ដំណោះស្រាយបញ្ហាមួយចំនួនដែលអាចជួបប្រទះ ក្រោយពីដំឡើងកម្មវិធី PAN Localization Cambodia


មាតិកា

១- បញ្ហា Render អក្សរខ្មែរក្នុង Windows XP.

២-  មិនអាចធ្វើការផ្លាស់ប្ដូរ Font, format (Bold or Italic…) នៅក្នុង Microsoft Word.

៣- Microsoft Word XP ឬ 2003 គាំងហើយទាមទារឱ្យបើកសារជាថ្មី..

៤- នៅពេលបើក Microsoft word មិនឃើញមាន PAN Add-in.

៥- គ្មាន Khmer Fonts custom menu bar នៅក្នុង Microsoft Word


១- បញ្ហា Render អក្សរខ្មែរក្នុង Windows XP. 

ក្រោយពីការដំឡើងកម្មវិធីរបស់ PAN Localization និងការដំឡើង Keyboard Layout ចប់សព្វគ្រប់ ពេលខ្លះ ជើងរបស់ព្យញ្ជនៈមិន Render ដូចបង្ហាញនៅក្នុង (រូបទី១)

រូបទី១ (Rendering engine problem)

រូបទី១ (Rendering engine problem)

មូលហេតុមានពីរយ៉ាងគឺ Complex Script មិនទាន់បានដំឡើងក្នុងប្រព័ន្ធ និង បញ្ហារបស់ USP10.DLL។

  • Complex Script
    • សូមចូលទៅក្នុង Control Panel > Regional And Language Options > Languages (Tab)
    • ជ្រើសរើសយក Install files for Asian Language  (រូបទី២)
    • ដាក់ឌីស Windows XP installation CD ទៅក្នុង CD-ROM Drive រួចចុចប៊ូតុង Apply។
    • រួចចុចប៊ូតុង OK ជាការស្រេច
រូបទី២ (Regional and Language Options)

រូបទី២ (Regional and Language Options)

  • USP10.DLL

សូមពិនិត្យមើលទំហំរបស់ USP10.DLL ដែលឋិតនៅទីតាំង

[System Drive[1]]:\Windows\System32 ប្រសិនបើទំហំរបស់វាតូចជាង 400KB សូមអនុវត្តតាមដំណោះស្រាយខាងក្រោម៖

  • សូមបិទរាល់កម្មវិធីទាំងអស់ដែលកំពុងដំណើរការ
  • បើក Windows Explorer រួចវាយ [System Drive]:\Windows\System32\dllcache ក្នុង address bar ដូចក្នុង រូបទី៣
  • ប្ដូរឈ្មោះ USP10.DLL (ឧ. USP10.DLL ទៅជា USP10.DLL.old)
  • Copy USP10.DLLថ្មី (USP10ថ្មីមាននៅក្នុងPAN Localization Packageក្រោយពីInstall ចប់ [System Drive]:\Program Files\PAN Localization Package\Prerequisites) ទៅដាក់នៅទីតាំងខាងលើ
  • វាយ [System Drive]:\Windows\System32 ក្នុង address bar
  • ប្ដូរឈ្មោះ USP10.DLL (ឧ. USP10.DLL ទៅជា USP10.DLL.old)
  • Copy USP10.DLL ថ្មីទៅដាក់នៅទីតាំង [System Drive]:\Windows\System32
រូបទី៣ (Windows Explorer)

រូបទី៣ (Windows Explorer)

[1] System Drive អាចជា Drive [C:] ឬ [D:] អាស្រ័យទៅតាមកុំព្យូទ័រ

បញ្ជាក់: បើមាន Message dialog មួយ (រូបទី៤) ដែលទាមទារនូវ Windows Installation CD សូមចុចលើប៊ូតុង Cancel រួចសូមចុច Yes។

រូបទី៤ (Windows File Protection)

រូបទី៤ (Windows File Protection)

២-  មិនអាចធ្វើការផ្លាស់ប្ដូរ Font, format (Bold or Italic…) នៅក្នុង Microsoft Word. 

ដំណោះស្រាយ៖

  • ចុច Start > All Programs > Microsoft Office > Microsoft Office Tools > Microsoft Office  Language Settings (រូបទី៥)
  • Microsoft Office 2007

សូមជ្រើសរើស Khmer (រូបទី៦) រួច click Add។

  • Microsoft Office XP ឬ 2003

សូមជ្រើសរើសភាសាមួយដែលមានឈ្មោះថា Yiddish រួច click Add។

រូបទី៥ (Microsoft Office Language Settings)

រូបទី៦ (Microsoft Language Settings)

រូបទី៦ (Microsoft Language Settings)

ចំណាំ: បើមានការទាមទារនូវ Microsoft Office installation CD សូមដាក់ឌីសចូលក្នុង CD-ROM drive។

៣- Microsoft Word XP ឬ 2003 គាំងហើយទាមទារឱ្យបើកសារជាថ្មី.. 

ដំណោះស្រាយ:

សូម Copy USP10.DLLថ្មី (ទំហំធំជាង 400KB) ទៅដាក់នៅទីតាំង

[System Drive]:\Program Files\Common Files\Microsoft Shared\Office 1011

៤- នៅពេលបើក Microsoft word មិនឃើញមាន PAN Add-in. 

ក្រោយពីការ Install ចប់ មិនបានឃើញប៊ូតុង Add-in នៅក្នុង Microsoft Word ដូចបានបង្ហាញនៅក្នុង (រូបទី៧) សម្រាប់ Word 2003 ឬ (រូបទី៨) សម្រាប់ Word 2007។

រូបទី៧ (Microsoft Word 2003)

រូបទី៧ (Microsoft Word 2003)

រូបទី៨ (Microsoft Word 2007)

រូបទី៨ (Microsoft Word 2007)

ដំណោះស្រាយ:

ត្រូវ Enable PAN Localization Cambodia Add-In។

  • Microsoft Word XP ឬ Microsoft Word 2003

សូមចូលទៅក្នុង Help > About Microsoft Office Word >Disabled Items… ប្រសិនបើ PAN Add-Ins ត្រូវបាន Disable សូមជ្រើសរើស PAN Localization Package Add-In បន្ទាប់មក click Enable

  • Microsoft Word 2007

សូមចុចលើ Office ប៊ូតុងហើយចុចលើ Word Options (រូបទី៩)។ បន្ទាប់មកសូមចុចលើប៊ូតុង Add-Ins ដែលស្ថិតនៅផ្នែកខាងឆ្វេងនៃ Word Options form។ ប្រសិនបើ PAN Add-Ins ត្រូវបាន Disable សូមជ្រើសរើសយក Disabled Items របស់ Manage drop down list រួចចុចលើប៊ូតុង Go (រូបទី១០)។ បន្ទាប់មកជ្រើសយក PAN Localization Package Add-In ហើយចុចលើ Enable

រូបទី៩ (Office button)

រូបទី៩ (Office button)

រូបទី១០ (Word Options)

រូបទី១០ (Word Options)

៥- គ្មាន Khmer Fonts custom menu bar នៅក្នុង Microsoft Word  

សូម Copy Normal.dot ឬ Normal.dotm របស់ PAN Localization នៅទីតាំង

[System Drive]:\ Program Files \PAN Localization Package\Prerequisites រួច paste នៅក្នុងទីតាំង

[System Drive]:\ Program Files\Microsoft Office\Office11 or 12

 

ប្រភពឯកសារ៖ គណៈកម្មាធិការរៀបចំស្តង់ដារអក្ខរក្រមខ្មែរក្នុងកុំព្យូទ័រ (Committee for Standardization of Khmer Script in Computers)

អាសយដ្ឋាន PAN Localization Cambodia of IDRC

– ផ្ទះលេខ ១៤៤, ផ្លូវទី៤, សង្កាត់ទួលសង្កែ, ខ័ណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ

– ទូរស័ព្ទ:     (855)11811947

– វិបសាយ: www.pancambodia.info

– អ៊ីមែល: csh007@gmail.com

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: