យុវជន ៩០​ភាគ​រយ​ ជ្រើស​យក​ជំនាញ​សេវាកម្ម​


Tuesday, 11 September 2012 ឃួន​ លក្ខិណា​

ភ្នំពេញៈ មន្ត្រី​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​បាន​លើក​ឡើង​ថា ក្នុង​វិស័យ​សំខាន់​៣​នៅ​ប្រទេស​កម្ពុជា យុវជន​ប្រមាណ​ជាង​៩០​ភាគ​រយ បាន​សម្រេច​ចិត្ត​ជ្រើស​រើស​រៀន​មុខ​វិជ្ជា​ផ្នែក​សេវាកម្ម ច្រើន​ជាង​ផ្នែក​កសិកម្ម​និង​ឧស្សាហ៍កម្ម ដើម្បី​ភាព​ងាយ​ស្រួល​ស្វែង​រក​ទីផ្សារ​ការ​ងារ​ក្នុង​ពេល​បច្ចុប្បន្ន។

លោក ពេជ សោភ័ន រដ្ឋ​លេខាធិការ​ក្រសួង​ការ​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង ថា ការ​សម្រេច​ចិត្ត​ជ្រើស​រើស​រៀន​មុខ​វិជ្ជា​សេវាកម្ម​ច្រើន គឺ​បណ្តាល​មក​ពី​សិស្ស​ភាគ​ច្រើន​មិន​សូវ​ទទួល​បាន​ព័ត៌​មាន​គ្រប់​គ្រាន់ អំពី​អត្ថប្រយោជន៍​នៃ​មុខ​វិជ្ជា​ផ្សេងៗ អ្នក​ខ្លះ​ចូល​រៀន​ទៅ​តាម​ការ​ណែនាំ​របស់​មិត្ត​ភក្តិ ខ្លះ​ទៀត​ចូល​រៀន​តាម​ការផ្សព្វ​ផ្សាយ​ឃោសនា ដែល​នេះ គឺ​ជា​មូល​ហេតុ​ជំរុញ​ឲ្យ​ការ​អប់រំ​ខ្វះ​គុណភាព និង​ធ្វើ​ឡើង​មិន​ចំ​គោល​ដៅ ឬជំនាញ​សិស្ស​ដែល​មាន​ពី​កំណើត ហើយ​និងបាន​ប្រែ​ក្លាយ​បញ្ហា​នេះ​ទៅ​ជា​ឧបសគ្គ​នៅ​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ​ទៅ​វិញ។

លោក ពេជ សោភ័ន បាន​គូស បញ្ជាក់​ថា​ លោក​មិន​ហាម​ឃាត់​ឬ​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ដែល​ទើប​នឹង​បញ្ចប់​ថ្នាក់ មធ្យម​សិក្សា​ទុតិយ​ភូមិ ត្រូវ​តែ​ចូល​រួម​ក្នុង​ផ្នែក​សំខាន់​ទាំង​៣​នេះ​ឲ្យ​បាន​ច្រើន​ទេ ប៉ុន្តែ អ្វី​ជា​តម្រូវ​ការ​របស់​ស្ថាប័ន​នីមួយៗ គឺ​ត្រូវ​បំពេញ​ការ​អប់រំ​ឲ្យ​ប្រកប​ដោយ​គុណ​ភាព សមត្ថភាព និង​ទេព​កោសល្យ​ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការ​ងារ​នា ពេល​បច្ចុប្បន្ន។

កាល​ពី​ព្រឹក​ថ្ងៃទី​១០​ ខែ​កញ្ញា​ ម្សិលមិញ ព្រះ​សង្ឃ​ មន្ត្រី​ក្រសួង​ការ​ងារ​ ផ្នែក​ឯក​ជន​ សង្គម​ស៊ីវិល​ រួម​ទាំង​យុវ​ជន​ប្រមាណ​៣ពាន់​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​សិក្ខា​សាលា​យុវជន​លើក​ទី​៦​ នៅ​សាល​សន្និ​សីទ និងពិព័រណ៍​កោះ​ពេជ្រ រៀប​ចំ​ដោយ​សមាគម​ជួយ​ស្រុក​កំណើត​យើង​ Help Our Homeland (HOH)។

បើ​ តាម​លោក ​ពេជ​ សោភ័ន បានលើកឡើង​ថា​ សិក្ខា​សា​លា​នេះ ​គឺ​ដើម្បី​ចែក​រំលែក​​ព័ត៌​មាន​ទៅ​ដល់​យុវជន​ដើម្បី​បង្វែ​រទិស​ឲ្យ​ពួក​គេ ​ចេះ​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​មុខ​វិជ្ជា​ ដែល​ត្រូវ​នឹង​ចំណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន​ពី​កំណើត ​នោះ ​ទើប​ការ​អប់​រំ​​ទទួល​ជោគ​ជ័យ​ប្រកប​​ដោយ​គុណ​ភាព​។

លោកបាន​មាន​ប្រ​ សាសន៍​ថា ​៖ «​សព្វ​ថ្ងៃ​នេះ​ យើង​ត្រូវ​ការ​ធន-​ធាន​មនុស្ស​ច្រើន​ ​ ប៉ុន្តែ​ អ្វី​ដែល​រក​មិន​បាន​នោះ​ គឺ​ដោយ​សារ​បញ្ហា​គុណ​ភាព​ សមត្ថភា​ព​ ថា​តើ​យុវជន​យើង​មាន​ជំនាញ​ទៅ​តាម​ស្ថាប័នត្រូវ​ការ​ហើយឬ​នៅ​?​»។​

លោក ឃីម សុខ​ហេង​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​ជួយ​ស្រុក​កំណើត ​យើង​ថ្លែង​នៅ​ក្នុង​សិក្ខា​សា​លា​នោះ​ដែរ​ថា​ សិក្ខា​សាលា​ឆ្នាំ​នេះ​ត្រូវ​បាន​ជ្រើស​រើស​នូវ​ប្រធាន​បទ​ស្តី​ពី ​«ការ​រៀបចំ​ជីវិត​ដើម្បី​ជោគ​ជ័យ​ក្រោយ​ពេល​បញ្ចប់​កម្រិត​មធ្យម​សិក្សា​ ទុតិយ-​ភូមិ​»​។ លោក​បន្ត​ថា​ ការ​ជួប​ជុំ​យុវជន​ថ្ងៃ​នេះ​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កម្មវិធី​យុទ្ធ​សាស្រ្ត​ទាំង​ប្រាំ​​របស់​ សមាគម​ គឺ​កម្មវិធី​យុវ-​ជន​ ជា​ទំពាំង​ស្នង​ឫស្សី​ គឺ​សំដៅ​ទៅ​លើ​ការ​កសាង​ទំនុក​ចិត្ត​យុវ-​ជន​ឲ្យ​រឹង​មាំ​ ក្នុង​ការ​រៀបចំ​គោល​ដៅ​ជីវិត​សិក្សា​ឲ្យ​ជោគ​ជ័យ​ និង​ផ្តល់​នូវ​គន្លឹះជំ​រុញ​ការ​គិត​ឲ្យ​ហ៊ាន​សម្រេច​ចិត្ត​ជ្រើស​រើស​ ជំនាញ​ស្រប​តាម​ទេពកោសល្យ​ខ្លួន​មាន​ពី​កំណើត​ ព្រម​ទាំង​បង្កើត​និង​បង្កើន​ទំនាក់​ទំនង​ចង​គ្នា​ទៅ​ជា​បណ្តាញ​ឲ្យក្លាយ ជា​សម្ព័​ន្ធ​យុវជន​តាម​មុខ​ជំនាញ​។

លោក​ថ្លែង​ទៀត​ថា​៖«​ខ្ញុំ​ សង្ឃឹម​ថា​ យុវជន​នឹង​មាន​ភាព​ប្រសើរ​ឡើង​ តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​ជំនាញ​ៗ ​មក​ពី​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​នានា ដែល​សុទ្ធ​តែ​ជា​បុគ្គល​ធ្លាប់​បាន​ឆ្លង​កាត់​ការ​សិក្សា​រៀន​សូត្រ​ខ្ពង់​ ខ្ពស់​ និង​មាន​បទ​ពិសោធការ​ងារ​ជា​ច្រើន​ឆ្នាំ​ ពិសេស​ទៅ​ទៀត​នោះ​ គឺ​សុទ្ធ​តែ​ជា​បុគ្គលិក​ ដែល​ធ្លាប់​បាន​ទទួល​ជោគ​ជ័យ​លើ​មុខ​ជំនួញ​ ការ​ងារ​ និង​ជីវិត​ជា​បន្ត​បន្ទាប់»។

យុវជន ឡាយ​ ឡង់​ឌី​ អាយុ​២០​ឆ្នាំ​ និស្សិត​ឆ្នាំ​ទី២ ​ផ្នែក​ទំនាក់​ទំនង​ ភាសា​អង់គ្លេស​នៅ​សាកល​ វិទ្យា​ល័យភូមិន្ទ​ភ្នំពេញ​និយាយ​ថា​ យុវជន​សព្វ​ថ្ងៃ​ កំពុង​តែ​បារម្ភ​អំពី​បញ្ហា​ទីផ្សារ​ការ​ងារ​ ខណៈ​ដែល​បញ្ហា​នេះ ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ច្រើន​សម្រា​ប់ អ្នក​មាន​កម្រិត​វប្បធម៌​ខ្ពស់។

យុវជនរូបនេះ​បន្ត​ថា​៖ «​ដើម្បី​ទទួល​បាន​ការ​ងារ​ដែល​សម​ស្រប​នា​ពេល​ខាង​មុខ​ ខ្ញុំ​បាន​សម្រេច​ចិត្ត​រៀន​ផង ​និង​ឆ្លៀត​ពេល​បម្រើ​ការ​ងារ​ស្ម័គ្រ​ ចិត្ត​ឲ្យ​ក្រុមហ៊ុន​មួយ​ផង​។ ភាព​ហត់​នឿយ​លើ​ការ​ងារ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ ក្នុង​ការ​ទទួល​បាន​នូវ​ចំណេះ​ដឹង និង​បទ​ពិសោធ​ការ​ងារ ពិសេស​បាន​ចូល​រួម​ធ្វើ​ការ​ងារ​ជា​ក្រុម​ សម្រាប់​​ជា​មូលដ្ឋាន​គ្រឹះ​ទៅ​ថ្ងៃ​អនាគត»៕​

ប្រភពឯកសារ៖ ភ្នំពេញប៉ុស្តិ៍

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: