រឿងអណ្ដើកនិងស្វា


មាន​រឿង​និទាន​មួយ​ថា​ អណ្ដើក​ និង​ស្វា​ វា​សុំ​ធ្វើ​ដន្លង​គ្នា​ តែ​គ្មាន​កូន​ចៅ​ទៅ​ចង​ពន្ធ​អ្វី​ទេ​ គ្រាន់​តែ​និយាយ​ថា​ សុំ​គ្នា​ធ្វើ​ដន្លង ។ សត្វ​ទាំង​ពីរ​ ស្រឡាញ់​រាប់អាន​គ្នា​ ដូច​ដន្លង​អ្នក​ទាំង​ពួង​នោះ​ដែរ ។ លុះ​ចំណេរ​យូរ​ទៅ​ ដន្លង​ខាង​ស្វា​នោះ​ គេ​មាន​កូន​ត្រូវ​រៀប​ការ​ គេ​ហៅ​ភ្ញៀវ​ពួក​ស្វា​ សន្មត​ថ្ងៃ​នឹង​ស៊ី​ការ​ ទើប​នឹក​ឃើញ​អណ្ដើក​ជា​ដន្លង​ថា << យើង​ការ​កូន​នេះ​ ហៅ​ភ្ញៀវ​អស់​ហើយ​ នៅ​តែ​អណ្ដើក​ជា​ដន្លង​ មិន​ទាន់​បាន​ទៅ​ប្រាប់​ឥឡូវ​ ជិត​ថ្ងៃ​ការ​ណាស់​ទៅ​ហើយ​ បើ​ដូច្នោះ​ឲ្យ​បំរើ​ទៅ​អញ្ជើញ​គាត់​ផង​ បំណាច់​យើង​រាប់អាន​គ្នា​ យូរ​ឆ្នាំ​ណាស់​មក​ហើយ >> គិត​ហើយ​ក៏​ចាត់​បំរើ​ឲ្យ​ទៅ​អញ្ជើញ ។ ថ្ងៃ​ដែល​គេ​ប្រជុំ​ញាតិ​ស៊ី​ការ​នោះ​ អណ្ដើក​ក៏​ទៅ​ដល់​ដែរ​ តែ​នឹង​ឡើង​ទៅ​ស៊ី​ផឹក​នឹង​គេ​មិន​រួច ។ ពួក​ស្វា​បាន​ឃើញ​ ក៏​ទៅ​ប្រាប់​ដន្លង​ស្វា​ថា << ត្បិត​ដន្លង​អណ្ដើក​មក​ដល់​ហើយ​ នៅ​ឯ​ក្រោម​ដើម​ឈើ >> ។ ដន្លង​ស្វា​ចុះ​មក​ ឃើញ​អណ្ដើក​ក៏​ប្រាប់​ថា​ដន្លង​ឯង​ ឡើង​មិន​រួច​នឹង​គេ​ មាន​តែ​ដន្លង​ឯង​ខាំ​វល្ល៍​នេះ​ចុះ​ យើង​នឹង​ស្រាវ​ឡើង​ ប៉ុន្តែ​បើ​មិន​ទាន់​ដល់​ទៅ​កន្លែង​ដែល​យើង​អង្គុយ​ទេ​ ដន្លង​ឯង​កុំ​និយាយ​ឲ្យ​សោះ​ ទោះ​បី​ឃើញ​អ្វី​ ឬ​គេ​ថា​អ្វី​ក៏​ដោយ, តែ​និយាយ​ធ្លាក់​មក​ស្លាប់​ហើយ ។ អណ្ដើក​ទទួល​បណ្ដាំ​ដន្លង​នោះ​សព្វ​គ្រប់​ហើយ​ ក៏​ទទួល​ខាំ​វល្លិ៍ ។ ពួក​ស្វា​ទាំង​ប៉ុន្មាន​ ក៏​ស្រាវ​វល្លិ៍​នោះ​ឡើង​ នាំ​អណ្ដើក​ទៅ​ឯ​ថ្នាក់​លើ ។ លុះ​ទៅ​ជិត​ដល់​កន្លែង​ ដែល​គេ​នឹង​ដាក់​នោះ​ ជួន​ជា​ដន្លង​ស្រី​ស្វា​ ឃើញ​អណ្ដើក​ ក៏​សួរ​ដោយ​រាប់អាន​ថា << ដន្លង ! សុខ​សប្បាយ​ទេ​ឬ ? >> ។ អណ្ដើក​ភ្លេច​ពាក្យ​បណ្ដាំ​ ហា​មាត់​ស្ដី​ទៅ​នឹង​ដន្លង​ ក៏​របូត​មាត់​ ធ្លាក់​ខ្លួន​ដល់​ដី​បែក​ស្នូក​ដូច​គេ​បោក​នឹង​ថ្ម​ ស្លាប់​នៅ​វេលា​នោះ​ ខាន​ស៊ី​ការ​នោះ​ទៅ ។

 

មាត់​អណ្ដើក

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: