មូលហេតុនៃការបំពាក់ចិញ្ជៀន នៅ ម្រាមដែនាងនៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍


ចិញ្ជៀន គឺជាប្រភេទគ្រឿង អលង្ករណ៍ ឬ អលង្ការ មួយក្នុងចំណោមគ្រឿង អលង្ការជាច្រើនទៀតដូចជាខ្សែរក ខ្សែរដៃ ក្រវិល កងដៃ កងជើងជាដើម ដែរប្រើសម្រាប់តែងលម្អខ្លួន ។ ប៉ុន្តែ ចិញ្ជៀន គឺត្រូវបានគេសម្គាល់ឃើញថា ជាប្រភេទ គ្រឿងតែងលម្អខ្លួនពេញនិយមជាគេប៉ផុត គ្រប់ស្រទាប់វណ្ណៈ និង វ័យផងដែរ ។ ចិញ្ជៀន អាចត្រូវបានធ្វើឡើង ដោយប្រើប្រាស់លោហៈ ផ្សេងៗតាមតម្រូវការជាក់ស្តែង ដូចជា មាស ប្រាក់ ផ្លាទីន ដែក ជាដើម ។

យ៉ាងណាមិញ យើងទាំងគ្នាក៏សម្គាល់ឃើញជាទូទៅថា ចិញ្ជៀន គឺត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាវត្ថុតំណាង ប្រចាំជិវិតផងដែរ ដូចជា ការភ្ជាប់ពាក្យ និង ការរៀបអាពាហ៍ពិពាហ៍ ។ ក្នុង ការភ្ជាប់ពាក្យ និង ការរៀបអាពាហ៍ពិពាហ៍ កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀនគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់អំពីសេចក្តីសេ្នហា ការចាប់ផ្តើម ភ្ជាប់ចំណងមេត្រីភាពជា មិត្ត ១០០ ឆ្នាំ  រួមរស់ពេលមួយជីវិត ។ ហើយ ចិញ្ជៀន នោះផងដែរ គឺតែងត្រូវបានគេបំពាក់ នៅម្រាមដៃនាងដូចគ្នា ។

តើអ្នកទាំងអស់គ្នា មានដែលឆ្ងល់ទេថា ហេតុអ្វីក៏ កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀន គ្នាទៅវិញទៅមក នៅម្រាមដែនាង នៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍?

មុននឹងឈានដល់ការស្វែងយល់ ពីមូលហេតុដែល កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀន គ្នាទៅវិញទៅមក នៅ ម្រាមដែនាង នៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍ ដំបូង អ្នកត្រូវដឹងអំពី អត្ថន័យ នៃ ម្រាមដៃទាំងប្រាំ របស់យើងជាមុនសិន ។

  • ម្រាមមេដៃ គឺតំណាងឲ្យឪពុកម្តាយរបស់អ្នក ។
  • ម្រាមចង្អុលដៃ គឺតំណាងឲ្យ បង ប្អូន សាច់ញាតិរបស់អ្នក ។
  • ម្រាមដៃកណ្តាល គឺតំណាងឲ្យខ្លួនរបស់អ្នកផ្ទាល់ ។
  • ម្រាមដៃនាង គឺតំណាងឲ្យ គូរជីវិតរបស់អ្នក (មិត្ត ១០០ ឆ្នាំ , ប្តីប្រពន្ធ)។
  • ម្រាមកូនដៃ គឺតំណាងឲ្យ កូន ចៅរបស់អ្នក ។

បន្តមកនេះ យើងទាំងគ្នាចាំផ្តើមស្វែងយល់ពី  ហេតុដែល កូនកំលោះ និង កូនក្រមុំ តែងតែធ្វើការបំពាក់ចិញ្ជៀន គ្នាទៅវិញទៅមក នៅ ម្រាមដែនាង នៅក្នុងពិធីភ្ជាប់ពាក្យ ឬ អាពាហ៍ពិពាហ៍ ។

ជាដំបូងអ្នកលើកដៃទាំងពីររបស់អ្នកឡើង និង ដាក់បាតដៃទាំងពីរផ្គុំទល់មុខគ្នា រួចហើយ បត់ម្រាមដៃកណ្តាលចុះដោយដាក់ផ្អោបជាប់គ្នា និង រក្សាម្រាមបួនដទៃទៀតដាក់ឈមទល់មុខគ្នាដដែល (អ្នកអាចអនុវត្តដោយមើលរូបខាងក្រោមនេះ) ។

  • ដំបូងអ្នកចាប់ផ្តើដកម្រាមដៃមេ ទាំងពីររបស់អ្នក ដែលតំណាងឲ្យឪពុកម្តាយរបស់អ្នក ឲ្យញែកចេញពីគ្នា អ្នកឃើញថា ម្រាមទាំងពីរនេះ អាចញែកចេញពីគ្នាបានបានដោយស្រួល នេះក៏ព្រោះតែ ឪពុកម្តាយរបស់អ្នក មិនអាចរស់នៅ ជាមួយអ្នកជារៀងរហូតបាននោះទេ ហើយមិនយូតមិនឆាប់ ពួកគាត់នឹងត្រូវឃ្លាតចាកឆ្ងាយពីអ្នកនៅថ្ងៃណាមួយ នាពេលខាងមុខ ។
  • បន្ទាប់មក អ្នកដាក់ម្រាមមេដៃអ្នកចូលគ្នាវិញតាមគម្រូដើម រួចចាប់ផ្តើមដកម្រាមដៃចង្អុលទាំងពីររបស់អ្នក ដែលតំណាងឲ្យ បងប្អូន សាច់ញាតិ ឲ្យញែកចេញពីគ្នាម្តងវិញ នោះអ្នកក៏សម្គាល់ឃើញថា ម្រាមទាំងពីរនេះ អាចញែកចេញពីគ្នាបានដោយស្រួល នេះក៏ព្រោះបងប្អូន ឬ សាច់ញាតិ របស់អ្នក នឹងបែកទៅមាន ក្រុមគ្រួសារថ្មី រៀងៗខ្លូនតាមលំនាំធម្មជាតិ ។
  • ក្រោមកទៀត អ្នកអាចដាក់ម្រាមដៃចង្អុលចូលគ្នាវិញតាមគម្រូដើមដដែល ហើយចាប់ផ្តើម ដកម្រាមដៃកូនទាំងពីរ របស់អ្នក ដែលតំណាងឲ្យ កូនចៅរបស់អ្នកនោះ ឲ្យញែកចេញពីគ្នា លើកនេះក៍មិនខុសពីលើកមុនដែរ ព្រោះថា ម្រាមទាំងពីរនេះ អាចញែកចេញពីគ្នាបានដោយស្រួល ទាំងនេះក៍ដោយសារកូនចៅរបស់អ្នក នឹងរៀបការ បង្កើត ក្រុមគ្រួសារថ្មី ដោយខ្លូនពួកគេផ្ទាល់ ហើយក៏ចាកចេញរស់នៅឆ្ថាយពីអ្នក នៅថ្ងៃណាមួយនាពេលខាងមុខ ។
  • ជាចុងក្រោយនេះ  អ្នកអាចដាក់ម្រាមដៃកូនចូលគ្នាវិញតាមលំនាំដើមដដែល រួចចាប់ផ្តើមដក ម្រាមដៃនាងទាំងពីរ របស់អ្នកដែល តំណាងឲ្យគូរជីវិត មិត្ត ១០០ឆ្នាំ ឲ្យញែកចេញពីគ្នាវិញដូចពេលដក ម្រាមដៃមេ ដៃចង្អុល និង ដៃកូន ដែរ ម្តងនេះ អ្នកនឹងមានអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារអ្នកមិនអាច ញែកម្រាមដៃនាងទាំងពីររបស់អ្នកបានទេ ទោះបីជាព្យាយាមបង្ហើបឱ្យចេញពីគ្នាយ៉ាងណាក៍ដោយ ក៏ម្រាមដៃនាងទាំងពីរនៅតែរត់ភ្ជាប់គ្នាវិញដដែល ព្រោះថា ក្រោយពេលរៀបអាពាហ៍ពិពាហ៍ បានគ្នាជា ដៃគូជីវិត ស្វាមីភរិយា ប្តីប្រពន្ធ រួចហើយ នឹងត្រូវរួមរស់ជាមួយគ្នា ជារៀងរហូត ទាល់តែដល់ថ្ងៃស្លាប់រៀងៗខ្លូន ។ ជាពិសេស នៅពេលដែលអ្នកព្យាយាម ញែកម្រាមដៃនាងទាំងពីរ ចេញពីគ្នា អ្នកនឹងមានអារម្មណ៍ថាឈឺ ពេញមួយប្រអប់ដៃ ដោយចាប់ផ្តើមឈឺពីម្រាមដៃកណ្តាល បន្តទៅ ម្រាមដៃកូន និងបន្តទៅគ្រប់ម្រាម ។ ទាំងនេះបញ្ជាក់ថា នៅពេលដែលអ្នកមាន ការថ្នាំងថ្នាក់ជាមួយ ដៃគូរជិវិត កាន់តែខ្លាំង អ្នកដែលរងផលប៉ះពាល់ មុនគេនោះ គឺខ្លូនអ្នកផ្ទាល់ (ម្រាមដៃកណ្តាល) និង កូនចៅរបស់អ្នកមុនគេ (ម្រាមដៃកូន) ។

 ហេតុដូចនេះត្រូវចេអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក កុំបង្កបណ្តាលឱ្យមានអំពើហឹង្សាក្នុងខ្លូន និង ក្នុងគ្រួសារ ។

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: