របាយការណ៍​៖ អំពើហិង្សា​ដោយ​អាស៊ីដ ចាប់ពី​ឆ្នាំ​២០០៩ ដល់ ២០១២ កើតមាន ៣៥ ករណី មាន​អ្នករងគ្រោះ ៥៩ នាក់​


(ថ្ងៃទី 25 មិថុនា 2012, ម៉ោង 11:52:AM) | ដោយ: លីនណា

ភ្នំពេញ: មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២ បានចេញផ្សាយនូវ “ផែនទី ស្ដីពី អំពើហិង្សាដោយអាស៊ីដ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១២”។ ផែនទីនេះ បង្ហាញពីករណីអំពើហិង្សាដោយអាស៊ីដ ដែលកើតឡើងនៅទូទាំងប្រទេសកម្ពុជា រវាងឆ្នាំ២០០៩ ដល់ខែមិថុនា ឆ្នាំ២០១២ មានចំនួន ៣៥ ករណី និងមានអ្នករងគ្រោះ ៥៩ នាក់។

ការសិក្សារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានរកឃើញថា មានអំពើហិង្សាដោយអាស៊ីដ ចំនួន ៣៥ករណី ដែលបានផ្សព្វផ្សាយក្នុងសារព័ត៌មាន ក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវ និងមានជនរងគ្រោះចំនួន ៥៩នាក់ ដែលមានជនរងគ្រោះជាស្ដ្រីចំនួន ៣៤នាក់ និងជាបុរសចំនួន ២៣នាក់ ហើយជនរងគ្រោះពីរនាក់ ដែលមិនអាចធ្វើការកំណត់ភេទបាន ដោយយោងតាមប្រភពព័ត៌មាន ដែលយើងផ្អែកទៅលើ។

សេចក្តីប្រកាសលើកឡើងថា មានចំនួនច្រើនជាងពាក់កណ្ដាល នៃករណី ដែលបានបង្ហាញក្នុងការសិក្សានេះ កើតឡើងនៅរាជធានីភ្នំពេញ (៥៤,២៨ភាគរយ) ហើយដែលចំនួនមួយភាគបួនបានកើតឡើង នៅក្នុងខេត្តកំពង់ចាម (២២,៨៦ភាគរយ)។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា វប្បធម៌នៃភាពស្ងៀមស្ងាត់នៅជុំវិញអំពើហិង្សា ដោយអាស៊ីដនៅកម្ពុជា ដោយសារតែជនរងគ្រោះ តែងតែត្រូវបានមើលឃើញថា បានធ្វើអ្វីខុស និងត្រូវបានចាត់ទុកថា ស័ក្ដិសម និងក្លាយជាជនរងគ្រោះ នៃអំពើដ៏ឃោរឃៅនេះ។ ជាលទ្ធផលជនរងគ្រោះជាញឹកញាប់ មិនបានរាយការណ៍ពីបទល្មើសបែបនេះទៅកាន់អាជ្ញាធរ។ តាមគំនិតរបស់អ្នកជំនាញ “ចំនួនងងឹត”  ចំនួនករណីដែលមិនត្រូវបានរាយការណ៍ ដែលកើតមាននៅកម្ពុជា អាចមានចំនួនប្រហាក់ប្រហែលនឹងចំនួនករណីដែលបានរាយការណ៍ដែរ។ ដូច្នេះ ចំនួនករណីដែលបង្ហាញនូវលើផែនទី មិនបានបង្ហាញពីចំនួនករណីអំពើហិង្សាដោយអាស៊ីដសរុបទាំងអស់ ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលសិក្សានោះទេ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសម្ដែងនូវសេចក្ដីរីករាយ ដែលអង្គការជួយជនរងគ្រោះនៅកម្ពុជា ដោយសារអាស៊ីដ ដែលផ្ដល់នូវស្ថិតិ នៃចំនួនករណីវាយប្រហារ ដែលពួកគេ បានកត់ត្រា ក្នុងអំឡុងពេលនេះ ដែលចំនួននោះ លើសចំនួនករណីអំពើហិង្សាដោយអាស៊ីដ ដែលបានកត់ត្រា ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ចំនួនស្ថិតិនេះ ត្រូវបានបង្ហាញជាក្រាហ្វិក និងធ្វើការប្រៀបធៀបជាមួយចំនួនករណីអំពើហិង្សាដោយអាស៊ីដ ដែលកត់ត្រាដោយ ម.ស.ម.ក ពីមួយឆ្នាំទៅមួយឆ្នាំ។ ករណីទាំងនេះ មិនត្រូវបានបញ្ចូលទៅក្នុងផែនទីដោយសារតែគ្មានទិន្នន័យពីករណីសិក្សា ដែលអមជាមួយករណីអំពើហិង្សាដោយអាស៊ីដ។ ប៉ុន្តែ សូមកត់សម្គាល់ថា ថ្វីបើស្ថិតិនេះ ត្រូវបានផ្ដល់ដោយអង្គការជួយជនរងគ្រកម្ពុជា ដោយសារអាស៊ីដក៏ដោយ តែចំនួនករណីទាំងនេះ មិនតំណាងឲ្យអំពើហិង្សា ដោយអាស៊ីដទាំងអស់នៅកម្ពុជានោះទេ។

កញ្ញា សន រ៉ាមណា មន្ត្រីសម្របសម្រួលគម្រោងស្រាវជ្រាវ និងតស៊ូមតិ ដើម្បីបញ្ចប់អំពើហិង្សា ដោយអាស៊ីដនៅកម្ពុជា បាននិយាយថា “វប្បធម៌នៃភាពស្ងៀមស្ងាត់ ជុំវិញអំពើហិង្សាដោយអាស៊ីដ ត្រូវតែលុបបំបាត់ ដើម្បីធានាថា ជនរងគ្រោះនៃអំពើហិង្សាដោយអាស៊ីដ អាចទទួលការព្យាបាលដែលពួកគេត្រូវការ និងទទួបានការគោរពដែលពួកគេគួរតែទទួលបាន និងដើម្បីធានាថា ជនល្មើសនៃអំពើដ៏ឃោរឃៅនេះ ត្រូវបាននាំយកមកកាត់ទោស”។

មន្ត្រីសម្របសម្រួលរូបនេះ បញ្ជាក់ថា “ការផ្សព្វផ្សាយនូវព័ត៌មានទាំងនេះ យើងសង្ឃឹមថា នឹងអាចលើកកម្ពស់ការយល់ដឹងស្ដីពីបញ្ហាអំពើហិង្សាដោយអាស៊ីដ និងអាចរួមចំណែកផ្លាស់ប្ដូរគំនិតរបស់សាធារណជន ចំពោះជនរងគ្រោះដោយសារអាស៊ីដ ដូច្នេះដើម្បីឲ្យពួកគេអាចមានទឹកចិត្តហ៊ានរាយការណ៍ពីបទល្មើសដែលពួកគេជួបប្រទះ និងដូច្នេះហើយធ្វើឲ្យអ្នកដែលបានប្រព្រឹត្តបទល្មើសទាំងនោះ ត្រូវតែយកមកវិនិច្ឆ័យទោស និងផ្ដន្ទាទោស”៕

ប្រភពឯកសារ៖  ខេមបូឌាអេចបេ្រសញូស៍៖ របាយការណ៍៖ អំពើហិង្សាដោយអាស៊ីដ ចាប់ពីឆ្នាំ២០០៩ ដល់ ២០១២ កើតមាន ៣៥ ករណី មានអ្នករងគ្រោះ ៥៩ នាក់

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: