សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ទៅ​សិក្សា​នៅ​ប្រទេស​ប្រ៊ុយណេ​ក្នុង​ឆ្នាំ២០១៣


 

ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជូន​ដំណឹង​ដល់​សាធារណជន​ទាំងពីរ​ភេទ​ថា សាកលវិទ្យាល័យ Brunei Darussalam បាន​ផ្ដល់​អាហារូបករណ៍​មួយ​ចំនួន និស្សិត​កម្ពុជា ​ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​រយៈពេល​១៨​ខែ​លើ​មុខ​ជំនាញ Public Policy and Management នៅ​ប្រទេស​ប្រ៊ុយណេ សម្រាប់​ឆ្នាំ២០១៣ ។
I. លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស
បេក្ខជន​ទាំងពីរ​ភេទ​ត្រូវៈ
– មាន​សញ្ជាតិ​ខ្មែរ
– មាន​សញ្ញាបត្រ​បរិញ្ញាបត្រ
– មាន​បទពិសោធន៍​ការងារ​យ៉ាងតិច​៣ឆ្នាំ
– ចេះ​ភាសា​អង់គ្លេស​ច្បាប់​លាស់​(IELTS 6.0; TOEFL 550)
– មាន​សុខភាព​ល្អ​បរិបូរណ៍ ទាំង​កាយ​សម្បទា និង​សតិបញ្ញា
II. កាល​បរិច្ឆេទ និង​ទីកន្លែង​ទទួលពាក្យ
បេក្ខជន​ដែល​មាន​បំណង​ចូលរួម​ទទួល​អាហារូបករណ៍​ខាងលើ​ត្រូវ​ទាក់ទង​រក​ពាក្យ​សុំ​ និង​សាកសួរ​ព័ត៌មាន​លម្អិត​អំពី​អាហារូបករណ៍ នៅ​ស្ថាន​ទូត​ប្រ៊ុយណេ​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា ឬ គេ​ហ​ទំព័រ ​http:/www.ubd.edu.bn/index.php?id=609 ចាប់​ពី​ផ្សាយ​ដំណឹង​រហូត​ដល់​ដំណាច់ ខែ ធ្នូ ឆ្នាំ ២០១២ ជា​កំណត់ ។

សូម​ទាញ​យក​សេចក្ដី​ជូនដំណឹង​លម្អិត​ ៖

icon ​ការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​សិក្សា​នៅ​ប្រទេស​ប្រ៊ុយណេឆ្នាំ២០១៣ (136.34 kB)

ប្រភពឯកសារ៖ ក្រសួងអប់រំ យុវជន និង កីឡា

 

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: