ពលរដ្ឋ​ខ្មែរ​ព្រួយ​បារម្ភ​អំពី​អនាគត​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា


ដោយ អ៊ួន ឈិន

2012-09-05

ប្រជាពលរដ្ឋ​កម្ពុជា ស្ទើរ​គ្រប់​ទី​កន្លែង​សម្ដែង​ក្ដី​បារម្ភ​អំពី​អនាគត​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ពួក​គាត់​ព្រួយ​ខ្លាច​ក្រែង​មន្ទីរ​ពេទ្យ​នេះ​មិន​អាច​ដំណើរ​ការ​បាន​តទៅ​ទៀត ដោយសារ​កង្វះ​ថវិកា។

ទន្ទឹម​នឹង​ការ​ព្រួយបារម្ភ ក្រុម​ប្រជាពលរដ្ឋ មាន​ទាំង​យុវជន សិស្ស និស្សិត មន្ត្រី​រាជការ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បុគ្គលិក​ក្រុមហ៊ុន​មួយ​ចំនួន បាន​នាំ​គ្នា​រៃអង្គាស​ប្រាក់ ដើម្បី​ជួយ​ផ្គត់ផ្គង់​មន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​មាន​ទាំង​ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ផង។

ការ​ប្រឹងប្រែង​រៃ​អង្គាស​ប្រាក់​ដើម្បី​ជួយ​ឲ្យ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បន្ត​ដំណើរ​ការ​សង្គ្រោះ​កុមារ​កម្ពុជា តទៅ​ទៀត កំពុង​តែ​ផុលផុស​ទាំង​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន។

មន្ទីរពេទ្យ​គន្ធបុប្ផា​ជា​មន្ទីរពេទ្យ​តែ​មួយ​គត់​ដែល​ផ្ដល់​សេវា​ព្យាបាល​សម្រាប់​កុមារ​ដោយ​ឥត​គិត​ថ្លៃ​នៅ​កម្ពុជា។

ចាប់​តាំង​ពី​ពេល​ដំណើរ​ការ​ឡើង​វិញ នៅ​ឆ្នាំ​១៩៩១ រហូត​មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​មាន​សាខា​សរុប​ចំនួន ៥​សាខា​ហើយ គឺ​ទី​១ ស្ថិត​នៅ​ក្នុង​បរិវេណ​ព្រះបរមរាជវាំង សាខា ៣​ទៀត នៅ​ម្ដុំ​វត្ត​ភ្នំ និង​សាខា​ចុង​ក្រោយ​នៅ​ក្រុង​សៀមរាប គឺ​មន្ទីរពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ ដែល​សាខា​ទាំង​អស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វេជ្ជបណ្ឌិត​ជនជាតិ​ស្វីស ឯកទេស​ផ្នែក​ជំងឺ​កុមារ គឺ​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ (Beat Richner) ជា​ប្រធាន។

អត្ថបទ​នៅ​លើ​គេហទំព័រ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា បង្ហាញ​ថា រហូត​មក​ដល់​ពេល​នេះ តម្រូវ​ការ​ថវិកា​សម្រាប់​ដំណើរ​ការ​មន្ទីរពេទ្យ​គឺ ៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

នៅ​ក្នុង​ឆ្នាំ​២០១០ កុមារ​ជិត ១,៥​លាន​នាក់ បាន​ចូល​សម្រាក​ព្យាបាល​នៅ​ក្នុង​សាខា​ទាំង ៥ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ព្រមទាំង​បាន​ទទួល​សេវា​ព្យាបាល​សេវា​វះកាត់ និង​ទទួល​វ៉ាក់សាំង​ពី​មន្ទីរពេទ្យ​នេះ។ ដោយ​ឡែក​ស្ត្រី​មាន​ផ្ទៃពោះ​ជាង ១០​ម៉ឺន​នាក់​បាន​ទទួល​សេវា​ពិនិត្យ និង​សម្រាល​កូន។

អត្ថបទ​នៅ​លើ​គេហទំព័រ​បញ្ជាក់​ថា បើ​គ្មាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ទេ កុមារ​ចំនួន ៣.២០០​នាក់​នៅ​កម្ពុជា នឹង​ត្រូវ​បាត់បង់​ជីវិត​ជា​រៀងរាល់​ខែ។

កន្លង​ទៅ ថវិកា​សម្រាប់​ដំណើរ​ការ​មន្ទីរពេទ្យ គឺ​​បាន​មក​ពី​ការ​ខិតខំ​របស់​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ តាម​រយៈ​ការ​អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន ដោយ​លោក​កូដ​វីយោឡុង ក្នុង​ការ​ប្រគំ​តន្ត្រី​ផង ប៉ុន្តែ​ពេល​នេះ​លោក​មាន​អាយុ ៦៥​ឆ្នាំ​ហើយ។

ទាក់ទិន​នឹង​បញ្ហា​នេះ តំណាង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) លោក សុរិយវង្ស ទេវ័ន្ត មាន​ប្រសាសន៍​ថា ក្រោយ​រូប​លោក និង​មិត្តភ័ក្ដិ​បាន​ទទួល​ដំណឹង​ដែល​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ បាន​ប្រកាស​តាម​ហ្វេសប៊ុក អំពី​វិបត្តិ​ថវិកា ក្រុម​របស់​លោក​ក៏​បាន​ចាប់​ផ្ដើម​រួបរួម​គ្នា​ដើម្បី​រៃ​អង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែល​មក​ដល់​ពេល​នេះ​ក្រុម​របស់​លោក​មាន​សមាជិក​ជិត ២​ពាន់​នាក់​ហើយ។

ក្រុម​របស់​លោក​មាន​ទាំង​មន្ត្រី​រាជការ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បុគ្គលិក​ក្រុមហ៊ុន សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​សុទ្ធសាធ ដោយ​ពួក​គេ​នាំ​គ្នា​ពាក់​អាវ​យឺត​ស​ដែល​សរសេរ​ថា យើង​រួម​គ្នា​ដើម្បី​គន្ធបុប្ផា រួម​ចំណែក​ថែទាំ​សុខភាព​កុមារ​នៅ​កម្ពុជា។ នៅ​ថ្ងៃ​អាទិត្យ ទី​១ ខែ​កញ្ញា ពួក​គេ​បាន​ប្រគំ​តន្ត្រី​សប្បុរសធម៌​នៅ​ក្នុង​ភូមិ​មួយ​នា​ក្រុង​តាខ្មៅ។

លោក សុរិយវង្ស ទេវ័ន្ត បន្ត​ថា កាល​ពី​ពួក​លោក​យក​ថវិកា​ពី​សប្បុរសជន​ចំនួន​ជិត ៤​ពាន់​ដុល្លារ​ទៅ​ប្រគល់​ជូន​លោក​វេជ្ជបណ្ឌិត បេអាត រិឆណឺរ នៅ​ឯ​ក្រុង​សៀមរាប កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ពួក​គេ​ថា មន្ត្រី​រដ្ឋាភិបាល​ឡាវ និង ភូមា បាន​មក​ទាក់ទង​សុំ​ឲ្យ​វេជ្ជបណ្ឌិត​ជួយ​សាងសង់​មន្ទីរពេទ្យ​ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ប្រទេស​គេ​ដែរ ប៉ុន្តែ​លោក​ឆ្លើយ​ថា លោក​ត្រូវ​ជួយ​ពង្រីក​មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យ​បាន ៧​សាខា​សិន និង​បន្ត​ដំណើរ​ការ​រយៈ​ពេល ២០​ឆ្នាំ​ទៀត។

សមាជិក​បណ្ដាញ​ហ្វេសប៊ុក​ម្នាក់ ដែល​បាន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កុមារ​ជ័យវរ្ម័ន​ទី​៧ នា​ក្រុង​សៀមរាប កញ្ញា ទៀង សោភា កោត​សរសើរ​ចំពោះ​ការ​តស៊ូ​របស់​លោក​វេជ្ជបណ្ឌិត បេអាត រិឆខណឺរ៖«គាត់​ឡើង​មក​លើ​វេទិកា​ដើម្បី​លេង​វីយោឡុង​របស់​គាត់។ ខ្ញុំ​ឃើញ​សភាព​រាង​កាយ​របស់​គាត់​ដូច​ចាស់​ខ្លាំង ប៉ុន្តែ​គាត់​នៅ​តែ​តស៊ូ​មក​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​ទស្សនិកជន​ជួយ​គាំទ្រ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ហ្នឹង»

នៅ​កន្លែង​ប្រកាស​រក​ជំនួយ​សប្បុរសធម៌​មួយ​នា​ក្រុង​សៀមរាប ប្រធាន​ផ្នែក​ចាក់​ផ្សាយ​នៃ​ស្ថានីយ​ទូរទស្សន៍​ខ្សែ​កាប​រស្មី​ស្តារ លោក ទេស សុខា បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើន​ឡើង​បាន​យក​ចិត្ត​ទុកដាក់​នឹង​អនាគត​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​ពួក​គាត់​បាន​បរិច្ចាគ​ថវិកា​សម្រាប់​ជួយ​មន្ទីរពេទ្យ ដោយ​មាន​ថ្ងៃ​ខ្លះ​ក្រុម​របស់​លោក​ទទួល​បាន​ថវិកា​ចំនួន​ជាង ២​ពាន់​ដុល្លារ។

លោក ខៀវ សុធារ៉ា រស់នៅ​សង្កាត់​សាលា​កម្រើក ក្រុង​សៀមរាប ដែល​បាន​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​មក​បរិច្ចាគ​ថវិកា គិត​ថា បើ​មន្ទីរពេទ្យ​គន្ធបុប្ផា​ត្រូវ​បិទ ឬ​ឈប់​ផ្ដល់​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដូច​សព្វ​ថ្ងៃ កុមារ​កម្ពុជា រាប់​សែន​នាក់ ជា​ពិសេស​កុមារ​ក្រីក្រ​នឹង​រង​គ្រោះ៖ «ចំណាយ​ថវិកា​បន្តិចបន្តួច​ដើម្បី​ជួយ​​ដល់​មន្ទីរពេទ្យ ដើម្បី​ជួយ​កុមារ​ក្រីក្រ​កម្ពុជា បន្ត​ទៅ​មុខ​ទៀត»

ចំណែក​ឯ​យុវជន​និង​កុមារ​នៃ​ក្រុម​តន្ត្រី​បងប្អូន ដែល​ជីវិត​របស់​ពួក​គេ​ចំនួន ៤​នាក់ ក្នុង​ចំណោម​សមាជិក​ក្រុម​ទាំង ៨​នាក់ ត្រូវ​បាន​សង្គ្រោះ​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ផលិត​ចម្រៀង​មួយ​បទ​ដើម្បី​បង្ហាញ​នូវ​ភាព​កតញ្ញូ​របស់​ពួក​គេ ដែល​ទំនុក​ច្រៀង​នៃ​បទ​នេះ​និពន្ធ​ដោយ លោក ស៊ុំ សារឿន។

អ្នក​វាយ​ស្គរ​នៃ​ក្រុម​តន្ត្រី​បងប្អូន កញ្ញា សោម ស្រីនា ថ្លែង​ថា កាល​ពី​កញ្ញា​ស្ថិត​ក្នុង​វ័យ​កុមារ នាង​មាន​ជំងឺ​ស្អិត​ពោះវៀន ហើយ​ត្រូវ​វះកាត់​ពោះវៀន​ចំនួន ៣​កំណាត់។ កញ្ញា​បន្ថែម​ថា រាល់​ពេល​ដែល​កញ្ញា​ធ្វើ​ដំណើរ​ក្បែរ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា កញ្ញា​តែង​នឹក​ដល់​គុណ​ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​សង្គ្រោះ​ជីវិត​នាង។

គេហទំព័រ​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​ទទួល​ប្រាក់​បរិច្ចាគ​ចំនួន ២​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា ៤​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​ស្វីស និង ២២​លាន​ដុល្លារ​ពី​សប្បុរសជន​នានា​ជា​រៀងរាល់​ឆ្នាំ ហើយ​ក្នុង​រយៈ​ពេល​ពេល ២០​ឆ្នាំ​កន្លង​ទៅ​នេះ ថវិកា​ចំនួន ៤០០​លាន​ដុល្លារ​ត្រូវ​បាន​ចំណាយ​សម្រាប់​ដំណើរ​ការ​មន្ទីរ​ពេទ្យ៕

ប្រភពឯកសារ៖ វិទ្យុអាស៊ីសេរី

អ្នក​ជំងឺ​កុមារនៅ​កម្ពុជា​​កើន​ឡើង​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ឆា


ថ្ងៃច័ន្ទ, 25 ខែមិថុនា 2012

ដោយ ធីតា វីន វីអូអេ ខ្មែរ | ភ្នំពេញ

ជាងម្ភៃឆ្នាំមកហើយ បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផា បានបើកទ្វារឡើងវិញក្រោយពីសង្រ្គាមស៊ីវិល មន្ទីរពេទ្យដោយឥតគិតថ្លៃនេះ បានក្លាយទៅជាមណ្ឌលព្យាបាលមួយសម្រាប់កុមារកម្ពុជាមកពីគ្រប់ស្រទាប់។

មន្ទីរពេទ្យគន្ធបុប្ផា មានសាខាចំនួនប្រាំ នៅទីក្រុងភ្នំពេញ និងនៅខេត្តសៀមរាប។ មន្ទីរពេទ្យនេះ ទទួលបានកុមារមានជំងឺកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងបើប្រៀបធៀបខែមិថុនា ឆ្នាំ២០១២នេះទៅនឹងឆ្នាំកន្លងទៅក្នុងរយៈពេលដូចគ្នាមានការកើនឡើងចំនួន៣០ភាគរយ។ ពោលគឺ កុមារ មានជំងឺដែលចូល សម្រាក ក្នុងមន្ទីរពេទ្យ បានកើនពី ជាង៦,០០០នាក់ ដល់ជាង ៩,៤៤០នាក់ ក្នុងរយៈពេល ១៧ថ្ងៃ។
កំណើនកុមារមានជំងឺនេះ បានធ្វើឲ្យលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ (Beat Richner) នាយកមន្ទីរពេទ្យនេះ មានកង្វល់។
«នេះគឺជាស្ថានភាពមួយ ដែលធ្ងន់ធ្ងរ សម្រាប់ មន្ទីរពេទ្យមួយ ដែលគ្មានមន្ទីរពេទ្យក្នុងប្រទេសណា ឬកន្លែងណាក្នុងពិភពលោកដែលមានអ្នកជំងឺចូលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដ៏ច្រើនលើសលប់ដូចនេះ ក្នុងរយៈពេលបែបនេះនោះទេ។ នៅក្នុងខែមិថុនានេះ បើសិនគ្មានមន្ទីរពេទ្យគន្ធបុប្ជាទេនោះ យើងអាចព្យាករណ៍ថា កុមារប្រមាណជា៧,០០០នាក់ អាចមានគ្រោះថ្នាក់ដល់ជីវិត»។

មន្ទីរពេទ្យគន្ធបុ ប្ផាធ្លាប់មានវត្តមាននៅក្នុងអំឡុងទសវត្សឆ្នាំ១៩៧០ ហើយត្រូវបានបិទទ្វារ ទៅវិញ នៅពេលពួកខ្មែរក្រហមឡើងកាន់អំណាច។ មន្ទីរពេទ្យនេះចាប់ដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះបាទនរោត្តម សីហនុ និងលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ ជាជនជាតិស្វីស។ កុមារកម្ពុជាបានមកសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យនេះ ដែលភាគច្រើនមកពីគ្រួសារក្រីក្រជាមធ្យមចំនួន១២ម៉ឺននាក់ ក្នុងមួយឆ្នាំ។ ភាគច្រើននៃកុមារទាំងនោះ មានសភាពធ្ងន់ធ្ងរដែលងាយស្លាប់បាន ដូចជាកុមារមានជំងឺគ្រុនឈាម រលាកខួរក្បាល របង និងបេះដូងប្រហោងពីកំណើតជាដើម។

រៀងរាល់ឆ្នាំមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំ ត្រូវការថវិកាចំនួន៣៦លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ក្នុងនោះរដ្ឋាភិបាលប្រទេសស្វីសជួយចំនួន៣លានដុល្លារ រដ្ឋាភិបាលកម្ពុជា ជួយចំនួន៣លានដុល្លារហើយក្រៅពីនោះ គឺជាជំនួយពីសប្បុរសជន ដែលលោក រិចនែ អង្គាសជាពិសេសតាមរយៈការលេងសែឡូ។
រយៈពេលជាង២០ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យគន្ធបុប្ជាបានទទួលការព្យាបាលកុមារចំនួន ១.១៧លាននាក់ និងពិគ្រោះជំងឺចំនួនជាង១១លាននាក់ ដោយបានចំណាយថវិកាអស់ចំនួន ៤១០លានដុល្លារអាមេរិក។ លោក ប៊ីត រិចនែ បញ្ជាក់ថានៅរយៈពេល១៧ថ្ងៃ នៅក្នុងខែមិថុនានេះ មានកុមារមានជំងឺគ្រុនឈាមចំនួន ៣.០៧៣នាក់ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក។

ចំពោះការកើនឡើងរបស់អ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជានេះលោកវេជ្ជបណ្ឌិត ប៊ីត រិចនែ បញ្ជាក់ថា ដោយសារតែ សេវាសុខាភិបាល នៅ កម្ពុជា មានកម្រិតទាបនៅឡើយពីព្រោះសេវាឯកជននៅតាមគ្លីនិកមួយចំនួន ព្យាបាល មិនបានត្រឹមត្រូវ ដោយប្រើថ្នាំខុស បន្តោកសេរ៉ូម ច្រើនពេកបណ្តាលឲ្យពុលអ្នកជំងឺ ការព្យាបាលមានតម្លៃខ្ពស់ ហើយកុមារប្រហែលជា៩០ភាគរយ ដែលទទួលបាន ការព្យាបាលពីគ្លីនិកឯកជន មានសភាពធ្ងន់ធ្ងរ នៅពេលបានមកដល់ មន្ទីរពេទ្យគន្ធបុប្ជា។

ស្ថិតក្នុងស្ថានភាពនេះ លោក ប៊ីត រិចនែ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាថាឲ្យផ្តល់ថវិកាជំនួយទ្វេឡើងថែមទៀត។ ហើយលោក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរដែលមាន ជីវភាពធូរធារមានឆន្ទៈ ក្នុងការបរិច្ចាកថវិកាផ្ទាល់ខ្លួន សម្រាប់ កុមារ នៅ កម្ពុជា ផងដែរ។

«រាជរដ្ឋាភិបាល គួរតែជួយដល់មូលនិធិ ៤លានដុល្លារក្នុង១ឆ្នាំ ដើម្បីជួយផ្គត់ផ្គង់ការចំណាយនៃការព្យាបាលកុមារក្រីក្រ ពីព្រោះ អ្នកក្រីក្រប្រហែលជា៨០ភាគរយបានមកទទួលសេវានៅទីនេះ។ ខ្ញុំសង្គេតឃើញថា នៅកម្ពុជាសព្វថ្ងៃ អ្នកដែលមាន ជីវភាព ធូរធារច្រើន ហើយអ្នកទាំងនោះគួរតែចូលរួមវិភាគទានក្នុងការផ្តល់ថវិកាខ្លះៗ ឲ្យដល់មន្ទីរពេទ្យគន្ធបុប្ជា។ បើធ្វើការប្រៀបធៀប ទៅគឺប្រជាពលរដ្ឋស្វីស ដែលផ្តល់វិភាគទានមួយចំនួនមានជីវភាពទាបជាងអ្នកមានជីវភាពធូរធារនៅកម្ពុជាផង»។

ជារៀងរាល់ព្រឹក នៅក្បែងរបងមន្ទីរពេទ្យគន្ធបុប្ជាក្រុងភ្នំពេញ ប្រជាពលរដ្ឋ ដែលមានកូនឈឺមកស្ទើរ ពី គ្រប់ខេត្តក្រុង នៅ កម្ពុជាប្រហែលជា ជិត១,០០០នាក់ មកអង្គុយតម្រង់ជួរគ្នាជា២ជួរយ៉ាងវែងរង់ចាំចូលឲ្យគ្រូពេទ្យពិនិត្យព្យាបាល។ អ្នកខ្លះមករង់ចាំតាំងពីម៉ោង២ ភ្លឺរហូតដល់ម៉ោង ៦,៣០នាទីព្រឹកទើប មន្ទីរពេទ្យ អនុញ្ញាតឲ្យចូលពិនិត្យជំងឺតាមលេខរៀង។
អ្នកស្រី អ៊ុន ម៉ុន មកពីស្រុកពារាំង ខេត្តព្រៃវែង។ គាត់កំពុងអង្គុយសម្លឹងមើលកូនស្រីរបស់គាត់អាយុ១២ឆ្នាំ ដែលមានជំងឺគ្រុនឈាមកំពុងសម្រាកនៅលើគ្រែ។

«បើគ្មានកន្លែងនេះ យើងពិបាកមែនទែនតែម្តង បើសិនជាយើងទៅពេទ្យផ្សេងទៀត យើងមិនសូវមានថវិកាមើលកូន បើអញ្ចឹងបានជារូតមកពេទ្យទេវតា បើខុសពីពេទ្យគន្ធបុប្ជានោះគឺ ទាល់តែរាប់លានរាប់ពាន់បានមើលជា។ មានតែពេទ្យនេះទេ យើងទីទាល់ក្រ យើងមកពឹងពាក់ពេទ្យបាន បើសិនជាមិនមានពេទ្យនេះ គឺយើងងាប់ លទ្ធភាពយើងអត់មានលុយ អត់មានលុយ មើលកូន។ ពេទ្យនេះមើលការខុសត្រូវចេញចូលតាមដានជំងឺគ្រប់ជំហាន គ្រប់ម៉ោង គ្រប់វិនាទីទាំងអស់នេះ ហើយជាក់ស្តែង ផ្ទាល់តែម្តង»។

ជាមួយគ្នានេះដែរ អ្នស្រីទុយ សាម៉ុល រស់នៅសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ កំពុងបីចៅ ស្រីប្រហែលជា ៥ខែ នៅក្នុងដៃ អង្គុយរង់ចាំ នៅជួរមុខគេ នៅក្រៅរបងមន្ទីរពេទ្យគន្ធបុប្ជា។

«ខ្ញុំអត់យកចូល ឯកជនទេ ពីព្រោះខ្លាចមានគ្រោះថ្នាក់អីទៅគង់តែចូលមករដ្ឋដដែល អញ្ចឹងខ្ញុំយកមកពេទ្យរដ្ឋតែម្តង។ មកពីខ្ញុំទុកចិត្ត នឹកឃើញមកវាកបកូនខ្ញុំជា។ ទៅពេទ្យផ្សេងទៅកូនខ្ញុំអត់ជាគឺខ្ញុំស្តាយៗ អស់មួយជីវិត ហើយបើមកពេទ្យនេះ បើសិនជាកូនខ្ញុំមានបញ្ហាអី ខ្ញុំអត់ស្តាយទេគឺថាគេមើលកូនយើងអស់ពីសមត្ថភាពរបស់គេ»។

លោកវេជ្ជបណ្ឌិត ច ម៉េង ចួ ប្រធានមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត សាស្រ្ត និងបាណកសាស្រ្ត ក៏យល់ដូចគ្នា ដែរថា មន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាលនៅកម្ពុជា ពីព្រោះជាមន្ទីរពេទ្យ ដែលបានផ្តល់ សេវាព្យាបាលកុមារកម្ពុជាបានយ៉ាងច្រើនបំផុតជាពិសេសកុមារដែលមានជំងឺគ្រុនឈាម និងគ្រុនចាញ់។

«ជំងឺគ្រុនឈាមភាគច្រើនសម្រាកនៅគន្ធបុប្ជា និងមន្ទីរពេទ្យជ័យវរ្ម័ន ជួយរួមចំណែក ច្រើនណាស់ កន្លងមកជួយព្យាបាលជំងឺគ្រុនចាញ់ គ្រុនឈាម»។

គេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលកម្ពុជា នឹងសម្រេចយ៉ាងណាចំពោះសំណើសុំជំនួយថវិកាបន្ថែមពីមន្ទីរពេទ្យគន្ធបុប្ផានោះ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលមិនផ្តល់អត្ថាធិប្បាយណាមួយទេ ដោយ លោកសំអាងថា លោកជាប់រវល់ប្រជុំ៕

ប្រភពឯកសារ៖ សំឡេងសហរដ្ឋអាមេរិកអ្នកជំងឺកុមារនៅកម្ពុជាកើនឡើងនៅមន្ទីរពេទ្យគន្ធបុប្ឆា

ប្រវត្តិ លោក វេជ្ជបណ្ឌិត Beat Richner [ភាសាអង់គ្លេស]


Kantha Bopha has become a highly respected model for the entire Southeast Asian region. It shows how efficient direct medical and humanitarian aid -i.e. correct medication unhampered by corruption, combined with targeted long-term training – can be in curative and preventive medicine as well as in research. Most of the funding comes from private individuals in Switzerland who make spontaneous donations for Kantha Bopha, very often straight after one of BEATOCELLO’s performances.

Beat Richner was born in Zurich on March 13, 1947. After receiving his medical degree in 1973 he specialised in paediatrics at the Zurich Children’s Hospital. In 1974/75 he was sent to Cambodia by the Swiss Red Cross (SRC) to work at the Kantha Bopha Children’s Hospital. His mission came to an abrupt end when the Khmer Rouge invaded the country. Dr. Richner was forced to return to Switzerland, where he took up his former position at the Zurich Children’s Hospital. In 1980 he opened his own practice in Zurich, which he shared with a fellow practitioner.
Whilst pursuing his medical career, Beat Richner developed the character of BEATOCELLO, an artistic role which he would slip into from time to time and which might best be described as that of a poetic and musical comedian or clown. He has given countless performances, mostly in the German-speaking part of Switzerland, but also abroad. Beat Richner has also published a number of books with simple line-drawings -mostly children’s books- to accompany his performances and his musical poetic stories.

Kantha Bopha I, the first hospial.

In December 1991 Dr. Richner was asked by the Cambodian government to rebuild and manage the Kantha Bopha Children’s Hospital, which had been destroyed during the war; once again, his life took a sudden turn, he accepted the job. In March 1992 he created a foundation in Zurich, moved to Phnom Penh and began with the actual reconstruction work. On 2 November 1992 Kantha Bopha Children’s Hospital was back in operation. Over the following years the hospital was progressively extended and modified to meet the most urgent needs of its patients.

Kantha Bopha II, the second hospial

1995 the hospital Kantha Bopha I became overcrowded, with more than 1,000 outpatients every day and over 350 hospitalisations. King Norodom Sihanouk offered land at his Royal Palace in Phnom Penh to build a new hospital. On 12 October 1996 the second Children’s Hospital was inaugurated in the presence of King Norodom Sihanouk and Jean-Pascal Delamuraz, president of the Federal Council of Switzerland.

Jayavarman VII, the third hospital

On March 9th 1998 land was donated by Hun Sen, Prime Minister of the Kingdom of Cambodia, on the initiative of H.E. Cham Prasidh, Minister of Commerce, to build a third children’s hospital in Siemreap near the temple of Angkor. Dr. Beat Richner’s third children’s hospital opened on March 31, 1999 as an annex of Kantha Bopha I&II. As in these hospitals, all treatment is free of charge for every child. It has a large prevention and health education center, a large outpatient station and extensive facilities four inpatient care and the proper treament of very sick children whose lives are in danger. The design of the new hospital is the result of the seven year’s runing experience of Kantha Bopha Children’s Hospital in Phnom Penh. It could serve as a global model of how to build and organize a hospital facing similar conditions.

Since 20 Years
Kantha Bopha I – 1992
Kantha Bopha II – 1996
Kantha Bopha IV – 2005
Kantha Bopha V – 2007
Phnom Penh 
 Jayavarmann VII – 1999
Maternité – 2001
First Extension – 2008
Second Extension – 2011
Siem Reap

Maternity ward for HIV positive mothers

At the inauguration of the Jayavarman VII Children’s Hospital in Siem Reap, Samdech Hun Sen, prime minister of the Kingdom of Cambodia, announced in the presence of King Norodom Sihanouk that the government would give additional land for the hospital (more—>) Thanks to a number of several specific private donations, Beat Richner was able to build and complete a maternity ward for HIV positive mothers adjacent to the Jayavarman VII hospital in Siem Reap Ankor. The inauguration took place on October 9, 2001. In March 2005 an extension to the Jayavarman VII was opened providing 350 additional beds.

Kantha Bopha IV

By 2004 the Kantha Bopha I hospital in Phnom Penh had become too small and two of its three buildings were in a very bad and dangerous condition. Without a new building, Kantha Bopha I could not function any longer. The construction of a new hospital started on 3 August 2004 after having bought some land adjacent to the Wat Phnom. The new Kantha Bopha IV children’s hospital was inaugurated on December 29, 2005.

The hospital has 555 beds, 4 surgical operating rooms, two intensive care units, a fully equipped laboratory with a blood bank, an imaging department (X Ray, 4 Ultrasounds and a CT Scanner) a large pharmacy, an outpatient station and a prevention center. The total costs of built this Hospital was 15 million USD. Beat Rcihner asked the Swiss people to contribute by donating a twenty-franc note each (Aktion Zwaenzger Noetli 2004). This campaign collected enough money to action enough money to finalise this undertaking. The campaign who was supported by schoolchildren and people all over Switzerland.

Kantha Bopha V, The latest hospital in Phnom Penh (2007). Soon after the inauguration of Kantha Bopha IV, the hospital became overcrowded and in 2006 the amount of hospitalized patients in Phnom Penh had increased by 50%. We decided to build Kantha Bopha V, which was inaugurated on 28 december 2007 in thr presence of his Majesty King Norodom Sihamoni together with Samdech Hun Sen and high ranking members of the royal government of Cambodia. The new Kantha Bopha V has a prevention station, x-ray, fluoroscopy, ultrasound, laboratories and 9 units with 34 bed (About 300 beds in total). in addition to this we have a conference room and a medical library. The costs were 9 million USD.

December 30th, 2008
An extension at the Jayavarman VII hospital in Siem Reap was inauguratd by Dr. Beat Richner in the presence of King Norodom Sihamoni and Prime Minister Samdech Hun Sen. The extension is already in use.
Specifications:
It has 200 beds, a laboratory, a pharmacy and a radiology department.
(Photos © SI, Monika Flückiger )

ប្រភពឯកសារ៖ Dr. Beat Richner’s story

តាមដាន

Get every new post delivered to your Inbox.

Join 529 other followers

%d bloggers like this: