ជប៉ុន​ផ្តល់​ត្រី​ពី​តំបន់​វិទ្យុ​សកម្ម​ឲ្យ​កុមារ​កម្ពុជា


ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន និង កម្មវិធី ស្បៀងអាហារ ពិភពលោក(FAO) នៃ អង្គការ សហប្រជាជាតិ មានផែនការ ផ្គត់ផ្គង់ត្រី ដល់សិស្សនៅកម្ពុជា ដែលយកពីតំបន់ ដែលទទួលរង ដោយ គ្រោះរញ្ជួយដី និង រលកយក្ស ស៊ូណាមិកាលពីឆ្នាំមុន ដែលបណ្តាល ឲ្យមាន វិបតិ្តនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា។

មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក បានឲ្យ ដឹងថា ក្តីបារម្ភទាក់ទងនឹង ការបំពុល ដែលអាចកើតមាន ពី វិបត្តិនោះពុំ មានមូលដ្ឋាន ពេញលេញ ហើយថា ការធ្វើតេស្ត ឯករាជ្យ យ៉ាងតឹងរ៉ឹង បានបង្ហាញថា ត្រីពុំមានសារធាតុវិទ្យុសកម្មនោះទេ។

ជំនួយស្បៀង ដែលផ្គត់ផ្គង់ដោយកម្មវិធីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ក្រសួងការ បរទេសជប៉ុន ផ្តល់ត្រី ពី តំបន់រងគ្រោះ រលកយក្សស៊ូណាមិ ដល់ សិស្សក្នុងប្រទេស កម្ពុជា ហ្គាណា កង់ហ្គោ សេនេហ្គាល់ និងស្រីលង្កា បានប្រកាស ហើយកាល ពីខែមីនា។

លោក Jean-Pierre de Margerie នាយកប្រចាំប្រទេសនៃ FAO បានថ្លែងថា ត្រី១២៤ តោនដែលមកដល់កម្ពុជា កាលពី ខែមីនា បានធ្វើតេស្ត ដោយ ជប៉ុន និង អ្នកត្រួតពិនិត្យឯករាជ្យ ពីរក្រុម មុននឹងអនុម័ត បន្ទាប់ពីមាន លទ្ធផល សារធាតុវិទ្យុសកម្ម អវិជ្ជមាន។

លោកបន្តថា៖ «បើមានគ្រោះថ្នាក់ទាក់ទងស្បៀងអាហារដែលជាជំនួយផ្តល់ឲ្យ កម្មវិធីស្បៀងអាហារពិភពលោកនោះ យើងមិនទទួលយកជំនួយនោះទេ ហើយយើងមិនចែកចាយឡើយ។ រាល់ពេលខ្ញុំចុះមូលដ្ឋាន ខ្ញុំហូបជាមួយគ្នានឹងអ្នកទទួល ហើយខ្ញុំហូបត្រីជប៉ុនដូចគ្នា វាមានរសជាតិឆ្ងាញ់ ដូច្នេះ គឺគ្មានបញ្ហាទេ»។

លោក De Mangerie បានបន្តថា ត្រីបានមកដល់ក្នុងខែមីនា នឹងចែកចាយនៅខែតុលា តាមរយៈកម្មវិធីជាងមួយទសវត្សរ៍ ជាការលើកទឹកចិត្តឪពុកម្តាយ ក្នុងតំបន់ក្រីក្រនៃប្រទេសកម្ពុជា ឲ្យបញ្ជូនកូនទៅសាលារៀន តាមរយៈ ការផ្តល់អាហារូបត្ថម្ភ ពេលព្រឹក ជាការលើកទឹកចិត្ត។

លោកបន្ថែមថា អាហារមានប្រភពពីតំបន់ ហុកកៃដូ និង អាអុម៉ុរី មានចម្ងាយរាប់រយគីឡូម៉ែត្រពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម ដៃជីអី ប៉ុន្តែលោកថា អាជ្ញាធរជប៉ុនមិនបានពន្យល់ពីមូលហេតុអ្វីត្រីនោះមកពីតំបន់រង គ្រោះរលកយក្ស ស៊ូណាមិទេ។

តាមរបាយការណ៍ព័ត៌មានជប៉ុនបានឲ្យដឹងថា ត្រី សម្រាប់កម្មវិធីនេះ មានប្រភព ពី តំបន់ដូចជា អ៊ីបារ៉ាគី ដែលនៅ ជិតព្រំប្រទល់បំផុត គឺ ជាង៥០គីឡូម៉ែត្រ ពី រោងចក្រ បើទោះពុំមានព័ត៌មាន បង្ហាញថា ត្រីតំបន់នេះ គឺមានទិសដៅ បញ្ជូនមក កម្ពុជា ក៏ដោយ។

អ្នកស្រី Yukie Tokura មកពី Stop! Hamaoka Nuclear Power Plant ជា យុទ្ធនាការ បិទរោងចក្រ ក្នុង តំបន់រងគ្រោះរញ្ជួយដី ៨ រ៉ិចទ័រ ដែលអាចកើតមាន ៨៧ភាគរយ ក្នុង៣០ឆ្នាំទៀតនោះ បានតវ៉ានឹងកម្មវិធី ODA/WFP ហើយថា អ្នកស្រីខ្មាសអៀន នឹង ស្តង់ដារទ្វេដង គ្មានក្រមសីលធម៌ របស់ រដ្ឋាភិបាល ជប៉ុន។

តាមអ៊ីមែលអ្នកស្រីថា៖ «វាហាក់ដូចជា រដ្ឋាភិបាលជប៉ុន យកត្រីដែលប្រជាជន ជប៉ុន មិនចង់ទិញ បង្ខំឲ្យ ប្រទេស កំពុងអភិវឌ្ឍន៍ ទទួលក្រោមជំនួយ អន្តរជាតិ»។

ស្ថានទូតជប៉ុននៅភ្នំពេញមិនបានឆ្លើយតបនឹងភ្នំពេញ ប៉ុស្តិ៍ ទេ ហើយមន្រ្តីអប់រំ កម្ពុជា និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងថា មិនបានដឹង ពីកម្មវិធីនោះទេ។

មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក បានឲ្យដឹងថា លទ្ធផលនៃការធ្វើតេស្តលើត្រីមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយសារ គោលការណ៍ផ្ ទៃក្នុង។

លោក James Sutherland អ្នកសម្របសម្រួល ទំនាក់ទំនងអន្តរជាតិ នៅ អង្គការ Friends International បានថ្លែងថា ប្រសិនបើ FAO ផ្តល់ការធានា ពីសុវត្ថិភាពនៃស្បៀងអាហារ លោកគិតថា ពួកគេប្រាកដប្រជា ប៉ុន្តែវានឹងជួយថែមទៀត បើលទ្ធផលតេស្ត ធានាដល់សាធារណជន ។

លោក Sutherland បានបន្តថា ប្រជាជននឹងសួរថា៖ «ហេតុអីមិនផ្តល់ឲ្យ ប្រទេសឯទៀត ហេតុអ្វីឲ្យតែ ប្រទេស កំពុងអភិវឌ្ឍន៍?»

អ្នកផ្គត់ផ្គង់អាហារសមុទ្រជប៉ុន នៅ តំបន់ដែលរងគ្រោះរលកយក្ស បានទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ចាប់តាំងពី មានគ្រោះថ្នាក់មក ដោយសារ ការខូចខាត លើ នាវា និង ការភ័យខ្លាច ពី អ្នកបរិភោគត្រី ដែលអាចរងការបំពុល។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំមុន គ្រោះរញ្ជួយដីកម្លាំង៩ រ៉ិចទ័រ កើតឡើងនៅឈូងសមុទ្រឦសាននៃប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនរ៉េអាក់ទ័រ ក្នុងរោងចក្រ ថាមពលនុយក្លេអ៊ែរ ហ៊្វូគូជីម៉ា ដៃអីជី ទាំង ៣ បិទដោយស្វ័យប្រវតិ្ត។

ប៉ុន្តែកម្លាំងរញ្ជួយដីបានបង្កើតរលកយក្ស កម្ពស់១៥ម៉ែត្រ ដែលបក់បោកលើរោងចក្រថាមពល និងប្រទេសជប៉ុន ធ្វើឲ្យប្រព័ន្ធធ្វើឲ្យត្រជាក់ ដ៏សំខាន់ ក្នុងរោងចក្រឈប់ ដំណើរការ បើទោះជាការបំបែកនុយក្លេអ៊ែរបិទក៏ដោយ។

ឧស្ម័នអ៊ី ដ្រូសែនបានផ្ទុះរបើកដំបូល និងជញ្ជាំងពីម៉ាស៊ីនរ៉េអាក់ទ័រ បញ្ចេញសារធាតុវិទ្យុសកម្មទៅក្នុងបរិយាកាស។

ចាប់ពីនោះមក ទឹកជាច្រើនត្រូវយកទៅចាក់លើម៉ាស៊ីនរ៉េអាក់ទ័រ ដើម្បីកុំឲ្យវាឡើងកម្តៅ រលាយ ជាហេតុធ្វើឲ្យទឹកមានសារធាតុបំពុលដែលខ្លះអាចស្ថិត ក្នុងមហាសមុទ្រ។ សារធាតុនុយក្លេអ៊ែរ ដែល បញ្ចេញ ដោយ វិបតិ្តគ្រោះធម្មជាតិនោះ ដែលជាក្តីបារម្ភខ្លាំង គឺ Iodine -131, Caesium-134 និង Caesium-137។

ខណៈដែល e Iodine-131 មានអាយុប្រហែលតែ៨ថ្ងៃ ហើយផុយរលួយក្នុងបរិយាកាសធម្មជាតិ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ Caesium -134 មានអាយុដល់ទៅ ២ ឆ្នាំ ហើយ Caesium-137 មានអាយុដល់ទៅ៣០ ឆ្នាំ ហើយអាចបន្តមានជាច្រើន ទសវត្សរ៍។

កម្រិតគ្មានសុវតិ្ថភាព ក្នុង អាហារ សារធាតុទាំងនេះអាចបង្កគ្រោះ កើតជំងឺមហារីក ដែលប្រមូលផ្តុំ នៅ ក្រពេញទីរ៉ូអ៊ីដ បំពង់ក ដែលគ្រប់គ្រង អត្រា រីកលូតលាស់ តាមការបង្កើតអ័រម៉ូន ដ៏សំខាន់ សម្រាប់ការរីកលូតលាស់របស់កុមារ។

កម្រិតសារធាតុវិទ្យុសកម្ម ក្នុង អាហាររបស់ជប៉ុន មានកម្រិតតឹងរ៉ឹង ឬ តឹងរ៉ឹង ជាងកម្រិត របស់ សហគមន៍អឺរ៉ុប និង ប្រទេស ដទៃទៀត ដូចជា សហរដ្ឋអាមេរិក។

ការធ្វើតេស្ត របស់ ក្រសួងសុខាភិបាល ការងារ និង សុខុមាលភាពជប៉ុន ក៏ដូចជា របាយការណ៍ ពី ទីភ្នាក់ងារ ការពារបរិស្ថានអាមេរិក និង អ្នកឯកទេស សារធាតុវិទ្យុសកម្ម បង្ហាញថាកម្រិតបំពុលក្នុង ត្រីមានទាបជាងទូទៅ ឬ ក៏គ្មាន។

កាលពីថ្ងៃចន្ទ សប្តាហ៍មុន ជាលើកទី១ បន្ទាប់ពីគ្រោះរញ្ជួយដី ជប៉ុនអនុញ្ញាតឲ្យលក់ត្រី ដែលចាប់ពីឈូងសមុទ្រ ហ៊្វូគូសីម៉ាផ្ទាល់ បន្ទាប់ពីសហករណ៍ ត្រីក្នុងតំបន់ថា រកមិនឃើញ សារធាតុវិទ្យុសកម្ម។ នេះបើតាម BBC។

ប៉ុន្តែ គេនៅតែមានមន្ទិលចំពោះសុវត្ថិភាពម្ហូបអាហារ បន្ទាប់ពីមានការបញ្ចេញព័ត៌មានមិនច្បាស់លាស់ពីរដ្ឋាភិបាល ជប៉ុន និងក្រុមហ៊ុន Tokyo Electric Power Company អំពីកម្រិតធ្ងន់ធ្ងរនៃវិបតិ្ត។ ការសិក្សាដោយ Meteorological Research Institute នៅខែកុម្ភៈបានបង្ហាញសារធាតុ caesium ទ្វេដងជាងការរំពឹងទុក ដែលហូរពីម៉ាស៊ីនរ៉េអាក់ទ័រលេខ១ ហ៊្វូគូស៊ីម៉ា ដៃអីជី បន្ទាប់ពីគ្រោះរញ្ជួយដី ហើយប្រមាណ ៧០ភាគរយ បានហូរទៅសមុទ្រ៕ TK រាយការណ៍បន្ថែមៈ ផាក់ ស៊ាងលី

ប្រភពឯកសារ៖ ភ្នំពេញ ប៉ុស្តិ៍ជប៉ុនផ្តល់ត្រីពីតំបន់វិទ្យុសកម្មឲ្យកុមារកម្ពុជា

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: