១ភាគ​៣នៃ​ឱសថ​ក្លែង​ក្លាយ​កំពុង​ចរាចរណ៍​នៅ​ទ្វីប​អាស៊ី (ឆ្នាំ​២០១២)


ឈឺហើយលេបចំថ្នាំក្លែងក្លាយទៀត ពិតជាជួយពន្លឿនការរីករាលដាលនៃជំងឺកាន់តែឆាប់ ពន្លឿនការចុះអន់ថយនៃសុខភាព ពន្លឿនការស្លាប់!!! ស្លាប់ដោយសារជម្ងឺដោយមានប្រសិទ្ធិភាព!!!

ឱសថក្លែងក្លាយ ដែលគេសង្កេតឃើញជាញឹកញាប់នៅតំបន់អាស៊ី និងជាពិសេសនៅប្រទេសកម្ពុជា រួមមានឱសថ សម្រាប់ព្យាបាលជម្ងឺរបេង និងជំងឺគ្រុនចាញ់។ ការប្រើប្រាស់ឱសថក្លែងក្លាយនេះ មិនត្រឹមតែមិនមានប្រសិទ្ធភាព ក្នុងការព្យាបាលប៉ុណ្ណោះទេ ក៏ប៉ុន្ដែវានឹងអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។

ប្រទេសកម្ពុជា ត្រូវគេមើលឃើញថា គឺជាប្រទេសក្រីក្រមួយ ដែលមានការអនុវត្តវិធានការនានា រួមទាំង ការអនុវត្តច្បាប់ នៅមានភាពទន់ខ្សោយ និង ធូររលុង។ ការលក់ដូរថ្នាំពេទ្យ ជាពិសេស នៅតាម តំបន់ជនបទច្ រើនតែធ្វើឡើងលាយឡំ ជាមួយ នឹងការលក់គ្រឿងទេស។ ហើយឱសថទាំងនេះ ពុំមានការត្រួតពិនិត្យ ដិតដល់ពីប្រភព និង ការត្រួតពិនិត្យទៅលើការថែទាំ និង ការរក្សាទុកឲ្យបានត្រឹមត្រូវឡើយ។

យោងតាមសារព័ត៌មាន Channel News Asia របស់ប្រទេសសិង្ហបុរី ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ  បានឲ្យដឹងថា ឱសថប្រឆាំងជម្ងឺគ្រុនចាញ់ច្ រើនជាង ១ភាគ៣ នៅ តំបន់អាស៊ីអាគ្នេយ៍ គឺជាឱសថក្លែងក្លាយ។ នេះបើតាមការពិនិត្យ របស់ ក្រុមអ្នកវិទ្យាសាស្រ្ដ។ ក្រុមវេជ្ជបណ្ឌិត បានចេញសេចក្ដីព្រមាននេះ កាលពីថ្ ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ បានបញ្ជាក់ថា ឱសថទាំងនោះ គឺស្រដៀងទៅនឹង ឱសថ ដែលគេធ្វើការវិភាគ នៅអាហ្វ្រិកដែរ ពោលគឺនៅក្រោមគុណភាពស្ដង់ដា។ក្រោយពីធ្វើការស្រាវជ្រាវ ក្នុង ប្រទេសចំនួន៧ នៅតំបន់អាស៊ីអាគ្នេយ៍ មានឱសថ ៣០ភាគរយ នៃ សំណាកគម្រូ (sample) គឺ មិនត្រឹមត្រូវ តាមស្ដង់ដា។

ការរកឃើញនេះ គឺស្រដៀងនឹងការរកឃើញនៅប្រទេស ចំនួន ២១ ក្នុង អនុតំបន់សាហារ៉ា នៃ ទ្វីបអាហ្រ្វិកដែរ ដែលមាន ៣៥ភាគរយ នៃ ឱសថនេះ គឺស្ថិតក្រោមស្ដង់ដាឱសថ។

ការសិក្សាស្រាវជ្រាវថ្មីមួយផ្សេងទៀត បានឲ្យដឹងថាការសម្បូរហូរហៀរ នៃ ឱសថប្រឆាំង នឹងជម្ងឺគ្រុនចាញ់ក្ លែងបន្លំ ឬ គ្មានគុណភាពនៅទូទាំងទ្វីបអាហ្វ្រិក និង ទ្វីបអាស៊ីកាលពីទសវត្សរ៍មុនបណ្តាលឲ្យមានការប្រថុយប្រថានយ៉ាងខ្លាំង លើការប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជម្ងឺចម្លងតាមមូសនេះ។ ការចរាចរណ៍ឱសថក្លែងក្លាយនៅកម្ពុជា និងនូវអាស៊ី បានធ្វើឲ្យ ប្រជាពលរដ្ឋ បាត់បង់ជំនឿទុកចិត្ត។ ការបន្លំផលិតផលឱសថ និងការលួចផលិតឱសថក្លែងបន្លំ ដើម្បីចែកចាយក្នុងទីផ្សារងងឹត គឺជាការគម្រាមកំហែង ដោយផ្ទាល់ ដល់ សុខភាពសាធារណៈ។ ឱសថក្លែងក្លាយ អាចមានសារធាតុសកម្មមិនត្រឹមត្រូវ ហើយសារធាតុទាំងនោះ អាចមានចំនួនច្រើនជ្រុល ឬតិចជ្រុល និងអាចមានសារធាតុពុលផងដែរ។ ឱសថទាំងនោះក៏អាចបង្កើននូវភាពស៊ាំដល់សាពាង្គកាយរបស់អ្នកជម្ងឺ ដោយពិបាកក្នុង ការព្យាបាល នឹងថ្នាំដែលមានប្រសិទ្ធភាពវិញផងដែរ។

បើយោងតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា ឱសថដែលមិនត្រឹមត្រូវបានគុណភាពស្ដង់ដា គឺជាបញ្ហាដ៏ចម្បងមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ ដែលបានសម្លាប់ជីវិតមនុស្សអស់ ៦៥៥០០០នាក់ កាលពីឆ្នាំ២០១០។ ក្រៅពីមិនមានការពិនិត្យគុណភាព ឲ្យបានច្បាស់លាស់នៅពេលផលិត ការលេបថ្នាំដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវក៏ជាបញ្ហានោះដែរ។

អត្ថបទដោយ ៖ សៀង វិរៈ

ចេញផ្សាយ ៖ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១២

ប្រភពឯកសារ៖ សុខភាពកម្ពុជា៖ ១ភាគ៣នៃឱសថក្លែងក្លាយកំពុងចរាចរណ៍នៅទ្វីបអាស៊ី (ឆ្នាំ២០១២)

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: