ការ​ជួញ​ដូរ​សត្វ​ស្វា​កំពុង​កើន​ឡើង


Friday, 28 September 2012 នរោត្តម​​ សោម៉ា

ការ​ជួញ​ដូរ​សត្វ​ស្វា​ ខុស​ច្បាប់​ នៅ​អាស៊ី​ កំពុង​តែ​បំផ្លាញ​ប្រភេទ​សត្វ​ស្វា ដែល​មាន​លក្ខណៈ​ទាក់ទាញ​បំផុត​ក្នុង​តំបន់។ មាន​ជម្រក​នៅ​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ វៀតណាម និង​ហ្វីលីពីន សត្វ​ស្វា​នេះ​គឺ​ជា​សត្វ​ដែល​គេ​ជួញ​ដូរ​ខ្លាំងក្លា​បំផុត ​ហើយ​បាន​ក្លាយ​ជា​សហគ្រាស​ពាណិជ្ជកម្ម​ខ្នាត​ធំ​មួយ​។

កាល​ពី​ខែ​ មីនា ឆ្នាំ​ ២០១២​ គណៈកម្មាធិការ​សត្វ​នៃ Convention on International Trade in Endangered Species of Wild Fauna and Flora (CITES) បាន​ព្រមព្រៀង​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ ដែល​ជួញ​ដូរ​សត្វ​ស្វា​កន្ទុយ​វែង ពិនិត្យ​មើល​ផល​ប៉ះពាល់​ដែល​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​មក​លើ​ប្រភេទ សត្វ​ព្រៃ​នេះ។ British Union for the Abolition of Vivisection (BUAV) បាន​រក​ឃើញ​ក្នុង​ប្រទេស​ឡាវ​ថា សត្វ​ស្វា​ជាច្រើន​ក្បាល ដែល​ប្រើប្រាស់​ដើម្បី​បង្កើត​កសិដ្ឋាន​បង្កាត់​ពូជ បាន​នាំ​ចេញ​មក​ពី​កម្ពុជា។

BUAV ទទួល​បាន​នូវ​លិខិត​អនុញ្ញាត​នាំ​ចេញ​ CITES ដែល​ចេញ​ដោយ​អាជ្ញាធរ​កម្ពុជា ក្នុង​ខែ​មករា ឆ្នាំ​ ២០១០ ដែល​អនុញ្ញាត​ឲ្យ​នាំ​ចេញ​សត្វ​ស្វា​កន្ទុយ​វែង​៤០០០ ក្បាល និង​សត្វ​ស្វា​កន្ទុយ​ខ្លី ១០០០ ក្បាល​ពី​កម្ពុជា​ទៅ​កសិដ្ឋាន​មួយ នៅ​ឡាវ។

BUAV ​ជឿជាក់​ថា កម្ពុជា​រំលោភ​លើ​បទបញ្ញតិ្ត CITES  ដោយ​អនុញ្ញាត​ការ​ធ្វើ​ពាណិជ្ជកម្ម ដែល​គ្មាន​ការ​គ្រប់គ្រង លើ​សត្វ​ស្វា​កន្ទុយ​វែង ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ធ្វើ​បាប​សត្វ​ស្វា​ក្នុង​ស្ថានភាព​មិន​ ល្អ នៅ​កសិដ្ឋាន។​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​អាជ្ញាធរ​មើល​ឃើញ ​សត្វ​ត្រូវ​បាន​លួច​យក​ចូល​ទៅ​ក្នុង​កសិដ្ឋាន ពេល​យប់ ហើយ​លាក់​ក្រោម​កញ្ចប់​ទឹកកក ក្នុង​យានយន្ត ដែល​បាន​កែច្នៃ ដើម្បី​ដាក់​ទ្រុង​សត្វ​ស្វា​។ សត្វ​ស្វា​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទ្រុង​តូច ​ហើយ​កសិដ្ឋាន​មាន​ជញ្ជាំង​ថ្មខ្ពស់​ និង​លួស​លើ​ជញ្ជាំង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ តម្រូវ​ការ​សត្វ​ស្វា ដើម្បី​ពិសោធន៍​ជីវសាស្រ្ត​ បាន​កើន​ឡើង ដោយ​សារ​ស្វាជា​អម្បូរ​មនុស្ស​។ សត្វ​ស្វា​កន្ទុយ​វែង ត្រូវ​បាន​គេ​ចាប់​បង្ខំ​ឲ្យ​ស្រូប ឬ​ចាក់​ថ្នាំ​ ឬ​គីមី ដែល​អាច​ធ្វើ​ឲ្យ​ចង់​ក្អួត ក្អួត ​ឈឺ​ចុក​ចាប់ និង​ធ្ងន់ធ្ងរ ហើយ​អាច​ងាប់​ទៀត​ផង​។

រវាង​ឆ្នាំ ២០០៤ ដល់ ២០០៨ អ្នក​ជួញ​ដូរ​ បាន​លក់​ស្វា​កន្ទុយ​វែងជាង ​២៦០០០០ ក្បាល​។ សត្វ​ស្វា​ទាំង​នេះ ត្រូវ​បាន​នាំ​ទៅ​មន្ទីរ​ពិសោធន៍​ នៅ​អាមេរិក ជប៉ុន និង​ចក្រ​ភព​អង់គ្លេស និង​ទូទាំង​អឺរ៉ុប។ ​នា​ពេល​ថ្មីៗ​នេះ ស្វា​ត្រូវ​បាន​យក​មក​ប្រើ ក្នុង​ការ​ស្រាវជ្រាវ​ព្យាបាល​ជំងឺ​អេដស៍។ លើស​ពីនេះ សត្វ​ស្វា​ក៏​ត្រូវ​បាន​យក​មក​ប្រើ​ជា​ម្ហូប​អាហារ ក្នុង​តំបន់​ខ្លះ​នៅ​អាស៊ីអាគ្នេយ៍ ជា​ពិសេស​នៅ ចិន។ ​ការ​ជួញ​ដូរ​ស្វា​កន្ទុយ​វែង​ខុស​ច្បាប់​បាន​កំពុង​កើន​ឡើង។ អង្គការ​សិទិ្ធ​សត្វ​ ដូច​ជា​ PETA និង BUAV ចោទ​សួរ​ពី​ភាព​ស្រ​បច្បាប់​នៃ​ការ​ជួញ​ដូរ​នេះ ហើយ​ជឿ​ជាក់​ថា វា​ជា​អំពើ​ព្រៃ​ផ្សៃ និង​គ្រប់​គ្រង​មិន​បាន​ល្អ។ មិន​ត្រឹម​តែ​សត្វ​ជិត​ផុត​ពូជ​ ទទួល​រង​ការ​គំរាម​កំហែង​ទេ គឺ​ប្រព័ន្ធ​អេកូ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ផង​ដែរ។

ប្រសិន​បើ​លោក​អ្នក​ ចង់​គាំ​ទ្រ​គម្រោង​អភិរក្ស និង​សង្គ្រោះ​សត្វ​ព្រៃ កម្មវិធី​រៃ​អង្គាស​មូលនិធិ​ជា​សាធារណៈ​មួយ ដែល​រៀបចំ​ឡើង​ដោយ Innov8 ឧបត្ថម្ភ​ដោយ Smart Mobile និង​ Total និង​គាំទ្រ​ដោយ​Asian Tigers Mobility និង​ Excell នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ៤ ខែ​តុលា ឆ្នាំ​២០១២ នៅ​ភោជនីយដ្ឋាន Ebony Tree​។ ប្រាក់​រៃ​អង្គាស​បាន​ទាំង​អស់​ នឹង​​ប្រើ​ដើម្បី​សាង​សង់​កន្លែង​សម្រាប់​សត្វ​ដែល​សង្គ្រោះ​បាន ស្តារ​សម្បទា​ឡើង​វិញ និង​ព្រលែង​ចូល​ទៅ​ក្នុង​ព្រៃ​អភិរក្ស​កម្ពុជា​វិញ៕ TK

ប្រភពឯកសារ៖ ភ្នំពេញប៉ុស្តិ៍

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: