កម្មវិធី​សិក្សា​លម្អិត​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​សម្រាប់ថ្នាក់ទី១១ និងទី១២


ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន ចំាបាច់​ត្រូវ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ពិសេស ​គឺ​សិស្សានុសិស្ស​ឱ្យ​មាន​ចំណេះដឹង និង​បំណិន​វិជ្ជាជីវៈ​ច្បាស់​លាស់ ។ ក្រសួង​អប់រំ យុវជន និង​កីទ្បា​បាន​អភិវឌ្ឍ​គោលនយោបាយ និង​យុទ្ឋសាស្រ្ត​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​សារគមនាគមន៍​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា ព្រមទាំង​ឯកសារ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​ព័ត៌មាន ​និង​សារគមនាគមន៍​ជា​ច្រើន​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​គ្រូបង្រៀន​មាន​លទ្ឋភាព​ប្រើប្រាស់បចេ្ចកវិទ្យា​ក្នុង ការ​បង្រៀន និង​រៀន ប្រកប​ដោយ​គុណភាព និង​បច្ចុប្បន្នភាពដូច​បណ្តា​ប្រទេស​ក្នុង​តំបន់។

កម្មវិធី​សិក្សា​លម្អិត​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​សម្រាប់​ថ្នាក់​ទី ១១ និង​ទី ១២​ ចងក្រង​ទ្បើង​សម្រាប់​ជា​ជំនួយ​ដល់​ការ​បង្រៀន និង​រៀន​តាម​បែប​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ​ដើម្បី​ទទួល​បាន​បំណិន​បច្ចេក​ទេស​​កុំព្យូទ័រ បំណិន​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ការ​ត្រិះរិះ​ពិចារណា ​ព្រមទាំង​សម្រេច​ចិត្ត​បានត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើ​ស​វិជ្ជាជីវៈ​តាមរយៈ​កម្មវិធី​ការិយាល័យ​ភាសាខ្មែរ (OpenOffice) ដោយ​ប្រើប្រាស់​ពុម្ពអក្សរយូនីកូដ​ខ្មែរ ។

យើងខ្ញុំ​សង្ឃឹម​ថា កម្មវិធី​សិក្សា​លម្អិត​នេះ​ នឹង​បាន​ជា​ប្រយោជន៍​សម្រាប់​ការសិក្សា​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ព្រម​ទាំង​ជា​វិភាគទាន​ក្នុងការ​បង្រៀន និង​រៀន​ឱ្យ​កាន់តែ​សុក្រឹត និង​មាន​ប្រសិទ្ឋភាព​ខ្ពស់។

យើង​ខ្ញុំ​រីករាយ​រង់ចាំ​ទទួល​នូវ​មតិរះគន់​សា្ថបនា​ពីសំណាក់​លោក លោកស្រី ​និង​មិត្ត​អ្នកអាន​ទាំងអស់ ក្នុង​ន័យ​ធ្វើ​យ៉ាងណា​ឱ្យ​ឯកសារ​នេះ​កាន់តែ​ល្អ​ប្រសើរ បម្រើ​ដល់​ប្រយោជន៍​រួម​ និង​សង្គមជាតិ។

សូម​ទាញ​យក​ឯកសារ ៖

 កម្មវិធីសិក្សា​លម្អិត​បច្ចេកវិទ្យាព័ត៌មាន និង​សារគមនាគមន៍​សម្រាប់​ថ្នាក់​ទី១១ និង​ទី១២ (1.73 MB)

ប្រភពឯកសារ៖ ក្រសួងអប់រំ យុវជន និង កីឡា

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: