ការប្រទ្បង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តម ចំនួន ៨០នាក់


ក្រសួង​អប់រំ យុវជន និង​កីទ្បា សូមជូន​ដំណឹង​ដល់​និស្សិត​ទាំពីរភេទ ដែល​មាន​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ឬ​សញ្ញាបត្រ​បណ្ឌិត ក្នុង​ប្រទេស ឬ​ក្រៅប្រទេស ឲ្យ​បាន​ជ្រាបថា ក្រសួង​នឹង​រៀបចំ​ប្រទ្បង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តម​ចំនួន ៨០នាក់ ​សម្រាប់​បម្រើ​ការងារ​នៅតាម​គ្រឹះសា្ថន​ឧត្តម​សិក្សា​សាធារណៈ ក្រោម​ឪវាទ​ក្រសួង​អប់រំ យុវជន និង​កីទ្បា ដូច​មាន​នៅ​ក្នុង​តារាង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តម​ឆ្នាំ២០១២ ជូន​ភ្ជាប់ ។

លក្ខខណ្ឌ​នៃ​ការជ្រើសរើស

ជ្រើសរើស​ក្នុង​ចំណោម​និស្សិត​ទាំង​ពីរភេទ៖

១. ជា​និស្សិត​សុទ្ឋសាធ​ដែល​ពុំទាន់​មាន​ការងារ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ ។ ក្នុង​ករណី​បេក្ខជន​បន្លំ​សំណុំ​លិខិត ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជីប្រទ្បង ។

២. បេក្ខជន​ទាំងពីរភេទ ត្រូវ​មាន​សញ្ជាតិ​ជាខ្មែរ មាន​ជីវប្រវត្តិ​ច្បាស់លាស់​ មាន​សញ្ញាបត្រ​ចាប់​ពី​បរិញ្ញាបត្រ​ជាន់ខ្ពស់  ឬ​ សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល​ទ្បើង​ទៅ និង​មាន​អាយុ​មិនលើស​ពី ៣៥ឆ្នាំ(សម្រាប់​បេក្ខជន​បរិញ្ញាបត្រ​ជាន់ខ្ពស់) ហើយ​អាយុ​មិន​លើស​ពី ៤០ឆ្នាំ (សម្រាប់​បេក្ខជន​សញ្ញាបត្រ​បណ្ឌិត) គិត​ដល់ ​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២

៣. សញ្ញាបត្រ​ក្នុង​ប្រទេស ត្រូវ​បញ្ជាក់​វាយតម្លៃ​ទទួល​ស្គាល់​ពី​នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្រ្ត ។

៤. សញ្ញាបត្រ​ក្រៅ​ប្រទេស​ ត្រូវ​បញ្ជាក់​វាយតម្លៃ​ទទួល​ស្គាល់​ពី​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា ។

ទាញ​យក​សេចក្ដី​ជូនដំណឹង​​ព័ត៌មាន​លម្អិត ៖

icon ​ការប្រទ្បង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តម (២៦០.៣៧ kB)

icon តារាង​ជ្រើសរើស​គ្រូបង្រៀន​កម្រិត​ឧត្តមឆ្នាំ២០១២ (៣៤៦.២៩ kB)

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: