វិធីសាស្ត្រ បញ្ចៀស និង ការពាររន្ទះបាញ់


រន្ទះបាញ់ក្នុងល្បឿង ១៦០-១.៦០០ គីឡូម៉ែត្រ ក្នុង​១វិនាទី និង​បង្កើត​អោយមានសីតុភាព ខ្ពស់​ទៅ​ដល់​ ៣០.០០០​ អង្សា​សេ​ គឺ​ក្តៅ​ជាង​​ផ្ទៃ​​របស់​ព្រះ​អាទិត្យ​ ៦ដង​ ។ តែអ្វីដែលធ្វើឱ្យ​យើង​ភ្ញាក់​ផ្អើល​​ និង​ស្ញប់​ស្ញែង​នោះ​ គឺ​មាន​មនុស្ស​ខ្លះ​ ថ្វី​បើ​ត្រូវ​វាយ​ ប្រហារ​ដោយ​ថាម​ពល​​ដ៏​ខ្លាំង​មហា​សាល​បែប​នេះ​ក៏​នៅ​តែ​មិន​ស្លាប់​ ។
រន្ទះបាញ់ គឺជាចំណាំងភ្លើង ដែលកើតឡើង ដោយ​ខុស​គ្នា របស់​ថាម​ពល នៅចន្លោះដុំពពក និងលំហអាកាស ឬផែនដីវា​រមែង​ស្វែង​រក ផ្លូវដ៏ខ្លីបំផុតឆ្ពោះ មករកផែនដី ហើយចៃដន្យ ផ្លូវនោះ​អាច​រត់​ចំ​គ្នា​ជាមួយ ក្បាលមនុស្ស ដែលកំពុងស្ថិត នៅកណ្តាលវា។

ផ្លូវខ្លីបំផុត របស់រន្ទះបាញ់នេះ អាចនឹងរត់ឆ្លងកាត់ស្មា ចុះមកតាមរាងកាយ ផ្នែក​ខាង​ណា​មួយ​​ ឆ្លង​កាត់​ជើង​ហើយ​ បុក​ចុះ​ទៅ​រក​ផែន​ដី​ ។​ ការពិតរន្ទះបាញ់ ពុំមែនបាញ់ប្រហាររាងកាយ​មនុស្ស​​ដោយ​ផ្ទាល់​ទេ​ គ្រាន់​តែ​វា​ខ្ចី​រាង​កាយ​មនុស្ស​ធ្វើ​ខ្សែ​ភ្លើង​ ចម្លង​ចរន្ត​អគ្គី​សនី​ដ៏​ខ្លាំង​ទៅ​កាន់​តែ​ផែន​ដី​ប៉ុណ្ណោះ​ ។​ ពេល​វា​រត់​ឆ្លង​កាត់​​រាង​កាយ​មនុស្ស​ ថាម​ពល​អគី្គសនី​ដ៏​ច្រើន​លើស​លប់​នេះ​ និង​បង្ក​ អោយ​មនុស្ស​​ឈឺ​ចាប់​រង​របួស​ រលាក​ខ្លោច​ស្បែក​  និង​ធ្វើ​អោយ​ភ័យ​ រហូត​ដល់​គាំង​បេះ​ដូង​ និង​គ្រោង​ឆ្អឹង​ខ្នង​ទេ​ វា​អាច​នឹង​មិន​អាច​ធ្វើ​ឱ្យ​ជន​រង​គ្រោះ​មាន​​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទេ​ ។​ តែ​បើ​វា​រត់​ឆ្លង​កាត់​បេះ​ដូង​ជន​រង​គ្រោះ​រមែង​បាត់​បង់​ជីវិត​ជា​និច្ច​ ព្រោះ​ថា​ ថាម​ពល​ដ៏​មហា​សាល​នេះ​ បាន​​កំទេច​បេះ​ដូង​ ឬ​ធ្វើ​អោយ​បេះ​ដូង​គាំង​ឈប់​ដើរ​ ហើយ​លទ្ធ​ផល​ចុង​ក្រោយ​គឺ​ស្លាប់​ ។
វិធានការណ៍ដើម្បីបញ្ជៀសគ្រោះថ្នាក់ដោយសាររន្ទះ ៖

  • ស្នាក់នៅក្នុងផ្ទះខណៈពេលមានព្យុះភ្លៀង ​ ។​ បើ​នរ​ណា​ម្នាក់​នៅ​ខាង​ក្រៅ​មុន​ឬ​ក៏​អំឡុង​ពេល​ព្យុះ​រន្ទះ​ ត្រូវ​រក​កន្លែង​ជ្រក​ជា​បន្ទាន់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​ តែង​តែ​ជ្រក​ក្នុង​អគារ​បំពាក់​ដោយ​ប្រព័ន្ធ​គ្រប់​គ្រង​បណ្ដាញ​ទឹក​ និង​មាន​ជញ្ជាំង​ ឬ​ដំបូល​ដែល​មិន​ចម្លង​អគ្គិ​សនី​ ។
  • ពេលនៅក្នុងផ្ទះ សូមបិទ និងចេញឲ្យឆ្ងាយពីសម្ភារអគ្គិសនី ដូចជាទូរទស្សន៍ កុំព្យូទ័រ និង ឧប​ករណ៍​អេ​ឡិច​ត្រូ​និក​ជា​ដើម​ ។
  • កុំនៅក្បែរទឹក ដែលប្រើដោយប្រព័ន្ធអគ្គិសនី និងកុំប៉ះពាល់វត្ថុនានាដែលធ្វើពីលោហធាតុដែលចម្លងអគ្គិសនី​ ។
  • ប្រសិនបើត្រូវការប្រើទូរស័ព្ទចាំបាច់ គួរប្រើទូរស័ព្ទដៃ និងទូរស័ព្ទគ្មានខ្សែ ជាជាងប្រើទូរស័ព្ទភ្ជាប់ខ្សែនៅលើតុ​ ។
  • រង់ចាំយ៉ាងតិចរយៈពេល៣០នាទីសិន ក្រោយពីពន្លឺផ្លេកបន្ទោរបញ្ចេញពន្លឺចុងក្រោយបំផុត មុន​ពេល​បន្ដ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ ។
  • បើទោះជាមិនមានពន្លឺផ្លេកបន្ទោរ ​ ឬរន្ទះបាញ់ក្ដី​ ប្រសិន​បើ​មាន​ឮ​សំឡេង​ផ្គរ​តែ​ឯង​នោះ​ វា​ជា​សញ្ញា​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​រក​កន្លែង​ជ្រក​កោន​ ។
  • អ្នកដែលត្រូវរន្ទះបាញ់ ​ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់​ ។​ ជន​រង​គ្រោះ​ដោយ​រន្ទះ​បាញ់​ អាច​ត្រូវ​មនុស្ស​ដទៃ​ទៀត​ប៉ះ​បាន​ដោយ​គ្មាន​គ្រោះ​ថ្នាក់​ ។​ មនុស្សជុំវិញខ្លួនអាចជួយជនរងគ្រោះ​ដោយ​ការ​សង្កត់​ដើម​ទ្រូង​ និង​បឺត​ខ្យល់​ដង្ហើម​ ។
  • ប្រុងប្រយ័ត្តនូវពេលមានភ្លៀងធ្លាក់កុំជ្រក់ក្រោមដើមឈើ ​ ឫ​ នូវ​ទី​កន្លែង​ដែល​ខ្ពស់​ និង​មាន​ចរន្ដ​អគ្គិ​សនី​ ។ កុំ​និយាយ​ទូរ​ស័ព្ទ​នូវ​ពេល​មាន​ភ្លៀង​ធ្លាក់​ ត្រូវ​បិតទូរ​ស័ព្ទ​ នឹង​ទូរ​ទស្សន៍​ ជាស់​វាង​មាន​គ្រោះ​ថ្នាក់​ ។
  • នៅពេលមានភ្លៀងធ្លាក់ផ្គរលាន់ឬពពកខ្មៅនិងមានផ្គររន្ទះខ្លាំងបើ សិនជានៅផ្ទះសូមកុំចេញទៅណា​អោយ​សោះ​ ត្រូវ​ចូល​ក្នុង​ផ្ទះ​ និង​បិទ​ទ្វារ​បិទ​បង្អួច​អោយ​ជិត​ជា​ការ​ប្រសើរ​បំផុត​​ ដើម្បី​ចៀស​វាង​នូវ​គ្រោះ​ថ្នាក់​នូវ​រន្ទះ​បាញ់​ ។
  • សូមកុំជ្រកក្រោមដើមឈើរឬនៅក្រោមទីកន្លែងដែលមានចរន្ដ​ស្រូប​ដូច​ជា៖​ បង្គោល​ខ្សែ​ភ្លើង​ ខ្សែ​កាប​ អង់​តែន​ទូរ​ស័ព្ទ​ជា​ដើម…
  • ត្រូវដើរពាក់ស្បែកជើងជានិច្ចជៀសវាងការស្រូបចរន្ដពីរន្ទះ…
  • កុំកាន់វត្តុណាដែលមានជាតិដែកព្រោះថាវត្តុដែលមានជាតិដែក វាងាយនឹង អោយរន្ទះស្រូបណាស់…
  • បើសិនជានៅទីវាលឬកំពុងតែធ្វើស្រែចំការ នៅពេលមានភ្លៀងផ្គររន្ទះត្រូវរកទីសុវត្តិភាពដើម្បីជ្រក​ (ចៀស​វាង​នៅ​ក្រោម​ដើម​ឈើ)​
  • ​​ទីណាដែលអាចផ្ដល់សុវត្តិភាពដល់យើងដូចដែលរៀបរាប់ខាងលើជៀសវាងនៅទីវាលម្នាក់ឯង បើ​សិន​ជា​មាន​ខ្ទម​ឬ​ផ្ទះ​នៅ​ជិត​នោះជាការប្រសើរ….

ការរៀបចំប្រដាប់ការពាររន្ទះដាក់តាមគេហដ្ឋាន៖

ប្រដាប់ការពាររន្ទះអាចជួយឲ្យយើងទទួលបាននូវភាពកក់ក្តៅក្នុងការរស់នៅ ​ និង​ជួយ​ជាស​វាង​ នូវ​ការ​ខូច​ខាត​សំភារៈ​អគ្គិ​សេនី​មួយ​ចំនួន​ដូច​ជា​ ទូរទស្សន៍,​ កុំព្យូទ័រ,​ ទូរស័ព្ទ,​ វិទ្យុ, … ជាដើម​​ ។​ ប្រដាប់​ការ​ពារ​រន្ទះ អាច​ឆ្នៃ​ដោយ​ខ្លួន​ឯង​បាន​ គ្រាន់​តែ​ប្រសិទ្ធ​ភាព​ វាអា​ស្រ័យ​លើ​វត្ថុ​ធាតុ​ដើម​ដែល​យក​មក​ប្រើ​ប្រាស់​ដូច​ជា៖

  • ប្រដាប់ស្រូបរន្ទះ ត្រូវធ្វើពីលោហធាតុដែលងាយចម្លងអគ្គិសេនី ជាពិសេស ធ្វើអំពីស្ពាន់ ហើយនៅខាងចុង គួរមានខ្នែងច្រើន។
  • ខ្សែចម្លងអគ្គិសេនី គួរើសយកប្រភេទខ្សែដែលមានស្ពាន់ខាងក្នុងធំ​ ។​ ខ្សែ​ប្រភេទ​នេះ​គេ​ច្រើន​ធ្វើ​វា​ជា​ពិសេស​ ខុស​ពី​ខ្សែ​ភ្លើង​យើង​បន្តិច​ ។
  • បង្គោលសំរាប់ចម្លងបន្តពីខ្សែចូលទៅក្នុងដី។ ដើម្បីប្រសិទ្ធភាពខ្ពស់ គួរកប់វា ៣ដើមរាងត្រីកោណ​ ដោយ​១​ដើមៗ​ មាន​ប្រវែង​យ៉ាង​ហោច​ណាស់​ ៣​ម៉ែត្រ​ទៅ​ក្នុង​ដី​ ។​ ជា​ទូទៅ​​ បង្គោល​ស្ពាន់​ដែល​មាន​លក់​ ប្រវែង​១​ម៉ែត្រ​ ហើយ​យើង​អាច​តវា​បាន​ដោយ​ប្រដាប់​ភ្ជាប់​ ។​ យើង​អាច​កប់​តែ​មួយ​ដើម​ដូច​រូប​ខាង​ក្រោម​ក៏បាន​ដែរ​ តែ​គួរ​បន្ថែម​សារ​ធាតុ​ងាយ​ចម្លង​ឲ្យ​បាន​ច្រើន​ដើម្បី​ងាយ​ផ្ទេរ​ ចរន្ត​អគ្គិ​សេនី​ពី​ខាង​លើ​ទៅ​ក្នុង​ដី​ ។

00004

ប្រភពឯកសារ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ៖ វិធីសាស្ត្រ បញ្ចៀស និង ការពាររន្ទះបាញ់ 

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: