អាហារូបករណ៍សាកលវិទ្យាល័យ ហ្សាម៉ាន់ ២០១២


ការប្រឡង អាហារូបករណ៍

 សាកលវិទ្យាល័យ ហ្សាម៉ាន់ ផ្តល់ជូននូវអាហារូបករណ៍ មួយចំនួនដល់ សិស្សនិស្សិត ទាំងឡាយណាដែលបង្ហាញ នូវ សមត្ថភាពបញ្ញាខ្ពស់ ដែល អាចធ្វើការប្រឡងយក​ អាហារូបករណ៍​​​​​នៅ​​​ សាកលវិទ្យាល័យ ហ្សាម៉ាន់។

កាលបរិច្ឆេទប្រឡង ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១២
មណ្ឌលប្រឡង អាគារសាកលវិទ្យាល័យហ្សាម៉ាន់
វេលាម៉ោង ១០ព្រឹក

សិស្សានុសិស្ស ដែលមាន សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) អាចមានសិទ្ធិចូលរួម ប្រឡង​យក​អាហារូបករណ៍
នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១១ នាពេល ខាងមុខនេះបាន។

សាកលវិទ្យាល័យហ្សាម៉ាន់ ធ្វើការផ្តល់ជូនអាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០០នាក់៖

  • អាហារូបករណ៍ ១០០%​ ផ្តល់ជូនចំនួន ១៦ នាក់
  • អាហារូបករណ៍ បញ្ចុះតម្លៃ ៧៥% ផ្តល់ជូនចំនួន ២០ នាក់
  • អាហារូបករណ៍ បញ្ចុះតម្លៃ ៥០% ផ្តល់ជូនចំនួន ២៤ នាក់
  • អាហារូបករណ៍ បញ្ចុះតម្លៃ ២៥% ផ្តល់ជូនចំនួន ២៥០ នាក់

សិស្សអាចធ្វើការចុះឈ្មោះ ប្រឡងយក អាហារូបករណ៍ តាមរយៈលេខទូរស័ព្ទ ០២៣​ ៩៩៦ ១១១ ឬ
អាចអញ្ជើញមកកាន់ អាគារ សាកលវិទ្យាល័យហ្សាម៉ាន់ ដោយផ្ទាល់។

ការប្រឡងតេស្តអាហារូបករណ៍គឺមិនមានការបង់ថ្លៃទេ។

បេក្ខជនប្រឡងត្រូវភ្ជាប់ មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន នៅថ្ងៃ​ប្រឡង។
បេក្ខជនប្រឡង ត្រូវមក កាន់អាគារ សាកលវិទ្យាល័យ នៅថ្ងៃទី ៣ ខែកញ្ញា វេលាម៉ោង​៩:៤៥នាទី​​​ព្រឹក
ហើយលេខបន្ទប់ ប្រឡងនឹងត្រូវបាន គេប្រកាសនាពេល បន្ទាប់ទៀត។

ព័ត៌មានសំខាន់ៗអំពីការប្រឡងអាហារូបករណ៍

ក្នុងករណីដែល សិស្ស ទទួលបានអាហារូបករណ៍ សម្រាប់ឆ្នាំ​សិក្សា ២០១២-២០១៣ សិស្សនោះនឹងទទួលបាន
អាហារូបករណ៍ សម្រាប់រយៈពេល ៤ឆ្នាំពេញ ប៉ុន្តែ​ពួកគេត្រូវទទួលបាន ពិន្ទុមធ្យមភាគ យ៉ាងហោចណាស់
៧៥% ក្នុង ឆ្នាំសិក្សានិមួយៗ។

អាហារូបករណ៍ផ្តល់ជូន ទៅលើតែថ្លៃសិក្សាប៉ុណ្ណោះ មិនរួម​បញ្ចូលទៅ លើ​ថ្លៃ​​ចុះឈ្មោះចូល រៀននោះទេ។
រាល់និស្សិតទាំងអស់ត្រូវធ្វើការ បង់​ថ្លៃ​​ចុះ​ឈ្មោះ​​ចូល​រៀន។

អាហារូបករណ៍ ផ្តល់ជូនសម្រាប់តែសិស្ស ដែលបាន ចុះឈ្មោះរួច ហើយតែប៉ុណ្ណោះ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពី
ការផ្តល់​ជូនអាហារូបករណ៍ សិស្សានុសិស្ស ត្រូវតម្រូវឲ្យធ្វើការចុះឈ្មោះ ចូលរៀននៅ សាកលវិទ្យាល័យ ហ្សាម៉ាន់។

ការប្រឡងតេស្ត អាហារូបករណ៍ រួមមាននូវមុខវិជ្ជាដូចជា៖ ចំណេះដឹងទូទៅ គណិតវិទ្យា និងរូបវិទ្យា។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខ ០២៣​ ៩៩៦ ១១១​ ឬ ចុចត្រង់នេះ ដើម្បីដាក់ពាក្យប្រឡង។

ប្រភពព័ត៌មាន៖ សាកលវិទ្យាល័យ ហ្សាម៉ាន់

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: