រឿងបុរសឆោតបួននាក់


កាលពីព្រេងនាយមានបុរសឆោត៤នាក់ ព្រមពៀ្រងគ្នាដើររៀនក្តី លុះដើរបានបន្តិចទៅចាប់បានអណ្តើក៥។ បុរស ទាំង៤នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែក​ទៅចែកមកសល់អណ្តើក១។ មនុស្សទាំងអស់មិនសុខចិត្ត តែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់អណើ្តក១ដដែល មិនដឹងគិតធ្វើដូចមេ្តច។ បុរសទាំង៤នាក់នោះ ទាល់គំនិត​ក៏អង្គុយមើលមុខគ្នាធ្វើភែ្នកឡីងឡង់។ ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹង មនុស្សទាំង៤នាក់នោះ ក៏ឈរមើលគេចែកអណ្តើកគ្នា ហើយបុរសនោះ​ឃើញឆោត​ដូច្នោះក៏សើច ហើយនិយាយ នឹងបុរស៤នាក់នោះថា “មើលទៅអ្នកមិនសូវប្រសប់សោះ”។ បុរស៤នាក់គ្រាន់តែឭសូរសម្តីប៉ុណ្ណោះក៏និយាយថា “ឱលោក! បើលោកចេះ​អាណិតមក​ចែក​ឲ្យយើងបន្តិច”។ បុរសម្នាក់នោះឭដូច្នោះ ក៏ដើរចូលទៅអង្គុយជិតចាប់យក អណ្តើក៥នោះមក ហើយរើសមើលអណ្តើកណាដែលធំជាងគេមកទ្រាប់អង្គុយ នៅសល់​អណ្តើក​៤ក៏​ចែកទៅឲ្យបុរស ទាំង៤នាក់ម្នាក់១ បុរសនោះក៏សុខចិត្តរៀងខ្លួន ហើយបុរស៤នាក់នោះសួរថា “អ្នកមើលទៅប្រហែលជាចេះក្តី?”។ បុរសនោះឆ្លើយថា “ខ្ញុំចេះ”។ បុរសទាំង​៤នាក់​ក៏តបទៅវិញ​ថា “ឱ បើអ្នកចេះក្តី សូមមេត្តាប្រាប់យើងផង”។ បុរសម្នាក់នោះឆ្លើយថា “បើអ្នកចូលចិត្តឲ្យខ្ញុំប្រាប់ ត្រូវអ្នកទនេ្ទញតាមខ្ញុំ”។ បុរស៤នាក់ឆ្លើយថា “បាទ” ហើយបុរស នោះ​ប្រាប់​ទៅ​៤​នាក់នោះ​ឲ្យទៅ​ទនេ្ទញរៀងខ្លួនគឺៈ ប្រាប់បុរសទី១ ថា  : ទំពក់វាទៅ ទើបព្នៅវាមក, ប្រាប់បុរសទី២ ថា  : មានប្រឡាយ ទើបទឹកវាហូរ, ប្រាប់បុរសទី៣ថា : មានសម្រាម ទើបឆែ្កវាជុះ, ប្រាប់​បុរសទី៤ថា : មែន ទើបគេថា។ បុរស៤នាក់ក៏ចេះទនេ្ទញពាក្យនេះចេះចាំគ្រប់ៗគ្នាទៅ ហើយបុរស៤នាក់នោះនាំគ្នាទៅឆ្ងាយទៅ បានដល់ ភូមិ១នឹងរកផ្ទះ​សមែ្បងសំណាក់​ក៏គ្មាន។ លុះ​បន្តិចទៅបានប្រទះយាយ​ចាស់មេម៉ាយម្នាក់ ក៏និយាយសុំផ្ទះយាយចាស់ នោះសំណាក់ គាត់ក៏ព្រមឲ្យ ហើយបុរសទាំង៤នាក់សំណាក់នៅផ្ទះយាយនោះទៅ។ យប់នោះក៏នាំគ្នា​ទនេ្ទញពាក្យក្តី ដែល​បុរសម្នាក់នោះប្រាប់ ទនេ្ទញមិនឈប់ឈរទាល់តែភ្លឺ យាយចាស់ខឹងណាស់ ព្រឹកឡើងគាត់ទៅប្តឹងមេស្រុកថា “លោកមេស្រុកយប់មិញមានបុរស៤នាក់មកសុំផ្ទះខ្ញុំសំណាក់ បុរសទាំង៤នាក់នោះចេះតែនិយាយ ទនេ្ទញទាល់តែភ្លឺ តែមិនដឹងជាពាក្យយ៉ាងដូចមេ្តច ស្តាប់មិនបានសោះខានដេកវាល់ព្រឹក ហេតុនេះខ្ញុំមកប្តឹងលោក សូមលោកហៅ មនុស្សទាំង៤​នាក់នោះជំនុំជម្រះឲ្យខ្ញុំ”។ មេស្រុកបានស្តាប់ហើយ ក៏ឲ្យបម្រើទៅហៅបុរសទាំង៤នាក់នោះមក ហើយ សួរថា “ហេតុដូចមេ្តចបានជាឯងទនេ្ទញអ្វីទាល់តែភ្លឺរកតែយាយចាស់ដេកពួនមិនបាន ដែលឯងទនេ្ទញនោះទនេ្ទញ អ្វី?”។ បុរសទាំង៤នាក់នោះឆ្លើយថា “ខ្ញុំទនេ្ទញពាក្យក្តី”។ មេស្រុកបង្គាប់ទៅទៀតថា “ឯងរាល់គ្នា សូត្រពាក្យនេះម្តងម្នាក់ទៅមើល ! អញនឹងស្តាប់”។ បុរសទី១ ថា  : ទំពក់វាទៅ ទើបព្នៅវាមក, បុរសទី២ ថា : មានប្រឡាយ ទើបទឹកវាហូរ, បុរសទី៣ ថា : មានសម្រាម ទើបឆែ្កវាជុះ, បុរសទី៤ថា : មែនទើបគេថា។ ស្តាប់ពាក្យនេះហើយ មេស្រុកក៏កាត់សេចក្តីថា “ឯងទាំង៤នាក់​ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះ”។ បុរសអស់ នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅ។ យាយចាស់គាត់ប្រើឲ្យធ្វើការសព្វសារពើតែរាល់ថៃ្ង លុះនៅនឹង យាយនោះបាន២-៣ថៃ្ង យាយគាត់​ប្រើបុរសទាំង៤នាក់នោះឲ្យទៅកាប់ឈើធ្វើទូក។ អ្នកទាំង៤នាក់ក៏នាំគ្នាចូល ទៅក្នុងព្រៃធំ ហើយដើររកឈើណាមានប្រហោងទើបកាប់។ ដល់ចូលទៅ​ក្នុងព្រៃជ្រៅ​បានប្រទះ​ឈើធំមួយដើម មានប្រហោង។ បុរសទាំង៤នាក់ក៏និយាយគ្នាថា “យើងបានប្រទះឈើប្រហោងក្នុងហើយ យើងត្រូវនាំគ្នាកាប់ ឈើប្រហោងក្នុងនេះ”។ បុរសទាំង៤​នាក់មូលមាត់​គ្នាក៏កាប់រំលំ​ឈើប្រហោងក្នុងនោះ លុះ​ឈើជិតរំលំ បុរសទាំង៤នាក់ស្រែកថា “កនយើងជិតរំលំហើយ អាណាម្នាក់រត់ទៅចាំទ្រកុំឲ្យបែកឈើយើង ក្រែងធ្វើទូមិនកើត”។ បុរស ម្នាក់ក៏ស្ទុះ​ទៅទ្រដល់​ឈើនោះ​បាក់មកសង្កត់ស្លាប់​ធ្វើមាត់សេ្ញញ។ បុរសបីនាក់ឃើញដូច្នោះក៏នាំគ្នាសើចថា “យើ អានេះខ្លាំណាស់តើ ! ឈើទំហំប៉ុណ្ណឹងវាទ្របាន ហើយវាសើចថែមទៀត”។ បុរស៣នាក់​នាំគ្នាចាំមើល​បុរសម្នាក់ ដែលស្លាប់ ដល់យូរពេក​ក៏​ស្រែក​ហៅថា “យី ! មកឆាប់ឡើងនឹងអាលទៅ ឃ្លានបាយណាស់”។ លុះឃើញ នៅស្ងៀម​ក៏នាំគ្នាដើរចូលទៅមើល។ កាលដឹងថា​បុរសនោះស្លាប់ បុរស​៣នាក់ភ័យណាស់ និយាយគ្នាថា “យើងនៅ មិនបានទេ តែបើយើងនៅមុខជាគេប្តឹងថា យើងវាយសម្លាប់អានេះ បើដូច្នោះ​ត្រូវនាំគ្នារត់” ថាហើយក៏ព្រមពៀ្រង គ្នារត់ទៅ។ ដល់ពេល​យប់​វងេ្វងផ្លូវមិនដឹងរត់ទៅឯណា ទៅត្រង់កំពង់ផ្ទះយាយ ហើយនាំគ្នាលួចទូកយាយនោះ អុំទៅត្រើយម្ខាង។ បុរស​ទាំងបីនាក់​នាំគ្នាចុះទូក ម្នាក់នៅ​ខាងកនៃ្សបែមុខ​ទៅខាងកនៃ្ស ម្នាក់នៅ​ខាងក្បាល ក៏បែរ​ទៅខាងក្បាល ម្នាក់ទៀតនៅអង្កុយកណ្តាលបាចទឹកទូក តែមិនបានស្រាយចំណងទូកនោះចេញ ចេះតែនាំ គ្នាអុំៗមួយយប់ទាល់ភ្លឺនៅតែដដែល។ លុះ​ភ្លឺស្រាងឡើង​យាយចាស់​ចុះទៅ​ដងទឹកប្រទះបុរសបីនាក់ហើយស្រែកថា “យើអានេះរត់ទៅណា?”។ បុរសទាំងបីនាក់​ក្រលេក​ឃើញ​យាយចាស់​ជាចៅហ្វាយខ្លួន ក៏ទាល់ប្រាជ្ញ​មិនដឹង​រត់ទៅ​ណា ក៏ទៅនៅបម្រើយាយ​ចាស់​នោះវិញដដែល។

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: