កុមារ​មិនបាន​ចូលរៀន ព្រោះ​គ្មាន​សាលារៀន​នៅ​តំបន់​ដាច់ស្រយាល ក្នុង​ខេត្ត​ប៉ៃលិន​


កុមារមិនបានចូលរៀន-គ្មានសាលារៀន-តំបន់ដាច់ស្រយាលខេត្តប៉ៃលិន

កុមារមិនបានចូលរៀន-គ្មានសាលារៀន-តំបន់ដាច់ស្រយាលខេត្តប៉ៃលិន

(ថ្ងៃទី 22 សីហា 2012, ម៉ោង 11:13:AM) | ដោយ: មង្គល​

ខេត្តប៉ៃលិន: កុមារា​កុមារី​ចាប់ពី​អាយុ ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ រាប់រយ​នាក់ ពុំទាន់​បាន​ចូលរៀន​សូត្រ​ទេ នៅ​ភូមិ​អណ្ដូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ព្រោះ​សាលារៀន​នៅ​ឆ្ងាយ​ពេក ហើយ​ឪពុកម្ដាយ​ជាប់រវល់​ធ្វើការ​ងារ​ដាំ​ដុះ​ស្រែចម្ការ គ្មាន​ពេល​ជូន​កូនៗ​មក​រៀន​។

​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ​ខេត្ត បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ ក្នុងពេល​ចុះ​ពិនិត្យ​កន្លែង​ជីក​ស្រះ​ទឹក នៅ​ភូមិ​អណ្ដូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ថា ក្រសួង​អប់រំ​បាន​ឯកភាព​ផ្ដល់​សាលាបឋមសិក្សា​មួយ​ខ្នង ឲ្យ​អ្នកភូមិ​អណ្ដូង​ថ្ម​ហើយ នា​ចុងឆ្នាំ​២០១២​នេះ​។​
​    ​
​លោក ស៊ុន សុផល មេភូមិ​អណ្ដូង​ថ្ម បាន​ឲ្យ​ដឹងថា ភូមិ​អណ្ដូង​ថ្ម​នេះ ប្រជាពលរដ្ឋ​បានមក​រស់នៅ​កាប់ឆ្ការ​ធ្វើ​ចម្ការ តាំងពី​ឆ្នាំ​២០០១ រហូតមកដល់​ឆ្នាំ​២០០៣ អាជ្ញាធរ​ទទួលស្គាល់​ភូមិ​អណ្ដូង​ថ្ម ស្របច្បាប់​។ បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ ៨១៥ គ្រួសារ​ហើយ បានមក​រស់នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ​។​
​    ​
​លោក​មេភូមិ​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែល​មក​រស់នៅ ភាគច្រើន​មិនចេះ​អក្សរ​ទេ ព្រោះ​ពួកគាត់​នៅ​ឆ្ងាយ​ដាច់ស្រយាល​តាំងពី​សម័យ​សង្គ្រាម​កន្ល​ង​មក​។ រហូតមកដល់​កូនចៅ​ទៀត ដែល​ខ្លះ​មានកូន​គ្រប់​អាយុ ៦​ឆ្នាំ ខ្លះ​មានកូន​អាយុ​ជាង ១០​ឆ្នាំ​ហើយ មិនបាន​ចូលរៀន​សូត្រ ព្រោះ​ឪពុកម្ដាយ​ជាប់រវល់​នឹង​ការងារ​ដាំ​ដុះ​ធ្វើស្រែ​ចម្ការ ហើយ​ក្រីក្រ គ្មាន​មធ្យោបាយ​ដឹក ឬ​ជូន​កូន​ទៅ​ចូលរៀន ដោយសារ​សាលារៀន​មាននៅ​ភូមិ​ពេជ្រ​គិរី ចម្ងាយ​ប្រហែល​ជិត ៣០ គីឡូម៉ែត្រ​។​
​    ​

ព្រះសង្ឃ​បង្ហាត់បង្រៀន ដោយ​យក​ផ្ទះ​អ្នកភូមិ​មួយ​ខ្នង​ធ្វើជា​សាលារៀន បែង​ចែកជា​ពីរ​បន្ទប់ ហើយ​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៣ ប្ដូរ​វេន​គ្នា (​មួយថ្ងៃ​បង្រៀន​បានតែ​មួយពេល​)​។ ក្មេងៗ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ មាន​ចំនួន​ជាង ១០០ នាក់​។

ព្រះសង្ឃ​បង្ហាត់បង្រៀន ដោយ​យក​ផ្ទះ​អ្នកភូមិ​មួយ​ខ្នង​ធ្វើជា​សាលារៀន បែង​ចែកជា​ពីរ​បន្ទប់ ហើយ​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៣ ប្ដូរ​វេន​គ្នា (​មួយថ្ងៃ​បង្រៀន​បានតែ​មួយពេល​)​។ ក្មេងៗ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ មាន​ចំនួន​ជាង ១០០ នាក់​។

​លោក ស៊ុន សុផល មេភូមិ​អណ្ដូង​ថ្ម បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​អាជ្ញាធរ​ភូមិ​ឃុំ បាន​យកចិត្តទុកដាក់​ខិតខំ​បង្ហាត់បង្រៀន និង​ពង្រឹង​ផ្នែក​អក្សរសាស្ត្រ ទាំង​ផ្នែក​អក្ខរកម្ម និង​ក្មេងៗ រៀនសូត្រ​តាមរយៈ​ព្រះសង្ឃ​បង្ហាត់បង្រៀន ដោយ​យក​ផ្ទះ​អ្នកភូមិ​មួយ​ខ្នង​ធ្វើជា​សាលារៀន បែង​ចែកជា​ពីរ​បន្ទប់ ហើយ​បង្រៀន​ពី​ថ្នាក់​ទី​១ ដល់ទី​៣ ប្ដូរ​វេន​គ្នា (​មួយថ្ងៃ​បង្រៀន​បានតែ​មួយពេល​)​។ ក្មេងៗ​អាយុ​ចាប់ពី ៦​ឆ្នាំ ដល់​ជាង ១០​ឆ្នាំ មាន​ចំនួន​ជាង ១០០ នាក់​។

​មេភូមិ​អណ្ដូង​ថ្ម​បាន​បន្ថែមថា ដោយឡែក មនុស្ស​ចាស់​បាន​ចូលរៀន​អក្សរ​ជាច្រើន​នាក់​ផងដែរ​។ អាជ្ញាធរ​ភូមិ​ឃុំ បាន​ស្នើសុំ​មន្ទីរអប់រំ​ខេត្ត​ប៉ៃលិន និង​ក្រុមការងារ ជួយ​សាងសង់​សាលារៀន​មួយ​ខ្នង នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ ដើម្បី​ឲ្យ​ក្មេងៗ​គ្រប់​អាយុ​បាន​ចូលរៀន​សូត្រ​នឹង​គេ​។ ម្យ៉ាងទៀត បើ​មាន​ផ្លូវថ្នល់ និង​សាលារៀន​នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ គឺអាច​អ្នកភូមិ​នៅក្បែរ​គ្នា​ចំនួន ៤ ភូមិ​ទៀត បានមក​ចូលរៀន​ផងដែរ​។​
​    ​
​ពាក់ព័ន្ធ​ករណី​ក្មេងៗ​គ្រប់​អាយុ ៦​ឆ្នាំ​ឡើង មិនបាន​ចូលរៀន ព្រោះ​គ្មាន​សាលារៀន​នេះ លោក តង់ ធារ៉ា ប្រធាន​មន្ទីរអបរំ យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា នៅ​ភូមិ​អណ្ដូង​ថ្ម​នេះ ជា​ភូមិ​ដាច់ស្រយាល នៅ​តំបន់​សមរភូមិ​ក្ដៅ​កាលពី​សម័យ​សង្គ្រាម​កន្ល​ង​មក ហើយ​ពួកគាត់​បាន​កាប់​ឆ្ការព្រៃ ប្រែក្លាយ​មាន​ស្រែចម្ការ​មាន​ដំណាំ​ដាំ​ដុះ រាជរដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ភូមិ​ស្របច្បាប់​។ ពលរដ្ឋ​រស់នៅ​ទីនោះ​ក្រីក្រ ខ្វះ​មធ្យោបាយ​ដឹក ឬ​ជូន​កូន​រៀន​ទៅ​ពិតមែន​។ ប៉ុន្តែ​អាជ្ញាធរខេត្ត​ប៉ៃលិន និង​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​លើក​គម្រោង​ស្នើសុំ​សាលាបឋមសិក្សា​មួយ​ខ្នង ហើយ​ក្រសួង​អប់រំ​បានសម្រេច​ឲ្យ​សាងសង់​សាលាបឋមសិក្សា​នៅទីនេះ នា​ចុងឆ្នាំ​២០១២​នេះ ដើម្បី​បាន​ក្មេង​គ្រប់​អាយុ ៦​ឆ្នាំ បាន​ចូលរៀន​សូត្រ តាម​គោលនយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា បង្កើន​ធនធានមនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​។​
​    ​
​លោក អ៊ី ឈាន អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា ភូមិ​អណ្ដូង​ថ្ម គឺ​តំបន់​ព្រៃធំ ជា​សមរភូមិ​ក្ដៅ​ជាងគេ​កាលពី​សម័យ​សង្គ្រាម​។ ប៉ុន្តែ​បច្ចុប្បន្ននេះ បាន​កែ​ប្រែជា​ភូមិដ្ឋាន​សម្រាប់​ប្រជាជន​រស់នៅ មាន​ស្រែចម្ការ​មាន​ផ្លូវថ្នល់ ដែល​កំពុងអភិវឌ្ឍន៍​ជា​បណ្ដើរ​ថែមទៀត នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដោះស្រាយ​បញ្ហា​ទឹក​ប្រើប្រាស់ ដោយសារ​ទឹកអូរ​នៅ​ឆ្ងាយ​ពេក​។​
​    ​
​នៅ​ថ្ងៃទី​២១ ខែសីហា​នេះ ខេត្ត​បានផ្ដល់​ស្រះ​ទឹក​ពីរ​កន្លែង និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ ប្រវែង ៣.៥០០ ម៉ែត្រ ត​ភ្ជាប់​ទៅ​ភូមិ​ពេជ្រ​គិរី​៕ K​

 ប្រភពឯកសារ៖ ខេមបូឌាអិចបេ្រសញូស៍

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: