ក្រុម​តុលាការ​ពិភាក្សា​ពី​ការ​ការពារ​សិទ្ធិ​កុមារ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌


Friday, 07 September 2012 Leang Phannara

ភ្នំពេញៈចៅក្រម​ ព្រះរាជអាជ្ញា ក្រឡាបញ្ជី​និង​អង្គការ​យូនីសែហ្វ​ ជជែកគ្នា​នៅថ្ងៃសុក្រ​នេះ លើ​ប្រធាន​បទ​ស្តី​ពីការ​ពារសិទ្ធិ​កុមារ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌ ដើម្បី​រក​វិធី​សាស្ត្រ​ធ្វើការ​បញ្ចៀស​កុមារ​ចេញ​ពី​កន្លែង​ឃុំឃាំង​ពន្ធនាគារ​ និង​ដាក់​ឲ្យ​ស្ថិត​តាមការ​តាម​ដាន​របស់​សហគមន៍​។

ប្រធានបទ​នេះលើ​ឡើង​ក្នុង​ថ្ងៃទី៣ នៃ​សិក្ខាសាលាស្តីពី​​ការលើ​កម្ពស់​កិច្ច​សហការ​របស់​តុលាការ អយ្យ​ការ​និង​ពន្ធនាគារ​ និង​កិច្ច​ការពារសិទ្ធិ​កុមារ​ក្នុង​នីតិវិធី​នៅ​តុលាការ រៀបចំ​ឡើង​នៅ​ថ្ងៃទី​៥ដល់​ទី​៧ កញ្ញា​នៅរាជ​ធានី​ភ្នំពេញ​។

លោក​ យូ​ ប៊ុនឡេង ប្រធាន​តុលាការ​សាលា​ឧទ្ទរណ៍​ថ្លែង​ថា ការ​ដកហូត​សិទ្ធិ​សេរីភាព​របស់​កុមារ​ជា​ជម្រើស​ចុង​ក្រោយ ដែល​តុលាការ​ត្រូវ​គិត ព្រោះ​ថាការដាក់​ពន្ធនាគារ មិន​មាន​ផល​ល្អ​ តែ​អាច​មាន​បញ្ហា​ដូចជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​បន្ថែម​​ទៅវិញ​ទេ ពេល​ដែល​កុមារ​ចេញ​ពី​ពន្ធនាគារ​។

លោក​ថ្លែង​ថា៖ «​ប៉ុន្តែ​បរិស្ថាន​ជុំ​វិញ​យើង​ជាក់ស្តែងតែង​យល់​ថា កុមារ​ម្នាក់នេះ​ធ្វើ​ខុស​គួរ​តែ​ត្រូវ​គេ​ចាប់​ដាក់គុក​ ទើប​រាងចាល​។ យើង​មិន​ទាន់​មាន​ឧបករណ៍​ច្បាប់​ក្នុង​ការ​បង្វែរ​ចេញពី​នីតិវិធី​ព្រហ្មទណ្ឌ​តាម​ផ្លូវច្បាប់​។ តែ​យើង​មាន​ច្បាប់​ជា​ធរមាន ដែល​គួរ​ពិចារណា ថា​តើ​យើង​ការពារ​កុមារ​បាន​កម្រិត​ណា»។

លោក ភោគ សុភាព មន្ត្រី​ផ្នែក​ការពារ​កុមារ​របស់​អង្គការ​យូនីសែហ្វ​ ថ្លែង​ក្នុង​បទ​បង្ហាញទៅកាន់​ក្រុម​មន្ត្រី​តុលាការ​ទាំងអស់​ថា មាន​ច្បាប់​អន្តរជាតិ​ដែល​មាន​អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ និង​គោល​ការណ៍​អន្តរជាតិ​នានា បាន​ធានា​ដល់​ការ​ការពារ​សិទ្ធិ​កុមារ​។

លោក​លើកឡើង​ថា ៖​ «​ជាការ​ចាំបាច់​ត្រូវ​មាន​ជម្រើស​ផ្សេង​ដែលមានភាព​បត់​បែន​ក្នុងការ​ដាក់​ពួកគេ ឲ្យ​នៅ​ក្រៅឃុំ​ក្រោម​ការ​ឃ្លាំ​មើល ដើម្បី​ចៀសវាង​ឃុំ​ខ្លួន។ ការឃុំ​ខ្លួន​ធ្វើ​ឲ្យ​កុមារ​ឃ្លាត​ឆ្ងាយ​ពីគ្រួសារ​និង​សហគមន៍​ បង្អាក់​ការ​សិក្សា​និង​នាំ​ឲ្យគេ​ប្រឈម​ជាមួយ​អំពើ​រំលោភ​បំពាន​»។

សិក្ខាសាលានាថ្ងៃនេះ នឹង​រក​វិធី​សាស្ត្រ​កាត់បន្ថយ​ការ​ឃុំ​ខ្លួន​កុមារ​ដែល​ជា​អនីតិជន​ក្រោម​អាយុ​១៨​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ ដែល​មាន​សព្វ​ថ្ងៃ​នេះ​ប្រមាណ​ជាង​៧០០​នាក់​ ហើយ​ក៏ជា​ការ​កាត់​បន្ថយ​ការ​ចង្អៀតណែន​ក្នុង​ប្រព័ន្ធ​ពន្ធនាគារ​កម្ពុជា​ដែល​មាន​អ្នក​ជាប់​ឃុំ​រហូត​ដល់​ទៅ​១៥ ០០០​នាក់​ផងដែរ៕

ប្រភពឯកសារ៖ ភ្នំពេញប៉ុស្តិ៍

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: