ភព​ចំនួន ៥ ដែល​អាច​ឲ្យ​ជីវិត​រស់នៅ​បាន​


ជារៀងរាល់ថ្ងៃ អ្នកវិទ្យាសាស្ត្របានតម្រង់ កែវឆ្លុះរបស់ខ្លួន ទៅក្នុងមេឃ ដើម្បីសិក្សា ពី ភពទាំងឡាយ នៅក្នុង ផ្ទៃមេឃ ដ៏មហាសែនធំល្វឹង ល្វើយនេះ សង្ឃឹមថាថ្ងៃមួយ ពួកគេ រកឃើញ អ្វីមួយសំខាន់សម្រាប់យើង ទាំងអស់គ្នា ជាពិសេស គឺសម្រាប់កូនចៅ ជំនាន់ក្រោយៗ ទៀត របស់មនុស្សជាតិ។

បើសិនជាគ្មានការស្វែងរកភពផ្កាយ និង ការអភិវឌ្ឍន៍ បច្ចេកវិជ្ជា សម្រាប់ទៅកាន់ភពថ្មីទេនោះ មនុស្សយើង នឹងផុតរលត់វិនាសសាមសូន្យ នៅទីនេះ លើផែនដីនេះ ព្រោះពុំដឹងជាទៅណាទៀត នៅពេលផែនដីដ៏ផូរផង់ របស់យើង លែងមាន ធនធានគ្រប់គ្រាន់ សម្រាប់ធានាឲ្យ ជីវិត រស់នៅបាន តទៅទៀត។

បើមនុស្សយើងមិនព្យាយាមពីពេលឥឡូវនេះទៅទេ អាចនិយាយបានថា វានឹងយឺតពេលពេក ព្រោះឧប្បត្តិហេតុ ជាសាកលមួយអាច កើតមានឡើងគ្រប់ពេល មិនអាចឲ្យយើងដឹងមុនបានឡើយ ហើយក្នុងករណីខ្លះទៀត គឺមនុស្សយើង ខ្លួនឯង ដែលជាអ្នកបង្កឲ្យមាន មហន្តរាយនោះ។

រហូតមកទល់ពេលនេះ អ្នកវិទ្យាសាស្ត្រ ហាក់បានលើឡើងព្រមគ្នាថា ការស្រាវជ្រាវរបស់ពួកគេ កាន់តែបង្ហាញឲ្យឃើញ ច្បាស់ថាមានតែដែនដី របស់យើងនេះ តែប៉ុណ្ណោះ ដែលមានជីវិតរស់នៅ ដោយសារតែ ការអំណោយផល របស់ ប្រព័ន្ធព្រះអាទិត្យរបស់យើង គម្លាតរបស់ផែនដីយើង ពីព្រះអាទិត្យ និង អាកាសធាតុ ទើបធ្វើឲ្យមានជីវិតកើតនៅលើដែនដីយើងនេះបាន។

ទោះបីជាភពផ្សេងទៀតមានលក្ខណៈអំណោយផល សម្រាប់ឲ្យជីវិតរស់នៅ បានក្តីក៏ប្រហែលជាគ្រាន់តែជា ភពមួយ អាចរស់នៅបាន តែអាចមិនមាន អ្វីនៅលើភព នោះឡើយ។

មកដល់សព្វថ្ងៃនេះ មានយានអវកាសច្រើន ហើយត្រូវបានគេបញ្ជូនឲ្ យទៅស្វែងរកព័ត៌មាន ពី ផ្កាយនានា នៅក្នុង ចក្រវាឡយើងនេះ តែអ្វី ដែល គេទទួលបាន មកវិញនោះ គឺមានភពមួយចំនួនដែលអាចឲ្យមានជីវិតរស់នៅបាន ប៉ុន្តែមិនច្បាស់ថា មានអ្វីរួចទៅ ហើយនៅលើនោះ ឡើយ ព្រោះអ្វីដែលគេបានរកឃើញ គឺគ្រាន់តែជាប្រព័ន្ធព្រះអាទិត្យ មានភពមួយចំនួនគោចរជុំវិញព្រះអាទិត្យ ភពដែលគោចរជុំវិញ ព្រះអាទិត្យនោះ អាច មានភពខ្លះ មានសីតុណ្ហភាព ប្រហាក់ប្រហែល ផែនដីយើដែរ តែស្ថានភាពរបស់ភពនោះយ៉ាងណាមិនអាចឲ្យគេ ដឹងបាននៅឡើយទេ។

ក្នុងចំណោមភព ឬប្រព័ន្ធព្រះអាទិត្យដែលគេបានរកឃើញ មានចំនួនរាប់ពាន់ឯណោះ ប៉ុន្តែមានតែភពចំនួន ៥ ប៉ុណ្ណោះ ដែលត្រូវបានគេញែកចេញ ជាភពសមស្របបំផុត អាចឲ្យជីវិតរស់នៅបាន។

1- Gliese 581g
នេះគឺជាភពមួយដែលល្អជាងគេសម្រាប់ឲ្យជីវិតរស់នៅបាន ទោះបីវាជាភពមួយដែលមានសុទ្ធតែថ្ម និងសឹងតែ មិនគួរឲ្យជឿ ថាវាមាន។ វាមានចម្ងាយ ប្រហែល២០ឆ្នាំពន្លឺពីផែនដីយើង និង មានទំហំប្រហែលជា ពីរទៅបីដង នៃ ទំហំផែនដីយើងត្រូវ បានគេរកឃើញនៅខែ កញ្ញាឆ្នាំ ២០១០។ កាលពីមុន គេជឿថា ភពនេះអាចមិន កើតមានបានឡើយ ព្រោះតែផ្លូវគោចរ របស់វាមិនប្រក្រតី គឺមិនមានសណ្ឋាន បែបជារង្វង់ដូចអ្វីដេលគេបានស្មាន តែក្រោយ នោះបន្តិច ទើបគេសន្មត់បានថា វាពិតជាភពមួយពិតប្រាកដមែន ព្រោះវាគោចរជុំវិញ ព្រះអាទិត្យរបស់វា។ អ្វីដែលធ្វើឲ្យគេចាប់ អារម្មណ៍ បំផុត នៅត្រង់ថា វាមានអ្វីៗប្រហែលភពផែនដីយើងនេះដែរ ជាពិសេសគឺកំដៅសឹង ស្រដៀងផែនដីយើង ដោយសារវាស្ថិតក្នុង “GoldilocksZone” ចំណុច គោចរ និងផ្លូវគោចររបស់វា មានគម្លាតមួយពីព្រះអាទិត្យ ដូចដែនដីយើង ទៅនិងព្រះអាទិត្យសព្វថ្ងៃ។ វាមានលក្ខណៈសមស្របបំផុត សម្រាប់ឲ្យ ជីវិតកកើត ឬរស់នៅបាននៅលើនោះ តែមិនដឹង ថា វាមានអ្វីរួចទៅហើយនៅលើនោះឡើយ ឬអាចគ្មានអ្វីសោះក៏ថាបាន។

2- Gliese 667cc
ភពនេះត្រូវបានគេរកឃើញនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ ជាភពមួយដែលអាចឲ្យជីវិតរស់នៅ បានដែរ វាមានចម្ងាយ ប្រហែល ជា ២២ឆ្នាំពន្លឺ ពីផែនដីយើង កំពុងគោចរជុំវិញព្រះអាទិត្យរបស់វា និង ស្ថិតនៅក្នុង កញ្ចុំផ្កាយមួយមានឈ្មោះថា Scorpius (ខ្យាដំរី)។ ទំហំរបស់ភពនេះ មានទំហំធំជាងផែនដីយើង 4.5ដង, វាគោចរមួយជុំស្មើ ២៨ថ្ងៃ។ ដោយឡែកភពនេះ វាស្ថិតនៅក្នុង ប្រព័ន្ធមួយ ដែលមានព្រះអាទិត្យបី ដូចនេះ ពេលយប់ របស់វា គឺមិនមានឡើយ ព្រោះមានព្រះអាទិត្យដល់ទៅបីសម្រាប់ បំភ្លឺវាឯណោះ។ ពុំមានព័ត៌មាន បញ្ជាក់អំពី សីតុណ្ហភាព នៅលើ ភពនោះឡើយ។

3- Kepler 22b (៦០០ឆ្នាំនៃពន្លឺពីផែនដី)
ភពនេះត្រូវបានគេរកឃើញដោយយាន Kepler របស់អង្គកាណាសាដែលត្រូវបានគេបញ្ជូនឲ្យទៅគោចរនៅលើមេឃ ដើម្បីស្វែងរកភព ដែលអាចឲ្យ ជីវិតរស់នៅបាន។ តេឡេស្កុបរបស់ Kepler បានរកឃើញប្រព័ន្ធព្រះអាទិត្យជាច្រើន ព្រមជាមួយភពនានាដែលសង្ស័យថា អាចឲ្យជីវិតរស់នៅ បានរហូតដល់ចំនួន ២៣០០ភព ចាប់តាំងពី គេបានដាក់វាឲ្យធ្វើ សកម្មភាពពីខែមិនា ឆ្នាំ២០០៩ កន្លងទៅ។ ក្នុងនោះ មានភពមួយមានឈ្មោះថា Kepler 22b ហើយជាភពដំបូងគេដែល ស្ថិតនៅចំទីតាំងអាចឲ្យជីវិតរស់នៅបាន វាមានសណ្ឋានទ្រង់ទ្រាយ និង អាកាសធាតុស្រដៀងផែនដីយើងដែរ គឺមាន កំដៅប្រមាណជា ៧២ដឺក្រេ សមល្មអាចឲ្យមានទឹកនៅលើនោះ ដូច្នេះជីវិតក៏ប្រហែល ជាមាននៅទីនោះ ឬអាចឲ្យជីវិតរស់នៅបាន។

4- HD 85512b
ភពមួយនេះមានចម្ងាយប្រហែលជា ៣៥ឆ្នាំ នៃពន្លឺពីផែនដីយើង សីតុណ្ហភាពនៅ លើភពមួយនេះ គឺប្រហែលជា ៧៧ដឺក្រេ និងមាន ទំហំស្មើ ៣.៦ដង នៃផែនដីយើង ហើយគ្មានអ្វីក្រៅពីនេះ អាចឲ្យគេដឹងបានឡើយ ការស្រាវជ្រាវច្រើនទៀត ចាំបាច់ត្រូវធ្វើដើម្បីឲ្យដឹង ច្បាស់ពី ការគោចរ របស់ គន្លងគោចរជុំវិញព្រះអាទិត្យរបស់វា។

ជាភពមួយមានថ្មច្រើន មានសណ្ឋានដូចផែនដីយើង? មានបរិយាកាសដូចផែនដីយើង? មានពពកទឹក ឬ មានអ្វីៗ នៅលើ ភពនេះ? គ្មានអ្នកណា អាចដឹងបានឡើយ? គ្រាន់តែដឹងថា អាចឲ្យជីវិតរស់បានប៉ុណ្ណោះ។

5- Gliese 581
នេះគឺជាភពមួយដែលមានទំហំធំជាងផែនដីយើង រហូតដល់ទៅ ៧ដង វាគោចរជុំវិញព្រះអាទិត្យរបស់វា ដូចភព ដែល រកឃើញដទៃទៀតដែរ។ ពេលនេះត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ២០០៧។ ភព ៥៨១នេះ អាចត្រជាក់ពេក សម្រាប់ឲ្យ រស់នៅបាន តែការស្រាវជ្រាវ ក្រោយៗមក បានបង្ហាញថា វាអាចត្រូវបានធ្វើឲ្យមានកំដៅដោយសារ Green house gas របស់វា ដូច្នេះវាអាចជាភពមួយឲ្យជីវិតរស់ នៅបានដែរ។ ១ឆ្នាំពន្លឺស្មើ 94605284 x 1015 ម៉ែត្រ (៩៤៦០៥២៨៤ គីឡូម៉ែត្រ ឬ ៩៤៦០៧៣០៤៧២៥៨០៨០០ ម៉ែត្រ)៕

ប្រភពឯកសារ៖ khmerherald

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: