ការរស់នៅ ក្នុង រាជធានីភ្នំពេញ

ក. ការបំពេញបែបបទយកទិដ្ឋការចូលប្រទេសកម្ពុជា

(មកកំសាន្ត-មករស់នៅ-មកធ្វើការ-មករកស៊ី…….)
ចំពោះជនបរទេសដែលមានបំណងមករស់នៅ ឬស្នាក់នៅក្នុងប្រទេសកម្ពុជាអាចសុំទិដ្ឋការតាមលក្ខខណ្ឌដូចខាងក្រោម :

អាចសុំទិដ្ឋិការរស់នៅបានពី១ខែទៅ៣ខែ ក្នុងអម្លុងពេលនេះអាចប្រកបអាជីវកម្មបាន ។ ក្រោយពីផុតសុពលភាពអាចសុំបន្តរយៈពេល ១ឆ្នាំ ។
ត្រូវបង់ការសុំទិដ្ឋាការចំនួន ១០០ដុល្លារ (រយៈពេល៦ខែ មិនអចិន្ត្រៃយ៍) និង ១៨០ដុល្លារ (សំរាប់រយៈពេល១ខែ) ។
សំរាប់ព័ត៌មានពិស្តារសូមទាក់ទងតាមរយៈក្រសួងមហាផ្ទៃ។

ខ. ការធានារ៉ាប់រងនានាដូចជា :

ជនបរទេសត្រូវធានារ៉ាប់រងខ្លួនឯង ដូចជា: ផ្ទះ ឡាន សុខភាព ( ១ ឆ្នាំបង់ធានារ៉ាប់រងម្តង )

១- ការរកការងារធ្វើ

គ្មានជនបរទេសណាម្នាក់ អាចប្រកបមុខរបរណាមួយ ដោយគ្មានប័ណ្ណការងារ និងសៀវភៅការងារ ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ជនបរទេសនោះត្រូវបំពេញល័ក្ខខ័ណ្ឌផេ្សងៗទៀត ដូចតទៅ:

  • ក.ត្រូវមានជាមុន នូវប័ណ្ណការងារត្រឹមត្រូវដើម្បីប្រកបមុខរបរ របស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា
  • ខ.ត្រូវបានចូលមកព្រះរាជាណាចក្រកម្ពុជាដោយត្រឹមត្រូវតាមច្បាប់
  • គ.ត្រូវមានលិខិតឆ្លងដែនត្រឹមត្រូវ
  • ឃ.ត្រូវមានប័ណ្ណស្នាក់នៅត្រឹមត្រូវ
  • ង.ត្រូវមានកាយសម្បទាសមស្រប ទៅនិងមុខរបរនោះ ហើយគ្មានកើតជំងឺឆ្លងណាមួយ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចដកហូតប័ណ្ណការងារក្នុងករណីដូចតទៅ:

  • ក.កាលណាអ្នកកាន់ប័ណ្ណនេះ មិនបំពេញល័ក្ខខណ្ឌណាមួយដែលបានកំណត់ក្នុងចំណុចទាំង៥ខាងលើ។
  • ខ. កាលណាមុខរបរដែលត្រូវពន្យាររបស់អ្នកកាន់ប័ណ្ណការងារនៅព្រះរាណាចក្រកម្ពុជា ។ ការដកហូតនេះ អនុវត្តនៅពេលផុតកំណត់នៃប័ណ្ណការងារ ដែលអាចចេញអោយ ឫបានពន្យារដល់ជនបរទេសនេះ ។
  • គ. កាលណាអ្នកកាន់ប័ណ្ណ គ្មានការងារធ្វើលើសពីរយៈពេលមួយខែ ឫជននោះបានចូលទៅធ្វើការជាមួយ និយោជិតដទៃទៀត។

ការកំរិតភាគរយអតិបរមានៃជនបរទេស

ផ្អែកតាមសំណើរបស់ម្ចាស់ ឫនាយកសហគ្រាស គ្រឹះស្ថាននីមួយៗ ជាទូទៅក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈនឹងអនុញ្ញាតអោយប្រើប្រាស់ហត្ថពលកម្មបរទេសមិនលើសពី ១០ភាគរយ នៃចំនួនកម្មករ និយោជិតខ្មែរសរុប ។
អាត្រាអតិបរមា ១០ភាគរយ នេះបែងចែកទៅតាមប្រភេទនៃកម្មករនិយោជិត ដូចខាងក្រោមៈ

  • ក-និយោជិកការិយាល័យ ៣ភាគរយ
  • ខ-និយោជិក ឬកម្មករឯកទេស ៦ភាគរយ
  • គ-និយោជិក ឬកម្មករគ្មានឯកទេស ១ភាគរយ

ក្នុងករណីដែលសេចក្តីត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសលើសពីអត្រា ១០ភាគរយ ត្រូវបញ្ជាក់អោយលំអិត និងច្បាស់លាស់អំពីមុខងារ មុខវីជ្ជាជីវៈឯកទេស ឬមុខជំនាញវិជ្ជាជីវៈនៃជនបរទេសម្នាក់ៗ ដែលត្រូវការជ្រើសរើសចូលមកបំរើការងារ និងមូលហេតុជាក់ស្តែងដែលនាំអោយមានសេចក្តីត្រូវការហត្ថ ពលកម្មបរទេសម្នាក់ៗ ដែលលើពីអាត្រា ១០ភាគរយនោះផង ។

២- ការស្វែងរកកន្លែងស្នាក់នៅ ប្រភេទផ្ទះ តំលៃ ទីតាំង ។ល។

  • ភូមិសាស្រ្តទី១ គឺផ្លូវធំ ហើយតំលៃសំណង់ផ្ទះចាស់-ថ្មី ស្ថិតនៅក្នុងចន្លោះប្រហែលពី ២០០ដុល្លារ ដល់៣០០ដុល្លារ/ម២ (ក្នុងបុរីតំលៃ ៦០០ដុល្លារ) និងដី ២.០០០ដុល្លារ/ម២ ។
  • ភូមិសាស្រ្តទី២ គឺផ្លូវតូច តំលៃសំណង់ផ្ទះចាស់-ថ្មី ក្នុងចន្លោះពី ១៥០ដុល្លារ ដល់២៥០ដុល្លារ/ម២ (បុរី ៦០០ដុល្លារ)និងដី ១.៥០០ដុល្លារ/ម២ ។
  • ភូមិសាស្រ្តទី៣ គឺផ្លូវដី តំលៃដីចន្លោះពី១០០ដុល្លារ ដល់ ៤០០ដុល្លារ/ម២ ។

៣- ការជាប់ការតព្វកិច្ចពន្ធនានាក្នុងនាមជាជនបរទេស

+ចំពោះជនបរទេសធ្វើការអោយគេ

  • -ជនបរទេសដែលមករស់នៅ ហើយមកធ្វើអាជីកម្ម (ពន្ធយកតែលើអាជីវកម្ម)
  • -ជនបរទេសនៅក្រោម ១៨២ ថ្ងៃចាត់ទុកថាអនីវេសជន (មិនអចិន្រ្តៃយ៏)
  • -ជនបរទេសរស់នៅជា General Manager ត្រូវជាប់ពន្ធលើប្រាក់បៀរវត្សរ៍ធម្មតាតាមតារាងច្បាប់ពន្ធ (បង់តាមបៀវត្សរ៍ ដកពន្ធកូនចេញ)
  • -បើជនបរទេសជា General Manager ធ្វើការបានតែ ១៨២ថ្ងៃ ត្រូវជាប់ពន្ធលើប្រាក់បៀវត្សរ៍ធម្មតាតាមតារាងពន្ធ (អាត្រាពន្ធ២០ភាគរយ)
  • -បើជនបរទេសជួលផ្ទះនៅត្រូវជាប់ពន្ធលើអត្ថប្រយោជន៍បន្ថែម ២០ភាគរយ (ក្រុមហ៊ុនជួលផ្ទះត្រូវបង់បន្ថែម ២០ភាគរយ រីឯជនបរទេសជួលផ្ទះមិនត្រូវបង់បន្ថែម ២០ភាគរយទេ)

+ជនបរទេសរកស៊ីផ្ទាល់ខ្លួន

  • -ជនបរទេសរកស៊ីម៉ៅការ នៅតាមខណ្ឌ ឫផ្សារតូចៗ (លក់នៅតាមផ្សារតូច)
  • -ជនបរទេសរកស៊ី បើគាត់ចុះបញ្ជីតាមរបបស័្វយប្រកាស (របបពិត)
  • -ជនបរទេសរកស៊ីខ្លួនគាត់ ត្រូវជាប់ពន្ធបៀវត្សរ៍អត្ថប្រយោជន៍បន្ថែម
  • -ជនបរទេសត្រូវបង់ពន្ធលើប្រាក់ចំណេញ (ប្រាក់រដោះពន្ធលើប្រាក់ចំណេញប្រចាំខែ)
  • -បើគាត់ចុះបញ្ជី VAT ត្រូវជាប់ពន្ធអាករ (VAT អាករលើតំលៃបន្ថែម)
    (លើកលែងតែធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងបើករកស៊ី)
  • -ជនបរទេសត្រូវជាប់ពន្ធអប្បបរិមា
  • -ជនបរទេសជាប់ពន្ធកាត់ទុក
  • -ជនបរទេសជាប់ពន្ធប៉ាតង់ ( ១ឆ្នាំបង់ម្តង ១/២ឆ្នាំម្តង )
  • -ជនបរទេសជាប់ពន្ធប្រថាប់ត្រា
  • -ជនបរទេសជាប់ពន្ធលើផ្លាកយីហោ
  • -ជនបរទេសជាប់ពន្ធស្នាក់នៅ ( សណ្ឋាគារ )
  • -ជនបរទេសជាប់ពន្ធលើមធ្យោបាយដឹកជញ្ជូន ( បង់ខ្លួនឯង១ឆ្នាំម្តង )
  • -ជនបរទេសជាប់ពន្ធអាករបំភ្លឺ ( យកលើស្រា បារី )
  • -ជនបរទេសជាប់ពន្ធពិសេស ( ជាប់ពន្ធគយនាំចូលមុខទំនិ្ដែលត្រូវជាប់អាករពិសេស បើគាត់ផលិតស្រាបៀរត្រូវបង់ពន្ធអាករពិសេសដែរ )
  • -ជនបរទេសជាប់ពន្ធតែមប្រិ៍ ( ស្រោមសំបុត្រដែលត្រូវធ្វើក្នុងស្រុក និងក្រៅប្រទេសត្រូវមានបិទតែមប្រិ៍ )
  • -ជនបរទេសជាប់ពន្ធទិញ Apartment ( បន្ទប់ ) គាត់ត្រូវជាប់ពន្ធប្រថាប់ត្រា ។

៤- ប្រព័ន្ធផ្សព្វផ្សាយសំរាប់ជនបរទេស និងទេសចរណ៍

  • -កន្លងមកក្រសួងទេសចរណ៍បានធ្វើការផ្សព្វផ្សាយតាមរយៈ Website: http://www.mot.gov.kh E-mail: admin@mot.gov.kh/Guide តាមបណ្តាញទូរទស្សន៍ជាតិ-អន្តរជាតិ-កាសែត តាមទីកន្លែងដែលភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនា និងកូនសៀវភៅផ្នត់ និងទីភ្នាក់ងារទេសចរណ៍ ។

៥- ស្ថានទូតនានា : មានកន្លែងច្រើន

៦- ការទទួលបានការអប់រំនៅក្នុងប្រទេសកម្ពុជាសំរាប់ជនបរទេស

  • -សំរាប់ជនបរទេសជាជនជាតិខ្មែរ (អណិកជន) :

៧- មធ្យោបាយធ្វើដំណើរ ( ល័ក្ខខ័ណ្ឌសំរាប់សុំប័ណ្ណបើកបរ ) 

  • -ចំពោះជនបរទេសដែលមករស់នៅប្រទេសកម្ពុជាលើសពី៦ខែ មានសិទ្ធិដាក់ពាក្យសុំប្រលងយកប័ណ្ណបើកបរដូចពលរដ្ឋខែ្មរទូទៅ ។
  • -ចំពោះជនបរទេសដែលមានប័ណ្ណបើកបរអន្តរជាតិហើយ អាចមានសិទ្ធិសុំប្តូរយកប័ណ្ណបើកបររបស់ប្រទេសកម្ពុជាបាន ហើយសុពលភាពបានតែរយៈពេល ១ឆ្នាំ ។
  • -ចំពោះជនបរទេសដែលមានប័ណ្ណបើកបរអន្តរជាតិ សំរាប់រថយន្តប្រភេទធ្ងន់

( ធំ ) នៅពេលដែលសុំប្តូរយកប័ណ្ណបើកបររបស់ប្រទេសកម្ពុជាអាចផ្តល់ជូនតែរថយន្តធុនស្រាល ( តូច ) ។

៨- សកម្មភាពសំរាប់ការលំហែ និងសំរាក៖ មានកន្លែងច្រើន

១-ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ៖

  • -សារៈមន្ទីរជាតិ – វត្តអារាម – វិមានឯករាជ្យ – វត្តភ្នំ
  • -មជ្ឈមណ្ឌលប្រល័យពូសាសន៍ជើងឯក -សារមន្ទីរទួលស្លែង
  • -ពិធីបុណ្យច្រត់ព្រះនង្គ័ល – ចូលឆ្នាំថ្មី – ភ្ជុំបិណ្ឌ – បុណ្យអុំទូក

២-ទេសចរណ៍ធម្មជាតិ

  • -ជិះទូកតាមបឹងទន្លេសាប និងទន្លេមេគង្គ – មើលសកម្មភាពស្ទូចត្រី

៣-ទេសចរណ៍កីឡា៖ 

  • -វាយកូនគោលនៅទីលានដែលប្រកបដោយស្តង់ដាអន្តរជាតិ ៖  គ្រេនភ្នំពេញ, Royal Cambodia Golf Course

៤-លំហែកាយ៖

  • -សួននានា ក្នុងរាជធានី ដូចជា សួនសម្តេចហ៊ុនសែន, សួនវិមានឯករាជ្យ, សួនមុខវាំង, សួនមុខCDC ។ល។
  • -ពេលរាត្រីដើរកំសាន្តតាមមាត់ទន្លេ ទស្សនាផ្សាររាត្រី ។ល។

៩- ការស្វែងរកជំនួយផ្នែកសុខភាព ឬសុខាភិបាល

  • -រាជធានីភ្នំពេញមានមន្ទីរពេទ្យជាតិ ចំនួន ៧កន្លែង គឺ : មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យ ព្រះកុសមៈ មន្ទីរពេទ្យមិត្តភពកម្ពុជា-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យគន្ធបុប្ផា មជ្ឈមណ្ឌលគាំពារមាតា និងទារក ។
  • -សេវាសុខាភិបាលឯកជនមាន ១០៣កន្លែង ។

១០- ប្រព័ន្ធធនាគារ និងការផ្ទេរប្រាក់

  • -ការប្តូរប្រាក់ ការផ្ទេរប្រាក់ និងប្រាក់បញ្ញើ គឺធ្វើទៅតាមរយៈធនាគារដ្ឋ និងឯកជន ។

ប្រភពឯកសារ៖ សាលារាជធានីភ្នំពេញការរស់នៅក្នុងរាជធានីភ្នំពេញ

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: