ឧទ្យានជាតិបុទុមសាគរ

ឧទ្យានជាតិបុទុមសាគរ​មាន​ទីតាំង​ស្ថិត​នៅ​ទឹក​ដី​ខេត្តកោះកុង មាន​ព្រំ​ប្រទល់​ផ្លូវជាតិលេខ ៤៨ ពី​ចំណុច ឃំអណ្តូងទឹក រហូត​ទៅដល់​ឃុំ​ត្រពាំងរូង ក្រៅ​ពី​នោះ​គឺ​មាន​ព្រំ​ប្រទល់​ជាប់​មាត់​សមុទ្រ​ទាំង​អស់ ។ ឧទ្យាននេះមានផ្ទៃដី ១៨៣.៤០៨ ហិកតា ខាង​ជើង​ជាប់ នឹង​ព្រែក​ត្រពាំង​រូង ក្នុង​ឃុំត្រពាំងរូង ខាងកើត​ជាប់​ផ្លូវជាតិលេខ ៤៨ ខាងត្បូង និង ខាង​លិច​ជាប់​ព្រំ​ប្រទល់​ទឹក​សមុទ្រ ។ ឧទ្យាន​ជាតិ​នេះ​ជា​តំបន់​ធម្មជាតិ និង ជា​ដែន​ជម្រក​សត្វព្រៃ និង មច្ឆជាតិ​គ្រប់​ប្រភេទ ។ ក្រៅ​ពី​ជា​កន្លែង​សម្បូរ​ដំណាំ​ហូប​ផ្លែ​ច្រើន​មុខ​ឧទ្យាន​ជាតិ​ជាប់​សមុទ្រ​មាន​ឆ្នេរ​ខ្សាច់​ម៉ដ្ឋ​លាត​សន្ធឹង​ធំ​ល្វឹង​ល្វើយ​សម្បូរ​ទៅ ដោយ​ព្រៃ​កោង​កាង​យ៉ាង​ក្រាស់​ក្រែល ។ នៅ​ក្នុង​តំបន់នោះ​ក៏​មានប្រជាជន​រហូត​ដល់​ទៅ ២៤ ភូមិ​សុទ្ធ​សឹង​តែ​ប្រជា​នេសាទ សមុទ្រ​ទាំង​អស់ ។ កត្តា​ទាំង​អស់​ខាង​លើ​នេះ វា​ក៏​ជា​កន្លែង​អំណោយ​ផល​យ៉ាង​គាប់​ប្រសើរ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ចង់​ទៅ​ទស្សនា​កម្សាន្ត ជា​ពិសេស នោះ​ដោយ​តំបន់​នោះ​ជា​តំបន់​សមុទ្រ គេ​អាច​ជិះ​ទូក​អូប័រ​ទៅ​លេង​កម្សាន្ត​នៅកោះស្តេច ដែល​ស្ថិត​នៅ មិន​ឆ្ងាយ ប៉ុន្មាន​ពី​ឧទ្យាន​ជាតិ​នេះ ។ ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្តាយ​ដោយ​ក្នុង​តំបន់​មិន​ទាន់​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​រៀច​បំ​បាន​ស្រួល​នៅ​ឡើយ វា​ក៏​មិន​ទាន់​អាច​ទទួល​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​បាន​នោះ​ដែរ ។ បុទុមសាគរ​ត្រូវ​បាន​កំណត់​ជា​ឧទ្យាន​ជាតិ​បុទុមសាគរ ដោយ​ព្រះករុណាព្រះបាទនរោត្តម សីហនុ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ១៩៩៣ ។

ឯកសារ៖

១,០ ១,១ ១,២ “Botum-Sakor National Park”។ WCMC។ បានយកមក 2009-08-29។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: