សេចក្ដី​ជូន​ដំណឹង​ ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​សិក្សា​នៅ​ប្រទេសជប៉ុន ​ក្នុង​ឆ្នាំ២០១៣


ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​មន្ត្រី​រាជការ-បុគ្គលិក​អង្គការ/ផ្នែក​ឯកជន ​ទាំងពីរ​ភេទ​ថា​ កម្មវិធី​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​ការអភិវឌ្ឍ​ធនធាន​មនុស្ស (Japanese Development Scholarship – JDS) ​ត្រៀម​ទទួល​បណ្ដុះបណ្ដាល​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ (Master’s Degree) រយៈពេល​១​ឆ្នាំ ទៅ​ ២​ឆ្នាំ​កន្លះ ​ចំនួន​២៤នាក់​នៅ​ប្រទេស​ជប៉ុន​ ក្នុង​ឆ្នាំ២០១៣ ។
មធ្យោបាយ​ធ្វើ​ដំណើរ​ទៅមក​កម្ពុជា/ជប៉ុន/កម្ពុជា ថ្លៃ​សិក្សា​ ប្រាក់​អាហារូបករណ៍​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ជប៉ុន ។

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស ៖
បេក្ខជន​ទាំងពីរ​ភេទ​ត្រូវ
– មាន​សញ្ជាតិ​ខ្មែរ
– មាន​សញ្ញាបត្រ​បរិញ្ញាបត្រ (Bachelor’ s Degree)
– មានអាយុចន្លោះពី២២-៣៩ឆ្នាំ គិតដល់ថ្ងៃទី០១ ខែ​មេសា ឆ្នាំ២០១៣
– មាន​ចំណេះ​ដឹង​ភាសា​អង់គ្លេស​គ្រប់គ្រាន់ ព្រោះ​ការសិក្សា​យក​ភាសា​អង់គ្លេស​ជា​យាន
– មាន​សុខភាព​ល្អ​បរិបូណ៌​ទាំង​កាយ​សម្បទា និង​សតិបញ្ញា
– មាន​បទពិសោធន៍​ការងារ​យ៉ាងតិច​ ០២ឆ្នាំ​ ជា​បុគ្គលិក​ដែល​ធ្វើ​ការងារ​ពេញ​ម៉ោង​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ចំពោះ​បុគ្គលិក​ជាប់​កិច្ចសន្យា​មិន​ត្រូវ​បាន​ការ​អនុញ្ញាត​ទេ ។

មុខវិជ្ជា​ទៅ​សិក្សា​ ៖
1. Legal and Judicial Development
2. Improving Local and Central Administrative Functions
3. Developing Closer International Relationship between Asian Countries
4. Improving of Social and Economic Infrastructure
5. Promotion of Industry and Mining Development
6. Promotion of Economic Development
7. Agriculture and Rural Development
8. Support for the Education Sector

សូម​ទាញ​យក​សេចក្ដី​ជូនដំណឹង​លម្អិត​ ៖

ភាសាខ្មែរ ៖ ​ការជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​សិក្សា​នៅ​ជប៉ុន​ឆ្នាំ២០១៣

ភាសាអង់គ្លេស ៖ Japanese Grant Aid for Human Resource Development Scholarship (JDS) Program 2013

ប្រភពឯកសារ៖ ក្រសួងអប់រំ យុវជន និង កីឡា

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: