metropolitan បានដកស្រង់សំដី នាយករបស់ខ្លួន លោក Thomas P. Campbell ថាៈ «សារមន្ទីរប្តេជ្ញា ចិត្តអនុវត្តយ៉ាងហ្មត់ចត់ នូវបទដ្ឋាននៃទីកន្លែងដើម គឺមិនគ្រាន់តែទៅលើរបស់ដែលទើបទទួល បានថ្មីៗប៉ុណ្ណោះទេ គឺថែមទាំងទៅលើការសិក្សាស្វែងយល់ ពីការងារក្ នុងការប្រមែប្រមូលសន្សំ ទុក របស់ខ្លួនដ៏យូរយារមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងតែប្រព្រឹត្តទៅដើម្បីសិក្សា ស្វែងយល់ឱ្យបានច្រើន ដែលអាចធ្វើបាន ទៅលើប្រវត្តនៃកម្មសិទ្ធិផងដែរ»។ នេះជាករណីមួយ ដែលក្នុងនោះព័ត៌មានបន្ថែម… បានធ្វើឱ្យសារមន្ទីរពិចារណាទៅលើភាពពិតជាក់ស្តែងដែល មិនបានដឹងនៅពេលដែលបានទទួលនិងចាត់វិធានការ…។ ក្នុងការបញ្ជូនត្រឡប់មកវិញនូវរូប បដិមាទាំងពីរនេះ លោក Thomas P. Campbell នាយកសារមន្ទីរ Metropolitan បានមាន ប្រសាសន៍ថា៖ “…សារមន្ទីរកំពុងតែពង្រឹងទំនាក់ទំនង ល្អ ដែលខ្លួនបានរក្សាជាយូរមកហើយនោះ ជាមួយនឹង ស្ថាប័នអ្នកសិក្សាស្ រាវជ្រាវ និងសហសេវិកកម្ពុជា ក៏ដូចជាការជំរុញ និងបន្តនូវទំនាក់ ទំនងល្អព្រមទាំងកិច្ចពិភាក្សាល្អរវាងគ្នា និងគ្នា”។ […] លំអិត

ប្រភពឯកសារ៖ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

 

ប័ណ្ណប្រកាស ក្រដាសប្រាក់គំរូថ្មី ប្រភេទ ១០០០០០ រៀល


ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ ​ ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ ក្នុង​គម្រប់​ព្រះ​ជន្មាយុ​ ៦០​ យាង​ចូល​ ៦១​ ព្រះ​វស្សា​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៣-១៤-១៥​ ខែឧសភា​ ឆ្នាំ​២០១៣​ ខាង​មុខ​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ បោះផ្សាយ​ ដាក់​ឱ្យ​ចរាចរ​ និង​ប្រើប្រាស់​នូវ​ធនប័ត្រ​ ប្រភេទ​ ១០០០០០​ រៀល​ គំរូ​ថ្មី​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

ធនប័ត្រ​ប្រភេទ​ ១០០០០០​ រៀល​ គំរូ​ថ្មី​នេះ​ នៅ​ផ្ទៃ​ខាង​មុខ​មាន​រំលេច​ឡើង​នូវ​រូបភាព​ ព្រះ​ឆាយាល័ក្ខណ៍​នៃ​អតីត​ព្រះមហាក្សត្រ​ ​ ព្រះ​បរម​រតន​កោដ្ឋ​ និង​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ​ មើល​ពីមុខ​បញ្ឆិត​ចំហៀង​ខាងឆ្វេង​ ព្រមទាំង​មាន​រូបភាព​នាគ​ក្បាល​ ៩​ ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម​នៅ​ស្ពាន​កំពង់ក្តី​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ក្នុង​ខេត្តសៀមរាប​ ។​ នៅ​ផ្ទៃ​ខាង​ខ្នង​ ផ្នែក​កណ្ដាល​នៃ​ធនប័ត្រ​នេះ​ មាន​រំលេច​រូបភាព​ព្រះ​ឆាយាល័ក្ខណ៍​នៃ​អតីត​ ព្រះមហាក្សត្រ​ ​ ព្រះ​បរម​រតន​កោដ្ឋ​ និង​ សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រមទាំង​ ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ ហើយ​នៅ​ផ្នែក​ខាងស្តាំ​ មាន​រូបភាព​ស្តេច​គ្រុឌ​ឈរ​សម្តែង​ឫទ្ធ​ ដែល​យក​គំរូ​តាម​រូបចម្លាក់​ថ្ម​ នៅ​ប្រាសាទព្រះខ័ន​ ក្នុង​ខេត្តសៀមរាប​ ។​

10000Riel_1 10000Riel_2 10000Riel_3 10000Riel_4 (1)

ប្រភពឯកសារ៖ ធនាគារជាតិនៃកម្ពុជា

តាមដាន

Get every new post delivered to your Inbox.

Join 544 other followers

%d bloggers like this: