កាលប្រវត្តិ និង ការចាប់បណ្ឌិសន្ធិ នៃ ទង់ព្រះពុទ្ធសាសនា


តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅ ពុំទាន់មានប្រទេសពុទ្ធសាសនិកណាមួយ បានផ្តើមបង្កើត ទង់ព្រះពុទ្ធសាសនា ឱ្យមានរូបរាងឡើងពិតប្រាកដដូចក្នុងប្រពៃណី ឯទៀតឡើយនោះទេ។

លុះដល់ថ្ងៃអង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៤០ ទើបពុទ្ធិកប្រទេស ទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើត ពុទ្ធិកសមាគមពិភពលោក ហើយបា នធ្វើសន្និសីទ លើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មាន សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនាយកគណៈ មហានិកាយជាប្រធានទៅ រួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើង ហៅថាទង់ពុទ្ធិក សមាគមពិភពលោកតា (មលក្ខន្តិកៈនៃសមាគមដែលមាន ២៧ មាត្រា) ត្រង់មាត្រា២៦ ចែងថា៖

“ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជា ម្ចាស់ ជាមូលដ្ឋានតាំងគំរូ ដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ” ដូច្នេះទង់ពុទ្ធសាសនា ក៏បានឧបត្តិកឡើង ជាស្ថាពរតាំងពីកាលនោះមក ។

ទង់ពុទ្ធសាសនាមានប្រាំមួយពណ៌នោះគឺ ៖

១-ពណ៌ខៀវ ២- ពណ៌លឿង ៣- ពណ៌ក្រហម ៤- ពណ៌ស ៥- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ៦- ណ៌រស្មីន្លឺផ្លេក (ពន្លីពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំង ទី ៦ នេះ ជាពណ៌មួយ) ។

ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌ ផ្សាយចេញពីវរកាយយ៉ាងនេះដោយលទ្ធផល នៃ ទានបរមត្ថបារមី ដែលព្រះអង្គ បានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ ហើយដែលមិនអាចឱ្យ អ្នកណាម្នាក់ធ្វើដូច ព្រះអង្គបានឡើយ ឯរស្មីមួយៗ ជាតំណាងព្រះជាតិ របស់ព្រះអង្គមួយៗ៖

១-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គ ទាំងគូ ។ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទព្រាហ្មណ៍

២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។

៣-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។

៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។

៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជិវិតមាតា ។

៦-ណ៌រស្មីន្លឺផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។

រស្មីទាំង ៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ ក្នុងពេលសំដែង បាដឹហារ្យដើម្បីកំចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរព និង ក្នុងពេលព្រះអង្គធ្វើ យមក បាដិហារ្យផ្ទាញ់ពួកនាយគ្រន្ទលើដើមគណ្ឌាមព្រឹក្ស (ដើមស្វាយរបស់នាយគណ្ឌៈ) ។

ដូច្នោះហើយ បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌ តម្រូវនឹងឆព្វណ្ណរស្មីរបស់ព្រះពុទ្ធជាម្ចាស់ ។
រៀបរៀងដោយ សេន រ៉ន សិស្សផ្នែកទំនាក់ទំនងសង្គមជំនាន់ទី ២

ដកស្រង់ពី កម្ពុជាសូរិយា ឆ្នាំ ១៩៦២ របស់លោក ថង់ វង

ប្រភពឯកសារ៖ វិគីភីឌា៖ ទង់ព្រះពុទ្ធសាសនា

អំពីម្ចាស់ប្លក កំណត់ត្រាសិលា
កំណត់ត្រាសិលា

3 Responses to កាលប្រវត្តិ និង ការចាប់បណ្ឌិសន្ធិ នៃ ទង់ព្រះពុទ្ធសាសនា

  1. តា ម៉ាប់ និយាយថា ៖

    ព័ណ៌ទី ៦ ហៅថា ឆព័ណរង្សី តើត្រូវទេ ?

  2. Pingback: samakhum

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: