របរ​អូស​រទេះ​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត ​នឹង​ត្រូវ​បញ្ចប់​ នៅ​ចុង​ឆ្នាំ​២០១៣


អង្គារ 19 មិថុនា 2012 – 8:19

ការអូសរទេះដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ច្រកអន្តរជាតិប៉ោយប៉ែតដែលភាគច្រើនជាពលរដ្ឋកម្ពុជានោះ នឹងត្រូវបញ្ឈប់លែងឲ្យមាននៅចុងឆ្នាំ២០១៣ខាងមុខ។ នេះបើតាមការអះអាងរបស់លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ។

តាមអភិបាលខេត្តរូបនេះ កម្មករអូសរទេះដឹកទំនិញឆ្លងកាត់ព្រំដែន អាចប្រកបរបររបស់ខ្លួនវិញបាននៅច្រកស្ទឹងបត់ ដែលគ្រោងនឹងបើកនៅចុងឆ្នាំ២០១៣។ ហើយច្រកអន្តរជាតិប៉ោយប៉ែត គឺទុកសម្រាប់តែផ្នែកទេសចរណ៍ប៉ុណ្ណោះ។
បុរសជាកម្មករអូសរទេះម្នាក់នៅច្រកអន្តរជាតិប៉ោយប៉ែតបានសម្តែងការព្រួយបារម្ភថា នៅពេលដែលគេបិទមិនឲ្យអូសរទេះនៅច្រកអន្តរជាតិនេះ លោកអាចនឹងទទួលបានប្រាក់កម្រៃប្រចាំថ្ងៃទាប ប៉ុន្តែលោកនឹងធ្វើតាមការបញ្ជារបស់អាជ្ញាធរ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមលោក អ៊ុង អឿន រទេះអូសអីវ៉ាន់នៅច្រកប៉ោយប៉ែត កាលពីមុនមានជិត១០០០ តែឥឡូវនេះសល់តែជាង២០០ប៉ុណ្ណោះ។ នោះគឺដោយសារតែមានការកើនឡើងរថយន្តដឹកទំនិញឆ្លងកាត់ព្រំដែនច្រើនជាងមុន៕

របរអូសរទេះឆ្លងកាត់ព្រំដែននៅច្រកប៉ោយប៉ែត

របរអូសរទេះឆ្លងកាត់ព្រំដែននៅច្រកប៉ោយប៉ែត

ប្រភពឯកសារ៖ សារព័ត៌មានសេរី៖ របរអូសរទេះនៅច្រកព្រំដែនប៉ោយប៉ែត នឹងត្រូវបញ្ចប់ នៅចុងឆ្នាំ២០១៣ 

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: