កម្ពុជា​មាន​សត្វ​ត្រយ៉ង​ចង្កំ​ក​ស​ប្រមាណ​ជា​ ៨៧%​ទៅ៩៥%​នៃ​ចំនួន​សត្វ​នេះ​នៅ​ក្នុង​ពិភព​លោក


ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni)

ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni)

ដាក់​បញ្ចូល​ពេល 5 September 2012, 16:57 AEST

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​(BirdLife International Cambodia Program) ​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១២​នេះ​ កម្ពុជា​មាន​សត្វ​បក្សី​ត្រយ៉ង​ចង្កំកស​ជា​សត្វ​ជិត​ផុត​ពូជ​មាន​ចំនួន​ ៧០២​ក្បាល​ នៃ​ចំនួនសត្វនេះនៅ​ក្នុង​ពិភព​លោក​សត្វ​នេះ​​ដែល​មាន​សរុប​ប្រមាណ​ចំនួន​ពី​ ៨៣២​ក្បាល​ទៅ​ ៩៥០​ក្បាល។

នៅ​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹងត្រែង​ សត្វ​ត្រយ៉ង​ចង្កំក​សមា​នចំនួន​ ៣៤៦​ក្បាល ​និង​២០​សំបុក។​ តួ​លេខ​នេះ​បង្ហាញ​ថា​​ស្រុក​សៀម​ប៉ាង​មាន​សត្វ​ត្រ​យ៉ង​ចង្កំក​ស ២៥%​ នៃ​ចំនួន​សត្វ​នេះ​នៅ​ក្នុង​ពិភព​លោក។​

លោក​ ប៊ូ វរសក្ស ​ប្រធាន​កម្មវិធីអង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា ​បាន​មាន​ប្រ​សាសន៍​ប្រាប់​ Radio Australia ​ពី​របាយការណ៍​ជីវ​ចម្រុះ​ស្នើព្រៃ​ការពារ​នៅ​តំបន់​ខាង​លិច​សៀមប៉ាង​ ដែល​បាន​ធ្វើ​ឡើង​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ បាន​រក​ឃើញ​ថា​ ជា​តំបន់​ដែល​មាន​សត្វ​បក្សី​ជិត​ផុត​ពូជ​ចំនួន​ប្រាំ​ប្រភេទ​មាន​ ត្រយ៉ងយក្ស​ (និមិត្តសញ្ញា​បក្សី​ជាតិ​កម្ពុជា) Giant Ibis (Thaumatibis gigantean),​ត្រយ៉ង​ចង្កំ​កស​ White-shouldered Ibis​ (Pseudibis davisoni), ​ត្មាត​ត្នោត​ Slender-billed vulture (Gyps tenuirostris), ​ត្មាតភ្លើង Red-headed vulture ​(Sarcogyps calvus), ​ត្មាត​ផេះ ​White-rumped vulture ​(Gyps bengalensis)​ និងរមាំង​ Eld’s deer (Rucervus eldii) ​ព្រម​ទាំង​បាន​ស្នើ​សុំ​ជា​តំបន់​ព្រៃ​ការពារ​នៅ​តំបន់​សៀម​ប៉ាង​ខាង​លិច​ផង​ដែរ៕

ប្រភពឯកាសរ៖ វិទ្យុអូស្ត្រាលី-ខេមរភាសា

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: