ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​គ្រោង​សាងសង់​នៅ​ខែ​កញ្ញា​នេះ


ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​

ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​

Thursday 06 September 2012 – 9:53 am

ស្ពាន​អាកាស​ស្ទឹង​មានជ័យ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​១៧​លាន​ដុល្លារ គ្រោង​នឹង​ចាប់​ផ្តើម​សាងសង់​នៅ​ក្នុង​ខែ​កញ្ញា​នេះ។

គម្រោងប្លង់ស្ពានអាកាសស្ទឹងមានជ័យ

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលាក្រុង​ភ្នំពេញ​បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នឹង​ចាប់​ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​ខែ​កញ្ញា​នេះ បន្ទាប់​ពី​សាលាក្រុង​ដោះ​ស្រាយ​ផល​ប៉ះពាល់​ផ្សេងៗ​ជាមួយ​ប្រជាពលរដ្ឋ​រួច។

តាម​របាយ​ការណ៍ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នឹង​ប្រើ​រយៈ​ពេល​សាងសង់​ចំនួន​២៦​ខែ ដោយ​ប្រើ​ទឹក​ប្រាក់​ចំនួន​១៧​លាន​ដុល្លារ​អាមេរិក ជា​ប្រាក់​របស់​សាលាក្រុង​ភ្នំពេញ ដែល​បាន​មក​ពី​ការ​ជួល​ដី​នៅ​តំបន់​ជ្រោយ​ចង្វា​ឲ្យ​ទៅ​ក្រុមហ៊ុន OCIC។

គួរ​បញ្ជាក់​ថា ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នេះ គឺ​ជា​ស្ពាន​អាកាស​ទី​៣ហើយ​ក្នុង​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​ដែល​សាងសង់​នៅ​ឆ្នាំ​២០០៩ និង​ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​សាងសង់​នៅ​ឆ្នាំ​២០១០៕

ប្រភពឯកសារ៖ សារព័ត៌មានសេរី

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: