វិនិយោគិន​ជប៉ុន​ស្វែង​​រក​ឱកាស​វិនិយោគ​បន្ថែម​នៅ​កម្ពុជា


 

14 September 2012, 15:52 AEST

បណ្តា​វិនិយោគិន​ជប៉ុន​មួយ​ក្រុម នៅ​ថ្ងៃ​សុក្រ​នេះ បាន​មក​ស្វែង​រក​ការ​គាំទ្រ​បន្ថែម​ពី​រដ្ឋា​ភិបាល​ កម្ពុជា ដើម្បី​រក​ឱកាស​វិនិយោគ​ថ្មីៗ​បន្ថែម​ទៀត ក្នុង​ប្រទេស​កម្ពុជា គ្រា​ដែល​ខ្លួន បាន​មក​ជួប​ ជា​មួយ​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ​ហ៊ុន សែន។

លោក​សយ សុភា​ អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ឲ្យ​ Radio Australia ពី​ក្រុងភ្នំពេញ​​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ថា ការ​រក​គាំទ្រ​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​រវាង​លោក​ហ៊ុន​ សែន និង លោក Taka Shi Fujino ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន អាសា​ហ៊ីក្លាស​ និង​វិនិយោគិន​ជប៉ុន​មួយ​ចំនួន​ទៀត​នា​វិមាន​សន្តិភាព។

អ្នក​នាំ​ពាក្យ​កិច្ច​ជំនួប​លោក អ៊ាង សុផ្លែត បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​ឱ្យ​ដឹង​ថា វិយោគិន​ជប៉ុន​ បាន​មក​រក​ស៊ី​នៅ​កម្ពុជា លើ​ផ្នែក​សាង​សង់​អាគារ​ពាណិជ្ជ​កម្ម​លក់​ទំនិញ​ដ៏​ធំ​បំផុត​នៅ​ភ្នំពេញ​ ដែល​មាន​តំលៃ​ ២រយ​លាន​ដុល្លារ ព្រម​ទាំង​នៅតំបន់សេដ្ឋកិច្ច​ជា​​ច្រើន​ទៀត​នៅ​កម្ពុជា។

ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​ជាង​គេ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ ចាប់​តំាង​ពី​ឆ្នាំ​១៩៩៣ មក​នោះ នៅ​មិន​ទាន់​មាន​អ្នក​វិនិយោគ​របស់​ខ្លួន​ធំ​ណា​មួយ​ មក​ដាក់​វិនិយោគ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ៕

ប្រភពឯកសារ៖ វិទ្យុអូស្ត្រាលី-ភាសាខ្មែរ

 

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: