រាជ​ទាយាទ ណារូ​ហ៊ីតូ​ របស់​ជប៉ុន យាង​ទស្សនកិច្ច​ទៅ​អាស៊ី​អាគ្នេយ៍​ថ្ងៃ​នេះ​


ព្រះរាជទាយាទ ណារូហ៊ីតូ បានយាងចាកចេញពីប្រទេសជប៉ុនដើម្បីធ្វើព្រះរាជទស្សនកិច្ចរយៈពេល មួយសប្ដាហ៍ ទៅកាន់ប្រទេសថៃ កម្ពុជា និងឡាវ ដែលជាព្រះរាជដំណើរលើកដំបូងបង្អស់របស់ព្រះអង្គទៅកាន់ប្រទេស អាស៊ីអាគ្នេយ៍។

រាជទាយាទជប៉ុនអង្គនេះ នឹងយាងទៅដល់ក្រុងបាងកកនៃប្រទេសថៃនារសៀលថ្ងៃចន្ទនេះ ហើយនឹងស្នាក់ប្រថាប់ នៅទីនោះរយៈពេល ២រាត្រី ដើម្បីពង្រីកទំនាក់ទំនង ជាមួយ ព្រះមហាក្សត្រថៃ។

យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ របស់ជប៉ុន ព្រះរាជទាយាទ ណារូហ៊ីតូ នឹងយាងបន្តទៅប្រទេសកម្ពុជានិងឡាវ ដែលព្រះអង្គមានគម្រោង នឹងជួបសម្ដែង ការគួរសមជាមួយនាយករដ្ឋមន្រ្តី នៃ ប្រទេសទាំងពីរ។ មុននឹងយាងត្រឡប់ទៅមាតុប្រទេសវិញ នៅថ្ងៃអាទិត្យនេះ ព្រះអង្គ ក៏នឹងយាងទស្សនា ទីរមណីយដ្ឋាន បេតិកភណ្ឌពិភពលោកនានា ផងដែរ៕

ព្រះរាជទាយាទ ណារូហ៊ីតូ (Credit: AFP)

ព្រះរាជទាយាទ ណារូហ៊ីតូ (Credit: AFP)

ប្រភពឯការ៖វិទ្យុអូស្រ្ដាលីរាជទាយាទ ណារូហ៊ីតូ របស់ជប៉ុន យាងទស្សនកិច្ចទៅអាស៊ីអាគ្នេយ៍ថ្ងៃនេះ

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: