អភិបាលដាក់ចេញគោលការណ៍ ០៤ ចំណុច ដើម្បីពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ នៅកោះពេជ្រ


នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងការ ដឹកនាំ ប្រជុំពិភាក្សា ដើម្បីកំណត់ចេញជាគោលការណ៍ ស្តីពីការពង្រឹង វិធានការណ៍ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីក្រុងកោះ ពេជ្រ។

តាមរបាយការណ៍ របស់ ឯកឧត្តម ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថានៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាពេលកន្លងមក មានការធ្វើអាជីវកម្មចម្រុះគ្រប់ប្រភេទ ការបើកកន្លែងលេង ល្បែងដែលមានរូបភាពជា​លក្ខណៈស៊ីសងនិង ការកកស្ទះចរាចរណ៍ជាញឹកញាប់ ជាពិសេសនៅពេលមានកម្មវិធីធំៗ បានបង្ករឱ្យមាន បាតុភាពស្មុគស្មាញកើតឡើង ជាច្រើនករណីដូចជា ករណីលួច ឆក់ ប្លន់ ក្មេងទំនើង…។ល។ ដែលមាន ការលំបាកនៅក្នុងការគ្រប់គ្រង។ ជាមួយគ្នានេះ ឯកឧត្តមស្នងការ បានសំណូមពរ ឱ្យមានយន្តការដឹកនាំ និងផែនការគ្រប់គ្រងជាក់លាក់មួយ ដើម្បីរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និង សណ្តាប់ធ្នាប់ចរាចរណ៍។
ដើម្បីជាវិធានការណ៍ក្នុងការគ្រប់គ្រង និងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងទីក្រុង កោះពេជ្រ ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញ បានដាក់ចេញនូវគោល ការណ៍ ០៤ ចំណុច ដូចខាងក្រោម :

  • ១- នឹងស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីរៀបចំកសាងបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធ គ្រប់គ្រងរដ្ឋបាលពិសេសទីក្រុងកោះពេជ្រ ឱ្យបានច្បាស់លាស់ ដោយមានសមាសភាព ចូលរួម​ពីផ្នែកពាក់ព័ន្ធទំាងអស់។
  • ២- ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ត្រូវធ្វើការកែសម្រួលសមាសភាព​គណៈបញ្ជាការ​កណ្តាលទីក្រុងកោះពេជ្រ ដោយមាន តំណាងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ជាប្រធាន តំណាងសាលា រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ បញ្ជាការ ដ្ឋានអង្គរក្ស ជាអនុប្រធាន និងតំណាងសាលាខណ្ឌចំការមន សាលាសង្កាត់ ទន្លេបាសាក់ ​ប៉ុស្តិ៍នគរបាល រដ្ឋបាលសង្កាត់ទន្លេបាសាក់ ព្រមទាំងប្រធានសណ្តាប់ធ្នាប់ទីក្រុងកោះពេជ្រ ជាសមាជិក
  • ៣- ចំពោះមុខ និងជាបន្ទាន់ ទីក្រុងកោះពេជ្រត្រូវបង្កើតប៉ុស្តិ៍ប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង លើសពីមួយ តាមទំហំការងារជាក់ស្តែង និងត្រូវបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព តាមច្រកចេញចូល និងទីតាំងគោលដៅសំខាន់ៗ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុង មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
  • ៤- អាជ្ញាធរខណ្ឌ សង្កាត់ ការិយាល័យអន្តរវិស័យ សហការជាមួយក្រុមហ៊ុន ត្រួតពិនិត្យឡើងវិញនូវលិខិត អនុញ្ញាតធ្វើអាជីវកម្ម នៅក្នុងទីក្រុងកោះពេជ្រ ដោយផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មណាដែលគ្មានច្បាប់ អនុញ្ញាត ព្រមទាំងបិទជាបន្ទាន់នូវ ល្បែងកំសាន្តដែលមានលក្ខណៈស៊ីសង រួមទាំងអាជីវកម្មគប់ប៉េងប៉ោងក្នុង មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
    គួររំលឹកថា តំបន់កោះពេជ្យនេះ ជាដីកម្មសិទ្ធឯកជន ដែលរាជរដ្ឋាភិបាលបានលក់ផ្តាច់ទៅឲ្យក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍ ប្រែក្លាយឲ្យទៅជាទីក្រុងរណប ហើយដែលសព្វថ្ងៃស្ថិតក្រោមការងារគ្រប់គ្រង និងចាត់ចែង​របស់ក្រុមហ៊ុនOCIC។ កន្លងមកសាលា រាជធានី តែងក្រើនរំលឹក និងផ្តល់កិច្ចសហការក្នុងនាមអាជ្ញាធរដែនដី​ គ្រប់លទ្ធភាព ធ្វើយ៉ាងណាឲ្យតំបន់នេះ ប្រកបដោយសុខសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ល្អ៕

ប្រភពឯកសារ៖ សាលារាជធានីភ្នំពេញ

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: