គ​.​ជ​.​ប​.៖ លទ្ធផល​ផ្លូវការបោះឆ្នោតឃុំសង្កាត់ មាន ៧ គណបក្ស ទទួលអាសនៈ


(ថ្ងៃទី 24 មិថុនា 2012, ម៉ោង 04:44:PM) | ដោយ: សុខ ភក្តី

ភ្នំពេញ: លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៤មិថុនា ឆ្នាំ២០១២ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ មានគណបក្សចំនួន ៧ ទទួលបានអាសនៈ នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេស ចំនួន ១.៦៣៣ ឃុំសង្កាត់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បាននាំមុខគេ ដោយទទួលតំណែងជា មេឃុំចៅសង្កាត់ នៅក្នុងឃុំសង្កាត់ចំនួន ១.៥៩២ ឃុំសង្កាត់។

ថ្ងៃទី២៤មិថុនា ឆ្នាំ២០១២ ជាថ្ងៃដែល គ.ជ.ប. បានប្រកាសលទ្ធផលបោះឆ្នោតឃុំសង្កាត់ ជាផ្លូវការ។ សេចក្តីប្រកាសតាម ទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក. វិទ្យុជាតិ AM 918 KHz និងវិទ្យុជាតិ FM 96 MHz មន្ត្រីគ.ជ.ប. បានប្រកាសពី ចំនួនសំឡេងឆ្នោត របស់ គណបក្សនយោបាយនីមួយៗ ចំនួនអាសនៈ និង តំណែងជាមេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ដែលគណបក្សនយោបាយ ទទួលបានក្នុងឃុំសង្កាត់មួយៗ និងក្នុងខេត្តនីមួយៗ។


លោក ទេព នីថា បានមានប្រសាសន៍ប្រាប់ CEN ថា លទ្ធផលផ្លូវការនៃ ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ បានបង្ហាញថា៖

១- គណបក្សប្រជាជនកម្ពុជា បានទទួចំនួន ៨.២៩២ អាសនៈ ដោយមានតំណែងជា មេឃុំ ចៅសង្កាត់ ចំនួន ១.៥៩២ ឃុំសង្កាត់
២- គណបក្សសមរង្ស៊ី បាទទួលចំនួន  ២.១៥៥ អាសនៈ និង តំណែងជា មេឃុំ ចៅសង្កាត់ ចំនួន ២២ ឃុំសង្កាត់
៣- គណបក្សសិទ្ធិមនុស្ស ទទួលបានចំនួន ៨០០ អាសនៈ និង មេឃុំ ចៅសង្កាត់ ចំនួន ១៨ ឃុំសង្កាត់
៤- គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ១៥១ អាសនៈ និងឈ្នះបាន មេឃុំ ចៅសង្កាត់ ចំនួន
៥- គណបក្សនរោត្តមរណឫទ្ធិ បានទទួល ៥២ អាសនៈ
៦- គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានទទួលចំនួន  ៨ អាសនៈ
៧- គណបក្សសញ្ជាតិកម្ពុជា ទទួលបានចំនួន  ១ អាសនៈ
លោកអគ្គលេខាធិការ ទេព នីថា បានបន្ថែមថា “តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ គឺក្រសួងមហាផ្ទៃ នឹងប្រកាសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ចូលបំពេញការងារ ឬនិយាយថា គាត់ចាប់ផ្តើមបើកសម័យប្រជុំលើកដំបូង យ៉ាងយូរ ១៤ ថ្ងៃ ក្រោយថ្ងៃប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ”។

សូមរម្លឹកថា គ.ជ.ប. បានប្រកាសពីចំនួនអាសនៈ នៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី១ នៅឆ្នាំ២០០២ ដែលមានគណបក្សចំនួន ៨ បានចូលរួមប្រកួតប្រជែង ហើយមានតែគណបក្ស ៤ ប៉ុណ្ណោះ ដែលទទួលបានអាសនៈ សរុបចំនួន ១១.២៦១ អាសនៈ។

ចំនួនអាសនៈ របស់គណបក្សនយោបាយ ដែលទទួលបានពី ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី១ នៅឆ្នាំ២០០២ រួមមាន៖

១-គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ៧.៧០៣ អាសនៈ
២-គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ២.២១១ អាសនៈ
៣-គណបក្ស សមរង្ស៊ី ទទួលបានចំនួន ១.៣៤៦ អាសនៈ
៤-គណបក្ស ប្រជាធិបតេយ្យខ្មែរ ទទួលបានចំនួន១ អាសនៈ

.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី២ ឆ្នាំ២០០៧៖    
ចំណែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០០៧ មានគណបក្សនយោបាយចំនួន ១២ បានចូលរួមប្រកួតប្រជែង ហើយមានគណបក្ស ប៉ុណ្ណោះ ដែលទទួលបានអាសនៈ សរុបចំនួន ១១.៣៥៣ អាសនៈ រួមមាន៖

១-គណបក្សប្រជាជនកម្ពុជា ទទួលបានចំនួន ៧.៩៩៣ អាសនៈ
២-គណបក្សសមរង្ស៊ី ទទួលបានចំនួន ២.៦៦០ អាសនៈ
៣-គណបក្ស នរោត្តម រណឫទ្ធិ ទទួលបានចំនួន ៤២៥ អាសនៈ
៤-គណបក្ស ហ្វ៊ុនស៊ិនប៉ិច ទទួលបានចំនួន ២៧៤ អាសនៈ
៥-គណបក្សហង្សដារ៉ាចលនាប្រជាធិបតេយ្យ ទទួលបានចំនួន ១ អាសនៈ

ដោយឡែកសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ កាលពីថ្ងៃទី៣មិថុនា ឆ្នាំ២០១២ មាន ១០ គណបក្ស ចូលរួម ប្រកួតប្រជែង ដើម្បីដណ្តើម អាសនៈឃុំសង្កាត់ សរុបចំនួន ១១.៤៥៩ រូប នៅក្នុងឃុំសង្កាត់សរុប ១.៦៣៣ ឃុំសង្កាត់ ទូទាំងប្រទេស។ ក្នុងនោះ មានតែគណបក្ស ៧ ប៉ុណ្ណោះ ដែលទទួលបានអាសនៈ នៅឃុំសង្កាត់ អាណត្តិទី៣៕

លទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៣ ឆ្នាំ២០១២

ប្រភពឯកសារ៖

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: