មហារីកបំពង់ក


អ្វីទៅជាជំងឺមហារីកបំពង់ក?  

ជំងឺមហារីកបំពង់ក មានប្រភពមកពី ស្រទាប់កោសិកា ផ្នែកខាងលើបង្អស់ នៃ បំពង់ក ផ្នែកខាងក្នុង, ជំងឺមហារីកបំពង់ក ដែលតែងតែ កើតជាញឹកញាប់ គឺ ជំងឺមហារីក ដែលមានប្រភពមកពី កោសិកាម្យ៉ាង មានឈ្មោះថា (Squamous cell carcinoma)  ។ តើអត្រា នៃ ការកើត ជំងឺមហារីកបំពង់ក មានកម្រិតណា? អត្រា នៃ ការកើតជំងឺ មហារីកបំពង់ក ប្រហែលជា ១-៥% នៃ ជំងឺមហារីកសរុប, សម្រាប់ នៅក្នុង ផ្នែកត្រចៀក, ច្រមុះ, បំពង់ក, វាស្ថិត នៅក្នុង លេខរៀងលំដាប់ទីបី នៃ ជំងឺមហារីក ដែលកើតមាន នៅក្នុងផ្នែកនេះ។ ជាទូទៅ វាឧស្សាហ៍កើត ទៅលើ ក្រុមមនុស្ស ដែលមានវ័យពី ៥០-៧០ឆ្នាំ, ជាពិសេសគឺមនុស្សប្រុស។

តើមានកត្តាអ្វីខ្លះដែលបង្កអោយកើតជំងឺមហារីកបំពង់ក?

  • ១. ការជក់បារី៖ ផ្សែងបារី អាចបង្កើត បានទៅជា សារធាតុបង្កជំងឺមហារីក, ម្យ៉ាងវិញទៀតផ្ សែងបារី អាចធ្វើឱ្យ កោសិកាម្យ៉ាង ដែលមាន តួនាទី ក្នុងការសម្អាត បំពង់ក មានការរាំងស្ទះ, និង ធ្វើឱ្យ ប្រព័ន្ធរបត់ឈាម នៅបំពង់កផ្នែកខាងក្នុង មានភាព រអាក់រអួល, ដែលទាំងនេះ បង្កើតបានជា មូលដ្ធានគ្រឹះមួយ អំណោយផល សម្រាប់ ការរីកលូតលាស់ របស់ កោសិកាមហារីក។
  • ២. ការពិសារស្រាហួសកនត់៖ ការពិសារស្រា មានរយៈពេលយូរអង្វែង ក៏អាចបណ្ដាលឱ្យកើត ជំងឺមហារីកបំពង់ក ដែរ។
  • ៣. ជំងឺរលាករាំរ៉ៃ៖ ដូចជា រលាកបំពង់ករាំរ៉ៃ, និង រលាកផ្លូវដង្ហើមរាំរ៉ៃ ក៏អាចបណ្ដាលឱ្យកើត ជំងឺមហារីកបំពង់ក ដែរ។
  • ៤. បំពុលបរិយាកាស៖ ការដកដង្ហើមស្រូបយក ឧស្មន័មូយចំនួន ដូចជា ស្ពាន់ធរ័ឌីអុកសីត(SO2) និង លំអងធូលី, ឧស្មន័ ដែលចេញពី រោងចក្រ នៅក្នុងបរិយាកាស ក៏អាចបណ្ដាលឱ្យកើត ជំងឺមហារីកបំពង់ក ដែរ។
  • ៥. ការឆ្លងវីរុស៖ មានវីរុស ដូចជា HPV-16,18 ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយនឹង ការកើត ជំងឺមហារីកបំពង់ក។
  • ៦. ដំណាក់កាលមុនក្លាយជាមហារីក៖ ការវិវត្តន៍ របស់ កោសិកាបំពង់ក ផ្នែកខាងក្នុង មានភាពមិនប្រក្រតី និង ដុំមហារីកស្លូត ជាដើមចម នៃ ជំងឺមហារីកបំពង់ក។
  • ៧. ការបាញ់កាំរស្មី៖ ការប្រើកាំរស្មី ធ្វើការព្យាបាលដុំសាច់ នៅផ្នែកក ក៏អាចបណ្ដាលឱ្យកើត ជំងឺមហារីកបំពង់កដែរ។
  • ៨. អរមូនភេទ៖ ការពិសោធន៍ បានបង្ហាញថា កោសិកាអ្នកជំងឺ មហារីកបំពង់ក ងាយធ្វើប្រតិកម្ម ឆ្លើយតបទៅនឹង អរមូនភេទញី (Estrogen)។

តើជំងឺមហារីកបំពង់កប្រើមធ្យោបាយអ្វីដើម្បីធ្វើការរីករាលដាលទៅសរីរាង្គដទៃទៀត?

  • ១. ការរុករានទន្រ្ទាន ដោយផ្ទាល់ទៅ សរីរាង្គនៅជុំវិញវា, ជាទូទៅបញ្ហានេះ ច្រើនតែកើតមាន ទៅលើ ជំងឺមហារីកបំពង់ក ដំណាក់កាលចុងក្រោយ។
  • ២. ការរីករាលដាល តាមប្រពន្ធ័ទឹករងៃ៖តាមរយៈនេះ វាអាចរីករាលដាល ដល់ ទីតាំងកូនកណ្ដុរណាមួយ ដែលស្ថិតនៅលើ សរីរាង្គ របស់យើង និង លូតលាស់នៅទីនោះ។
  • ៣. ការរីករាលដាលតាមប្រព័ន្ធសរសៃឈាម៖តាមរយៈប្រពន្ធ័របត់ឈាម ជំងឺមហារីកបំពង់ក អាចរីករាលដាល ដល់ សួត, ថ្លើម, តំរងនោម, ឆ្អឹង, ខួរក្បាល ។ល។

តើត្រួវធ្វើការពិនិត្យអ្វីខ្លះដើម្បីធ្វើរោគវិនិច្ឆយ័?

  • ១. ធ្វើការពិនិត្យផ្នែកក
  • ២. ការឆ្លុះមើលផ្នែកក
  • ៣. ការថតកាំរស្មីមានដូចជា៖កាំរស្មីX, CT, MRI, ឆ្លុះអេកូ។ល។

ចំនុចពិសេសរបស់ពេទ្យចិនបុរាណក្នុងការព្យាបាលជំងឺមហារីកបំពង់ក

តាមរយៈការសិក្សាស្រាវជ្រាវ ខាងវិសយ័វិជ្ជសាស្រ្តជាច្រើនឆ្នាំ របស់ប្រទេសចិន, ការព្យាបាលជំងឺ តាមរយៈ វិធីពេទ្យចិនបុរាណ ធ្វើអោយខ្លួនប្រាណ របស់យើង មានតុល្យភាព, វាមានប្រសិទ្ធិភាព ក្នុងការតំរង់ទិស ប្រឆាំងជំងឺមហារីក។តាមរយៈការសំយោគ យកចំនុចពិសេសៗ នៃ វិធីព្យាបាលតាមរយៈ ពេទ្យចិនបុរាណ និង ពេទ្យសមយ័ទំនើប បច្ចុប្បន្ន, ប្រសិទ្ធិភាព ក្នុងការព្យាបាលវា ល្អជាងការដែលយើង ប្រើវិធីណាមួយសម្រាប់ ធ្វើការព្យាបាល ក្នុង ចំនោម វិធីទាំងពីរ។ការសំយោគចូលគ្នា រវាងវិធីព្យាបាល តាមរយៈពេទ្យចិនបុរាណ និង ពេទ្យសមយ័ទំនើបបច្ចុប្បន្ន ធ្វើឱ្យយើង អាចមានវិធីជាច្រើន សម្រាប់ ធ្វើការព្យាបាលដូចជា៖ការចាក់ថ្នាំបុរាណចិន ចូលតាមសរសៃឈាម, ការបាញ់ថ្នាំបុរាណចិន ចូលទៅទីតាំង មហារីក តាមរយៈមាត់, ការចាក់ថ្នាំ បុរាណចិន នៅតាមជីពចរ។ល។ព្រមទាំងការប្រើប្រាស់ វិធីពេទ្យចិនបុរាណ ដើម្បីបំប៉នសុខភាព អ្នកជំងឺ នោះប្រសិទ្ធិភាព នៃ ការព្យាបាល កាន់តែ មានភាពល្អប្រសើរ។

តើនៅមានវិធីព្យាបាលដទៃទៀតទេ?

  • ១. ការព្យាបាលតាមរយៈការវះកាត់៖ ការវះកាត់គឺជាជំរើសទីមួយសំរាប់ធ្វើការព្យាបាលជំងឺមហារីកបំពង់ក
  • ២. ការព្យាបាលដោយការបាញ់កាំរស្មី៖ ការព្យាបាល ដោយការបាញ់កាំរស្មី ត្រូវបាន គេប្រើប្រាស់ សម្រាប់ ព្យាបាលទៅលើ ក្រុមអ្នកជំងឺ មហារីកបំពង់ក ដំណាក់កាលទីមួយ,ក្ រុមអ្នកជំងឺ ដែលមានសុខភាពទន់ខ្សោយ មិនអាចធន់នឹង ការវះកាត់បាន ឬ ក៏អ្នកជំងឺ ដែលកំពុងទទួល ការព្យាបាល ដោយការប្រើកាំរស្មី មុននឹងការវះកាត់ ឈានមកដល់, ក្រោយពី ការព្យាបាល ដោយបាញ់កាំរស្មី ហើយការបញ្ចេញ សម្លេង នៅតែ មានភាពមិនប្រក្រតី។
  • ៣. ការព្យាបាលដោយប្រើថ្នាំប្រឆាំងមហារីក៖ វិធីនេះ ឬ ក៏វិធីមួយនេះ គួបផ្សំជាមួយ ការប្រើថ្នាំប្រឆាំង មហារីក សមស្រប ចំពោះអ្នកជំងឺ មហារីកបំពង់ក ដំណាក់កាលចុងក្រោយ ដែលមិនអាចធន់ជាមួយនឹង ការវះកាត់បាន។
  • ៤. ការព្យាបាលដោយប្រើបច្ចេកវិជ្ជាទំនើប ដោយមិនចាំបាច់ធ្វើការវះកាត់៖បច្ចេកវិជ្ជាទំនើប ដូចជា ការប្រើថាមពលកំដៅ សម្រាប់ ធ្វើការព្យាបាល, ការប្រើសីតុណ្ហភាព កំនកសម្រាប់ ធ្វើការព្យាបាល, ការព្យាបាល ដោយចាក់បញ្ចូល, ការប្រើ ប្រភេទកាំរស្មីម្យ៉ាង សម្រាប់ ធ្វើការព្យាបាល។ល។, តាមរយៈវិធីទាំងនេះ បានធ្វើឱ្យអត្រា នៃ ការរស់រានមានជីវិត របស់ អ្នកជំងឺ មានការកើនឡើង និង មានលទ្ធភាពខ្ពស់ ក្នុង ការរក្សាមុខងារ របស់បំពង់ក។បច្ចុប្បន្ននេះ អត្រានៃការរស់រាន មានជីវិត របស់អ្នកជំងឺមហារីកបំពង់ក រយៈពេលប្រាំឆ្នាំ មានការកើនឡើង ដល់ប្ រហែលជា ៧០%, ចំនែកឯការរក្សាមុខងារ របស់ បំពង់ក ក៏មានការកើនឡើង ដល់ប្រហែលជា ៧០% ដែរ។

អ្នកជំនាញ នៃ មន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក បានធ្វើបទបង្ហាញថា៖ការព្យាបាល ជំងឺមហារីកបំពង់ក មិនអាចយកចិត្តទុកដាក់ តែធ្វើការព្យាបាល ទៅលើផ្នែកបំពង់កតែមួយមុខនោះទេ, គឺត្រូវមើលទៅលើថាតើ ជំងឺមហារីកបំពង់ក ស្ថិតនៅក្នុង ដំណាក់កាល ណាមួយ, ជាមហារីកប្រភេទ ជាលិកាអ្វី, ស្ថានភាពសុខភាព របស់ អ្នកជំងឺ។ល។ដូច្នេះ ការព្យាបាល ត្រូវតែសំយោគបញ្ចូលគ្នា រវាងផ្នែកជាច្រើន ដើម្បីទទួលបានប្រសិទ្ធិភាព គួរជាទីគាប់ចិត្ត។

តើគួរធ្វើខ្លះក្រោយពីអ្នកជំងឺធ្វើការវះកាត់រួច?

  • ១. ក្រោយពីអ្នកជំងឺ ធ្វើការព្យាបាលចប់សព្វគ្រប់ហើយ, ត្រូវឱ្យគាត់សម្រាក លើគ្រែ មានលក្ខណៈជារបៀបដូចដេកផ្អែក, ដែលវាអំនោយផល ដល់ ការដកដង្ហើម និង ការបង្ហូរទឹក ដែលហូរចេញពីមុខរបួស ក្រោយពេលព្យាបាល។
  • ២. ស្អំទឹកកកនៅក ដើម្បីជួយជំរុញ មុខរបួសអោយឆាប់ជា
  • ៣. ត្រូវប្រុងប្រយត្ន័ អំពីទុយយោ សម្រាប់ ធ្វើការបង្ហូរទឹក ដែលហូរចេញពីមុខរបួស ក្រោយពេលព្យាបាល ថាតើវាហូរចេញមកក្រៅ មានការអាក់រអួលអត់, និង ត្រូវកត់ត្រាទុក ពីបរិមាណទឹក និង លក្ខណៈរបស់វា, ប្រសិនមានអ្វីខុសធម្មតា ត្រូវរាយការណ៍ ទៅគ្រូពេទ្យជាបន្ទាន់។
  • ៤. ក្រោយការព្យាបាល, អ្នកជំងឺ ដែលត្រូវធ្វើ ការព្យាបាលបន្ត ដោយប្រើកាំរស្មី, ថ្នាំប្រឆាំងជំងឺមហារីក, ត្រូវធ្វើការថែទាំ ដោយអនុវត្តន៍ ទៅតាមគោលការណ៍ របស់វិធីនិមួយៗ។
  • ៥. លើកទឹកចិត្តអ្នកជំងឺ

តើអាចមានការចំនួយបន្ថែមពីខាងផ្នែកដទៃទៀតទេ ដើម្បីលើកកម្ពស់ ប្រសិទ្ធិភាព នៃ ការព្យាបាល?

តាមរយៈ នៃ ការអនុវត្តជាក់ស្ដែង បានបង្ហាញថា៖ ការសហការគ្នា រវាងវេជ្ជបណ្ឌិត ផ្នែកខាងមហារីក, វេជ្ជបណ្ឌិត ផ្នែកខាងពេទ្យចិនបុរាណ, វេជ្ជបណ្ឌិត ផ្នែកខាងថតកាំរស្មី, វេជ្ជបណ្ឌិត ផ្នែកខាងសន្ដំ និង គិលាននុបដ្ធាយិការ។ល។ បង្កើតបានជា ក្រុមមួយក្នុង ការធ្វើរោគវិនិច្ឆ័យ និង ធ្វើការព្យាបាល ដើម្បីស្វែងរក នូវ វិធីព្យាបាលមួយ ដែលសមស្រប ទៅនឹងស្ថានភាព អ្នកជំងឺ និង ស្ថានភាពសេដ្ធកិច្ច របស់អ្នកជំងឺ, ដើម្បីឈានទៅ សម្រេចគោលដៅ ធ្វើឱ្យស្ថានភាពអ្នកជំងឺ មានភាពប្រសើរឡើង ក្រោយពីការព្យាបាល។

អាការៈរបស់ជម្ងឺមហារីកបំពង់ក

ក្នុងសង្គមបច្ចុប្បន្ន មហារីកបំពង់ក ជាជម្ងឺដែលធ្វើឱ្យយើង ខ្វាយខ្វល់ជាខ្លាំង។ មនុស្សជាច្រើន នៅមិនទាន់យល់ច្បាស់ ពី ជម្ងឺមហារីកបំពង់ក នៅឡើយ ហើយក៏ចង់យល់ អំពីអាការៈ របស់វាណាស់ដែរ។ ខាងក្រោមនេះគឺ ប្រភេទចំបង និង អាការៈរបស់មហារីកបំពង់ក។

នៅសង្គមបច្ចុប្បន្ន មហារីកបំពង់ក បានបំផ្លាញដល់ សុខភាពមនុស្សយ៉ាងខាំ្លង ដោយសារតែអ្នកទំាងអស់ មិនទាន់យល់ច្បាស់ពី អាការៈនៃជម្ងឺនេះ នៅពេលដែលប្រទះឃើញ ជម្ងឺបានឈានទៅដល់ ដំណាក់កាលចុងក្រោយទៅហើយ។ បើចង់ការពារនឹងជម្ងឺនេះ សំខាន់ត្រូវយល់ដឹងពី អាការៈរោគសញ្ញារបស់វាជាមុនសិន។ ខាងក្រោមនេះ គឺជារោគសញ្ញា នៃ មហារីកបំពង់ក ដែល មន្ទីរពេទ្យក្វាងចូវទំនើប ផ្នែកមហារីក ណែនាំប្រាប់ដល់អ្នកទាំងអស់គ្នា។

មហារីកនៅផ្នែកបំពង់ក លូតលាស់នៅក្នុងបំពង់ក តែមានទីតាំងមិនដូចគ្នាទេ។ ជាធម្មតា មហារីកបំពង់ក ចែកជាបីប្រភេទ ៖ ប្រភេទ នៅពីលើ បំពង់សំឡេង នៅក្នុងបំពង់សំឡេង និង នៅពីក្រោមបំពង់សំលេង។ មហារីកបំពង់ក នៅពីលើបំពង់សំឡេងសំដៅលើមហារីក ដែលមានទីតាំង នៅពីលើផ្នែកនោះ។ មហារីកបំពង់ក នៅក្នុងបំពង់សំឡេង សំដៅលើមហារីបំពង់សំឡេង។ មហារីកបំពង់ក នៅពីក្រោមបំពង់សំឡេង សំដៅលើ មហារីក នៅផ្នែកខាងក្នុង ដោយនៅក្រោមបំពង់សំឡេង ទៅដល់ ចុងនៃឆ្អឹងសាជី (ឆ្អឹងមានទីតាំងនៅបំពង់អាហារ នៅក្រោមឆ្អឹងខ្ចីក្រពេញទឹករងៃ)។

រោគសញ្ញាជម្ងឺមហារីកបំពង់កមានដូចខាងក្រោម 

១. សំឡេងស្អកអស់រយៈពេលយូរ បំពង់អាហារមានវត្ថុចំលែក ឬ ពេលលេបអាហារមានអារម្មណ៍ឈឺចាប់

អាការៈ តែងកើតមានលើ មហារីកបំពង់កដំបូងបង្អស់គឺសម្លេងស្អក។ នៅក្នុងជីវិតប្រចាំថ្ងៃ បើចាប់អារម្មណ៍ឃើញថា សំឡេងស្អកគ្មានហេតុផល ហើយអាការៈបែបនេះ នៅលើសពី៣សប្តាហ៍ នៅមិនទាន់ជាសះស្បើយទៀត ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឱ្យគ្រូពេទ្យ ជំនាញច្រមុះបំពង់ក ធ្វើការត្រួតពិនិត្យ ដោយកញ្ចក់ឆ្លុះក្នុង ដើម្បីពិនិត្យមើល ផ្នែកច្រមុះ។ ព្រោះថាក្នុងវិស័យវេជ្ជសាស្រ្ត មហារីកបំពង់ក ភាគច្រើនកើតនៅលើ បំពង់សំឡេង ទោះបីជាដុំសាច់ ដ៏តូចជាទីបំផុតក៏អាចរង្គោះរង្គើ បំពង់សំឡេងធ្វើឱ្យសម្លេងស្អក។ មានអារម្មណ៍ថា ក្នុងបំពង់កមានវត្ថុចំលែក ឬ នៅពេលលេបចំនី មានការឈឺចាប់ ទាំងនេះគឺជាអាការៈ នៃ ប្រភេទមហារីកបំពង់ក នៅលើបំពង់សំឡេងដំណាក់កាលដំបូង។ អ្នកជម្ងឺ និង លោកគ្រូពេទ្យ មិនអាច ដោយសារ អាការៈមិនច្បាស់លាស់ ហើយមិនយកចិត្តទុកដាក់ពិនិត្យ និង ព្យាបាលនោះទេ។ ក្រៅពីនេះ មហារីកបំពង់ក ក្នុងបំពង់សំឡេង បើចូលដល់ ដំណាក់កាលកណ្តាល ឬ ចុងក្រោយ ហើយក៏កើតមានអាការៈដូចជា មានវត្ថុចំលែកនៅក្នុងបំពង់ក ឬ នៅពេលលេបចំនី មានការឈឺចាប់ដែរ។

២. ការឈឺត្រចៀកផ្នែកខាងក្នុង

នៅពេលដែល មហារីកបំពង់ក វិវត្តន៍ទៅដល់កម្រិតមួយ ហើយកើតមាន ភាពរលួយ និង រលាកយ៉ាងធ្ងន់ធ្ងរ នៅ ផ្នែកបំពង់ក នោះអាចនាំឱ្យ សរសៃប្រសាទ មានលក្ខណៈឈឺចុកចាប់ មិនដឹងខ្លួន។ មហារីកបំពង់សំឡេង ដំណាក់កាលដំបូង ជាធម្មតាគ្មានការឈឺចាប់ បែបនេះទេ។ ឈឺចុកចាប់ មិនដឹងខ្លួន ច្រើនកើតលើអ្នកជម្ងឺ មហារីកបំពង់កប្ រភេទនៅលើបំពង់សំឡេង ដំណាក់កាលចុងក្រោយ។ អាការៈ ដែលច្រើនឃើញជាងគេ គឺ ផ្នែកបញ្ឆិតត្រចៀក ខាងក្នុងឈឺចាប់។

៣. មានឈាមក្នុងស្លេក ពិបាកដកដង្ហើម

ដោយសារតែ ដុំសាច់មហារីក បាននាំមកនៅ សរសៃឈាម មិនប្រក្រតីថ្មីៗជាច្រើន នៅក្រោយពេលអ្នកជំងឺ ក្អករួចនឹងប្រទះឃើញមាន សារធាតុរាវស្អិត ឬ ក្នុងស្លេកមានឈាម។ អាការៈបែបនេះច្ រើនជួបប្រទះលើ អ្នកជម្ងឺមហារីកខាងលើ បំពង់សំឡេង ខាងក្រោយបំពង់សំឡេង និង អ្នកជំងឺ បំពង់សំឡេង ដំណាក់កាលចុងក្រោយ។ នៅពេល ទីតាំងមហារីកលូតលាស់ធ្ងន់ធ្ងរទៅៗ ហើយផ្ទៃវារីកធំទៅៗ អាចធ្វើឱ្យ ស្ទះបំពង់ខ្យល់ ដកដង្ហើម ឬ ធ្វើឱ្យសារធាតុ ក្នុងនោះដើរមិនបានល្អ នាំអោយពិបាកដកដង្ហើម។

ការធ្វើរោគវិនិច្ឆ័យនៃជម្ងឺមហារីកបំពង់ក

មហារីកបំពង់ក ក៏ជា ជម្ងឺមហារីកមួយប្រភេទដែរ បើគ្រាន់តែពឹងលើ អាការៈ ហើយវិភាគថាជា មហារីកបំពង់ក តែម្តងវាមិនត្រឹមត្រូវទេ។ ដូចនេះ ធ្វើរោគវិនិច្ឆ័យ ជម្ងឺមហារីកបំពង់ក មានសារៈសំខាន់ជាទីបំផុត។ យល់ដឹងពីការត្រូតពិនិត្យ នៃ មហារីកបំពងក ជាជំនួយធំបំផុត ក្នុងការធ្វើរោគវិនិច្ឆ័យ ត្រឹមត្រូវ។ ខាងក្រោមនេះ នំាយើងយល់ដឹងពីវិធីធ្វើរោគវិនិច្ឆ័យនៃមហារីកបំពង់ក។

រោគវិនិច្ឆ័យជម្ងឺមហារីកបំពង់ក

១. ការពិនិត្យផ្នែកក ៖ នេះជាវិធី នៃ ការធ្វើរោគវិនិច្ឆ័យ មហារីកបំពង់ក មួយប្រភេទដែរ រួមមាន ការពិនិត្យដោយមើល និង ការពិនិត្យដោយប៉ះស្ទាប ទៅលើ រូបរាងខាងក្រៅ នៃបំពង់ក និង កូនកណ្តុរនៅផ្នែកក។ ការពិនិត្យ ដោយប៉ះស្ទាបកូនកណ្តុរ នៅផ្នែកក គួរធ្វើចាប់ពី ក្រោមថ្ពាម ក្រោមឆ្អឹង ភ្ជាប់អណ្តាត ស្រទាប់ Cricothyriod,  នៅខាងមុខ បំពង់ដង្ហើម នៅលើឆ្អឹង ដើមទ្រូង និង សាច់ដុំគន្លាក់ឆ្អឹងសុដន់ ដែលលានចេញ-ល- សា្ទបតាមកន្លែង ទាំងនេះ បន្តរហូតមក។ ត្រូវកំនត់ឱ្យច្បាស់ នូវ ទីតាំងនៃ មហារីកកូនកណ្តុរ និង ទំហំវា។ ដើម្បីមកវិភាគថាមាន មហារីកបំពង់ក ឬ អត់។

២. ការពិនិត្យតាមបញ្ចក់ឆ្លុះបំពង់ក ៖ ការពិនិត្យ តាមបញ្ចក់ឆ្លុះបំពង់ក តាមគន្លាក់នេះ ជាវិធីត្រួតពិនិត្យ ដែលគេតែងតែ ប្រើប្រាស់ និង ងាយស្រួល ជាងគេ។ ពេលដែល មិនពេញចិត្ត ឬ មិនងាយស្រួល ក្នុងការរក មូលហេតុជម្ងឺ គេអាចជ្រើសរើស ការពិនិត្យ តាមបញ្ចក់ឆ្លុះបំពង់ក និង ការពិនិត្យ តាម សរសៃបញ្ចក់ ឆ្លុះបំពង់ក ដើម្បីយល់ច្បាស់ពីសា្ថនភាព ដែល ដុំសាច់មហារីក បំផ្លាញនៅក្នុង បំពង់ក។

៣. ការពិនិត្យតាមរូបភាព ៖  វាជាវិធីធ្វើរោគវិនិច្ឆ័យមានភាពសុក្រិត មានប្រសិទ្ធភាពជាងគេចំពោះ មហារីកបំពង់ក។

  • (1) ការពិនិត្យដោយកាំរស្មី X ៖ ហ្វីលឆ្លុះទីតាំងបំពង់ក នៅផ្នែកម្ខាង និង ហ្វីលឆ្លុះចំទីតាំងលើ បំពង់ក ទាំងមូល អាចកំនត់ យ៉ាងច្បាស់លាស់លើ ៖  ទីតាំងមេរោគធំ ទំហំធំតូច និង រូបរាង ព្រមទាំងឆ្អឹងទន់បំពង់ដង្ហើម ឬ (លុបចោល) បម្រែបម្រួល សរីរាង្គទន់ នៅខាងមុខ ឆ្អឹងកញ្ចឹងក។ នៅពេលចាំបាច់ត្រូវធ្វើការពិនិត្យតាមការថតរូបភាពវីដេអូ។
  • (2) ការពិនិត្យតាមប្រព័ន្ធCT、MRI ៖ ការពិនិត្យតាមប្រព័ន្ធ CT និង MRI អាចជួយដល់ ការពិនិត្យមើលបរិវេណ លូតលាស់ នៃ ដុំសាច់មហារីកបំពង់ក និង មានបំផ្លាញទៅលើ ផ្នែកក្រៅពីនេះ ឬ អត់ និង កម្រិតរបស់វា ព្រមទាំងសា្ថនភាព ផ្លាស់ទី នៃ ដុំសាច់កូនកណ្តុរផ្នែកក។ ជាពិសេសជាជំនួយដ៏ធំចំពោះអ្នកជម្ងឺមហារីកដំណាក់កាលចុងក្រោយ។
  • (3) ការស្កេនតាមរលកសំលេង ៖ ជាវិធីពិនិត្យមួយ ប្រើនៅពេល ដុំសាច់កូនកណ្តុរ ដែលរីកធំនៅ ផ្នែកកត្រូវបានពិនិត្យឃើញ កំនត់ទីតាំង ព្រមទាំងទំនាក់ទំនង សរីរាង្គនៅជុំវិញ និង ក្រោយពីការព្យាបាល ដោយ វិទ្យុសកម្ម ហើយធ្វើការត្រូតពិនិត្យ តាមក្រោម។ វាមានចំនុចល្អៗ ដូចជា ៖  គ្មានការប៉ះពាល់ ងាយស្រួល សុក្រិត ចំណាយតិច ព្រមទាំងអាចដំណើរការពិនិត្យ ម្តងហើយម្តងទៀត។

ការព្យាបាលជម្ងឺមហារីកបំពង់ក

ជម្ងឺមហារីកបំពង់ក ជាមហារីកប្រភេទកាចដែលគេតែងជួបប្រទះ។ អត្រាជម្ងឺនេះ កើនឡើងយ៉ាងលឿន ហើយក៏ដូចជាកំនើន នៃ នារីដែលជក់បារី។ អត្រាកើតជម្ងឺនេះ រវាងបុរសនិងនារី ក៏មានការផ្លាស់ប្តូរ។ ដូចនេះ តើក្នុងវិស័យវេជ្ជសាស្រ្ត មានវិធានការយ៉ាងណាខ្លះ ក្នុងការការពារព្យាបាលទៅ?

១. ការព្យាបាលមហារីកបំពង់កដោយការវះកាត់

វិធីវះកាត់មានច្រើនរបៀប សំខាន់បំផុតគឺស្ថាបនា ដើម្បី ប្រសិទ្ធភាពព្យាបាល ក្នុងពេលវែង និង អោយមុខងារ សារពាង្គកាយ ជាសះស្បើយ។ ខណៈនោះ ទៅតាមការយល់ដឹងពី មហារីកបំពង់ក របស់ មនុស្សកាន់តែវិវត្តន៍ឡើង ហើយការព្យាបាល ក៏មានការវិវត្តន៍ឡើងដែរ។ គោលការណ៍ធំ នៅពេលបច្ចុប្បន្នគឺ ៖ យោងតាមផ្នែក នៃ កន្លែងបង្កមេរោគ និង បំនែងចែកប្រភេទ ក្នុង ផ្នែកវេជ្ជសាស្រ្ត មូលហេតុជំងឺ ដោយកតា្តទាំងនេះ ធានាថា នឹងសំអាត កាត់ចោលមហារីក គ្មានសល់ ថែមទាំងគិតគូរដល់ ការជាសះស្បើយ និង ពង្រឹងមុខងារ សារពាង្គកាយ សារជាថ្មីផង។ ព្រោះ មាន គម្រោងការណ៍ កាន់តែមានល្អចំពោះ អ្នកជំងឺ។ ការវះកាត់ព្យាបាល មហារីកបំពង់ករួមមាន ៖ ការវះកាត់លើពាក់កណ្តាល និង កាត់ចោលផ្នែកខ្លះ ផ្សេងទៀត។ ការវះកាត់លើ បំពង់កទាំងមូល និង ចាត់ចែងកូនកណ្តុរ ផ្នែកក។

២.ការព្យាបាលដោយវិទ្យុសកម្ម

ការព្យាបាល ដោយវិទ្យុសកម្ម រួមគ្នាជាមួយការវះកាត់ មានប្រសិទ្ធភាពកាន់តែល្អ។ គ្រូពេទ្យយោងតាម ដំណាក់កាល សា្ថនភាព មហារីកបំពង់ក មិនដូចគ្នា ជ្រើសយកបម្រើបម្រាស់ ការព្យាបាល ដោយវិទ្យុសកម្មមុន ឬ ក្រោយការវះកាត់។

៣. ការព្យាបាលតាមបែបគីមីសាស្រ្ត

ការព្យាបាលតាមបែបគីមីសាស្រ្ត ជាធម្មតាមិនមែនជា វិធីព្យាបាលសំខាន់ របស់ មហារីកបំពង់កឡើយ។ សំខាន់នោះគឺ ប្រើចំពោះ អ្នកជំងឺមហារីក ដំណាក់កាលចុងក្រោយ ជាវិធីសម្រួលអាការៈ។ ក៏ជាការព្យាបាលជំនួយបន្ថែម មុនពេលធ្វើការវះកាត់។

៤. ការព្យាបាលតាមថ្នាំចិន

ការព្យាបាលតាមថ្នាំចិន គឺជាវិធានការមួយ ក្នុងការព្យាបាលរួមផ្សំគ្នា ស័ក្តិសមប្រើជាមួយ អ្នកជំងឺខ្លះ ដែលក្រោយពេលព្យាបាល តាមការវះកាត់ និង ដោយវិទ្យុសកម្ម តាមបែបគីមីសាស្រ្ត ហើយមានការលាប់ឡើងវិញ។

៥. ការព្យាបាលដោយចាក់បញ្ចូល

ការព្យាបាលដោយចាក់បញ្ចូល គឺជាវិធីព្យាបាល បែបទំនើបថ្មីមួយ នៅក្នុងផ្នែកវេជ្ជសាស្រ្តព្យាបាល ជំងឺមហារីកបំពង់ក មានការពិសោធន៍ ជាច្រើន រួចមកហើយ។ លទ្ធផលបញ្ជាក់ថា អាចទុកចិត្តបាន។ ការព្យាបាល មហារីកបំពង់ក ដោយចាក់បញ្ចូល សំខាន់ឆ្លងកាត់ វិធីចាក់បញ្ចូល តាមសរសៃឈាម ឬ ស្ទាក់ឱ្យសសៃឈាមគាំងជាប់។ វិធីចាក់បញ្ចូល តាម សរសៃឈាម គឺឆ្លងកាត់ សរសៃឈាមក្រហម បញ្ចូលសារជាតិថ្នាំព្យាបាល មហារីក ធ្វើឱ្យ ក្នុងរយៈពេលខ្លីជាតិថ្នាំចូលទៅក្នុងដុំសាច់ បង្កើនភាពខាបនៃថ្នាំនៅផ្នែកខ្លះ ពន្យារយៈពេលមានប្រសិទ្ធភាពរបស់ថ្នាំ ក៏អាចកាត់បន្ថយ ការប៉ះពាល់ ទៅដល់ សរីរាង្គ នៅក្បែរនោះផងដែរ។ ហើយការស្ទាក់ឱ្យ សរសៃឈាមគាំងជាប់ គឺប្រើសារធាតុនៅនឹង ឬ សារធាតុរាវ ដែលធ្វើឱ្យសា្ទក់បញ្ចូល ទៅក្នុងសរសៃ ដឹកនាំឈាមអោយដុំសាច់។ កាត់ផ្តាច់ការបញ្ជូនឈាម ទៅឱ្យដុំសាច់ ធ្វើឱ្យដុំសាច់រួមតូច ហើយឈានដល់គោលដៅ នៃ ការព្យាបាល។

អ្នកជំងឺមហារីកបំពងក នៅមុនពេលវះកាត់ ធ្វើការព្យាបាល ដោយ ចាក់បញ្ចូល អាចធ្វើឱ្យ ដុំសាច់រួមតូច កាត់បន្ថយ បរិវេណវះកាត់ ធានាក្នុងការធ្វើ ការវះកាត់ដោយបានជោគជ័យ។ ចំពោះអ្នកជំងឺ ដែលមិនអាចធ្វើកាវះកាត់ ក៏អាចប្រើវិធីនេះ ក្នុងការសម្រួលអាការៈ  កាត់បន្ថយភាពឈឺចាប់ និង ពន្យាអាយុជីវិត។

ប្រភពឯកសារ៖ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: