សូចនាករ​បុគ្គលិក​អប់រំ ឆ្នាំ ២០១១-២០១២


សៀវភៅ ​សង្ខេប​ស្ថិតិ​បុគ្គលិក​អប់រំ​នេះ គឺ​បង្ហាញ​ពី​ចំនួន​បុគ្គលិក​អប់រំ​ទូទាំង​ប្រទេស តាម​ខេត្ត/រាជធានី/ ស្រុក/ខណ្ឌ/​និង​ទីស្ដីការ​ក្រសួង ដែល​បាន​​មក​ពី​ការ​បំពេញ​ព័ត៌មាន​កម្រង​សំណួរ​របស់​បុគ្គលិក​អប់រំ​របស់​នាយក​សាលា ​និង​ ស្ថិតិ​ការិយាល័យ​អប់រំ​ យុវជន​និង​កីឡា​ ស្រុក/ខណ្ឌ/ក្រុង ទូទាំង​ប្រទេស។

ការិយាល័យ​ឯកសារ និង​ព័ត៌មានវិទ្យា ​បាន​ចងក្រង​សៀវភៅ​ស្ថិតិ​បុគ្គលិក​អប់រំ​នេះ​ឡើង​ ក្នុង​គោល​បំណង​ឲ្យ​អ្នក​ស្រាវជ្រាវ​ អ្នក​ដែល​ពាក់ព័ន្ធ​អប់រំ ​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​វិភាគ​តាមដាន​ស្ថានភាព​លំហូរ​បុគ្គលិក អ​ប់រំ​​ដើម្បី​ជា​មូលដ្ឋាន​ សម្រាប់​ធ្វើ​ផែនការ​កម្លាំង​ពលកម្ម​ ផែន​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​​ ក៏​ដូច​ជា​ផែនការ​យុត្តិសាស្ត្រ​សម្រាប់​វិស័យ​អប់រំ​ទាំងមូល។

នាយកដ្ឋាន​បុគ្គលិក​សូម​បញ្ជាក់​ថា​ ស្ថិតិ​នេះ​ប្រមូល​បាន​នៅដើម​ និង​ពាក់​កណ្ដាល​ឆ្នាំ​សិក្សា ២០១១-២០១២ ដោយ​មាន​ការ​ចូល​រួម​ សហការ​ ពី​បុគ្គលិក​អប់រំ​ទាំង​អស់​​ និង​ ពី​មន្ត្រី​ជំនាញ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌មាន​ធនធាន​មនុស្ស​នៅ​តាម​មន្ទីរ​អប់រំ យុវជន និង​កីឡា គ្រប់​ខេត្ត រាជធានី។

នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ អង្គការ​យូនីសេហ្វ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ទាំង​ថវិកា សម្ភារ និង​បច្ចេកទេស​ដល់​ការិយាល័យ​ឯកសារ​ និង​ព័ត៌មាន​វិទ្យា​ក្នុង​ការងារ​គ្រប់គ្រង​ព័ត៌មាន​ធនធាន​មនុស្ស​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រៀបចំ​ឲ្យ​​ចេញ​ជា​រូបរាង​ឡើង នូវ​សៀវភៅ​ស្ថិតិ​បុគ្គលិក​អប់រំ​នេះ​អោយ​ស្រប​តាម​​​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

នាយកដ្ឋាន​បុគ្គលិក​សូម​ថ្លែង​អំណរគុណ ដល់​អ្នក​អាន​ និង​អ្នក​សិក្សា​ស្រាវជ្រាវ​ទាំង​អស់​ដែល​បាន​ផ្ដល់​យោបល់​កែ​លំអ​ក្នុង​ន័យ​ស្ថាបនា​ដើម្បី​ធ្វើ​អោយ​សៀវភៅ​ស្ថិតិ​បុគ្គលិក​អប់រំ​នេះ កាន់​តែ​មាន​គុណ​ភាព​ល្អ​ប្រសើរ​ឡើង​។

សូមទាញ​យក​ឯកសារ​លម្អិត ៖

icon សូចនាករ​បុគ្គលិក​អប់រំ ឆ្នាំ ២០១១-២០១២ (901.02 kB)

icon ស្ថិតិ​បុគ្គលិក​អប់រំ​តាម​ស្ថានភាព​បច្ចុប្បន្ន ក្របខ័ណ្ឌ កម្រិត​វប្បធម៌ និង​ក្រុម​អាយុ ថ្នាក់ជាតិ (1.22 MB)

ប្រភពឯកសារ៖ ក្រសួង​អប់រំ យុវជន និង​កីឡា

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: