ក្លឹប​អ្នកកាសែត​កម្ពុជា និង​អង្គការ​ភ្លែ​ន​អន្តរជាតិ រៀបចំ​ការប្រឡង​អត្ថបទ​សារព័ត៌មាន​លើកកម្ពស់​សិទ្ធិ​កុមារី​


 

(ថ្ងៃទី 14 សីហា 2012, ម៉ោង 05:10:PM) | ដោយ: ក​.​អក​.

​ភ្នំពេញ: ​ក្លឹប​អ្នកកាសែត​កម្ពុជា (​ក​.​អ​.​ក​) មាន​កិត្តិយស​សូម​ជម្រាបជូន ដំណឹង​ដល់​អ្នកសារព័ត៌មាន​ ទាំងអស់​ជ្រាបថា ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ ភ្លែ​ន​អន្តរជាតិ ក​.​អ​.​ក នឹង​រៀបចំ​ការប្រកួតប្រជែង អត្ថបទ​សារព័ត៌មាន​កុមារ​មេត្រី​ស្តីពី ការលើកកម្ពស់​សិទ្ធិ​កុមារី​នៅ​កម្ពុជា ( ឬ ស្តីពី​សមភាព​យេនឌ័រ​ក្នុងចំណោម​កុមារ​)​ឆ្នាំ​២០១២-​ឆ្នាំ​២០១៣​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្លឹប​អ្នកកាសែត​កម្ពុជា​ធ្វើ​នៅ​ភ្នំពេញ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១២ សូមជម្រាបថា គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង​នេះ គឺ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ក​ម្ពុ​ជា​ដែល​បាន​បំពេញ​កិច្ច​ការជួយ​លើកស្ទួយ​សិទ្ធិ​កុមារ​ពិសេស​កុមារី​។ ដូច្នេះ​ប្រសិនបើ​អស់លោក លោកស្រី អ្នកនាង​កញ្ញា ជា​អ្នកសារព័ត៌មាន​ចាប់អារម្មណ៍ និង​មានបំណង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ សូម​បញ្ជូន​អត្ថបទ​ទាក់ទង​នឹង​សិទ្ធិ​កុមារី ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ សារព័ត៌មាន​ក្នុង​ឆ្នាំ​២០១២​កន្លងមក​យ៉ាងយូរបំផុត​ត្រឹម ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២ ជា​កំណត់ មកកាន់​ទីស្នាក់ការ​ក្លឹប​អ្នកកាសែត​កម្ពុជា​។

​នៅក្នុង​ការប្រឡង​អត្ថបទ​នេះ ក្លឹប​អ្នកកាសែត​កម្ពុជា​នឹង​ជ្រើសរើស​ជ័យលាភី ចំនួន ប្រាំ​រូប ដែល​នឹង​ទទួល​រង្វាន់​ដូចខាងក្រោម​:

១. ជ័យលាភី​លេខ​មួយ នឹង​ទទួល​រង្វាន់​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​
២. ជ័យលាភី​លេខ​ពីរ នឹង​ទទួលបាន​រង្វាន់​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង​
៣. ជ័យលាភី​លេខ​បី នឹង​ទទួលបាន​ទូរស័ព្ទ Iphone មួយគ្រឿង​
៤. ជ័យលាភី​លេខ​បួន នឹង​ទទួលបាន​កាមេរ៉ា​ថត​មួយគ្រឿង​
៥. ជ័យលាភី​លេខ​ប្រាំ នឹង​ទទួលបាន​កាមេរ៉ា​ថត​មួយគ្រឿង​

​ក្រៅពីនោះ ក្លឹប​អ្នកកាសែត​កម្ពុជា​ក៏​នឹង​ផ្តល់​រង្វាន់​លើកទឹកចិត្ត​ប្រដាប់​ថត​សម្លេង​មួយគ្រឿង សម្រាប់​អត្ថបទ​ចំនួន​៥​ផ្សេងទៀត​ផងដែរ​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា សូមជម្រាបថា ដើម្បី​ធានា​នូវ​ភាព​សុ​ក្រិ​ត្យ​និង​យុត្តិធម៌​ក្នុងការ​ជ្រើសរើស អត្ថបទ​ជ័យលាភី​នោះ គណៈកម្មការ​វិនិច្ឆ័យ​មួយ​នឹង​ត្រូវបាន​បង្កើតឡើង​ក្នុងនោះ​រួមមាន សមាសភាព​មកពី​៖

  • ​ក្លឹប​អ្នកកាសែត​កម្ពុជា​ចំនួន ១​រូប​
  • ​អង្គការ​ភ្លែ​នន​អន្តរជាតិ​ចំនួន ១ រូប​
  • ​អង្គការ UNICEF ចំនួន ១​រូប​
  • ​ដេ​ប៉ា​តឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារគមនាគមន៍ (DMC) ចំនួន​១​រូប​
  • ​អ្នកសារព័ត៌មាន​មានបទពិសោធន៍​១​រូប​
  • ​តំណាង​កុមារ​ចំនួន ២​រូប​

​ការជ្រើសរើស​ជ័យលាភី​នឹងត្រូវ​ធ្វើការ​សម្ភាសន៍​ផ្ទាល់មាត់​ដើម្បី​ជ្រើសរើស​និង​ការពិនិត្យ​វាយតម្លៃ​សម្រេច​ចុង ក្រោយ​ទៅលើ​អត្ថបទ ដោយ​ផ្អែកទៅលើ​លក្ខណ​:​វិនិច្ឆ័យ​មួយចំនួន​។​

​គណកម្មការ​វិនិច្ឆ័យ​នេះ​នឹងធ្វើ​ការជ្រើសរើស​អត្ថបទ​ជាប់​ជ័យលាភី​ដោយ​គោរព​តាម​សម្លេង​ភាគច្រើន​និង​ផ្អែក​តាម​លក្ខណៈវិនិច្ឆ័យ​ដូចខាងក្រោមៈ

-​អត្ថបទ​ដែលមាន​ខ្លឹមសារ​លើកកម្ពស់​និង​ការពារ​សិទ្ធិ​កុមារី​ដោយ​ទាក់ទង​នឹង​សិទ្ធិ​រស់រាន សិទ្ធិ​ទទួលបាន​ការការពារ សិទ្ធិ​អភិវឌ្ឍន៍ និង​សិទ្ធិ​ចូលរួម​។​

  • ​ប្រធានបទ​មាន​លក្ខណៈ​ទាក់ទាញ​
  • ​អត្ថបទ​សរសេរ​គោរព​តាម​គោលការណ៍​សត្យានុម័ត​នៃ​សារព័ត៌មាន​
  • ​អត្ថបទ​សរសេរ​ត្រឹមត្រូវ​តាម​វិជ្ជាជីវៈ​

​លក្ខខណ្ឌ​ក្នុងការ​ចូលរួម​ប្រកួត​៖

  • ​មានតែ​អ្នកសារព័ត៌មាន​គ្រប់ផ្នែក បុគ្គលិក​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​ឯករាជ្យ ដែល​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ ដែល​អាច​ចូលរួម​ក្នុង​កម្មវិធី​ប្រកួតប្រជែង​នេះ​បាន​។
  • ​បុគ្គលិក​និង​សមាជិក​គណៈកម្មាធិការ​នាយក ក​.​អ​.​ក មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​នៅក្នុង​ការប្រឡង​នេះឡើយ​
  • អត្ថបទ​នីមួយៗ​ត្រូវបាន​កាត់​យក​ពី​សារព័ត៌មាន​ដែល​បានចេញ​ផ្សាយ​និង​ជា​ស្នាដៃ របស់​អ្នកចូលរួម​ប្រកួតប្រជែង​។ ចំណែក​អត្ថបទ​ទូរទស្សន៍​ឬ​វិទ្យុ​ត្រូវបញ្ជូន​សំណេរ​ខ្លឹម សារ​នៃ​អត្ថបទ​នោះ​ដោយ​ភ្ជាប់​មកជា​មួយ​នូវ file រូបភាព​ឬ​សម្លេង​។
  • អត្ថបទ​ត្រូវដាក់​នៅក្នុង​ស្រោមសំបុត្រ​បិទ​ជិត ដោយមាន​សរសេរ​ឈ្មោះ និង​ស្ថាប័ន​នៅលើ​ស្រោមសំបុត្រ​នោះ​។ ហាម​មិន​ឲ្យ​សរសេរ​ឈ្មោះ​នៅលើ​អត្ថបទ​ផ្ទាល់​ឡើយ​។

​សូមបញ្ជាក់ អត្ថបទ​ត្រូវ​ផ្ញើ​ទៅកាន់​ស្នាក់ការ​ក្លឹប​អ្នកកាសែត​កម្ពុជា ស្ថិតនៅ​ផ្ទះ​លេខ ២២៦ ផ្លូវ ១៥៥ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន មិន​ហួស​ពីថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១២​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ស្តីពី​ការប្រកួតប្រជែង​នេះ សូម​ទាក់ទងៈ​
​លោក ងួន សេ​រ័ត្ន នាយក​រដ្ឋបាល ក​.​អ​.​ក តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ២៦៧ ២៧

ប្រភពឯកសារ៖ ខេមបូឌាអេចបេ្រសញូស៍

 

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: