ល្បែង​លាក់កន្សែង


ល្បែង​លាក់កន្សែង ជា​ល្បែង​មួយ​យ៉ាង របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល តែង​លេង​សម្រាប់ ជាទី​កម្សាន្ត​សប្បាយ​នៅពេល​រាត្រី​ខែភ្លឺ ក្នុង​រដូវចូលឆ្នាំ ឬ​នៅពេល​ជា ចន្លោះ​ការ​ហត់នឿយ​ម្ដងៗ​។ មុនដំបូង​ពួកក្មេងៗ​គេ​បបួលគ្នា​បាន​ចំនួន​ពី ៦-៧ នាក់​ឡើងទៅ រួច​ឱ្យ​អង្គុយច្រហោង ដំកង​ជាវ​ង់​មូល​ដាក់​ដៃ​ទាំងពីរ​ទៅមុខ​លើ​ក្បាលជង្គង់​ក្នុង​ទីណា​មួយ ដែល​ជាទី​ស្រលះ​រាបស្មើ​ល្អ​។ ហើយ​គេ​យក​កន្សែង​ឬ​ក្រមា​តូច​មួយ​មក​រុំ​មូរ​ឆ្មូល​រឹត​ឱ្យ​តឹង​ណែន​ល្អ ទុក​ជាយ​បន្ដិច​សម្រាប់​កាន់​យួរ​បាន សន្មត​ហៅថា «​កន្សែង​» មាន​ម្នាក់​ក្រោក​ចេញទៅ​ក្រៅ​វង់​កាន់ កន្សែង​នោះ ដើរ​ព័ទ្ធជុំវិញ​យ៉ាង​លឿន ពី​ខាង​ក្រោយខ្នង​អ្នក​អង្គុយ បញ្ឆោត​អ្នក​អង្គុយ​មិន ឱ្យដឹង​ខ្លួន​ថា​គេ​លាក់កន្សែង​ក្រោយខ្នង​អ្នកណា​។​

​ល្បែង​នេះ​មាន​ត្រណម​យ៉ាង​តឹងរ៉ឹង​មិនឱ្យ​អ្នកលេង​ងាកក្រោយ​ឬ​លូកដៃ​ទៅក្រោយ​បើ​អ្នកណា​ហាន​ងាក​ឬ​លូក​ស្ទាប​ខាងក្រោយ​ខ្នង​អ្នក​លាក់​គេ​មានអំណាច​ដាក់ទណ្ឌកម្ម​អ្នកនោះ មិនឱ្យ​ឡើង​លាក់កន្សែង​ឬ​គេ​ឱ្យ​អ្នកនោះ​អង្គុយ​ធ្មេចភ្នែក​ក៏បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាម​ចិ​ត្ដ​គេ​ស្ម័គ្រ​។ អ្នក​លាក់ លុះ​រត់​ក្រលឹង​អ្នក​អង្គុយ​២-៣​ជុំ​ហើយ មើល​អ្នកណា​អង្គុយ​បែប​ភ្លេច​ខ្លួនគេ​ដាក់​កន្សែង​ក្រោយខ្នង​អ្នកនោះ​ភ្លាម​រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បីឱ្យ​ឆាប់​មកដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ​។ បើ​អ្នក​ដែល​ត្រូ​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន​លុះ​អ្នក​លាក់​គ​រត់​ក្រលឹង​មក​ម្ដង ទៀត​ចាប់យក​កន្សែង​នោះ​បាន​មុន គេ​ទុក​អ្នក​លាក់​នោះ​ជា​អ្នកឈ្នះ ត្រូវមាន​អំណាច​រើស យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់​តទៅទៀត​។ តែបើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ចំ​ក្រោយខ្នង​ខ្លួន​ហើយ​ចាប់យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មកដល់ គេ​ទុក​អ្នក​អង្គុយ​នោះ​ជា​អ្នកឈ្នះ ត្រូវមាន​អំនាច​ក្រោក​ឡើង​ដេញ​គក់ អ្នក​លាក់​នោះ​វិញ តែបើ​អ្នកនោះ​រត់​ទៅដល់​កន្លែង​ចន្លោះ​អង្គុយ​បាន​ទៅ អ្នក​កាន់​កន្សែង នោះ​​មិនត្រូវ​គក់​គេ​ទេ ត្រូវ​រត់​ក្រលឹង​អ្នក​អង្គុយ​ដំកង់​ដើម្បី​នឹង​លាក់​តទៅទៀត គឺថា អ្នក​លាក់​ពីមុខ​ត្រូវ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់​ដដែល​។ គេ​លេង​របៀបនេះ​រហូតដល់​ពេល​ឈប់​។ ជួនកាល​អ្នកខ្លះ​មិនដែល​បាន​ឡើង​លាក់កន្សែង​នឹង​គេ​ម្ដង​សោះ​ក៏មាន ព្រោះ​គេ​លាក់ កន្សែង​ក្រោយខ្នង​ខ្លួន ខ្លួន​មិនដឹង​រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់ពេល​។ ល្បែង​នេះ​គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឱ្យមាន​ស្មារតី​រឹងប៉ឹង​រហ័សរហួន ឱ្យមាន​ប្រាជ្ញា​វាងវៃ ហាត់​ទម្លាប់ខ្លួន​ឱ្យ​យ​ចេះ​ប្រុងស្មារតី​ជានិច្ច​។​

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

One Response to ល្បែង​លាក់កន្សែង

  1. Pingback: រៀនកុំព្យូទ័រ | cambodiaitc

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: