មនុស្ស​ត្រូវ​ការ​ការ​លួង​លោម


បញ្ហាជាច្រើនដែលកើតឡើង អាចធ្វើឱ្យលោកអ្នកមានការអាក់អន់ស្រពន់ចិត្ដ ធ្លាក់ទឹកចិត្ដ មិនសប្បាយចិត្ដខកចិត្ដអស់ សង្ឃឹម ឬបាត់បង់កម្លាំងចិត្ដជាដើម។ មនុស្សជាច្រើន មានការពិបាកចិត្ដខ្លាំងណាស់នៅពេលដែលរឿងរ៉ាវកើតឡើងផ្ទុយពីអ្វីដែល ខ្លួនឯងចង់បាន។ បញ្ហាស្មុគស្មាញទាំងនេះ អាចធ្វើឱ្យមានផលវិបាកក្នុង ការរស់នៅប្រចាំថ្ងៃ ព្រោះមិនដឹងថាត្រូវសម្រួលចិត្ដយ៉ាងណា ដើម្បី បំភ្លេចចោលនូវបញ្ហានោះ។ ដូចនេះការផ្ដល់នូវភាពលួងលោម លើកទឹកចិត្ដជាកត្ដាសំខាន់មួយអាចធ្វើឱ្យមនុស្សមានកម្លាំង ចិត្ដ មានសេក្ដីសុខស្ងប់ទាំងផ្លូវកាយ និងផ្លូវចិត្ដ។

លោកសាស្ដ្រាចារ្យ សោមច័ន្ទ សុវណ្ណតារា ជាអនុប្រធានដេប៉ាតឺម៉ង់ចិត្ដវិទ្យា នៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មាន វត្ដមានធ្វើការបកស្រាយ ជូនប្រិយមិត្ដអ្នកអាន ឱ្យបានស្វែងយល់ តាមរយៈការធ្វើកិច្ចសម្ភាសន៍ ជាមួយទស្សនាវដ្ដីសុខភាពយើង។

អ្វីទៅហៅថា លួងលោម?

លួងលោម គឺជាការផ្ដល់នូវសេចក្ដីសង្ឃឹម ផ្ដល់កម្លាំងចិត្ដ ឬ ផ្ដល់នូវសមានចិត្ដ ដល់ អ្នកដែលខ្លួនស្រឡាញ់ឬអ្នកដទៃ ដោយមិនស្ដីបន្ទោស ឬប្ រមាថមើលងាយឡើយ។

មូលហេតុដែលត្រូវការការលួងលោម

មានមូលហេតុជាច្រើនយ៉ាង ដែលធ្វើឱ្យមនុស្សគ្រប់ភេទគ្រប់វ័យ ត្រូវការនូវការលួងលោម ពីអ្នកដទៃ ដើម្បីជួយរំសាយ បំបាត់ទុក្ខសោក ពេលដែលមានការប្រឈមមុខ។

ការបាត់បង់ មនុស្សជាទីស្រឡាញ់ និង ជាទីគោរព ជាហេតុធ្វើឱ្យខ្លួនខូចចិត្ដ ក្លាយជាជនកំព្រា ការផ្ដាច់ទំនាក់ទំនងគ្នា និង ការបាត់បង់នូវសម្ព័ន្ធភាព ធ្វើឱ្យខ្លួនមានការពិបាកចិត្ដ ឯកោ ការជេរស្ដីបន្ទោស ចំពោះកំហុសបន្ដិចបន្ដួច អាចធ្វើឱ្យខ្លួនមានការអស់សង្ឃឹម ការប្រមាថ មើលងាយ និងជាន់ឈ្លីកិត្ដិយស បណ្ដាលឱ្យមាន ការអាក់អន់ស្រពន់ចិត្ដ ភាពឆ្មើងឆ្មៃ ក្រអឺតក្រទម និង ព្រងើយកន្ដើយ ពី មនុស្សដែលរស់នៅជុំវិញខ្លួន ក៏ធ្វើឱ្យខ្លួនមាន ការមិនសប្បាយចិត្ដ ហើយគិតថាខ្លួនជាមនុស្សមិនល្អ ដែលធ្វើឱ្យគេមិនរាប់អានជាមួយខ្លួន។
ការនិយាយភូតកុហក ទៅលើអ្នកដទៃដោយមិនមានបំណង ធ្វើឱ្យខ្លួនមានចិត្ដមិនស្ងប់។

វិធីសាស្ដ្រនៃការលួងលោម

ជាទូទៅមនុស្សគ្រប់ភេទ គ្រប់វ័យ នៅពេលដែលមានបញ្ហាជាច្រើនតែងតែត្រូវការការលួងលោមពីអ្នកដទៃជាជំនួយ។ វិធីសាស្ដ្រលួងលោមចិត្ដ ជួយឱ្យមានកម្លាំងចិត្ដ និងមានសេចក្ដីសង្ឃឹមឡើងវិញ។ វិធីសាស្ដ្រនៃការលួងលោមចិត្ដមានច្រើន ដែលប្រើ ទៅតាមបញ្ហារបស់បុគ្គលនីមួយៗ។

  • សូមកុំគិតពីរឿងដែលធ្វើឱ្យខ្លួនមិនមានសេចក្ដីសុខ មិនមានការសប្បាយចិត្ដ ត្រូវចាត់ទុកថាជាការយល់សប្ដិអាក្រក់ ប្រសិនបើមាន រឿងអាក្រក់កើតឡើង មិនអាចទទួលយកបាន។
  • ត្រូវរឹងប៉ឹង ធ្វើចិត្ដឱ្យស្ងប់ បើសិនបាត់បង់អ្នកជាទីស្រឡាញ់ ជាទីគោរព
  • ធ្វើការកោតសរសើរ លើកទឹកចិត្ដ ដើម្បីឱ្យអ្នកនោះកាន់តែមានកម្លាំងចិត្ដ ខិតខំប្រឹងប្រែងបន្ថែមទៀតប្រសិនបើបុគ្គល នោះបានធ្វើកិច្ចការ ត្រឹមត្រូវ ហើយទទួលលទ្ធផលជោគជ័យ។
  • ត្រូវតែមានសេចក្ដីតស៊ូដូចពាក្យចាស់ពោលថាព្យាយាមគង់តែបានសម្រេច។ ត្រូវធ្វើឱ្យមានក្ដីសង្ឃឹម ជឿជាក់ប្រសិនបើ ចង់រៀនសូត្រ ឱ្យបានពូកែ និងមានបំណងចង់ក្លាយជាអ្នកមានតួនាទីនៅក្នុងសង្គម។
  • ត្រូវមានឆន្ទៈសម្រេចការងារឱ្យបាន ប្រសិនបើការងារមានឧបសគ្គច្រើន
  • នរណាៗក៏ធ្លាប់មានកំហុសខុសឆ្គងដែរ ដូចនេះបើដឹងពីកំហុសខ្លួនឯងគឺជាការប្រសើរ។ ជាមនុស្សត្រូវតែក្លាហាន ហ៊ាន ទទួលខុសត្រូវ ប្រឈមមុខនឹងការពិត ប្រសិនបើបុគ្គលនោះមានទំនាស់ទាស់គ្នាហើយគិតថាខ្លួនឯងជាអ្នកខុសដែលនាំឱ្យមាន វិប្បដិសារី។

ផលប៉ះពាល់នៃការលួងលោម

រាល់ពេលមានបញ្ហាកើតឡើង ធ្វើឱ្យមនុស្សមានការពិបាកចិត្ដ តប់ប្រមល់ និងស្ មុគស្មាញ នៅបញ្ហាជុំវិញខ្លួនជាហេតុធ្វើឱ្យ ខ្លួនឯង ត្រូវការ ការលួងលោម ពីអ្នកដទៃ។ ការចង់បាននូវភាពលួងលោមពីអ្នកដទៃមិនប្រាកដថាជាការលួងលោមក្នុងគោលបំណង ល្អទេ អាចធ្វើឱ្យ គេមានការឆ្លៀតឱកាស ធ្វើបាបមកលើខ្លួនវិញ។ ឧទាហរណ៍ ទំនាក់ទំនងរវាងប្ដីនិងភរិយាមានសម្ព័ន្ធភាពនឹង គ្នាល្អណាស់ មានថ្ងៃមួយ មានការទាស់ទែងគ្នា ហើយឈានទៅដល់ចែកផ្លូវគ្នាដើរដោយសារការលួងលោមពីជនទីបីឆ្លៀតឱកាសធ្វើ បាប។ ក្នុងគ្រួសារ ដែលមានតែអំពើហិង្សា ជាប្រចាំ ធ្វើឱ្យកូនមិនមានសេចក្ដីសុខហើយចង់ចាកចេញទៅឱ្យឆ្ងាយផុតពីអំពើហិង្សា នេះ។ ទីបំផុតកូន ត្រូវបានក្លាយជាក្មេងគ្មានអនាគត រស់នៅក្រៅសង្គមដោយសារតែអ្នកដទៃមកប្រើវិធីសាស្ដ្រលួងលោម បោកយក ទៅធ្វើបាប។ ចំពោះអ្នកខ្លះ មិនមានបញ្ហាអ្វីកើតឡើងសោះ តែបែរជាត្រូវចាញ់បោកការលួងលោមរបស់អ្នកដទៃទៅវិញ។ ឧទាហរណ៍ កុមារម្នាក់ជាក្មេងល្អ រៀនសូត្រពូកែមានថ្ងៃមួយ មិត្ដរួមថ្នាក់មកលួងលោម រហូតធ្វើឱ្យកុមារម្នាក់នេះត្រូវភ្លើតភ្លើន ប្រព្រឹត្ដអំពើសង្គមមិនឱ្យតម្លៃ។ ដូចនេះការចាញ់បោកដោយសារការលួងលោមអ្នកដទៃមានច្រើនណាស់ ដោយសារការប៉ិនប្រសព្វ ប្រើវិធីសាស្ដ្រល្បិចកលលួងលោមធ្វើបាបមិនចាំបាច់រាល់ពេលដែលលោកអ្នកមានបញ្ហាអ្វីមួយកើតឡើងឡើយ។

ប្រការគួរប្រតិបត្ដិទប់ស្កាត់អំពើលួងលោម

ការពិចារណាជាចំណុចសំខាន់សម្រាប់លោកអ្នក រាល់ពាក្យសម្ដីលួងលោមពីបងប្អូន មិត្ដភក្ដិ ឬអ្នកជាទីស្រឡាញ់នៅពេលដែលលោកអ្នកអស់សង្ឃឹម គ្មានកម្លាំងចិត្ដ និងបញ្ហាអ្វីមួយ។ ពាក្យសម្ដីលួងលោមពីអ្នកដទៃជាជំនួយមិនមែនជាឱសថទិព្វ ទាំងអស់ទេ។ ជួនកាលអាចជាឱសថ សម្លាប់ លោកអ្នកទៅវិញ។ ដូចនេះលោកអ្នកត្រូវត្រិះរិះពិចារណាជាមុនសិនមុនអនុវត្ដតាម ពាក្យសម្ដីលួងលោមរបស់អ្នកដទៃ ដើម្បីកុំឱ្យមានការឈឺចាប់។

ដំបូន្មានអ្នកឯកទេស

ការលួងលោមពីអ្នកដទៃ មិនមែនជាការលួងលោមក្នុងគោលបំណងដូចគ្នាទេ។ អ្នកខ្លះលួងលោមដោយបំណងល្អស្មោះ ត្រង់ អ្នកខ្លះទៀត លួងលោមឆ្លៀតឱកាសធ្វើបាប។ អ្វីដែលសំខាន់ លោកអ្នកគិតពាក្យសម្ដីដែលគេលួងលោមសិនថាពាក្យសម្ដីនោះ ត្រឹមត្រូវដែរឬទេ ដែលមក ប្រាប់ខ្លួនថា ឱ្យខ្លួនត្រូវប្រតិបត្ដិបែបនេះ ឬបែបនោះនៅពេលលោកអ្នកប្រឈមមុខនឹងបញ្ហាអ្វីមួយ។ ថ្វីត្បិតតែអ្នកដទៃ មកលួងលោម ធ្វើឱ្យ លោកអ្នកមានកម្លាំងចិត្ដ មានសេចក្ដីសង្ឃឹមក៏ពិតមែនប៉ុន្ដែការអនុវត្ដន៍តាមពាក្យសម្ដីលួង លោមរបស់អ្នកដទៃ មិនប្រាកដថាត្រឹមត្រូវ ទាំងអស់ទេ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨

ប្រភពឯកសារ៖ សុខភាពកម្ពុជាមនុស្សត្រូវការការលួងលោម

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: