សូចនាករម៉ាក្រូសេដ្ឋកិច្ច


បន្ទាប់ពី ការងើបឡើងវិញ នៃ សេដ្ឋកិច្ចកម្ពុជា ក្នុងទម្រង់ជា អក្សរ “V” នៅក្នុងឆ្នាំ ២០១១ នេះ រាជរដ្ឋាភិបាល សម្រេចបាននូវ កំណើន សេដ្ឋកិច្ចមួយ ដូចដែលបានគ្រោងទុក នៅក្នុង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី២ ។ តាមការប៉ាន់ប្រមាណ របស់ វិទ្យាស្ថានជាតិស្ថិតិ នៃ ក្រសួងផែនការ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ ២០១១ មានចំនួន ៧.១% តាមថ្លៃស្ថេរ ។ ផលិតផល ក្នុង ស្រុកសរុប បានកើនឡើង ដល់  ៥២.២៥៤ ពាន់លានរៀល ឬ ប្រមាណ ១២.៩៣៧ លានដុល្លារ ដែលនៅក្នុងនោះ ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ មានចំនួន ៩០៩ ដុល្លារអាមេរិក ។

ទោះបីជា គ្រោះទឹកជំនន់ ដែលធ្វើឱ្យមាន ផលប៉ះពាល់ ដល់ វិស័យកសិកម្ម យ៉ាងធ្ងន់ធ្ងរក៏ដោយ គោលនយោបាយ អន្តរាគមន៍ទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព របស់ រាជរដ្ឋាភិបាល បានធ្វើឱ្យវិស័យកសិកម្មមានកំណើន ៣,៣% ក្នុងឆ្នាំ ២០១១ ដែលនៅក្នុងនោះ វិស័យដំណាំ កើនឡើង ៣,៩% និង វិស័យជលផល កើនឡើង ៤,៨% ។  វិស័យឧស្សាហកម្ម ក៏បានបង្ហាញនូវសន្ទុះមួយ គួរឱ្យកត់សម្គាល់ ។ កំណើន សម្រាប់វិស័យនេះ មានចំនួន ១៤,៣% ដែលនៅក្នុងនោះ  វិស័យកាត់ដេរ បានកើនឡើងយ៉ាងខ្ពស់ រហូតដល់ ២០,២% និង ការផលិតកៅស៊ូ បានកើនឡើង ១០,១% ។ វិស័យសេវាកម្ម សម្រាប់ឆ្នាំ ២០១១ នេះ សម្រេចបាន ៥,០% ដែលកំណើននេះបានមកពីកំណើននៅក្នុងវិស័យហិរញ្ញវត្ថុ ១២,០% សណ្ឋាគារ និង ភោជនីយដ្ឋាន  ៥,៦% ដឹកជញ្ជូននិងទូរគមនាគមន៍ ៦,៩% និង វិស័យផ្សេងៗទៀត ។

ប្រភពឯកសារ៖  ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៖ សូចនាករម៉ាក្រូសេដ្ឋកិច្ច

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: