ក្បៀស និង កាត់ខ្ទង់


ការស្គាល់អំពី ចំនួនគត់ ទសភាគ គឺជាផ្នែកមួយ នៃ ការសិក្សាមូលដ្ឋានគ្រឹះនៃ គណិតវិទ្យា ។ តាមរយៈការសរសេរលេខខ្មែរ ដើម្បីងាយស្រួល មើល  អាន គណនា នៅពេលដែលចំនួនលេខ មានច្រើនខ្ទង់ គឺត្រូវប្រើសញ្ញាជំនួយក្នុងការកាត់ខ្ទង់លេខ ។ ចំនួនលេខ ដែលត្រូវបានគេប្រើសញ្ញាជំនួយ ក្នុង ការកាត់ខ្ទង់ នោះគឺចាប់ពី ខ្ទង់ រយ ពាន់ សែន លាន កោដិ ជាដើម ។

សញ្ញាជំនួយក្នុងការសរសេរលេខ មានពីរ ៖  សញ្ញាក្បៀស ‹‹  ,  ››  សញ្ញាចំនុច ‹‹ . ›› 

តាមខ្ញុំចាំ ពេលដែលខ្ញុំកំពុង់សិក្សា សញ្ញា‹‹ , ›› ប្រើសម្រាប់សរសេរចំនួនទសភាគ ដូចជា ១០,៥០  ២០,៣ ឬ ៥,៥៣ ជាដើម ។ ហើយនៅពេលដែល សរសេលេខ ចាប់ពី ខ្ទង់ រយ ពាន់ សែន លាន កោដិ ឬ ច្រើនជាងនេះ តែងប្រើ សញ្ញាចំនុច ‹‹ . ›› មកកាត់ខ្ទង់ ដូចជា ១.០០០  ២០.០០០ ៣០០.០០០ ជាដើម ។ ខ្ញុំ បានសម្គាល់ឃើញថា ការប្រើប្រាសសញ្ញាទាំងពីរនេះ គឺខុសពីការសរសេរលេខ របស់បរទេស គេតែងប្រើសញ្ញាចំនុច ‹‹ . ›› មកប្រើជាមួយ ចំនួនទសភាគ និង ប្រើសញ្ញាក្បៀស ‹‹ , ›› មកកាត់ខ្ទង់លេខនៅពេលមានច្រើនខ្ទង់ ចាប់ពី ខ្ទង់ រយ ពាន់ សែន លាន កោដិ ឬ ច្រើនជាងនេះ ។

ប៉ុន្តែឥឡូវ ខ្ញុំឃើញឯកសារខ្មែរជាច្រើន សរសេរលេខទសភាគ ជាមួយសញ្ញាចំនុច ‹‹ . ›› និង កាត់ខ្ទង់លេខច្រើនខ្ទង់ជាមួយសញ្ញាក្បៀស ‹‹ , ››

ខ្ញុំឆ្ងល់ថា តើការសរសេរលេខខ្មែរឥឡូវ ដូររបៀបសរសេរ ឬ ខ្ញុំចាំខុស?  ប៉ុន្តែ បើយើងអានលេខទសភាគ  ពីរក្បៀសបី  អញ្ចឹងលេខដែលត្រូវសរសេរ ស្មើនឹង ២,៣  ហើយបើសរសេរលេខ ២.៣ ត្រូវតែអាន ពីរចុចបី ។

សូមមិត្តអ្នកអានជួយផ្តល់មតិ ដំបូន្មានផង…!

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: