រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​យក​នយោបាយ​ឈ្នះ​ឈ្នះ ធ្វើ​ជា​ទស្សនាទាន ដើម្បី​ពង្រឹង​ដំណើរការ​សន្តិសុខ​នយោបាយ​អាស៊ាន​


រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកយកនយោបាយឈ្នះឈ្នះ ធ្វើជាទស្សនាទាន ដើម្បីពង្រឹងដំណើរការសន្តិសុខនយោបាយអាស៊ាន

រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកយកនយោបាយឈ្នះឈ្នះ ធ្វើជាទស្សនាទាន ដើម្បីពង្រឹងដំណើរការសន្តិសុខនយោបាយអាស៊ាន

(ថ្ងៃទី 29 ឧសភា 2012, ម៉ោង 09:50:AM) | ដោយ: គ្រីទិច

ភ្នំពេញ: នៅពេលផ្តើមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៦ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ នៅវិមានសន្តិភាព លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានលើកយកនយោបាយឈ្នះឈ្នះ របស់កម្ពុជា ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា ដើម្បីធ្វើជាទស្សនាទានសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីពង្រឹងដំណើរការសន្តិសុខ នយោបាយ និងសន្តិសុខអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងថា កិច្ចប្រជុំនេះ មានលក្ខណៈជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ពីព្រោះនេះជាលើកទីមួយហើយដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដោយផ្តោតសំខាន់លើសារសំខាន់នៃការធ្វើសមាហរណកម្មសន្តិសុខ និងការពារជាតិ មានសារសំខាន់សម្រាប់សន្តិសុខសន្តិភាព និងភាពសុខដុមនៅក្នុងតំបន់។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានលើកឡើងថា កម្ពុជាផ្តួចផ្តើមគំនិតអាស៊ាន គ្មានសង្គ្រាមស៊ីវិល ដោយផ្អែកទៅលើនយោបាយឈ្នះ ឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ ដូច្នេះនយោបាយឈ្នះឈ្នះ នឹងជាមូលដ្ឋានក្នុងការស្វែងរកដំណោះស្រាយ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាការពង្រឹងសន្តិសុខក្នុងតំបន់។ ទស្សនាទាននេះ នឹងទទួលបានការគាំទ្រពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដើម្បីឈានទៅស្វែងរកដំណោះស្រាយក្នុងតំបន់ និងការពង្រឹងសន្តិសុខផងដែរ។

សូមរម្លឹកថា រដ្ឋមន្ត្រីការពារជាតិមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ប្រទេស បានបើកកិច្ចប្រជុំលើកទី៦ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនោះដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន ប្រចាំឆ្នាំ២០១២។

មុនពេលផ្តើមកិច្ចប្រជុំនៅព្រឹកនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ បានចូលជួបសម្តែងការគួរសមជាមួយនឹងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម៉ោង ៨ និង ៣០ នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ នៅវិមានសន្តិភាព។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានចាប់ផ្តើមដោយរបាំប្រពៃណីរបស់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានឡើងអានសុន្ទរកថាបើកកិច្ចប្រជុំ នាព្រឹកនេះ។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ធ្វើឡើងតែមួយព្រឹកនេះប៉ុណ្ណោះ។ នៅចុងម៉ោង នឹងមានពិធីចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ហើយនឹងមានសន្និសីទកាសែត។

ដោយឡែក តាមកម្មវិធី នៅពេលរសៀល រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងចុះទៅកាន់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់។

ចំណែកនៅពេលល្ងាច រដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីការពារជាតិចិន។

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ បានជ្រើសរើសយកប្រធានបទ “ការលើកកម្ពស់ការឯកភាពរបស់អាស៊ាន ដើម្បីសហគមន៍មួយដែលមានសុខដុមនីយកម្ម និងសន្តិភាព”។ ប្រធានបទនៃកិច្ចប្រជុំនេះ សម្រាប់គោរពទៅតាមគោលការណ៍អាទិភាព ៨ ចំណុច។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែត នៅមុនកិច្ចប្រជុំថា បញ្ហាអាទិភាពទាំង ៨ ចំណុច មានដូចជា

១-
បន្តអនុវត្តទស្សនៈដើម នៃការបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) នៅក្នុងគោលបំណងធ្វើឲ្យ សម្រេចបាន សហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC)។

២-
ខិតខំប្រឹងប្រែងជាមួយរដ្ឋជាសមាជិកអាស៊ាន និង ដៃគូសន្ទនា ដើម្បីធានាឲ្យបានសមិទ្ធផលច្បាស់លាស់ នៅក្នុងវិស័យសំខាន់ៗមួយចំនួន ដូចបានកំណត់នៅក្នុងផែនការបីឆ្នាំ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន (២០១១-២០១៣) លើកទី២។

៣-
ជំរុញការប្រឹងប្រែង សំដៅលើការបំពេញតម្រូវការ នៃផែនការសហគមន៍សន្តិសុខនយោបាយអាស៊ាន។

៤-
បង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាក់ស្តែង ក្រោមក្របខ័ណ្ឌរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងស្មារតីសាមគ្គីភាព និងតម្លាភាព។

៥-
សម្របសម្រួលដល់កិច្ចសន្ទនា ស្តីពីបញ្ហាសន្តិសុខការពារជាតិ និងបញ្ហាតំបន់ផ្សេងទៀត ក្នុងចំណោមសមាជិករដ្ឋមន្ត្រីការពារជាតិអាស៊ាន និងជាដៃគូសន្តិសុខ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ។

៦-
បង្កើនការអនុវត្តរាល់ឯកសារទស្សនាទាន ផែនការការពារ និងរបាយការណ៍របស់បណ្តាក្រុមការងារជំនាញ។

៧-
អនុវត្តន៍លទ្ធផលកិច្ចប្រជុំកំពូលអាស៊ានលើកទី២០។

៨-
បង្ហាញពីកិត្យានុភាព សមត្ថភាព និងទេពកោសល្យរបស់កងយោធពលខេមរភូមិន្ទ ក្នុងការធានាសុខដុមរមនាកិច្ចសហប្រតិបត្តិការសន្តិសុខ ទាំងកម្រិតតំបន់ និងសកល។

សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន គឺជាយន្តការការពារជាតិខ្ពស់បំផុតមួយនៅក្នុងអាស៊ាន។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានប្រចាំឆ្នាំ ជួយសម្រួលដល់បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន ធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈទៅលើបញ្ហាសន្តិសុខ និងការពារជាតិថ្មីៗ ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលកំពុងតែប្រឈមមុខទៅវិញទៅមក តាមរយៈការយោគយល់គ្នានៅក្នុងបញ្ហាប្រឈមសន្តិសុខ និងការពារជាតិ ក៏ដូចជាការធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងភាពបើកចំហ៕ S

ប្រភពឯកសារ៖  ខេមបូឌាអេចបេ្រសញូស៍ 

មូលហេតុ​បង្កអំពើ​ហិង្សាក្នុង​គ្រួសារ


អំពើហិង្សាជាអំពើមួយដែលសង្គមស្អប់ខ្ពើម និងគួរតែចៀសវាង។ អំពើហិង្សាមានជាច្រើនរូបភាពខុសៗគ្នា មិនមែនកើត ឡើងតែនៅក្នុងផ្ទះប៉ុណ្ណោះទេ។ អ្នកបង្កហិង្សាភាគច្រើនជាអ្នកសេពគ្រឿងស្រវឹង គ្រឿងញៀន និងមួយចំនួនទៀតមានចេតនាតែ ម្ដង។ មិនថាតែអ្នកមាន ឬអ្នកក្រ អ្នកមានការអប់រំ ឬគ្មាននោះទេសុទ្ធតែអាចប្រើអំពើហិង្សាដើម្បីដោះស្រាយបញ្ហា ទាំងអស់។តាមផ្លូវច្បាប់អ្នកដែលប្រព្រឹត្ដិអំពើហិង្សាសុទ្ធតែត្រូវ ប្រឈមមុខចំពោះការផ្ដន្ទាទោស។

សូមទទួលជ្រាបជាមួយទស្សនាវដ្ដី សុខភាពយើង ស្ដីអំពីមូលហេតុមួយចំនួនដែលនាំឱ្យមានអំពើហិង្សាកើតឡើងតាមរយៈ ការបកស្រាយរបស់លោកស្រី ហោរ ផល្លី នាយិកាអង្គការប្រឆាំងអំពើហិង្សាក្នុងគ្រួសារ។

អំពើហិង្សា ជាអ្វី?

បើនិយាយដល់អំពើហិង្សា ម្នាក់ៗតែងស្រមៃឃើញដល់សកម្មភាពវាយតប់ កាប់ចាក់ បាញ់សម្លាប់គ្នា បែកមុខបែកមាត់ រាងកាយជាំខ្មៅ ហូរឈាម បាក់ដៃជើង សន្លប់ ឬរហូតឈានដល់ការបាត់បង់ជីវិតក៏សឹងមាន។ មិនមែនអំពើទាំងអស់នេះទើបហៅថា អំពើហិង្សានោះទេ។ អំពើហិង្សាមានច្រើនរូបភាព ដូចជាអំពើហិង្សាផ្លូវកាយ ហិង្សាផ្លូវចិត្ដ ហិង្សាផ្លូវភេទជាដើម។ គ្រប់ករណីនៃ អំពើហិង្សាទាំងអស់ភាគច្រើនបំផុតកើតមានលើស្ដ្រីភេទទន់ខ្សោយ និងកុមារ។ ហើយភាគច្រើនភាគីបុរសជាអ្នកប្រព្រឹត្ដិអំពើអមនុស្សធម៌ គួរឱ្យស្អប់ខ្ពើម មានដូចជាវាយដំ ទាត់ធាក់ ប្រមាថមើលងាយ មើលថោកដល់ស្ដ្រី ចាត់ទុកស្ដ្រីជាឧបករណ៍កម្សាន្ដសប្បាយ ប្រើ អំពើហិង្សាគ្រប់បែបយ៉ាងដើម្បីចាប់បង្ខំកុមារី និងស្ដ្រីឱ្យរួមភេទ រហូតដល់ធ្វើឃាតពួកគេយ៉ាងព្រៃផ្សៃបំផុត។

ប្រភេទអំពើហិង្សា

ដោយសីលធម៌សង្គមធ្លាក់ចុះ គេសង្កេតឃើញថាអំពើហិង្សាច្រើនរូបភាពកើតមានឡើង ហើយអ្នកដែលទទួលរងនូវអំពើ ហិង្សាច្រើនជាអ្នករស់នៅតាមទីជនបទ និងអ្នកទទួលការអប់រំតិចតួច ជាពិសេសស្ដ្រី និងកុមារដូចដែលបានរៀបរាប់ជូនខាងលើ។ នៅ ពេលនេះ យើងខ្ញុំសូមលើកយកអំពើហិង្សាបីប្រភេទមកជម្រាបជូនមិត្ដអ្នកអាន។

  • អំពើហិង្សាលើផ្លូវកាយ បុរស ភាគច្រើនយល់ថាខ្លួនមានឧត្ដមភាពខ្ពស់ មានប្រៀបលើស្ដ្រីទាំងក្នុងគ្រួសារ និងសង្គម ជាតិ។ នៅក្នុងរង្វង់គ្រួសារ បុរសតាំងខ្លួនជាអ្នកធំ ជាអ្នកមានអំណាចលើប្រពន្ធកូន ទោះបីជាគេមាន ឬគ្មានលទ្ធភាពអាចផ្គត់ផ្គង់ជីវភាពគ្រួសារក៏ដោយ។ នៅពេលផឹកស្រវឹង ឬមានកំហឹង បុរសច្រើនប្រើកម្លាំងបាយវាយតប់ទៅលើភរិយាខ្លួនដើម្បីដោះស្រាយបញ្ហា។ ដោយសារខ្មាសអ្នកជិតខាង មិនចង់ឱ្យកូនគ្មានឪពុក មិនចង់ឱ្យមានរឿងវែងឆ្ងាយ និងខ្លាចមិនចង់ឱ្យមានឈ្មោះជាស្រីមេម៉ាយ ទើប ស្ដ្រីស៊ូលេបទុករឿងអាថ៌កំបាំង និងទ្រាំឈឺចាប់ម្នាក់ឯងមិនហ៊ានប្ដឹងសមត្ថកិច្ច មិនហ៊ានប្រឹក្សាជាមួយអ្នកជិតខាងឡើយ។
  • អំពើហិង្សាលើផ្លូវចិត្ដ ជាការ ដែលធ្វើឱ្យអ្នកដទៃមានអារម្មណ៍ឈឺចាប់ដោយសារពាក្យសម្ដី ឬទង្វើណាមួយ។ ការ រំលោភបំពានមើលងាយ បំបិទសិទ្ធិសេរីភាព បំភិតបំភ័យ បញ្ឈឺចិត្ដ ឬធ្វើឱ្យអាម៉ាសមុខ។ ការសម្លុតគំរាមគំហែង បុរសតែងតែ ព្រមានចំពោះស្ដ្រីដោយប្រើអាវុធ ឬចោលពាក្យមើលងាយមិនផ្ដល់តម្លៃឱ្យស្ដ្រី ដូចជាមី ហ្ងែង ហង ពូជមីថោកទាប ពូជមីសំផឹងជាដើម។ ការប្រើពាក្យមិនគួរគប្បីរបស់អ្នកណាម្នាក់ទៅលើនរណាម្នាក់ ដែលធ្វើឱ្យគេឈឺចាប់មិនអាចបំភ្លេចបានអស់មួយជីវិត។ លោក អ្នកប្រហែលជាធ្លាប់ឮពាក្យមួយឃ្លាដែលគេពោលថា “សម្ដីគាត់មួយម៉ាត់ៗឈឺជាងវាយ ឬដូចគេកាប់នឹងកាំបិត”។
  • អំពើហិង្សាលើផ្លូវភេទ សព្វថ្ងៃ នេះកំណើននៃការចាប់រំលោភសេពសន្ថវៈលើក្មេងស្រី កុមារី ដោយប្រើអំពើហិង្សា និង ការលួងលោមដោយវិធីផ្សេងៗតាមគំនិតដ៏លាមករបស់ជនខិលខូចបានកក្រើករំពើក យ៉ាងខ្លាំងដែលជាការមួយមិនអាចអត់ឱនឱ្យបាន។ បុរសដែលចូលចិត្ដសេពសុរា ចូលក្លឹបរាត្រី អាងអំណាចទឹកប្រាក់ ពេលស្រវឹងម្ដងៗភ្នែករបស់គេសម្លឹងឃើញស្ដ្រីភេទហាក់ដូចជាកូន ម្រឹកដ៏តូចមួយ ឬក៏ជាផ្កាដ៏ស្រស់ស្អាតដែលត្រូវកាច់យកមកប្រលែងលេង ហើយគ្រញិចជាន់ឈ្លីតាមអំពើចិត្ដ។ យ៉ាងណាម៉ិញ ស្ដ្រី បម្រើផ្លូវភេទចៀសមិនផុតពីការរំលោភបំពានផ្លូវភេទពីសំណាក់បុរសចិត្ដ អប្រិយដែលបង្ខំឱ្យនាងធ្វើតាមក្បាច់ តាមរបៀបដែលនាង មិនអាចប្រកែក ឬប្រឆាំងបាន។ រីឯប្ដីប្រពន្ធក៏ដូច្នោះដែរ បើកាលណាប្រពន្ធមិនឯកភាពក្នុងការរួមដំណេកជាមួយស្វាមីទេ ការចាប់ បង្ខំក៏ជាការរំលោភផ្លូវភេទដែរ។

មូលហេតុអំពើហិង្សា

មានមូលហេតុផ្សេងៗគ្នា និងការយល់ឃើញប្លែកៗគ្នាជាច្រើនដែលសម្ដែងពីមូលហេតុនៃអំពើហិង្សា។

  • ភាគច្រើននៃអំពើហិង្សាកើតឡើងដោយការចង់ឈ្នះចង់ចាញ់របស់ភាគីម្ខាងៗ។ ក្រៅពីនោះទំនៀមទម្លាប់របស់ខ្មែរយើងដែលចាត់ទុកបុរសជាមាសសុទ្ធនៅក្នុង គ្រួសារ ក៏ជាកត្ដាជំរុញឱ្យមានអំពើហិង្សាកើតឡើងដែរ។
  • មតិភាគច្រើនបានទម្លាក់អំពើហិង្សានេះថាបណ្ដាលមកពីភាពក្រីក្រ និងទទួលបានការអប់រំតិចតួច។ ប៉ុន្ដែតាមពិតមិន មែនបែបនោះទាំងស្រុងទេ ព្រោះថាទោះបីមានការអប់រំ និងមានទ្រព្យសម្បត្ដិដល់កម្រិតណាក៏ដោយ ក៏នៅតែហ៊ានប្រព្រឹត្ដិអំពើហិង្សា ដែរ។ ពេលខ្លះក៏មានករណីប៉ូលីស ឬគ្រូបង្រៀនវាយប្រពន្ធដូចតែគ្នា គឺដោយសារចរិតរបស់មនុស្សតែម្ដង។ មានមនុស្សមួយចំនួនមានជំនឿថាបុរសត្រូវតែគ្រប់គ្រងស្ដ្រី មហិច្ឆិតាគ្មានព្រំដែន អញជាធំ ជាមេគ្រួសារ អ្នករកចំណូលផ្គត់ផ្គង់ជីវភាពជាដើម។ ដូចនេះបុរសទ្រូង ប្រាំហត្ថ គួរតែមានភាពឆេវឆាវ។
  • អាពាហ៍ពិពាហ៍កើតឡើងដោយការបង្ខំពីក្រុមគ្រួសារ ដោយមិនទុកឱ្យកូនជាអ្នកសម្រេចចិត្ដ។ ការរស់នៅជាប្ដីប្រពន្ធ មានរយៈពេលយូរអង្វែង ស្ដ្រីជាភរិយាត្រូវពឹងផ្អែកលើប្ដីទាំងស្រុង ភាពទន់ខ្សោយ និងការពឹងផ្អែកនេះធ្វើឱ្យមានការធុញថប់ទាំងស្វាមី និងភរិយា។ ចំពោះភរិយាវិញមិនសូវមានសុភមង្គលទេ វាគួរឱ្យធុញទ្រាន់ណាស់នៅពេលដែលចង់ធ្វើអ្វីមួយ ត្រូវសុំអនុញ្ញាតពីប្ដី។ ចំ ណែកប្ដីក៏ដូចគ្នាដែរ នៅពេលដែលមាននរណាម្នាក់ចាំរស់ដោយសារខ្លួន។ សកម្មភាពទាំងអស់នេះហើយបន្ដិចម្ដងៗ វាធ្វើឱ្យមានភាព រកាំរកូសក្នុងគ្រួសារ ហើយបង្កឱ្យមានអំពើហិង្សាកើតឡើង។
  • ស្រា និងថ្នាំញៀនធ្វើឱ្យមនុស្សមួយចំនួនមានការពិបាកក្នុងការគ្រប់គ្រង អារម្មណ៍ និងអាកប្បកិរិយារបស់ខ្លួន។ ពួកគេ អាចប្រើប្រាស់អំពើហិង្សាដើមី្បដោះស្រាយបញ្ហា។
  • ម្យ៉ាងទៀតអាចដោយសារប្រទេសយើងបានឆ្លងកាត់សង្គ្រាមរយៈពេលច្រើនឆ្នាំ ទើបប្រែក្លាយចរិតស្លូតបូតរបស់ខ្មែរទៅ ជាឆេវឆាវ ធ្វើយ៉ាងណាឱ្យអ្នកដទៃនៅក្រោមបង្គាប់របស់ខ្លួន។

ដំបូន្មានអ្នកជំនាញ

អំពើហិង្សាដែលលើកមករៀបរាប់ជូនខាងលើនេះ សុទ្ធតែនាំមកនូវក្ដីអន្ដរាយទាំងអស់ ទោះបីជាកើតឡើងដោយហេតុផល ផ្សេងៗគ្នាក៏ដោយ ជាពិសេសអំពើហិង្សាក្នុងគ្រួសារ។ បុរសគ្រប់រូបគួរពិចារណាឡើងវិញលើបញ្ហានេះ។ បុរសគួរយល់ថាស្ដ្រីមិនមែន ត្រី សាច់ និងបន្លែ ពេលចង់ទទួលទានយកមកកាប់ហាន់ចិញ្ច្រាំចម្អិននោះទេ ហើយស្ដ្រីក៏មិនមែនជាប្រហិតសម្រាប់នៅពេលដែលខឹង វាយដំលើរាងកាយនោះដែរ។ សូមលោកអ្នករង់ចាំអានអំពីវិធីសាស្ដ្រទប់ស្កាត់ដោះស្រាយអំពើហិង្សា និងអំពីឥទ្ធិពលនៃអំពើហិង្សា ជាមួយទស្សនាវដ្ដី សុខភាពយើង នៅលេខក្រោយដោយអនុគ្រោះផងចុះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

ប្រភពឯកសារ៖  សុខភាពកម្ពុជាមូលហេតុបង្កអំពើហិង្សាក្នុងគ្រួសារ

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​បង្កើត​ឡើង​ដើម្បី​អ្វី?


កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី៦

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី៦

(ថ្ងៃទី 28 ឧសភា 2012, ម៉ោង 03:01:PM) | ដោយ: គ្រីទិច

បន្ទាយមានជ័យ: កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី៦ នឹងចាប់ផ្តើមនៅថ្ងៃស្អែកខាងមុខនេះ ក្នុងទីក្រុងភ្នំពេញ។

កិច្ចប្រជុំនេះត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៦ នៅក្នុងប្រទេសមួយដូចជា ប្រទេសម៉ាឡេស៊ី សឹង្ហបូរី ថៃ វៀតណាម ឥណ្ឌូនេស៊ី និង ប្រទេសកម្ពុជា ដែលនឹងធ្វើឡើងចាប់ពី ម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ នោះតទៅ នៅ វិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានប្រចាំឆ្នាំ ជួយសម្រូល ដល់ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ាន ធ្វើការពិភាក្សា និង ផ្លាស់ប្តូរទស្សនៈ ទៅលើ បញ្ហាសន្តិសុខ និង ការពារជាតិថ្មី ហើយ និង បញ្ហាប្រឈមមួយចំនួនដែលកំពុងប្រឈមមុខនៅក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ាន មានគោល បំណង លើកកម្ពស់នូវ ភាពជឿជាក់ និងទំនុកចិត្តគ្នា ទៅវិញទៅមក តាមរយៈការយោគយល់គ្នា ដ៏ទូលំទូលាយនៅក្នុងបញ្ហាប្រឈម ផ្នែកសន្តិសុខ និង ការពារជាតិ ក៏ដូចជាការធ្វើឲ្យប្រសើរឡើង នូវ តម្លាភាព និង ភាពបើកចំហរ។
ដើម្បីដឹកនាំកិច្ចសហប្រតិបត្តិការ ADMM កម្មវិធីការងារ ៣ឆ្នាំ របស់ ADMM (២០០៨-២០១០) ត្រូវបានអនុម័ត នៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី២ នៅ ប្រទេសសឹង្ហបូរី នាឆ្នាំ២០០៧ ។ កម្មវិធីការងារ (២០០៨-២០១០) បានរួមបញ្ចូល សកម្មភាព និង ការវាយតម្លៃ ក្នុងវិស័យចំនួន៥ គឺ

១-ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ និង ការពារជាតិក្នុងតំបន់។

២-ការបង្កើត និង ការចែករំលែកបទដ្ឋាន។
៣-ការបង្ការជម្លោះ។
៤-ការដោះស្រាយជម្លោះ។
៥-ការកសាងសន្តិភាពនៅក្នុងពេលមានជម្លោះ។
ដោយបានបំពេញដំណាក់កាលទី១ ក្នុងឆ្នាំ២០១០ កិច្ចប្រជុំរដ្ឋមន្ត្រីការពារអាស៊ានលើកទី៥ បានអនុម័តកម្មវិធីការងារ ៣ឆ្នាំ លើកទី២ របស់ ADMM (២០១១-២០១៣) ដោយផ្តោតលើ កាវាយតម្លៃ និង សកម្មភាព ក្នុងវិស័យចំនួន៤ដូចជា:
១-ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់។
២-ការធ្វើឲ្យប្រសើរកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលមានស្រាប់ និង ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ ក្នុង វិស័យសន្តិសុខ និង ការពារជាតិ ដែលអាចមាន។
៣- ការលើកកម្ពស់ចំណងមិត្តភាពជាមួយដៃគូសន្ទនាឲ្យកាន់តែល្អប្រសើរ។
៤-ការបង្កើត និងការចែករំលែកបទដ្ឋាន។
កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិអាស៊ាន បានរីកចំរើនយ៉ាងជាប់លាប់ ចាប់តាំងពី ការបង្កើតខ្លួនឡើងក្នុងឆ្នាំ២០០៦។ កិច្ចសហប្រតិបត្តិការ នៅក្នុង បញ្ហាជំនួបមនុស្សធម៌ និង សង្គ្រោះមហន្តរាយ ត្រូវបានរីកចំរើនគួរឲ្យកត់សម្គាល់ នៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីការការពារជាតិអាស៊ាន។បណ្តា រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានអនុម័តឯកសារទស្សនទាន ដើម្បីធ្វើឲ្យរីកចំរើនកិច្ចសហប្រតិបត្តិការ ADMM ក្នុងវិស័យនេះ ក្នុងនោះរួមមាន ឯកសារទស្សនទាន ស្តីពីការប្រើប្រាស់ សមត្ថភាព និង សម្ភារៈយោធា អាស៊ាន នៅក្នុងជំនួបមនុស្សធម៌ និង សង្គ្រោះមហន្តរាយ (HADR) និង ឯកសារទស្សនទាន ស្តីពី កិច្ចប្រតិបត្តិការស្ថាប័នការពារជាតិ និង អង្គការសង្គមស៊ីវិល ទៅលើ សន្តិសុខមិនមែនប្រពៃណី។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏បានរៀបចំផងដែរ នូវលំហាត់លើតុកអាស៊ាន ស្តីពី ជំនួយមនុស្សធម៌ និង សង្គ្រោះមហន្តរាយ (AHX) ដែលបាន សហការរៀបចំ ដោយ ឥណ្ឌូនេស៊ី និង ប្រទេសសឹង្ហបូរី  និង លំហាត់លើតុ ក្នុងជំនួយមនុស្សធម៌ និង សង្គ្រោះមហន្តរាយ ក្រោមក្របខ័ណ្ឌ នៃ សិក្ខាសាលា កិច្ចសហប្រតិបត្តិការស្ថាប័ន ការពារជាតិអាស៊ាន និង អង្គការសង្គមស៊ីវិល ស្តីពី សន្តិសុខមិនមែនប្រពៃណី លើកទី៣ រៀបចំដោយ ប្រទេសថៃឡង់ដ៏ នាឆ្នាំ ២០១២។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹង កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខក្នុងតំបន់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៥ បានអនុម័ត ឯកសារទស្សនទាន ស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការ ឧស្សាហកម្មយោធាអាស៊ាន (ADIC) និង ឯកសារទស្សនទាន ស្តីពី ការបង្កើត បណ្តាលមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ាន ។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បន្តផ្លាស់ប្តូរទស្សនៈទៅលើ ការដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខមិនមែនប្រពៃណី និង ពិភាក្សា អំពី ភាពចាំបាច់ដើម្បីពង្រឹង និង អនុវត្តជំហាជាក់ស្តែងបន្ថែម នៅក្នុង កិច្ចសហប្រតិបត្តិការការការពារជាតិ ដើម្បីចូលរួមចំណែកបន្ថែមទៀត នៅក្នុងសន្តិភាព និង ស្ថេរភាពក្នុងតំបន់។ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន បានពិពណ៌នាម្តងទៀត ពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បី បង្កើន នូវ រាល់សកម្មភាព នៅគ្រប់កំរិតហើយកសាងនូវមូលដ្ឋានដ៏រឹងមាំ ដើម្បីគាំទ្របង្កើតសហគមន៍អាស៊ាន ដូចបានលើកឡើងក្នុង ផែនការសហគមន៍សន្តិសុខ នយោបាយអាស៊ាន។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកន្លងមករួមមាន:
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១ ប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០០៦
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី២ ប្រព្រឹត្តទៅនៅប្រទេសសឹង្ហបូរី ក្នុងឆ្នាំ២០០៧
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៣ ប្រព្រឹត្តទៅនៅប្រទេសថៃ ក្នុងឆ្នាំ២០០៩
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៤ ប្រព្រឹត្តទៅនៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១០
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៥ ប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០១១
-កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៦ នឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១២។
ប្រភពព័ត៌មាន៖  ខេមបូឌាអេចបេ្រសញូស៍

ប្រតិបតិ្តការ របស់ ក្រុមហ៊ុនមូលបត្រកម្ពុជា


ក-ប្រតិបតិ្តការទីផ្សារ

ក-១ ការចាប់ផ្តើមការជួញដូរ

មុននឹងចាប់ផ្តើមការជួញដូរ វិនិយោគិនទាំងអស់ត្រូវអនុវត្តជំហ៊ានងាយៗដូចខាងក្រោម៖

ជ្រើសរើសក្រុមហ៊ុនមូលបត្រ

  • វិនិយោគិន ត្រូវជ្រើសរើស ក្រុមហ៊ុនមូលបត្រ ដែលជាសមាជិករបស់ ផ.ម.ក. ដើម្បីធ្វើជា អ្នកតំណាងរបស់ខ្លួន ក្នុង ការជួញដូរមូលបត្រ ។

បើកគណនីជួញដូរ

  • នៅពេលជ្រើសរើស ក្រុមហ៊ុនមូលបត្រ រួចហើយ វិនិយោគិន ត្រូវបើកគណនីជួញដូរមួយ នៅ ក្រុមហ៊ុនមូលបត្រនោះ ដែលនឹងបន្តបើកឲ្យខ្លួន នូវគណនីសាច់ប្រាក់មួយ នៅ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ និ ងគណនីមូលបត្រ នៅ ប្រតិបត្តិកររក្សាទុកមូលបត្រ របស់ ផ.ម.ក.

* វិនិយោគិម្នាក់អាចបើកគណនីជួញដូរតែមួយគត់នៅក្រុមហ៊ុនមូលបត្រមួយ។

  • សម្រាប់វិនិយោគិនជាតិ
    • ដំណើការលម្អិតនឹងជម្រាបជូននៅពេលក្រោយ។
  • សម្រាប់វិនិយោគិនបរទេស
    • ដំណើការលម្អិតនឹងជម្រាបជូននៅពេលក្រោយ។
  • ដាក់បញ្ជា
    • វិនិយោគិនបង្គាប់ឲ្យក្រុមហ៊ុនមូលបត្ររបស់ខ្លួនដាក់បញ្ជាមកកាន់ ផ.ម.ក. ដោយបញ្ជាក់ប្រាប់ យ៉ាងហោច នូវ ព័ត៌មានសំខាន់ៗ ដូចខាងក្រោម៖
      • ១. ឈ្មោះមូលបត្រ
      • ២.បរិមាណ
      • ៣.ថ្លៃ
      • ៤.ប្រភេទនៃបញ្ជាទិញ ឬបញ្ជាលក់។
    • វិនិយោគិន អាចបង្គាប់ ទៅ ក្រុមហ៊ុនមូលបត្រ ឲ្យដាក់បញ្ជា ដោយប្រើប្រាស់ មធ្យោបាយទំនាក់ទំនង ណាមួយខាងក្រោម៖
      • ១.ឯកសារជាលាយលក្ខណ៍អក្សរ
      • ២.ពាក្យសំដី
      • ៣.សារអេឡិចត្រូនិក
      • ៤.មធ្យោបាយអេឡិចត្រូនិចដទៃទៀត

ក-២ នីតិវិធីមូលដ្ឋាននៃការជួញដូរ

  • ការបើកគណនី និងការដាក់បញ្ជា
    • ដើម្បីអាចធ្វើការជួញដូរ នៅ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) វិនិយោគិនទាំងឡាយ ត្រូវបើក គណនីជួញដូរមួយជាមុនសិន នៅ ក្រុមហ៊ុនមូលបត្រណាមួយ ដែលជាសមាជិករបស់ផ.ម.ក.។ មួយថ្ងៃក្រោយមក ទើប វិនិយោគិន អាចបង្គាប់ឲ្យ ក្រុមហ៊ុនមូលបត្រ នោះ (ដែលដើរតួនាទីជាអន្តរការី) ដាក់បញ្ជាមកកាន់ផ.ម.ក.។ វិនិយោគិន អាចដាក់បញ្ជាបាន លុះត្រា មានសាច់ប្រាក់ យ៉ាងហោចណាស់ មួយរយភាគរយ (សម្រាប់បញ្ជាទិញ) ឬបរិមាណមូលបត្រយ៉ាងហោចណាស់ មួយរយភាគរយ (សម្រាប់បញ្ជាលក់)។ នៅពេល បញ្ជាត្រូវបានបញ្ចូន សាច់ប្រាក់ និង មូលបត្រទាំងនេះ នឹងត្រូវបានបង្កកទុកដោ យក្រុមហ៊ុនមូលបត្រ ក្នុងគោលបំណង ដើម្បី ទុកទូទាត់ ឬ បង្កកទុករហូតដល់បញ្ជានោះអស់សុពលភាព ។
  • ការអនុវត្តការជួញដូរ និងការជូនដំណឹង
    • ប្រព័ន្ធជួញដូររបស់ ផ.ម.ក.ធ្វើការផ្គូផ្គង និងអនុវត្តបញ្ជានានាដែលត្រូវបានបញ្ជូនមក ដោយយោងទៅតាម គោលការណ៏ដេញថ្លៃ ដែលបានកំណត់ទុកជាមុន ហើយបន្ទាប់មក ជូនដំណឹងអំពីលទ្ធផល នៃ ការជួញដូរនោះ ទៅកាន់ ក្រុមហុ៑នមូលបត្រជាសមាជិក ដែលពាក់ព័ន្ធ និងក្រោយមកក្រុមហុ៑នមូលបត្រនោះ ជូនដំណឹងបន្ត ទៅ អតិថិជនរបស់ខ្លួន (ដែលជាវិនិយោគិន)។
  • ការទូទាត់
    • នៅពេលព័ត៌មានជួញដូរត្រូវបានបញ្ជាក់ដោយអតិថិជនពាក់ព័ន្ធរួចហើយ សមាជិកទាំងអស់ ដែលតាងនាមឲ្យអតិថិជនរបស់ខ្លួន ត្រូវបង់ប្រាក់សម្រាប់ មូលបត្រ ដែលបានទិញ ឬ បញ្ជូនមូលបត្រ ដែលបានលក់ទៅកាន់ភាគីម្ខាងទៀត (ដែលជាសមាជិកដែរ) ដោយប្រើប្រាស់ សាច់ប្រាក់ ឬ មូលបត្រ ដែលត្រូវបានបង្កកទុកកន្លងមកនោះ។

(១) វិនិយោគិនបើកគណនីជួញដូរ (គណនីសាច់ប្រាក់និងគណនីមូលបត្រ) នៅក្រុមហ៊ុនមូលបត្រមួយ នៅមួយថ្ងៃមុនថ្ងៃជួញដូរ។
(២) វិនិយោគិនផ្តល់សេចក្តីបង្គាប់ឲ្យដាក់បញ្ជា (ទិញឬលក់) ទៅកាន់ក្រុមហ៊ុនមូលបត្រ ជាលាយលក្ខណ៍អក្សរ ពាក្យសំដី (ថតទុក) ឬ មធ្យោបាយ អេឡិចត្រូនិចនានា។
(៣) ក្រុមហ៊ុនមូលបត្រដាក់បញ្ជាទៅតាមការបង្គាប់មកកាន់ ផ.ម.ក. ប៉ុន្តែមុននឹងដាក់បញ្ជា ក្រុមហ៊ុនមូលបត្របានបង្កកទុក រួចហើយ នូវ សាច់ប្រាក់ ឬ បរិមាណមូលបត្រ យ៉ាងហោចមួយរយភាគរយនៃបញ្ជានីមួយៗ។
(៤) បញ្ជាទាំងឡាយ ត្រូវបានផ្គូផ្គង នៅក្នុង ប្រព័ន្ធជួញដូររបស់ ផ.ម.ក. ទៅតាម គោលការណ៏ដេញថ្លៃ ដែលបានកំណត់ទុកជាមុន។
(៥) ផ.ម.ក. ជូនដំណឹងអំពី លទ្ធផល នៃ ការជួញដូរ ទៅកាន់ ក្រុមហ៊ុនមូលបត្រ នៅថ្ងៃ T+0 ។
(៦) ក្រុមហ៊ុនមូលបត្រ បញ្ជាក់លទ្ធផល នៃ ការជួញដូរដែលពាក់ព័ន្ធ ជាមួយ អតិថិជននីមួយៗរបស់ខ្លួន (នៅ T+0) ។
(៧) ក្នុងករណីមានកំហុសឆ្គងប្រតិបត្តិការ បង្កឡើងដោយ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនមូលបត្រ នោះត្រូវដាក់ពាក្យស្នើសុំមកកាន់ ផ.ម.ក. ដើម្បី កែតម្រូវ មុនពេលថ្ងៃត្រង់នៃថ្ងៃ T+1 ។ បន្ទាប់ពីកំហុសឆ្គង ត្រូវបានកែតម្រូវហើយ ដំណើរការក្នុងចំនុចទី៥ និងទី៦ នឹងត្រូវអនុវត្តម្តងទៀត។
(៨) វិនិយោគិន បង់ប្រាក់ ឬ បញ្ចូន មូលបត្រ តាមរយៈក្រុមហ៊ុនមូលបត្រ ។ ប៉ុន្តែជាក់ស្តែង គឺ ក្រុមហ៊ុនមូលបត្រ ប្រើប្រាស់ សាច់ប្រាក់មូលបត្រ របស់ អតិថិជន ដែលបានបង្កកទុកដើម្បីទូទាត់ ដោយសុំ ឬ មិនបាច់សុំការអនុញ្ញាតពីអតិថិជនឡើយ ។
(៩) ក្រុមហ៊ុនមូលបត្រទូទាត់ការជួញដូរក្នុងនាមវិនិយោគិននៅ ផ.ម.ក.

ក-៣ ប្រតិបត្តិការទីផ្សារ

  • ម៉ោងជួញដូរ
    • ការជួញដូរចាប់ផ្តើមពីម៉ោង ០៨:00 ព្រឹក រហូតដល់ម៉ោង ១១:៣០ ព្រឹក។ ការអនុវត្តការជួញដូរមានពីរដងក្នុងមួយថ្ងៃ គឺនៅម៉ោង ០៩:00ព្រឹក និង ម៉ោង ១១:៣0ព្រឹក។
  • ថ្ងៃជួញដូរ
    • ថ្ងៃជួញដូរចាប់ផ្តើមពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ លើកលែងថ្ងៃឈប់សម្រាកជាសាធារណៈ។
  • ប្រភេទនៃបញ្ជា
    • បញ្ជាមានកំណត់៖ បញ្ជាដែលថ្លៃទិញគឺជាថ្លៃហ៑ានទិញខ្ពស់បំផុត ឬបញ្ជាដែលថ្លៃលក់គឺជាថ្លៃហ៑ានលក់ទាបបំផុត។
      ឧទាហរណ៍៖ បញ្ជាទិញមានកំណត់មួយដែលមានថ្លៃ៤០,០០០រៀល អាចនឹងត្រូវបានជួញដូរនៅថ្លៃ៤០,០០០រៀលឬថោកជាងនេះ ហើយចំណែកឯបញ្ជាលក់មានកំណត់ដែលមានថ្លៃ៤០,០០០រៀល អាចនឹងត្រូវបានជួញដូរនៅថ្លៃ ៤០,០០០រៀលឬខ្ពស់ជាងនេះ។
  • ថ្លៃមូលដ្ឋាន
    • ជាទូទៅ ថ្លៃមូលដ្ឋានគឺជាថ្លៃបិទនៃថ្ងៃជួញដូរចុងក្រោយ។
      ថ្លៃមូលដ្ឋានសម្រាប់ការជួញដូរមូលបត្រកម្មសិទ្ធិចុះបញ្ជីលក់ដំបូងត្រូវស្ថិតនៅចន្លោះ៩០%និង១៥០% នៃថ្លៃមូលបត្រកម្មសិទ្ធិបោះផ្សាយលក់ជាលើកដំបូង (ថ្លៃ IPO ដែលបានកំណត់នៅក្នុងឯកសារផ្តល់ព័ត៌មានដែលបានចុះបញ្ជីនៅ គ.ម.ក.)។
      ក្នុងករណីដែលមានសិទ្ធិកម្មសិទ្ធិករមូលបត្រដូចជា ការបង្កើនឬបន្ថយមូលធន ការបែងចែកភាគលាភជាភាគហុ៑ន ការបំបែកភាគហុ៑ន ។ល ។ នោះថ្លៃមូលដ្ឋាននឹងត្រូវបានគណនាដោយស្វ័យប្រវត្តិ ដោយប្រព័ន្ធរបស់ ផ.ម.ក.តាមរយៈការប្រើប្រាស់នូវរូបមន្តមួយជាក់លាក់។
      ក្នុងករណីថ្លៃមូលបត្រដែលបានគណនា ទាបជាងឯកតាគម្លាតថ្លៃ នោះថ្លៃមូលដ្ឋានត្រូវបង្គត់ឡើងឲ្យស្មើនឹងឯកតាគម្លាតថ្លៃ។
  • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃ
    • ដែនកំណត់នៃបម្រែបម្រួលថ្លៃប្រចាំថ្ងៃត្រូវស្មើនឹង Å៥% (បូក/ដកប្រាំភាគរយ)នៃថ្លៃមូលដ្ឋាន។
  • ឯកតាជួញដូរ និង ឯកតាគម្លាតថ្លៃ
    • ចំនួនឯកតាជួញដូរមូលបត្រកម្មសិទ្ធិអប្បបរមានៅផ.ម.ក. គឺ ០១ (មួយ)ឯកតាមូលបត្រ។
      បម្រែបម្រួលថ្លៃមូលបត្រកម្មសិទ្ធិអប្បបរមាគឺយោងទៅតាមឯកតាគម្លាតថ្លៃដូចខាងក្រោម (ទឹកប្រាក់ទាំងអស់គិតជារៀល)។
    • ថ្លៃមូលដ្ឋាន (P) ឯកតាគម្លាតថ្លៃ ឧទាហរណ៍ថ្លៃបញ្ជាដែលខុស ឧទាហរណ៍ថ្លៃបញ្ជាដែលត្រឹមត្រូវ
      P < ៥០,០០០ ៥០ ៤៥,៥២៥; ១០,១១២; ៣០,០៧៥ ៤៥,៥៥០; ១០,១០០; ៣០,០៥០
      ៥០,០០០ ≤ P < ៥០០,០០០ ២៥០ ១០០,២០០; ៥៧,៥៦០; ៤១០,៩៥០ ១០០,២៥០; ៥៧,៥០០; ៤១០,៧៥០
      P ≥ ៥០០,០០០ ៥០០ ៦០០,៤០០; ៧៨៤,២៥០ ៦០០,០០០; ៧៨៤,៥០០
  • សុពលភាពនៃបញ្ជា
    • បញ្ជានីមួយៗមានសុពលភាពចាប់ពីពេលដែលទទួលបាននៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. រហូតដល់ពេលដែលបញ្ជានោះត្រូវបានអនុវត្តនៅអំឡុងវគ្គជួញដូរនៃថ្ងៃតែមួយ។
  • ការកែប្រែ និងការលុបចោលបញ្ជាដែលបានបញ្ជូន
    • ការកែប្រែឬការលុបចោលបញ្ជាអាចធ្វើទៅបាន ដរាបណាបញ្ជានោះមិនទាន់ត្រូវបានអនុវត្ត។ ពេលវេលាបញ្ជាក់ពីការទទួលបញ្ជានៅក្នុងប្រព័ន្ធជួញដូររបស់ ផ.ម.ក. ត្រូវកំណត់សាជាថ្មី នៅពេលដែលមានការកែប្រែថ្លៃឬ ការបង្កើនបរិមាណនៃបញ្ជា។
  • គោលការណ៍ដេញថ្លៃ
    • រាល់ការជួញដូរទាំងអស់ត្រូវបានអនុវត្តតាមរយៈការប្រើប្រាស់វិធីសាស្ត្រដេញថ្លៃ ដោយយកថ្លៃតែមួយ។
    • អាទិភាពនៃបញ្ជាទិញ និងបញ្ជាលក់៖
      • ១. ថ្លៃ
        • បញ្ជាលក់ដែលមានថ្លៃទាបជាង មានអាទិភាពលើបញ្ជាលក់ដែលមានថ្លៃខ្ពស់ជាង។
        • បញ្ជាទិញដែលមានថ្លៃខ្ពស់ជាង មានអាទិភាពលើបញ្ជាទិញដែលមានថ្លៃទាបជាង។
      • ២. ពេលវេលា
        • ក្នុងករណីបញ្ជាមានថ្លៃដូចគ្នា បញ្ជាដែលទទួលបានមុនមានអាទិភាពលើបញ្ជាដែលទទួលបានក្រោយ។
  • ឧទាហរណ៍
  • វិធីសាស្រ្តនិងយន្តការនៃការអនុវត្តការជួញដូរ
    • មូលបត្រទាំងអស់ដែលជួញដូរនៅ ផ.ម.ក. ត្រូវបានអនុវត្តនៅថ្លៃកំណត់មួយដែលហៅថា ថ្លៃផ្គូផ្គង។
  • កាលបរិច្ឆេទអិចឌីវីដឹនដ៏ ឬអិចរាយថ៏
    • កាលបរិច្ឆេទអិចឌីវីដឹនដ៏ (Ex-Dividend) ឬអិចរាយថ៏ (Ex-Right) គឺកាលបរិច្ឆេទជួញដូរនៅរយៈកាល០១ (មួយ) ថ្ងៃ មុនកាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុននិកដែលត្រូវទទួលបានភាគលាភ ឬសិទ្ធិ។

 ក-៤ ការផ្សាយជាសាធារណៈនូវព័ត៌មានទីផ្សារ

ផ.ម.ក. ផ្តល់ជូននូវទិន្នន័យទីផ្សារដ៏មានប្រសិទ្ធិភាព នៅក្នុងបរិស្ថានមួយដែលផ្អែកលើភាពយុត្តិធម៌ តម្លាភាព ភាពមានសណ្តាប់ធ្នាប់ និងវិធានជាគោល។ វិនិយោគិននិងអ្នកចូលរួមទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ពីព័ត៌មានទីផ្សារដែលងាយស្រួលយល់និងត្រឹមត្រូវ ដែលបានផ្តល់ឲ្យគ្រប់ភាគីទាំងអស់ក្នុងពេលដំណាលគ្នា។ ក្នុងន័យនេះ ផ.ម.ក. ផ្សព្វផ្សាយជាសាធារណៈនូវទិន្នន័យទីផ្សារដូចខាងក្រោម៖

  • ថ្លៃបើក និង ថ្លៃបិទ
  • បរិមាណ និង តម្លៃសរុបនៃការជួញដូរ
  • ថ្លៃមូលដ្ឋាន
  • សន្ទស្សន៍
  • ព័ត៌មានដែលមានប្រយោជន៍ដទៃទៀត។

ក-៥ ការត្រួតពិនិត្យ/ឃ្លាំមើលទីផ្សារ

ដើម្បីធានាបាននូវសុច្ចរិតភាពទីផ្សារនិងការការពារវិនិយោគិន ផ.ម.ក.ការឃ្លាំមើលទីផ្សារដើម្បីកំណត់អត្តសញ្ញាណមូលបត្រដែលជាប់សង្ស័យថាមានការជួញដូរមិនប្រក្រតី តាមរយៈការតាមដានឥរិយាបថនៃការជួញដូរ បម្រែបម្រួលថ្លៃ ទំហំជួញដូរ កម្រិតនៃទំនាក់ទំនងរវាងថ្លៃនិងការជួញដូរ និងព័ត៌មានលម្អិតនៃពាក្យចចាមអារ៉ាម។

បុគ្គលណាដែលត្រូវបានរកឃើញថាបានប្រព្រឹត្តដោយចេតនានូវការជួញដូរផ្ទៃក្នុងឬឧបាយកលទីផ្សារ នឹងត្រូវទទួលទោសចំពោះមុខច្បាប់ និងបទបញ្ញត្តិនានាដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ខ- ការផាត់ទាត់ និង ការទួទាត់

  • តើអ្វីជាការផាត់ទាត់?

    • ការផាត់ទាត់គឺជាលំដាប់នៃដំណើរការដែល Central Counter-party (CCP)ចាត់ចែងធានាលើការទូទាត់ដោយការបន្សុទ្ធ ឬកាត់កង nettingឥណទាន និងបំណុលទាំងឡាយរវាងអ្នកលក់ និងអ្នកទិញ។
      • Central Counter- party (CCP)
      • សំដៅលើអង្គភាពដែលទទួលយកកាតព្វកិច្ចជាអ្នកទិញចំពោះអ្នកលក់ទាំងអស់ និងជាអ្នកលក់ចំពោះអ្នកទិញទាំងអស់។ តាមវិធីនេះ អ្នកទិញ និងអ្នកលក់មិនមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះគ្នាទៅវិញទៅមកទេ ផ្ទុយទៅវិញត្រូវមានកាតព្វកិច្ចហិរញ្ញវត្ថុចំពោះ CCP។
        ក្នុងករណីនេះផ្សារមូលបត្រកម្ពុជា (ផ.ម.ក)មានតួនាទីជា CCPនៅក្នុងផ្សារមូលបត្រកម្ពុជា។
      • ការបន្សុទ្ធ ឬការកាត់កង (Netting):
      • គឺជាដំណើរការនៃការកាត់បន្ថយកាតព្វកិច្ចឥណទាន ឬឥណពន្ធរបស់អ្នកជួញដូរជាច្រើន ពីចំនួនច្រើនទៅចំនួនតិច។ តាមរយៈការបន្សុទ្ធ ផ.ម.ក. គណនាទំហំដែលត្រូវទូទាត់ចុងក្រោយ។ បន្ទាប់ពីការបន្សុទ្ធ កាតព្វកិច្ចឥណទាន ឬឥណពន្ធដើមត្រូវបានជំនួសដោយកាតព្វកិច្ចឥណទាន ឬឥណពន្ធតែមួយ។
        ទំហំដែលត្រូវទូទាត់ចុងក្រោយ ត្រូវបានគណនាតាមរបៀបដូចខាងក្រោម៖

        • ករណីមូលបត្រ៖ ទទួលបានដោយធ្វើការបន្សុទ្ធបរិមាណបានលក់សរុប និងបរិមាណបានទិញសរុប ចំពោះប្រភេទមូលបត្រមួយ និងចំពោះសមាជិកនីមួយៗ។
        • ករណីសាច់ប្រាក់៖ ទទួលបានដោយធ្វើការផាត់ទាត់តម្លៃបានទិញសរុប និងតម្លៃបានលក់សរុបចំពោះសមាជិកនីមួយៗ។
  • តើអ្វីជាការទូទាត់?

    • ការទូទាត់គឺជាការបញ្ចប់ប្រតិបត្តិការ ដែលអ្នកលក់ផ្ទេរមូលបត្រ ឬឧបករណ៍ហិរញ្ញវត្ថុទៅឲ្យអ្នកទិញ ហើយអ្នកទិញផ្ទេរសាច់ប្រាក់ទៅឲ្យអ្នកលក់។
      • លក្ខណៈនៃការទូទាត់របស់ ផ.ម.ក.:
        • វីធីសាស្រ្តនៃការទូទាត់៖ DVP3 (ការប្រគល់មូលបត្រ ថ្នូរនឹងសាច់ប្រាក់គំរូទី៣)
          DVP3 ជាដំណើរការនៃការប្រគល់មូលបត្រ ដែលត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នានៃការប្រគល់សាច់ប្រាក់ ដោយផ្អែកលើមូលដ្ឋានបន្សុទ្ធ (បន្សុទ្ធមូលបត្រ និង បន្សុទ្ធសាច់ប្រាក់) ។វាត្រូវបានកើតឡើងនៅចុងគ្រានៃវដ្តដំណើរការប្រតិបត្តិការ។
        • ពេលវេលានៃការទូទាត់៖ ម៉ោង៨ និង៣០ នាទីព្រឹក (T+2)
          សមាជិកត្រូវផ្ទេរមូលបត្រ និងសាច់ប្រាក់ដែលត្រូវទូទាត់ទៅគណនីរបស់ ផ.ម.ក. នៅមុនម៉ោង ៨:៣០ព្រឹក នៅកាលបរិច្ឆេទទូទាត់ ហើយផ.ម.ក. ត្រូវទូទាត់មូលបត្រ និងសាច់ប្រាក់បន្ដទៅឲ្យសមាជិកដែលត្រូវទទួលការទូទាត់ បន្ទាប់ពីម៉ោង ៨:៣០ព្រឹក នៅថ្ងៃដដែលនៃកាលបរិច្ឆេទទូទាត់។
        • ភ្នាក់ងារទូទាត់សាច់ប្រាក់ (ធនាគារអេស៊ីលីដា ធនាគារកាណាឌីយ៉ា និង ធនាគារ BIDC) មានតួនាទីបំពេញកាតព្វកិច្ចទូទាត់សាច់ប្រាក់។

គ- ការរក្សាទុកមូលបត្រ

  • តើការរក្សាទុកមូលបត្រគីជាអ្វី?
    • ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។
      ការដាក់ផ្ញើមូលបត្រគីជាដំណើរការនៃការផ្ទេរកម្មសិទ្ធិករមូលបត្រ តាមរយៈការផ្ទេររវាងគណនី (Book Entry) (ការកត់ត្រាឥណទាន/ឥណពន្ធ ក្នុងសៀវភៅគណនីរបស់សមាជិក និងអ្នកចូលរួម) ដោយគ្មានចរន្ដនៃការផ្ទេរមូលបត្ររូបវ័ន្ដ។
  • អត្ថប្រយោជន៍
    • នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី (Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់ និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។
      សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ផ្ញើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។
  • ការបើកគណនី
    • បុគ្គលដែលអាចបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្ររួមមាន ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ។ បុគ្គលដែលមានបំណងបើកគណនីមូលបត្រត្រូវបំពេញបែបបទបើកគណនីមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ។ គ្រប់គណនីមូលបត្រទាំងអស់ រួមមានគណនីមូលបត្ររបស់សមាជិក ឬ អតិថិជនត្រូវបានបង្កើតឡើងក្នុង ប្រព័ន្ធ Ledger (ledger system) របស់ ផ.ម.ក. ដែលផ្ទុកផងដែរនូវទិន្នន័យលម្អិតនៃប្រតិបត្តិការរបស់សមាជិក និងអតិថិជន ព្រមទាំងទិន្នន័យលម្អិតនៃបញ្ជីភាគហ៊ុនិក។
  • ការដាក់ផ្ញើមូលបត្រ
    • ដើម្បីដាក់ផ្ញើមូលបត្រនៅប្រតិបត្តិកររក្សាទុកមូលបត្រ បុគ្គលដែលដាក់ផ្ញើត្រូវផ្ដល់ព័ត៌មានដូចខាងក្រោមដល់ប្រតិបត្តិកររក្សាទុកមូលបត្រ :
      • ប្រភេទមូលបត្រ
      • ចំនួននៃការបោះផ្សាយ
      • ឈ្មោះមូលបត្រ
      • អក្សរកូដ
      • ចំនួនមូលបត្រសរុប
      • កាលបរិចេ្ឆទបោះផ្សាយ
      • កាលបរិចេ្ឆទចុះបញ្ជី
      • ព័ត៌មានផេ្សងទៀតពាក់ព័ន្ធនឹងកម្មសិទ្ធិភាពមូលបត្រ

ប្រភពឯកសារ៖ ក្រុមហ៊ុនមូលបត្រកម្ពុជា

ព្រះរាជគោរម្យងារ ព្រះ​មហាវិរក្សត្រ​ នរោត្តម​ សីហនុ


វិធាននិងបទប្បញ្ញត្តិរបស់ ផ្សារមូលបត្រ​កម្ពុជា


វិធានស្តីពីការចុះបញ្ជី

គោលបំណងនៃវិធាននេះ គឺដើម្បីកំណត់អំពីគោលការណ៏នានា ដែលចាំបាច់សម្រាប់ ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅក្នុង ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (សរសេរកាត់ ផ.ម.ក) អនុលោមតាមច្បាប់ ស្តីពី ការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ទាយកឯកសារ

វិធានសមាជិកភាព

គោលបំណងនៃវិធាននេះ គឺដើម្បីកំណត់អំពីគោលការណ៏នានា ដែលចំាបាច់សម្រាប់ការគ្រប់គ្រង សមាជិកភាព និង ការចូលរួមទាំងអស់ នៃ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (សរសេរកាត់ថា ផ.ម.ក) ដែលរួមទាំងការកំណត់ គុណវុឌ្ឍិ នៃ សមាជិកភាព និង ការចូលរួម ការផ្តល់ និង ការដកសមាជិកភាព និង ការចូលរួម និង ការកំណត់សិទិ្ធ និង កាតព្វកិច្ចរបស់សមាជិក និង អ្នកចូលរួម ដោយអនុលោមតាមច្បាប់ ស្តីពី ការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន និង អនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ ស្តីពី ការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ទាយកឯកសារ

វិធានប្រតិបត្តិការទីផ្សារ

គោលបំណងនៃវិធាននេះ គឺដើម្បីកំណត់នូវគោលការណ៏ចំាបាច់នានា សម្រាប់ការជួញដូរមូលបត្រ នៅ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (សរសេរកាត់ថា ផ.ម.ក) ដែលទទួលបានការអនុញ្ញាតស្របតាមច្បាប់ ស្តីពី ការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ទាយកឯកសារ

វិធានប្រតិបត្តិការផាត់ទាត់និងទូទាត់មូលបត្រ

គោលបំណងនៃវិធាននេះប្ រតិបត្តិការផាត់ទាត់ និង ទូទាត់មូលបត្រនេះ គឺដើម្បីកំណត់នូវគោលការណ៏នានា ដែលចាំបាច់សម្រាប់ ការផាត់ទាត់ និង ទូទាត់មូលបត្រ នៅក្នុង ប្រតិបត្តិករប្រព័ន្ធផាត់ទាត់ និង ទូទាត់មូលបត្រ របស់ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (សរសេរកាត់ថា ផ.ម.ក) ដែលទទួលបាន ការអនុញ្ញាតិ ស្របតាមច្បាប់ ស្តីពី ការបោះផ្សាយ និង ការជួយដូរមូលបត្រមហាជន និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ទាយកឯកសារ

វិធានប្រតិបត្តិការរក្សាទុកមូលបត្រ

គោលបំណងនៃវិធាននេះ គឺដើម្បីកំណត់អំពី លក្ខខណ្ឌចាំបាច់នានា សម្រាប់ការរក្សាទុក និង ការផ្ទេរមូលបត្រ នៅក្នុង ប្រតិបត្តិកររក្សាទុក មូលបត្រ របស់ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (សរសេរកាត់ថា ផ.ម.ក) ដែលទទួលបានការអនុញ្ញាត ស្របតាមច្បាប់ ស្តីពី ការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន និង អនុក្រឹត្យ ស្តីពី ការអនុវត្តច្បាប់ស្តីពី ការបោះផ្សាយ និង ការជួញដូរមូលបត្រមហាជន និង បទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន។

ទាយកឯកសារ

ប្រភពឯកសារ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាវិធាននិងបទប្បញ្ញត្តិរបស់ ផ.ម.ក.

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជា​ លើកទី​២៥


លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជា លើកទី២៥

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជា លើកទី២៥

ព្រភពឯកសារ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)

ពាក្យស្នើសុំកែតម្រូវព័ត៌មានវិនិយោគិន


ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) មានកិតិ្តយសសូមជម្រាបជូន ក្រុមហ៊ុនមូលបត្រទាំងអស់ ឲ្យបានជ្រាបថា៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រុមហ៊ុនមូលបត្រ ត្រូវបំពេញពាក្យស្នើសុំកែតម្រូវព័ត៌មានវិនិយោគិន ចំពោះរាល់ព័ត៌មានខុសរបស់វិនិយោគិន។

សូមផ្ញើពាក្យស្នើសុំដែលបានបំពេញរួចរាល់ ជាមួយឯកសារតម្រូវមកកាន់ ផ.ម.ក. នៅរៀងរាល់ម៉ោងធ្វើការ។

សូមបំពេញពាក្យស្នើសុំកែតម្រូវព័ត៌មានវិនិយោគិន តាមរយៈឯកសារដូចខាងក្រោម។

ពាក្យស្នើសុំកែតម្រូវព័ត៌មានវិនិយោគិន

ព្រភពឯកសារ៖ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.)

មូល​ហេតុ និង​វិធី​ព្យាបាល ពងបែក​ក្នុងមាត់


ជម្ងឺពងបែកក្នុងមាត់ជាជម្ងឺមួយដែលមិនអាចធ្វើការសន្និដ្ឋានពីមូលហេតុពិតប្រាកដរបស់វាបានទេថា តើជម្ងឺនេះវាកើតឡើងដោយសារមូលហេតុអ្វីខ្លះនោះ ។ ព្រោះជម្ងឺនេះ កើតឡើងជាញឹកញាប់ ហើយជាសះស្បើយទៅវិញ ដោយឯកឯងមិនចាំបាច់ព្យាបាលឡើយ។ មានប្រជាជននៅលើពិភពលោកប្រហែលជា ២៥ភាគរយ បានកើតមានជម្ងឺនេះ ដែលបណ្ដាលឱ្យមាន ការឈឺចាប់នៅក្នុងមាត់ និង ពិបាកក្នុងការទទួលទានអាហារផងដែរ។

លោកវេជ្ជបណ្ឌិត សុក សំអាត ប្រធានផ្នែកត្រចៀកច្រមុះ និងបំពងក នៃមន្ទីរពេទ្យព្រះអង្គឌួង មានវត្ដមានបកស្រាយបំភ្លឺនូវប្រធានបទមួយ ស្ដីអំពី ជម្ងឺពងបែកក្នុងមាត់ ជូនប្រិយមិត្ដអ្នកអានដើម្បីស្វែងយល់តាមរយៈ ទស្សនាវដ្ដីសុខភាពយើង។

លក្ខណៈជម្ងឺពងបែកក្នុងមាត់

ជម្ងឺពងបែកក្នុងមាត់ គឺសំដៅដល់ជម្ងឺមួយប្រភេទដែលកើតមាននៅក្នុងមាត់ ដែលភាគច្រើនកើតមាននៅលើ មនុស្សក្មេង និង យុវវ័យ។ ប្រជាជន នៅលើពិភពលោកមានប្រហែលជា ២៥ភាគរយ បានកើតជម្ងឺនេះ ដោយចាប់ផ្ដើមដំបូងឡើង ជម្ងឺពងបែកក្នុងមាត់ មាន ពងទឹកតូច ឬធំ ទៅតាមសណ្ឋាននីមួយៗរបស់វា។ ហើយពងទឹកនេះក៏បានធ្លាយទឹករួចក្លាយទៅជា ដំបៅរលាកសើស្បែក ដែលស៊ីស្បែករាក់ ឬ ជ្រៅ ទៅតាមកម្រិតនីមួយៗរបស់វានៅក្នុងមាត់រួចក៏បង្កទៅជាជម្ងឺពងបែកក្នុងមាត់។

ប្រភេទ និងរោគសញ្ញាជម្ងឺពងបែកក្នុងមាត់

ជម្ងឺពងបែកក្នុងមាត់ត្រូវបានបែងចែកជា៣កម្រិត។

១ . ប្រភេទកម្រិតទី១ ឬកម្រិតស្រាល ៖ ជាប្រភេទកម្រិតស្រាល មានការឈឺចាប់បន្ដិចបន្ដួច មានពងតូចៗនៅលើស្បែកខាងក្រៅសើៗ ហើយដំបៅមិនស៊ីជ្រៅឡើយ ហើយឆាប់ជាសះស្បើយ តែក្នុងរយៈពេលពី ៧ ទៅ ១០ថ្ងៃ តែប៉ុណ្ណោះដោយមិនទុកស្លាក ស្នាមអ្វីទាំងអស់។ ពងបែក កម្រិតតូច មានទំហំតូចប្រហែលជា ១មីលីម៉ែត្រ ឬយ៉ាងធំ ១សង់ទីម៉ែត្រ ហើយមានប្រជាជនប្រហែល៨៥ ភាគរយ បានកើត ជម្ងឺពងបែកក្នុង មាត់ប្រភេទនេះ។

២ . ប្រភេទកម្រិតទី២ ឬកម្រិតធ្ងន់ ៖ ជាប្រភេទកម្រិតធ្ងន់ មានការឈឺចាប់ខ្លាំង មានពងតិចជាង ពងប្រភេទកម្រិតតូច និង មានដំបៅស៊ីជ្រៅ ដល់ស្បែកខាងក្នុង ហើយជាសះស្បើយក្នុងរយៈពេលពី ៦សប្ដាហ៍ ទៅ ៨សប្ដាហ៍ ដោយបន្សល់ទុកស្លាកស្នាម។ ពងបែកប្រភេទកម្រិតធំ មានទំហំពី ២ ទៅ ៣សង់ទីម៉ែត្រ និង មានប្រជាជនប្រមាណ ១០ភាគរយ បានកើត ជម្ងឺពងបែកក្នុងមាត់ស្ថិតក្នុង កម្រិតនេះ។

៣ . ប្រភេទកម្រិតទី៣ ឬកម្រិតមានអែប៉េស ៖ ជាប្រភេទដែលមានទម្រង់ជា អែប៉េស ដែលកម្រកើតមានហើយដំបៅ មានច្រើន និង មានទំហំចាប់ពី ១ ទៅ ២សង់ទីម៉ែត្រ ផ្ដុំគ្នាជាកញ្ចុំៗ នៅលើស្បែកខាងក្រៅ ។ ការជាសះស្បើយ គឺក្នុងរយៈពេលចាប់ពី ៧ ទៅ ១០ថ្ងៃ តែប៉ុណ្ណោះ ដោយគ្មានទុកបន្សល់ នូវស្ លាកស្នាមអ្វីឡើយ ដូចគ្នានឹងពងបែកប្រភេទកម្រិតតូចដែរ ។

មូលហេតុពងបែកក្នុងមាត់

ពិបាកក្នុងការសន្និដ្ឋានពីមូលហេតុពិតប្រាកដនៃជម្ងឺពងបែកក្នុងមាត់ណាស់ ប៉ុន្ដែមានមូលហេតុមួយចំនួនដែលធ្វើឱ្យមាន ការសង្ស័យ។

  • ការប៉ះទង្គិចសាច់ក្នុងមាត់
  • អាលែស៊ីស្បែកក្នុងមាត់ដែលបណ្ដាលមកពីការទទួលទានចំណីអាហារ ដូចជាក្ដៅ ត្រជាក់ ផ្អែមជាដើម
  • កង្វះជាតិវីតាមីនបេ១ បេ២
  • មានវីរុសអែប៉េស និងមានវីរុសផ្សេងៗទៀតដែលកើតមាននៅក្នុងមាត់
  • ជម្ងឺរលាកពោះវៀន
  • លោកអ្នកខ្លះសម្អាតធ្មេញញឹកញាប់ពេក ក៏ធ្វើឱ្យមានអាលែស៊ីស្បែកក្នុងមាត់ដែរបណ្ដាលឱ្យក្លាយទៅជាមានពងបែក មាត់ព្រោះនៅក្នុងថ្នាំដុះធ្មេញ និងថ្នាំខ្ពុរមាត់ទាំងនោះមានជាតិសូដ្យូម ឡូរីល សុលផាតជាដើម។
  • អ្នកជម្ងឺអេដស៍ និងអ្នកកើតមហារីកគ្រាប់ឈាមក៏មានពងបែកក្នុងមាត់ដែរ។

វិធីព្យាបាលពងបែកក្នុងមាត់

គេមិនអាចព្យាបាលឱ្យជាដាច់នោះទេ ព្រោះជម្ងឺនេះកើតឡើងជាញឹកញាប់ និង ជាសះស្បើយទៅវិញដោយឯកឯង ។ ប៉ុន្ដែ គេអាចព្យាបាលវាបានបណ្ដោះអាសន្ន ដូចជា ក្នុងករណីមាន ពងបែកក្នុងមាត់ រួមផ្សំនឹងការឈឺចាប់ត្រូវប្រើឱសថ ដើម្បីបំបាត់ការឈឺចាប់ ។ ចំពោះលោកអ្នកមាន ពងបែកក្នុងមាត់កម្រិតតូច ត្រូវប្រើថ្នាំខ្ពុរមាត់ណាដែលបំបាត់ការឈឺចាប់ និង ជាតិថ្នាំផ្សះអាចធ្វើឱ្យជា ឆាប់រហ័ស។ ផ្ទុយទៅវិញ បើមានពងបែកក្នុងមាត់ប្រភេទកម្រិតធំវិញ ត្រូវប្រើថ្នាំប៉ូម៉ាត ដែលជួយបំបាត់ការឈឺចាប់ ដែលមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលឱ្យជាសះស្បើយរយៈពេលខ្លី។

ផលប៉ះពាល់ពងបែកក្នុងមាត់

ជម្ងឺពងបែកក្នុងមាត់ ធ្វើឱ្យមានផលប៉ះពាល់យ៉ាងច្រើន ដូចជា ធ្វើឱ្យលោកអ្នកមានការឈឺចាប់នៅក្នុងមាត់ ពិបាកក្នុងការ ទំពាចំណីអាហារ មិនបានស្រួល និង មិនម៉ត់ល្អ អាចឱ្យក្រពះលោកអ្នករលាកដោយសារក្រពះពិបាកកិនរំលាយអាហារជាដើម។ ចំណែក ពោះវៀន ដែលត្រូវស្រូបសារធាតុចំណីអាហារបន្ដពីក្រពះទៅចិញ្ចឹមសរីរាង្គក៏មិនសូវបានល្អដែរ ។

ដំបូន្មានអ្នកឯកទេស

ទោះបីជាជម្ងឺពងបែកក្នុងមាត់ជាជម្ងឺដែលកើតបាត់ៗ និង ជាសះស្បើយដោយឯកឯងក៏ដោយ ប៉ុន្ដែអ្នកជម្ងឺ ក៏មិនត្រូវធ្វេសប្រហែស ក្នុងការព្យាបាលដែរ។ ព្រោះពងទឹកខ្លះដែលកើតមកវាស៊ីជ្រៅបន្ដិចម្ដងៗ រហូតធ្វើឱ្យមានដំបៅដល់ស្បែកស្រទាប់ខាងក្នុង ហើយមិនព្រមជាសះស្បើយឯកឯងសោះនោះ វាក៏អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ។ ដូច្នេះអ្នកជម្ងឺគួរទៅជួបគ្រូពេទ្យឯកទេស ជាបន្ទាន់ ដើម្បីព្យាបាលទាន់ពេល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៦ ខែមីនា ឆ្នាំ២០០៨

ចំនួនគណបក្ស សម្រាប់ ការបោះឆ្នោតឃុំ-សង្កាត់


ប្រភពឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

លិខិតថ្វាយព្រះពរ


ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា

ទូលបង្គំ សូមទ្រង់មេត្តាប្រោសព្រះរាជទាន និងព្រះរាជានុញ្ញាត
ថ្វាយព្រះពរបវរមហាប្រសើរ សិរីមង្គល វិបុលសុខ ថ្វាយចំពោះ
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា
ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យ
ចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៥៩ យាងចូល ៦០ ព្រះវស្សា ។
ថ្ងៃទី ១៣, ១៤, ១៦ ខែ ឧសភា ឆ្នាំ ២០១២

តើបាត់ទៅណា ១ដុល្លារ?


មានបុរស ៣ នាក់ ជួបគ្នាគិតចង់ផឹកស្រា ។
ពួកគាត់ គិតទិញស្រា ១ ដប តម្លៃ ២០ ដុល្លារ ។
ពួកគាត់ ក៍បានរៃលុយគ្នាម្នាក់ ៧ ដុល្លារ ហើយសរុបទៅទាំងអស់បាន ២១ ដុល្លារ ។
ពួកគាត់ បានប្រើក្មេងម្នាក់ទៅទិញស្រានោះជាមួយនឹងលុយទាំងអស់ ២១ ដុល្លារ ។
ក្មេងនោះ បានតថ្លៃស្រានោះជាមួយម្ចាស់ហាងរហូតដល់ព្រមលក់អោយក្នុងតម្លៃ ១៦ ដុល្លារ ។
ក្មេងនោះ បានត្រឡប់មកវិញជាមួយស្រាមួយដបតម្លៃត្រឹមតែ ១៦ ដុល្លារ និង លុយនៅសល់ ៥ ដុល្លារ ។
បុរសទាំង៣ សម្រេចចែកលុយគ្នាវិញម្នាក់ ១ ដុល្លារ ហើយនៅសល់ ២ ដុល្លារ ពួកគាត់ក៏បានអោយទៅក្មេងនោះ ។

មួយសន្ទុះ ពួកគាត់នាំគ្នាគិតគូរលុយសារឡើងវិញ ពូកគាត់បានចំណាយលុយក្នុងម្នាក់តែ ៦ ដុល្លារទេ
ព្រោះថាបានចែកលុយគ្នាសល់ពីទិញស្រាម្នាក់ ១ ដុល្លារ សុរបទៅ ៦ x ៣ = ១៨ ដុល្លារ ។
យក ១៨ ដុល្លារ + ២ ដុល្លារ ដែលបានអោយទៅក្មេងនោះ = ២០ ដុល្លារ ។
ប៉ុន្តែកាលពីរដំបូងទាំងអស់ដែលបានរៃគ្នានោះគឺ ២១ ដុល្លារ ឥឡូវបូកលុយអស់ហើយបានតែ ២០ ដុល្លារ ។

សំណួរសួរថា តើបាត់ទៅណាមួយដុល្លារ?

ទង់ជាតិ និង​ សញ្ញាជាតិ​ កម្ពុជា​ប្រជា​ធិបតេយ្យ


ទង់ជាតិ

មាត្រា១៦នៃរដ្ឋធម្មនុញ្ញកម្ពូជាប្រជាធិបតេយ្យបានចែងអំពីខ្លឹមសារ និងរូបភាពនៃទង់ជាតិនេះមានដូចតទៅ៖ ផ្ទៃ

ក្រហម មានរូបបា្រសាទកំពួលបីពណ៌លឿងនៅ ចំកណ្តាល។ ផ្ទៃក្រហមជានិមិត្តរូបនៃចលនាបដិវត្តន៏ ការប្រយុទ្ធមុះមុត អង់អាចក្លាហានក្នុងការរំដោះជាតិ ការពារជាតិ និងកសាងជាតិកម្ពុជារបស់ប្រជាជនកម្ពុជា។ រូបបា្រសាទពណ៌លឿងជានិមិត្តរូបនៃប្រពៃណីជាតិ និងប្រជាជនកម្ពុជាដែលការពារប្រទេស ជាអ្នកស្ថាបនាប្រទេសឲ្យបានថ្កុំថ្កើង រុងរឿង

សញ្ញាជាតិ

 

មាត្រា១៧នៃរដ្ឋធម្មនុញ្ញកម្ពូជាប្រជាធិបតេយ្យបានចែងថាសញ្ញាជាតិគឺមានប្រពន្ធស្រែ និងប្រលាយទឹកជានិមិត្តរូបនៃកសិកម្មជឿនលឿន មានរោងចក្រជានិមិត្តរូបនៃឧហ្សាហកម្ម មានកម្រងគួស្រូវជាស្នែងក្របីព័ទ្ធពីក្រៅ ហើយមានអក្សរ”កម្ពុជាប្រជាធិបតេយ្យ”នៅពីក្រោម។

ចម្រៀងជាតិកម្ពុជាប្រជាធិបតេយ្យ

១៧ មេសា មហាជោគជ័យ

ឈាមក្រហមច្រាល ស្រោចស្រពវាលក្រុងកម្ពុជា មាតុភូមិ ឈាម កម្មករកសិករដ៏ឧត្តម ឈាមយុទ្ធជនយុទ្ធនារីបដិវត្តន៏

ឈាមប្រែក្លាយជាកំហឹងខ្លាំងក្លា តស៊ូមោះមុត ១៧ មេសាក្រោមទង់បដិវត្តន៏ ឈាមរំដោះផុតពីពីភាពខ្ញុំគេ។

ជយោ! ជយោ ១៧មេសាជោគជ័យ មហាអស្ចារ្យ ធំធេងលើសសម័យអង្គរ។ យើងរួបរួមគ្នាកសាងកម្ពុជា និងសង្គមថ្មីបវរ ប្រជាធិបតេយ្យ សមភាព និងយុត្តិធម៌ តាមមាគារម្ចាស់ការ ឯករាជ្យរឹងមាំ ប្តេជ្ញាដាច់ខាត ការពារជាតិមាតុភូមិ ទឹកដីឧត្តម បដិវត្តន៏ដ៏រុងរឿង។

ជយោ! ជយោ! ជយោ! កម្ពុជាថ្មី ប្រជាធិបតេយ្យ សម្បូរថ្កុំថ្កើង ប្តេជ្ញាជ្រោងគ្រវីទង់បដិវត្តន៏ក្រហមខ្ពស់ឡើងសាងមាតុភូមិ យើងឲ្យចម្រើនលោតផ្លោះ មហារុងរឿង មហាអស្ចារ្យ។

និពន្ធដោយ លោកពល ពត

ប្រភពឯកសារ៖ ទង់ជាតិ និង សញ្ញាជាតិ កម្ពុជាប្រជាធិបតេយ្យ

សន្ទានុក្រម សវនកម្ម


អ្នកសិក្សា និង អ្នកធ្វើការងារ អាចដក់ស្រង់យកចំណេះដឹងបន្ថែមបានតាមរយៈ សន្ទានុក្រម អង់គ្លេស ខ្មែរ ស្តីអំពី ប្រជុំស័ព្ទ គណនេយ្យ និង សវកម្ម បានតាមរយៈគេហទំព័ររបស់ អាជ្ញាធរសវនកម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។

មកដល់ថ្មី របស់ SONY


ក្រុមហ៊ុន SONY បានប្រកាសជាផ្លូវការនូវផលិតផលថ្មី គឺ Xperia™ GX និង Xperia™ SX ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ ។ Xperia™ GX មានទំហំ ៤,៦ អ៊ិញ ដែលមានឯកទាញខ្ពស់បំផុតខាងក្រាហ្វិក ដូចជា រូបភាព និង វីដេអូ HDR Video និង ភ្ជាប់មកជាមួយម៉ាស៊ីនថត ១៣ម៉េហ្គាភិចសែល ។ រីឯ  Xperia™ SX  គឺជាប្រភេទទូរស័ព្ទ ដែលមានកម្រាស់ស្តើងជាគេបំផុត ក្នុង ពិភពលោកនាពេលបច្ចុប្បន្ន (ទម្ងន់សរុប ៩៨ ក្រាម) ។

លក្ខណៈសម្បត្តិនៃ  Xperia™ GX និង Xperia™ SX

Xperia™ GX

Key features of Xperia™ GX

  • 1.5GHz dual-core processor for fast performance.
  • 16 GB internal flash storage.
  • 4.6” Reality Display with Mobile BRAVIA® engine.
  • 13 MP camera resolution with Sony Exmor R for mobile.
  • HD video recording.
  • Will be launched with Google™ Android™ 4.0 (Ice Cream Sandwich).

Xperia™ SX

Key features of Xperia™ SX

  • 1.5GHz dual-core processor for fast performance.
  • 8 GB internal flash storage.
  • 3.7” Reality Display with Mobile BRAVIA® engine.
  • 8 MP camera resolution with Sony Exmor R for mobile.
  • HD video recording.
  • Infrared port data exchange.
  • Mobile wallet.
  • Mobile TV.
  • Launched with Google™ Android™ 4.0 (Ice Cream Sandwich).

ប្រភពឯកសារ៖ Sony Mobile; Developer Sony

កម្ពស់​​រលក​ធាតុអាកាស​នៃ​ការផ្សាយ វិទ្យុ​អាស៊ីសេរី


វិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ផ្សាយរយៈពេល ២ ម៉ោង ក្នុងមួយថ្ងៃ តាមរយៈរលកធាតុអាកាស (Short Wave or SW) គឺ៖

ម៉ោងផ្សាយ (ម៉ោងនៅស្រុកខ្មែរ) កម្ពស់រលកធាតុអាកាស
៥:៣០ – ៦:៣០ (ពេលព្រឹក) ៥៨៤០, ១៣៧៤០
៧:៣០ – ៨:៣០ (ពេលយប់) ១២១៤០, ១៥១៤៥
  • ពេលព្រឹក ពីម៉ោង ៥ និង ៣០នាទី ដល់ម៉ោង ៦ និង ៣០នាទី ផ្សាយក្នុងរលកធាតុអាកាស ៥៨៤០គីឡូហឺតស៍ ឬ ៥១ ម៉ែត្រ និង ១៣៧៤០គីឡូហឺតស៍ ឬ ២២ ម៉ែត្រ ។
  • ពេលយប់ ពីម៉ោង ៧ និង ៣០នាទី ដល់ម៉ោង ៨ និង ៣០នាទី ផ្សាយក្នុងរលកធាតុអាកាស១២១៤០ គីឡូហឺតស៍ ឬ ២៧ ម៉ែត្រ និង ១៥១៤៥គីឡូហឺតស៍ ឬ ២០ ម៉ែត្រ ។

ក្រៅពីការផ្សាយតាមរយៈរលកធាតុអាកាសខ្លីនេះ លោកអ្នកនាងក៏អាចស្តាប់វិទ្យុអាស៊ីសេរីតាមការផ្សាយបន្តតាមវិទ្យុ FM មួយចំនួនដូចតទៅ ៖

-វិទ្យុសំបុកឃ្មុំ FM ១០៥ មេហ្គាហឺតស៍ នៅពេលព្រឹក ចាប់ពីម៉ោង ៦ ដល់ម៉ោង ៧ និងពេលយប់ ចាប់ពីម៉ោង ៨ និង ៣០នាទី ដល់ម៉ោង ៩ និង ៣០នាទី។

-វិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា FM ១០២ មេហ្គាហឺតស៍ នៅភ្នំពេញ, FM ១០៤.២៥ មេហ្គាហឺតស៍ នៅខេត្តកំពង់ធំ, និង FM៩២.២៥ មេហ្គាហឺតស៍ នៅខេត្តស្វាយរៀង ដែលផ្សាយនៅពេលព្រឹក ចាប់ពីម៉ោង ៧ ដល់ម៉ោង ៨ និងពេលយប់ ចាប់ពីម៉ោង ១០ និង ៣០នាទី ដល់ម៉ោង ១១ និង ៣០នាទី។

-វិទ្យុ FM៩០ មេហ្គាហឺតស៍ នៅភ្នំពេញ, វិទ្យុឃ្លាំងមឿង FM៩០.២៥ មេហ្គាហឺតស៍ នៅខេត្តបាត់ដំបង, វិទ្យុស្ទឹងសែន FM៨៨.៥ មេហ្គាហឺតស៍ នៅខេត្តកំពងធំ និង វិទ្យុគិរីដងរែក FM៩០.២៥ នៅខេត្តឧត្តរមានជ័យ ដែលផ្សាយនៅពេលព្រឹក ចាប់ពីម៉ោង ៦ និង ៣០នាទី ដល់ម៉ោង ៧ និង ៣០នាទី និងពេលយប់ចាប់ពីម៉ោង ៨ និង ៣០នាទី ដល់ម៉ោង ៩ និង ៣០នាទី។

-វិទ្យុអង្គររដ្ឋា FM៩៥.៥ មេហ្គាហឺតស៍ នៅខេត្តសៀមរាប ដែលផ្សាយនៅពេលព្រឹកចាប់ពីម៉ោង ៧ ដល់ម៉ោង ៨ និងនៅពេលយប់ ចាប់ពីម៉ោង ១០កន្លះ ដល់ម៉ោង ១១កន្លះ៕

ប្រភពឯកសារ៖ វិទ្យុអាស៊ីសេរី

សៀវភៅ 151 Qkuci Ideas for Delegating and Decision Making


សៀវភៅ៖ [151 Qkuci Ideas for Delegating and Decision Making]  -  ទំហំ៖ [៧,៥ មេកាបាយ]  -  កាលបរិច្ឆេទ៖ [២០០៧]
អ្នកនិពន្ធ៖ [Carrie Mason-Draffen]  -  ទាញយកឯកសារ៖  ចុចទីនេះ

កាកបាទក្រហមកម្ពុជា


សាវតា

កាកបាទក្រហមកម្ពុជា ជាអង្គការមនុស្សធម៌ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ កាកបាទក្រហមកម្ពុជាដែលបាន បង្កើតឡើងនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៥៥ ត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាល ថាជាជំនួយការអាជ្ញាធរ សាធារណៈក្នុងការងារមនុស្សធម៌ ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត។

គណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម បានទទួលស្គាល់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែ តុលា ឆ្នាំ ១៩៦០ និងត្រូវបញ្ចូលជាសមាជិកសហព័ន្ធអន្ដរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ១៩៦០។ យ៉ាងណាក៏ដោយ នៅក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩) រាល់សកម្មភាពកាកបាទក្រហមកម្ពុជា ត្រូវផ្អាកទាំងស្រុង

ហើយអសនៈរបស់កាកបាទក្រហមកម្ពុជានៅឯមហាសន្និបាតសហព័ន្ធអន្ដរជាតិ ត្រូវទុកឱ្យ នៅទំនេរ។ នៅចន្លោះឆ្នាំ ១៩៧៩ និង ១៩៩៤ កាកបាទក្រហមកម្ពុជាបានបាត់បង់នូវឯកភាព របស់ខ្លួនដោយ សារការប្រកួតប្រជែងបង្កើតសមាគមរបស់ក្រុមនីមួយៗ នៅក្នុងតំបន់កាន់កាប់របស់ពួកគេ។ យ៉ាងណាក៏ដោយ សមាគមជាតិក៏បានបង្រួបបង្រួម ហើយសហព័ន្ធក៏ទទួលស្គាល់កាកបាទក្រហមកម្ពុជា នៅក្នុង ចលនាឡើងវិញ។

ចាប់តាំងពីមានការបង្រួបបង្រួមនៅឆ្នាំ ១៩៩៤ កាកបាទក្រហមកម្ពុជា បានឆ្លងកាត់ជាច្រើនដំណាក់កាលនៃ ការអភិវឌ្ឍស្ថាប័ន និងកំណែទម្រង់។ មហាសន្និបាតចំនួន ៤ លើក បានរៀបចំឡើង ដោយមានការបោះឆ្នោត ជ្រើសរើសគណៈកម្មាធិការកណ្ដាលសម្រាប់អាណត្ដិរយៈពេល ៤ ឆ្នាំ ដោយមានព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្ដិយស តាំងពីឆ្នាំ ១៩៩៤។

ថ្វីបើមានឧបសគ្គនៃផ្នែកធនធានមនុស្ស និងហិរញ្ញវត្ថុក៏ដោយ ក៏កាកបាទក្រហមកម្ពុជា ព្យាយាមប្រឹងប្រែង អភិវឌ្ឍខ្លួនឯង ដោយមានការគាំទ្រពីសំណាក់សហព័ន្ធអន្ដរជាតិ អាយ.ស៊ី.អរ.ស៊ី. ដៃគូសហប្រតិបត្ដិការ និង សមាគមជាតិជាដៃគូ នៅក្នុងតំបន់ និងទូទាំងពិភពលោក។ កាកបាទក្រហមកម្ពុជា បានអនុវត្ដយ៉ាងជោគជ័យនូវ ផែនការយុទ្ធសាស្ដ្រ ៣ ឆ្នាំ (១៩៩៨-២០០០) របស់ខ្លួន។ ផែនការអភិវឌ្ឍលើកទី ២ ដែលមានរយៈពេល ៥ ឆ្នាំ បានកសាងឡើង នៅឆ្នាំ ២០០១ និងបានកែសម្រួលនៅឆ្នាំ ២០០២។ នៅក្នុងឆ្នាំ ២០០៣ កាកបាទក្រហមកម្ពុជា បានកសាងយុទ្ធសាស្ដ្រ ២០០៣-២០១០។ ព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ បានឡាយ ព្រះហស្ដលេខា ព្រះរាជក្រឹត្យចំនួនពីរ រួមមាន ព្រះរាជក្រឹត្យ ស្ដីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា និង ព្រះរាជក្រឹត្យស្ដីពីការប្រើប្រាស់ និងការការពារបដិរូបសញ្ញាកាកបាទក្រហម នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា ផ្ដល់កម្មវិធីជាច្រើនប្រភេទ រួមមាន ការងារថែទាំសុខភាពនៅតាមសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និង តម្លៃមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្ដរាយនិងការត្រៀមបង្ការគ្រោះ មហន្ដរាយ នៅទូទាំងប្រទេស។ ការផ្ដល់សេវាកម្មទាំងនេះ បានចូលទៅដល់សហគមន៍តាមរយៈបណ្ដាញសាខាដ៏ ទូលំទូលាយ គ្របដណ្ដប់ ២៤ ខេត្ដ-រាជធានី ដោយមានសមាជិកចំនួន ១២៦.៣១៨ នាក់ អ្នកស្ម័គ្រចិត្ដចំនួន ១០.៤៨៥ នាក់ និងយុវជនកាកបាទក្រហម ចំនួន ១៣.៥៤១ នាក់ ដែលពួកគេកំពុងផ្ដល់សេវាកម្ម និងអនុវត្ដគម្រោងនានា ដើម្បីឆ្លើយតបនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនៅក្នុងប្រទេស។

ទស្សនវិស័យ និង បេសកកម្ម

ទស្សនវិស័យ

ចូលរួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ

បេសកកម្ម

ជាសមាគមជាតិ នាំមុខគេក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាប្រមូលផ្ដុំកម្លាំងមនុស្សធម៌ ដើម្បី បន្ដជួយដល់ជនរងគ្រោះបំផុត តាមរយៈ៖(១) ការគ្រប់គ្រងគ្រោះមហន្តរាយ(២) សុខភាព និងការថែទាំ សុខភាពក្នុងសហគមន៍ និង
(៣) ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា។ក្នុងគោលបំណងសម្រេចឱ្យបាននូវទស្សនវិស័យ និងបេសកកម្មខាងលើនេះ កាកបាទក្រហមកម្ពុជា បានកំណត់ទិស យុទ្ធសាស្ត្រ ចំនួន ៤  គឺ៖

  • ទិសយុទ្ធសាស្ត្រទី ១

រួមចំណែកសង្គ្រោះជីវិត កសាងភាពធន់មាំទៅនឹងគ្រោះមហន្តរាយ និងវិបត្តិផ្សេងៗ តាមរយៈសកម្មភាពនៅក្នុង វិស័យស្នូល គ្រប់គ្រងគ្រោះមហន្តរាយ។

  • ទិសយុទ្ធសាស្ត្រទី ២

រួមចំណែកកាត់បន្ថយ អត្រាឈឺ និងស្លាប់នៃមាតា ទារក និងកុមារ ការពារជំងឺឆ្លង និងអន្តរាគមន៍សុខភាព គ្រាអាសន្ន  តាមរយៈសកម្មភាពនៅក្នុងវិស័យស្នូល សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍។

  • ទិសយុទ្ធសាស្ត្រទី ៣

លើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា តាមរយៈ សកម្មភាពនៅក្នុងវិស័យស្នូល លើកកម្ពស់គោលការណ៍គ្រឹះ  និងតម្លៃមនុស្សធម៌របស់ចលនា។

  • ទិសយុទ្ធសាស្ត្រទី ៤

ធានាពង្រឹងការរក្សាកិត្តិនាម កិត្យានុភាពកាកបាទក្រហមកម្ពុជាជាសមាគមជាតិនាំមុខគេក្នុងវិស័យមនុស្សធម៌  តាមរយៈសកម្មភាពនៅក្នុងវិស័យស្នូល អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន។

បញ្ហាអន្តរវិស័យ

សមាជិក-សមាជិកា  អ្នកស្ម័គ្រចិត្ត  យេនឌ័រ  យុវជន  ការកសាងសមត្ថភាព  និងការស្វែងរកការគាំទ្រ។

ការបរិយាយអំពីទម្រង់យុទ្ធសាស្ត្រ

វិស័យស្នូលទាំង ៣៖ គឺការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព និងការថែទាំសុខភាពក្នុង សហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា គឺជាការបំពេញការងារប្រចាំថ្ងៃ ដែលមានអាទិភាពដូចៗគ្នា ដើរព្រមៗគ្នា ហើយវិស័យទាំង ៣ នេះ ធ្វើបានតិច ឬច្រើន បានកាន់តែល្អ ឬមិនបាន  បានឆ្ងាយឬទេ គឺអាស្រ័យលើកម្រិត អាចធ្វើបាននៅក្នុងការពង្រឹងវិស័យស្នូលទី ៤ ដែលជាគ្រឹះ។

វិស័យស្នូលទី ៤៖ អភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធាន ប្រៀបដូចជាគ្រឹះរបស់ផ្ទះ ដែលត្រូវតែរឹងមាំ ហើយសម្រាប់ចលនាកាកបាទក្រហមអឌ្ឍចន្ទក្រហមអន្តរជាតិ គឺជាការចុះជ្រៅដល់មូលដ្ឋាន នៅជាមួយប្រជាជន ដឹងសុខ-ទុក្ខប្រជាជន  ជួយសង្គ្រោះ សម្រាលទុក្ខលំបាករបស់ប្រជាជនបានទាន់ពេលវេលា។បញ្ហាអន្តរវិស័យ៖ សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត ការស្វែងរកការគាំទ្រ យេនឌ័រ យុវជនកាកបាទក្រហម និង ការកសាងសមត្ថភាព គឺជាកម្លាំងចលករ និងកត្តាគន្លឹះផ្សេងៗទៀត ដែលជាធាតុផ្សំត្រូវតែមានជាចាំបាច់មិនអាចខ្វះបានឡើយ ហើយត្រូវតែផ្ដោតការយកចិត្ដទុកដាក់នៅក្នុងគ្រប់សកម្មភាពនៃវិស័យស្នូលទាំង ៤។ក្នុងការកសាងផែនការអភិវឌ្ឍជារួម ក៏ដូចជាក្នុងការកសាងផែនការយុទ្ធសាស្ត្រ តាមវិស័យជាក់លាក់ ឬកម្មវិធី និងគម្រោងជំនាញណាមួយនោះ គណៈអភិបាល និងក្រុមប្រតិបត្តិនៅថ្នាក់កណ្ដាល សាខា អនុសាខា រួមទាំងក្រុមកាកបាទក្រហមនៅតាមឃុំផង ត្រូវតែយកចិត្ដទុកដាក់លើបញ្ហាអន្តរវិស័យទាំងនេះ។

រចនាសម្ព័ន្ធនៃកាកបាទក្រហមកម្ពុជា

ធម្មនុញភាព

លក្ខន្តិកៈបច្ចុប្បន្នរបស់ កក្រក កំណត់អំពីរចនាសម្ព័ន្ធរបស់ កក្រក នៅទីស្នាក់ការកណ្តាលដូចខាងក្រោម៖ មហាសន្និបាត គឺជាអំណាចកំពូល ដែលប្រារព្ធធ្វើរៀងរាល់៤ឆ្នាំម្តង។ មហាសន្និបាតតំណាងឱ្យ កក្រក ទូទាំងប្រទេស។

នៅក្នុងមហាសន្និបាតមានសមាសភាពដូចតទៅ៖

  • សមាជិកទាំងអស់នៃគណៈកម្មាធិការកណ្តាល
  • ប្រធានរបស់គណៈកម្មាធិការសាខា
  • តំណាងរបស់គណៈកម្មាធិការសាខា (ដែលជ្រើសរើសតាំងដោយ សមូហភាព របស់ គណៈកម្មាធិការសាខា) មានចំនួនសមស្រប ទៅតាម ចំណាត់ថ្នាក់ នៃ ប្រភេទសាខា និង តាមការកំណត់ របស់ គណៈកម្មាធិការកណ្តាល នៃ អាណត្តិនីមួយ
  • តំណាងសមាជិកភាព ១ (មួយ) រូបមកពីស្ថាប័ននីមួយៗ

មហាសន្និបាតវិសាមញ្ញអាចប្រជុំបានតាមគំនិតផ្ដួចផ្ដើមរបស់ប្រធាន ឬដោយមតិភាគច្រើននៅក្នុងគណៈកម្មាធិការកណ្តាល ឬដោយមានសំណើ ១ភាគ៣ (មួយភាគបី) នៃចំនួនសមាជិកដែលបានចូលរួមប្រជុំក្នុងមហាសន្និបាតលើកចុងក្រោយបង្អស់។

គណៈកម្មាធិការកណ្តាល គឺជាអង្គភាពដែលអភិបាល កក្រក នៅក្នុងចន្លោះពេលពី មហាសន្និបាតមួយ ទៅ មហាសន្និបាតមួយទៀត។

គណៈកម្មាធិការកណ្តាលមានសមាសភាពដូចតទៅ៖

  • ប្រធាន ១រូប  អនុប្រធាន ២រូប  អគ្គហេរញ្ញិក ១រូប
  • សមាជិក ១៩រូប ដែលត្រូវបានជ្រើសរើសដោយមហាសន្និបាត
  • សមាជិក ១រូប ដែលត្រូវបានជ្រើសរើសដោយ សន្និបាតយុវជនកាកបាទក្រហមកម្ពុជា និង ស្របតាមអាណត្តិ គណៈកម្មាធិការកណ្ដាល
  • មហាសន្និបាតជ្រើសរើស សមាជិកបម្រុងចំនួន ៣ (បី)រូប ទុកសម្រាប់ជំនួសនរណាម្នាក់ នៅក្នុងចំណោមសមាជិកទាំង ២៤ (ម្ភៃបួន)រូប នៅពេលមានការចាំបាច់ មុនដល់ពេលប្រជុំមហាសន្និបាតលើកក្រោយទៀត។

អាណត្តិបំពេញការងាររបស់សមាជិកគណៈកម្មាធិការកណ្ដាលមានរយៈពេល ៤ឆ្នាំ

ប្រធាន ជាអ្នកកាន់តំណែងខ្ពស់ជាងគេបំផុតរបស់កាកបាទក្រហមកម្ពុជា និងជាអ្នកទទួលខុសត្រូវចំពោះមុខមហាសន្និបាត។ ប្រធានកាកបាទក្រហមកម្ពុជា បំពេញការងារទៅតាមអំណាចរបស់មហាសន្និបាត និងគណៈកម្មាធិការកណ្ដាល ដើម្បីធ្វើជាមគ្គុទ្ទេសក៍កិច្ចការរបស់ កក្រក ឱ្យបានសមស្របតាមសេចក្តីសម្រេចចិត្តទាំងឡាយដែលបានដាក់ចេញ និងដើម្បីធានាឱ្យបានថា ការងាររបស់ កក្រក រលូនល្អ និងមានប្រសិទ្ធភាព។
គណៈកម្មាធិការហិរញ្ញកិច្ច គឺជាគណៈកម្មាធិការប្រឹក្សាផ្តល់យោបល់ជូនគណៈកម្មាធិការកណ្ដាល ដែលមានសមាសភាព ប្រធាន ១រូប និងសមាជិកចំនួន ៥រូប (គិតទាំង អគ្គហេរញ្ញិក) ដែលជ្រើសតាំងដោយគណៈកម្មាធិការកណ្ដាល សម្រាប់រយៈពេល ៤ឆ្នាំ។

ក្រុមប្រតិបត្តិដឹកនាំដោយអគ្គលេខាធិការមួយរូប ដែលជាប្រធាននៃបុគ្គលិកប្រតិបត្តិ ដែលធ្វើការពេញម៉ោងជូន កក្រក។ អគ្គលេខាធិការបំពេញមុខនាទីរបស់ខ្លួននៅក្រោមអំណាចរបស់គណៈកម្មាធិការកណ្ដាល និងប្រធាន។

អគ្គលេខាធិការត្រូវរៀបចំបង្កើតរចនាសម្ព័ន្ធរបស់អគ្គលេខាធិការដ្ឋាន ដាក់ជូនគណៈកម្មាធិការកណ្ដាលពិនិត្យ និងសម្រេច។

ក្នុងការអនុវត្តការងារ អគ្គលេខាធិការ មានអគ្គលេខាធិការដ្ឋាន នាយកនៃនាយកដ្ឋានទាំង៥ និងការិយាល័យផ្សេងៗទៀត ព្រមទាំងបុគ្គលិក ជាជំនួយការ។

លក្ខន្តិកៈរបស់ កក្រក កំណត់អំពីរចនាសម្ព័ន្ធសាខា អនុសាខា និងក្រុម ដូចខាងក្រោម៖

សាខា (រាជធានី-ខេត្ត)

គណៈកម្មាធិការកណ្ដាលបង្កើតសាខានៅទូទាំងប្រទេសកម្ពុជា ហើយប្រគល់អាណត្តិ  និងការទទួលខុសត្រូវជូនសាខានីមួយៗ សមស្របតាមការងារចាត់តាំង និងសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ទៅតាមរដ្ឋបាលដែនដី រាជធានី-ខេត្ត។


អនុសាខា (ក្រុង-ស្រុក-ខណ្ឌ)

គណៈកម្មាធិការសាខាបង្កើតអនុសាខានៅក្នុងក្រុង-ស្រុក-ខណ្ឌ ហើយប្រគល់អាណត្តិ  និងការទទួលខុសត្រូវជូន ដល់អនុសាខានីមួយៗ សមស្របតាមការងារចាត់តាំង និង សកម្មភាព របស់ កាកបាទក្រហមកម្ពុជា ទៅតាមរដ្ឋបាលដែនដីក្រុង-ស្រុក-ខណ្ឌ។ ក្នុងក្រុង-ស្រុក-ខណ្ឌមួយ មានអនុសាខាតែមួយប៉ុណ្ណោះ ដែលអាចធ្វើប្រតិបត្តិការបាន។ អនុសាខាត្ រូវធ្វើការនៅក្នុងការិយាល័យ ដែលទទួលបានការយល់ព្រម ពី គណៈកម្មាធិការសាខា និង ត្រូវដាក់ស្លាកសញ្ញាដែលមានបដិរូបកាកបាទក្រហមជាលក្ខណៈសម្គាល់ (យោងតាមមាត្រាទី ១០ នៃ ព្រះរាជក្រឹត្យ ស្តីពី ការទទួលស្គាល់កាកបាទក្រហមកម្ពុជា)។


ក្រុម (ឃុំ សង្កាត់)

តាមមាត្រាទី ២៤ នៃលក្ខន្តិកៈគណៈកម្មាធិការអនុសាខា ត្រូវបង្កើតក្រុមកាកបាទក្រហម នៅតាមឃុំ សង្កាត់ ដោយកំណត់រដ្ឋបាលដែនដី របស់ក្រុមនីមួយៗ និងប្រគល់ការទទួលខុសត្រូវជូនក្រុមនីមួយៗ សមស្របតាមការងារចាត់តាំង និង សកម្មភាពកាកបាទក្រហមកម្ពុជា នៅក្នុងមូលដ្ឋាននោះ។ ក្នុងឃុំ សង្កាត់មួយ មានក្រុមកាកបាទក្រហមតែមួយប៉ុណ្ណោះ ដែលអាចធ្វើប្រតិបត្តិការបាន។ ក្រុមកាកបាទក្រហម ត្រូវធ្វើការនៅក្នុងការិយាល័យដែលទទួលបានការយល់ព្រមពីគណៈកម្មាធិការសាខា និង ត្រូវដាក់ស្លាកសញ្ញា ដែលមានបដិរូបកាកបាទក្រហមជាលក្ខណៈសម្គាល់ (យោងតាមមាត្រាទី ១០ នៃព្រះរាជក្រឹត្យស្តីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា)។


មួលដ្ឋានច្បាប់

មួលដ្ឋានច្បាប់ របស់កាកបាទក្រហមកម្ពុជា រួមមាន ៖

  • លក្ខន្តិកៈ ដែលបានពិនិត្យ កែសម្រួលជាថ្មី នូវលក្ខន្តិកៈមានស្រាប់ ឱ្យស្របតាមនិយាមអន្តរជាតិដោយមានជំនួយពីទីប្រឹក្សាច្បាប់របស់កាកបាទក្រហមដាណឺម៉ាក និងឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិនៅខែ ធ្នូ ឆ្នាំ១៩៩៩ និងត្រូវអនុម័តដោយមហាសន្និបាតវិសាមញ្ញ កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០០០ ។ លក្ខន្តិកៈនេះ បានកំណត់ច្បាប់នូវរចនាសម្ព័ន្ធរបស់កាកបាទក្រហមកម្ពុជា នៅគ្រប់ជាន់ថ្នាក់ ហើយបានកំណត់ច្បាប់នូវតួនាទីអភិបាល ដែលដាច់ស្រឡះពីតួនាទីរបស់ក្រុមប្រតិបត្តិ។

  • វិធាននៃនីតិក្រម ដែលជាកម្រងនៃបទប្បញ្ញត្តិ និងវិធាននានាតម្រង់ទិសសម្រាប់អនុវត្តលក្ខន្តិកៈ។

  • ច្បាប់ដែលតំណាងដោយ ព្រះរាជក្រឹត្យ ២ គឺ ៖ ព្រះរាជក្រឹត្យ ទី១ ស្ដីពីការទទួលស្គាល់កាកបាទក្រហមកម្ពុជា ព្រះរាជក្រឹត្យ ទី ២ ស្ដីពីការប្រើប្រាស់ ការការពារបដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដែល ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ បានឡាយព្រះហស្តលេខានៅថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០០២។

  • អនុសញ្ញាក្រុងហ្សឺណែវទាំង ៤ ឆ្នាំ ១៩៤៩ និងពិធីសារបន្ថែម ២ ឆ្នាំ ១៩៧៧ និងរាល់បណ្តាកិច្ចព្រមព្រៀង និងអនុសញ្ញានានាដែលស្ថិតនៅក្នុងចង្កោមច្បាប់មនុស្សធម៌អន្តរជាតិ។

  • លក្ខន្តិកៈរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលក្នុងនោះមានខ្លឹមសារ កំណត់ថាកាកបាទក្រហមកម្ពុជាក៏ដូចជាសមាភាគដទៃទៀតរបស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមដែរ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិ គឺៈ ភាពជាមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និង សកលភាព

បដិរូប និង ច្បាប់ជាតិ

កាកបាទក្រហមកម្ពុជា

កាកបាទក្រហមកម្ពុជា

កាកបាទក្រហម អឌ្ឍចន្ទក្រហម លើផ្ទៃពណ៌ស គឺជាបដិរូបដែលមានគេទទួលស្គាល់ច្រើននៅលើ ពិភពលោក។ ក្នុងន័យជាសញ្ញាអន្ដរជាតិនៃអព្យាក្រឹតភាព និងការការពារ បដិរូបនេះ ក៏ជានិមិត្ដរូបនៃគោលការណ៍គ្រឹះទាំង ៧ របស់ចលនា ៖ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ដ និងសកលភាព។ អ្វីដែលគេមិនសូវដឹងនោះ គឺអំពីការប្រើប្រាស់បដិរូបនេះ ដែលត្រូវបាន ការពារដោយសន្ធិសញ្ញាអន្ដរជាតិ និងនៅក្នុងប្រទេស កម្ពុជា ការប្រើប្រាស់ និងការពារបដិរូបនេះ ត្រូវបា
ន គ្រប់គ្រងដោយច្បាប់ដ៏តឹងរ៉ឹង។

នៅចុងឆ្នាំ ១៩៩៩ កាកបាទក្រហមកម្ពុជាបានព្រាងច្បាប់ជាតិមួយស្ដីពីការទទួល ស្គាល់កាកបាទក្រហមកម្ពុជាជាផ្លូវការ និងច្បាប់មួយទៀត ដើម្បីធ្វើនិយ័តកម្ម ឱ្យមានការប្រើប្រាស់ និងការពារបដិរូបសញ្ញានេះនៅក្នុងប្រទេស។ ក្រោយពីដំណើរការអស់រយៈពេល ២ ឆ្នាំ នៅពាក់កណ្ដាលឆ្នាំ ២០០២ ច្បាប់នេះត្រូវបាន ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ឡាយព្រះហស្ដលេខា អនុម័តឱ្យប្រើប្រាស់ជាផ្លូវការ លើព្រះរាជក្រឹត្យពីរ ៖ ទីមួយស្ដី ពីការទទួលស្គាល់ កាកបាទក្រហមកម្ពុជា ទីពីរ ស្ដីពីការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម។

អត្ថិភាពនៃច្បាប់ទាំងនេះ មានសារៈសំខាន់ក្រៃលែង មិនចំពោះតែ កាកបាទក្រហមកម្ពុជាប៉ុណ្ណោះទេ គឺសម្រាប់សមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម ជុំវិញពិភពលោកដែលកំពុងដំណើរការឱ្យមានច្បាប់ជាតិមួយ ដែលពង្រឹងមូលដ្ឋានច្បាប់ និងអាណត្ដិនៃសមាគមជាតិនៅក្នុងប្រទេស។ ទន្ទឹមនឹងមូលដ្ឋានច្បាប់ និងអាណត្ដិ ដែលបានអនុម័តដោយព្រះរាជក្រឹត្យ ស្ដីពី ការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញនូវការគោរព និងការប្ដេជ្ញាចិត្ដចំពោះ អនុសញ្ញាក្រុងហ្សឺណែវនេះដែរ។
ព្រះរាជក្រឹត្យស្ដីពី ការប្រើប្រាស់ និងការការពារបដិរូបកាកបាទក្រហម អឌ្ឍចន្ទក្រហម មាន ១៦ មាត្រា និង ៨ ជំពូក ដែលចែងអំពីបទប្បញ្ញត្ដិទូទៅ ការប្រើប្រាស់បដិរូបសម្រាប់ការពារ ការប្រើប្រាស់បដិរូបសម្រាប់សម្គាល់ ការប្រើប្រាស់បដិរូបសម្រាប់សមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ការប្រើប្រាស់បដិរូបកាកបាទ ក្រហម អឌ្ឍចន្ទក្រហម មិនត្រឹមត្រូវ ការចុះបញ្ជីសមាគមជាតិ និក្ខិតសញ្ញា និងឈ្មោះពាណិជ្ជកម្ម ទោសប្បញ្ញត្ដិ និងអវសានប្បញ្ញត្ដិ។
ឆ្លងកាត់ដំណើរការប្រតិបត្ដិច្បាប់ កាកបាទក្រហមកម្ពុជា បានទទួលបទពិសោធន៍ដ៏ប្រសើរ និងបានចូលរួម អនុវត្ដគោលការណ៍ដ៏ល្អប្រពៃ ជាមួយសមាគមជាបងប្អូន ជាពិសេសទៅទៀត ជាមួយសមាគមជាតិ នៅអាស៊ីកណ្ដាល និងអាស៊ីអាគ្នេយ៍។
លោក អាន់តូនី ស្ប៉ាល់តុន ប្រធានសហព័ន្ធអន្ដរជាតិប្រចាំកម្ពុជា បានថ្លែងថា “សមិទ្ធផលនេះ កំណត់បាននូវ ឧទាហរណ៍សំខាន់ៗ សម្រាប់ អ្នកដើរតួមនុស្សធម៌ដទៃទៀត។ ដំណើរការនេះ ចាត់ទុកជាទស្សនវិស័យ ដ៏ចម្បងមួយ សម្រាប់អង្គការមនុស្សធម៌ផ្សេងៗ ព្រោះបានបង្ហាញយ៉ាងច្បាស់ថា យើងអាចកសាងទំនាក់ទំនង ជាផ្លូវការជាមួយរដ្ឋាភិបាល ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជន ដែលយើងមានអាណត្ដិ ដើម្បីចូលរួមជួយពួកគាត់”។ សន្និសីទការទូត ស្ដីពីការអនុម័តពិធីសារបន្ថែមទីបី បន្ថែមទៅលើ អនុសញ្ញាហ្សឺណែវ ១២ សីហា ១៩៤៩។ គ្រីស្ដាល់ក្រហម ជាបដិរូបបន្ថែមសម្រាប់ ប្រើជាមួយនឹងកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។

សន្និសីទការទូត ស្ដីពីការអនុម័តពិធីសារបន្ថែមទីបី បន្ថែមទៅលើ អនុសញ្ញាហ្សឺណែវ ១២ សីហា ១៩៤៩។ គ្រីស្ដាល់ក្រហម ជាបដិរូបបន្ថែមសម្រាប់ ប្រើជាមួយនឹងកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។

ប្រវត្ដិនៃបដិរូបកាកបាទក្រហម និង អឌ្ឍចន្ទក្រហមអន្ដរជាតិ

១៨២៨
៨ ឧសភា ៖ លោក ហង់រី ឌុយណង់ កើតនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
១៨៥៩
២៤ មិថុនា ៖ លោក ហង់រី ឌុយណង់ បានបង្ហាញមុខ និងផ្ដល់ជំនួយសង្គ្រោះដល់អ្នករង របួស នៅសមរភូមិសុលហ្វេរីណូ។
១៨៦១-១៨៦៥ សង្គ្រាមស៊ីវិល លោកស្រី ក្លារ៉ា បាតុន បានចាប់ផ្ដើមចាប់អារម្មណ៍ចំពោះការងារផ្នែក សុខុមាលភាព សម្រាប់អ្នកទោស និងអ្នករបួស។
១៨៦២
លោក ហង់រី ឌុយណង់ បានបោះពុម្ពផ្សាយនូវសៀវភៅ “អនុស្សាវរីយ៍សុលហ្វេរីណូ”។ នៅក្នុងសៀវភៅនោះ លោកបានដាក់បញ្ចូលនូវគោលការណ៍ជួយសង្គ្រោះអ្នករបួសនៅ ពេលសង្គ្រាម។
១៨៦៣
១៧ កុម្ភៈ – កិច្ចប្រជុំក្រុមគណៈកម្មាធិការប្រាំរូបជាលើកដំបូង នៅទីក្រុងហ្សឺណែវ ដើម្បីបង្កើតឱ្យមានការគាំទ្រគោលគំនិតរបស់លោក ហង់រី ឌុយណង់។
១៨៦៤
អនុសញ្ញាស្ដីពីការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៃកងទ័ពរបួសនៅសមរភូមិដែនគោក អនុសញ្ញាហ្សឺណែវ បង្កើតឡើងនៅថ្ងៃទី ២២ សីហា ១៨៦៤ ៖ ការទទួលយកនូវទង់ និង កាកបាទក្រហមលើផ្ទៃពណ៌ស ទីមួយប្រើសម្រាប់មន្ទីរពេទ្យនានា រថយន្ដសង្គ្រោះ និងការ ជម្លៀសមនុស្ស ទីពីរប្រើសម្រាប់បុគ្គលអព្យាក្រឹត។
១៩១០
៣០ តុលា ៖ លោក ហង់រី ឌុយណង់ ទទួលមរណៈភាព នៅប្រទេសស្វីស ក្នុងជន្មាយុ ៨២ ឆ្នាំ។
១៩១៩
៥ ឧសភា ជាថ្ងៃបង្កើត សហព័ន្ធអន្ដរជាតិ នៃសមាគមកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។
១៩២៩
អនុសញ្ញាស្ដីពីការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៃកងទ័ពរបួស និងជំងឺ នៅសមរភូមិ ដែនទឹក អនុសញ្ញាហ្សឺណែវ បង្កើតឡើងនៅថ្ងៃទី ២៧ កក្កដា ១៩២៩ ៖ ការពារបដិរូប កាកបាទក្រហមលើផ្ទៃស ដែលបង្កើតឡើងដោយការត្រឡប់ពីទង់ជាតិស្វីស និងការចាត់ ចែងឱ្យប្រើ អឌ្ឍចន្ទក្រហម ឬ តោ និងព្រះអាទិត្យក្រហម លើផ្ទៃពណ៌ស។
១៩៤៩
អនុសញ្ញា (១) សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌស្ដីពីកងទ័ពរបួស និងជំងឺ នៅ សមរភូមិដែនគោក អនុសញ្ញាហ្សឺណែវ ១២ សីហា ១៩៤៩ ៖ ស្ដីពីការការពារ កាកបាទ ក្រហម អឌ្ឍចន្ទក្រហម និង តោ និងព្រះអាទិត្យក្រហម។
១៩៧៧
សន្និសីទការទូត នៅទីក្រុងហ្សឺណែវ បានទទួលយល់ព្រមប្រើប្រាស់នូវពិធីសារបន្ថែមពីរ ទៀត សម្រាប់ការពារជនស៊ីវិល និងជនរងគ្រោះនៅពេលមានសង្គ្រាម និងចូលរួមក្នុង ជម្លោះផ្ទៃក្នុង។
១៩៨០
សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសយក អឌ្ឍចន្ទក្រហម ជាសញ្ញាសម្រាប់សម្គាល់ ជំនួស តោ និងព្រះអាទិត្យក្រហម។
១៩៩០-១៩៩១
សង្គ្រាមនៅឈូងសមុទ្រ សកម្មភាពរបស់ចលនា រួមមានការផ្ដល់អំណោយដល់ជនភៀស ខ្លួន ការការពារជនស៊ីវិល ជំនួយថ្នាំសង្កូវ ការផ្លាស់ប្ដូរជនឈ្លើយសឹក ការចែកចាយទឹក និងស្បៀងអាហារ។
២០០៥
សេចក្ដីថ្លែងការជាផ្លូវការ នៅថ្ងៃទី ៥ ធ្នូ ៖ សន្និសីទការទូត ស្ដីពីការទទួលយល់ព្រមដាក់ ឱ្យប្រើនូវពិធីសារបន្ថែមទីបី បន្ថែមទៅលើអនុសញ្ញាហ្សឺណែវ ១២ សីហា ១៩៤៩។ គ្រីស្ដាល់ក្រហម ជាបដិរូបបន្ថែមសម្រាប់ប្រើជាមួយនឹងកាកបាទក្រហម និង អឌ្ឍចន្ទ ក្រហម។

ប្រភពឯកសារ៖ គេហទំព័រ៖កាកបាទក្រហមកម្ពុជា

ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហា សុមេធាធិបតី ជួន ណាត


សៀវភៅ៖ [ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហា សុមេធាធិបតី ជួន ណាត]  -  ទំហំ៖ [៥៤២,៥៩ គីឡូបាយ]  -  កាលបរិច្ឆេទរៀបចំឡើងវិញ៖ [២០១២ ]
អ្នករៀបរៀង៖ [ព្រះមុនីកោសល សូរ ហាយ]  - អ្នករៀបចំឯកសារឡើងវិញ៖ [កំណត់ត្រាសិលា]  ទាញយកឯកសារ៖  ចុចទីនេះ

ចន្ទគតិ និង សុរិយគតិ


ពន្យល់ពាក្យតាមវចនានុក្រម ជួន ណាត

  • ចន្ទគតិ   ច័ន ទៈ គៈតិ   បា.  ( ន. )  ដំណើរព្រះចន្ទ : លើកខែតាមចន្ទគតិ, កំណត់ថ្ងៃខែតាមចន្ទគតិ ។

ចន្ទគតិកាល   ច័ន-ទៈ គៈ តិកាល   បា.  ( ន. )  កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣ គឺ ហេមន្តៈ រដូវរងា មាន ៤ ខែ រាប់តាំងពីថ្ងៃ ១ រោច ខែកត្ដិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន; គិម្ហៈ រដូវក្ដៅមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ; វស្សានៈ រដូវភ្លៀងមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្ដិក; រួមទាំងបីរដូវ ជា ១២ ខែ ត្រូវជា ១ ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើក ខែអាសាឍ ២ ដង នោះ ត្រង់គិម្ហរដូវមាន ៥ ខែ គឺរាប់ពីត្រឹមថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែទុតិយាសាឍ, ឆ្នាំនោះមាន ១៣ ខែ, ហៅថា ឆ្នាំមានអធិកមាស ។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ ថ្ងៃ ខុសពីធម្មតា ។

កាលណាបើដាក់ថ្ងៃ ខែ ជាលេខ ត្រូវសរសេរលេខ ១ ជាជំនួសខែ មិគសិរ លេខ ២ ជាជំនួសខែ បុស្ស ។ ។ល។ ខែ អាសាធ ជួនកាលមាន ២ ដង
មុនឈ្មោះ - បឋមាសាធ
ក្រោយឈ្មោះ - ទុតិយាសាធ;

បើយកលេខប្រើជាជំនួសខែ បឋមាសាធ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ។ ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែ ដែរ : សំពះព្រះខែ, ខែរះ, ខែលិច ។

ទុតិយាសាឍ   –យ៉ាសាត   បា.; សំ.   ( ន. )  (ទុតិយាសាឡ្ហ; ទ្វិតីយាសាឍ) ឈ្មោះខែអាសាឍទី ២ គឺខែអាសាឍក្រោយ ជាគូគ្នានឹងខែអាសាឍទី ១ គឺខែអាសាឍមុនដែលហៅថា បឋមាសាឍ (មានតែក្នុងឆ្នាំណាដែលមានអធិកមាស គឺឆ្នាំដែលត្រូវលើកខែអាសាឍ ២ ដងបំពេញតាមចន្ទគតិ) : ខែទុតិយាសាឍ ។   ទុតិយាសាធ

  • សុរិយ   –រ៉ិយ៉ៈ   បា.; សំ.  ( ន. )  (សូយ៌) ព្រះអាទិត្យ ។ សុរិយករ, –ការ ឬ–រង្សី រស្មីព្រះអាទិត្យ ។ សុរិយកាល ពេលថ្ងៃត្រង់ ។ សុរិយគតិ (–គៈតិ) ដំណើរព្រះអាទិត្យ : ខែសុរិយគតិ។

សត្វតំណាងខែនីមួយៗ

សុរិយគតិ

 ល.រ  ឈ្មោះខែ សត្វតំណាង
 ១ មករា មករ
 ២ កុម្ភៈ ក្អម
 ៣  មិនា  ត្រី
 ៤  មេសា ចៀម ឬ ពពែ
 ៥  ឧសភា  គោឈ្មោល
 ៦  មិថុនា គូប្រុស និង ស្រី
 ៧  កក្កដា  ក្តាមា
 ៨  សីហា សីហៈ
 ៩  កញ្ញា ស្រីក្រមុំ
 ១០  តុលា ជញ្ជីង
 ១១  វិឆ្ឆិកា ខ្ទួយ
 ១២  ធ្នូ ធ្នូ

ចន្ទគតិ

 ល.រ  ឈ្មោះខែ សត្វតំណាង
 ១ មិគសិរ ឫក្សក្តាន់
 ២  បុស្ស ក្តាម
 ៣  មាឃ ស្វាព្រាហ្មណ៍
 ៤  ផល្គុន គោ
 ៥  ចេត្រ ខ្លា
 ៦  ពិសាខ ក្របី
 ៧  ជេស្ឋ ពពែ
 ៨  អាសាឍ សីហៈ
 ៩  ស្រាពណ៍ ផ្កាយឈើ
 ១០  ភទ្របទ រមាស
 ១១  អស្សុជ សេះ
 ១២  កត្តិក កូនមាន់

ព្រះរាជពីធីច្រត់ព្រះនង្គ័ល


ប្រភពបុរេអង្គរ និងអត្ថន័យរបស់ពិធីច្រត់ព្រះនង្គ័លតាមបដិមាកម្ម

ពិធីច្រត់ព្រះនង្គ័ល ដែលត្រូវបានគេប្រារព្ធធ្វើ  ឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ ឯវាលព្រះ មេរុ ស្ថិតនៅពីខាងជើងនៃព្រះបរមរាជវាំងសព្វថ្ងៃ នេះ គឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ។

ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត ទី៥-៦ នៃរចនាបថភ្នំដា សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ

ចម្លាក់ពលរាមកាន់ព្រះន័ង្គល នៅក្នុងស.ត ទី៥-៦ នៃរចនាបថភ្នំដា សព្វថ្ងៃនេះតម្កល់ទុកក្នុងសារមន្ទីរជាតិភ្នំពេញ

យោងតាមការសិក្សាស្រាវជ្រាវរបស់យើង ប្រភពឥណ្ឌា នៃ ព្រះរាជពិធីនេះ អាចគូសបញ្ជាក់ប្រាប់យើងតាមរយៈ រឿងរាមាយណៈឥណ្ឌា  និងរឿងរាមកេរ្តិ៍៑ខ្មែរ ដែលជាភស្តុតាងប្រវត្តិសាស្ត្រមួយ កាត់ថ្លៃពុំបានឡើយ ។ រាល់ការបកស្រាយខុសពីនេះ គឺជាការភាន់ច្រឡំមួយយ៉ាងធ្ងន់ធ្ងរ ហើយវាក៏មានលក្ខណៈបញ្ច្រាសពីប្រវត្តិសាស្ត្រពិតផងដែរ ។

ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយយ៉ាងសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ជាពិធីមួយ ស្ថិតក្នុងចំណោមពិធីផ្សេងៗ ឯទៀតប្រចាំឆ្នាំ ។ នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជាយើង ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគផល ដំណាំដទៃៗទៀត ។

ចំណាស់នៃព្រះរាជពិធីនេះក៏អាចបញ្ជាក់យ៉ាងច្បាស់ តាមរយៈវិស័យបដិមាសាស្ត្របុរាណខ្មែរ ដូចជាចម្លាក់នានានៅសម័យបុរេអង្គរ និង អង្គរ មានដូចជារូបសំណាក តំណាងព្រះរាម កាន់ព្រះនង្គ័ល នៅនឹងដៃ ដែលគេហៅថាពលរាម ឬរាមទេព ។ យើងសូមរំលឹកថា ចម្លាក់ពលរាមនេះ ត្រូវបានគេរកឃើញនៅ បាតប្រាសាទភ្នំដា ស្ថិតក្នុងអំឡុងសតវត្សរ៍ទី ៥-៦ នៃគ្រិស្តសរាជ ហើយសព្វថ្ងៃនេះ កំពុងស្ថិតក្រោមការថែរក្សា នៅក្នុងសារមន្ទីរជាតិនៅក្នុងទីក្រុងភ្នំពេញ ។ ចម្លាក់របស់ព្រះអាទិទេពខាងលើនេះក៏ត្រូវបានគេឆ្លាក់ នៅលើក្បាច់ហោជាង នៃប្រាសាទបន្ទាយស្រី ដែលត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ៩៦៧ នៃគ្រិស្តសករាជដែរ ។ ទាំងនេះជាឯកសារ ប្រយោល នៃ ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័ល យ៉ាងប្រក្សត្រ ។

សេចក្តីកត់សម្គាល់ខាងលើនេះមិនបានធ្វើឲ្យអ្នកបុរាណវិទ្យា យើងភ្ញាក់ផ្អើលនោះ ទេ ។ ពីព្រោះលទ្ធិព្រហ្មញ្ញសាសនា ដែលបានចាក់ឫសគល់យ៉ាងជ្រៅទៅហើយនៅ ក្នុងព្រះរាជាណាចក្រនគរភ្នំ (ហ្វូណន) ប្រមាណជា ២.០០០ ឆ្នាំមកហើយនោះ បាននាំមកនូវប្រពៃណីពីឥណ្ឌា ដែលពាក់ព័ន្ធទៅនឹងវិស័យសាសនា និងរបបគ្រប់គ្រងរៀបចំប្រទេសតាមបែបរាជាធិបតេយ្យ ៘ ប្រពៃណីបែបឥណ្ឌានិយមទាំងនោះក៏បានក្លាយទៅជាប្រពៃណីខ្មែរសុទ្ធសាធ ដោយមានការវិវឌ្ឍន៍បន្តិចម្តងៗ តាមផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន ។

សេចក្តីដែលបានអះអាងខាងលើនេះជាសក្ខីកម្មមួយ ចង្អុលបង្ហាញនូវឥទ្ធិពលនៃលទ្ធិព្រហ្មញ្ញសាសនា និងពិធីកម្មមួយចំនួនបែបព្រាហ្មណ៍និយមរបស់ឥណ្ឌាលើសង្គមខ្មែរយើង ។

នៅក្នុងសម័យបុរេអង្គរ ឬអង្គរ ជាពិសេសក្រោយមកនៅសម័យឧដុង្គ គេឃើញព្រះមហាក្សត្រខ្មែរ ដែលជាម្ចាស់ដែនដីនៃកម្ពុជរដ្ឋ ទ្រង់ប្រារព្ធព្រះរាជពិធីដ៏សំខាន់ខាងលើនេះផ្ទាល់ហើយមុនគេនៅក្នុងខែពិសាខ គឺក្នុងពេលដែលភ្លៀងចាប់ផ្តើមធ្លាក់តិចៗ ជាបណ្តើរៗលើប្រថពី ។ ថ្វីត្បិតតែការប្រារព្ធពិធីនេះគ្រាន់តែជានិមិត្តរូបក៏ពិត មែន (ពីព្រោះព្រះរាជាយាងច្រត់ព្រះនង្គ័លតែបីជុំនៅលើវាលព្រះស្រែតែប៉ុណ្ណោះ) ក៏ប៉ុន្តែពិធីនេះបង្កប់ទៅដោយនូវអត្ថន័យយ៉ាងស៊ីជម្រៅគួរឲ្យចាប់អារម្មណ៍ក្រៃលែង ។

ប្រការនេះបានរំលឹកអំពីទឹកព្រះទ័យរបស់ហ្លួងក្នុងវិស័យកសិកម្ម ។ការណ៍ដែលព្រះមហាក្សត្រខ្មែរ ឬក៏តំណាងព្រះរាជា(ស្តេចមាឃ)  និងព្រះអគ្គមហេសី(នាងមេហួ)បើករដូវភ្ជួរស្រែចម្ការមុនគេបង្អស់នោះ វាគឺជាការបង្ហាញនូវការយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្លា របស់ទ្រង់លើវិស័យកសិកម្ម ដែលជាអាទិភាពចម្បងរបស់ជាតិ។ទោះ បីជាត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃបច្ចុប្បន្ននេះក៏ដោយ វត្តមានរបស់គំនូរខ្មែរមួយចំនួននាសម័យបុរេអង្គរ(សម័យចេនឡា) ដែលគេបានឆ្លាក់លើកុលាលភាជន៍មានរូបព្រះរាជាកំពុងភ្ជួរស្រែ ក៏ស្ថិតក្នុងបរិបទវប្បធម៌បែបព្រាហ្មញ្ញសាសនាដែរ។ ទាំងនេះជាទិន្នន័យប្រយោលស្តីពីនិរន្តរភាពនៃពិធីបុណ្យច្រត់ព្រះន័ង្គលរបស់ជនជាតិខ្មែរ ដែលគេមិនអាចបដិសេធបានជាដាច់ខាត ។ ម្យ៉ាងវិញទៀតគេក៏ជ្រាបផងដែរថា ទាំងទម្លាប់ ទាំងគំនូរបុរាណ ពោលគឺសិល្បៈក្នុងសង្គមខ្មែរ ដែលត្រូវបានផលិត ឬសូន្យឡើងនោះ គឺសុទ្ធសឹងតែពាក់ព័ន្ធទៅនឹងជំនឿសាសនា ដែលមានទំនៀមទម្លាប់ប្រជាប្រិយជាគ្រឹះដ៏រឹងមាំ ។

ទន្ទឹមនឹងនេះដែរ យើងក៏ត្រូវដឹងទៀតថា ជំនឿប្រជាប្រិយខ្មែរ រមែងតែងតែសង្កត់ ធ្ងន់លើលក្ខណៈវិសេសវិសាលរបស់ព្រះរាជាខ្មែរ ដែលប្រកបដោយអច្ឆរិយភាព ។ ឈរលើទស្សនៈនេះ អ្នកស្រុកភូមិដែលជាកសិករជឿថា ព្រះរាជាមានលទ្ធភាព និង បញ្ជាលើធម្មជាតិ តាមអំណាចស័ក្តិសិទ្ធិ ដែលទ្រង់មានដើម្បីនាំមកនូវភោគផលដ៏ជាទីប្រសើរបំផុត ។ ក្នុងន័យនេះការដែលព្រះមហាក្សត្រខ្មែរ ដែលជាមហាបុរសរដ្ឋភ្ជួរស្រែមុនដំបូងគេ ឬបើនិយាយម្យ៉ាងទៀតការដែលព្រះអង្គប្រកាសបើកពិធីដាស្រូវមាន ន័យថា ព្រះអង្គនឹងធ្វើឲ្យធញ្ញជាតិលូតលាស់មានផ្លែផ្កា ។ នោះគឺជាអ្វីមួយ ដែលជាសេចក្តីត្រូវការ និងសង្ឃឹមរបស់សង្គមមនុស្ស ។

តាមពិតទៅការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ ’ស្តេច” ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ ។ មានន័យថា ផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ច នោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង ។ ដូច្នេះយើងឃើញថា បើពិធីកសិកម្មខាងលើនេះមានការខកខានប្រាកដជាផលដំណាំនឹងខ្សត់ខ្សោយ រហូតដល់ទីបំផុត ប្រជានុរាស្ត្រក៏ត្រូវដាច់បាយក្រហាយទឹក ពុំខានឡើយ។

សរុបសេចក្តីមកខ្មែរយើងប្រារព្ធពិធីច្រត់ព្រះនង្គ័លនេះឡើង តាមប្រពៃណីព្រាហ្មណ៍ បែបជំនឿលើលក្ខណៈពិសិដ្ឋរបស់អំណាច ’ស្តេច”  ហាក់ដូចជាមានលក្ខណៈចាស់ជាងជំនឿបែបឥណ្ឌានិយម ។ ត្រង់នេះយើងឃើញយ៉ាងច្បាស់លាស់នូវលក្ខណៈសំយោគនៃប្រព័ន្ធគំនិតខ្មែរ ។ តាមពិតទៅបុណ្យច្រត់ព្រះនង្គ័ល និងប្រពៃណីខ្មែរសុទ្ធសាធមួយចំនួនទៀតពាក់ព័ន្ធនឹងការដាំដុះមានលក្ខណៈ និងអត្ថន័យស្រដៀងគ្នា ព្រោះថាទោះការអនុវត្តន៍ពិធីនោះប្រកបដោយលក្ខណៈព្រាហ្មណ៍ក្តី ឬជីវចលនិយមក្ដី វារមែងតែងតែនាំមកនូវភោគផលយ៉ាងច្រើនជាអតិបរមា ។ ដូច្នេះពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធតាមឆន្ទៈរបស់ប្រជានុរាស្ត្រមានឧត្តមគតិដ៏ខ្ពង់ខ្ពស់គឺ ផ្តល់នូវការលូតលាស់លើវិស័យកសិកម្ម ។ អ្វីមួយដែលនាំសង្គមខ្មែរឈានទៅរកវឌ្ឍនភាពកំពូលនាសម័យមហានគរ គឺការគ្រប់គ្រងទឹក  ៕F (ម.ត្រាណេ)

ភស្តុតាងនៃព្រះរាជពិធីច្រត់ព្រះនង្គ័លពីបុរាណកាល 

ទំនៀមស្ដេចច្រត់ព្រះនង្គ័លនៅកម្ពុជរដ្ឋ ទើបនឹងមានក្នុងសម័យនេះឬមានមកពីបុរាណកាល? តាមសេចក្ដីយល់របស់ខ្មែរដោយច្រើនថា មានមកអំពីបុរាណកាល ពិតមែនតែថារឿងស្ដេចច្រត់ព្រះនង្គ័លក្នុងសម័យនគរភ្នំ(ហ្វូណន) និងក្នុងសម័យនគរធំ (យសោធរបុរៈ) ឯណោះមិនឃើញមានប្រាកដក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកត់ហេតុឯណានីមួយៗ ទោះបីដូច្នោះក៏ត្រូវតែយល់ថា ទំនៀមស្ដេចច្រត់ព្រះនង្គ័លនោះ ធ្លាប់មានមកហើយជាប្រាកដ ដោយមានភស្តុតាងប្រាកដនៅក្នុងប្រវត្តិសាស្ត្រ និងច្បាប់ខ្មែរបុរាណជាគ្រឿងសំអាងខ្លះ ដូច្នេះគឺ ប្រាកដតាមប្រវត្តិសាស្ត្រថា ពួកជនដែលស្ថាបនាប្រទេសកម្ពុជាក្នុងជាន់ដើមនោះ គឺពពួកមនុស្សដែលចុះមកពីប្រទេសឥណ្ឌាភាគខាងត្បូងដូចយ៉ាងព្រះបាទកោណ្ឌញ្ញរាជ (ដែលចិនហៅថាហ៊ុនទៀន) ជាបឋមក្សត្ររបស់ខ្មែរ និងព្រះបាទកោណ្ឌញ្ញជ័យវរ្ម័ន ដែលជាក្សត្រល្បីនាមក្នុងសម័យនគរភ្នំ កាលដែលចុះមកស្ថាបនាឥស្សរភាពក្នុងប្រទេសនេះ មិនមែនមកតែខ្លួនទទេទេ បានទាំងនាំយកអារ្យធម៌គឺលទ្ធិទំនៀម សាសនា និងវិជ្ជាផ្សេងៗមកប្រព្រឹត្ត ប្រតិបត្តិផ្សាយក្នុងប្រទេសនេះផង ទាល់តែប្រាកដកិត្តិយសថា ខ្មែរជាឥណ្ឌាតូចនៅក្នុងដែនសុវណ្ណភូមិនេះ។

នេះប្រសិនបើគេព្យាយាមរួបរួមរឿងលទ្ធិទំនៀមក្នុងប្រទេសឥណ្ឌាមក ប្រៀបធៀបនឹងលទ្ធិទំនៀមរបស់ខ្មែរគង់តែឃើញត្រូវគ្នាជាច្រើន អន្លើ។

មានរូបមួលឈ្មោះពលទេព ឬហៅថាពលរាម ជារូបលីនង្គ័ល គេសាងឡើងសម្រាប់បូជាក្នុងពិធីច្រត់ព្រះនង្គ័ល រូបគេនេះសម្គាល់ឃើញថាសាងឡើងតាំងពីសម័យនគរធំ ឬសាងមុននោះទៅទៀតក៏សឹងថាបាន ហើយក្នុងសម័យនោះគង់សាងឡើងជាច្រើន សព្វថ្ងៃនេះគេឃើញរូបមួយនៅមានហោព្រះបញ្ចក្សេត្រក្នុងព្រះបរមរាជវាំងជារូបសមិទ្ធិលីនង្គ័ល ឬចបកាប់មើលមិនច្បាស់ រូបមួយទៀតធ្វើដោយថ្មភក់ជារូបលីនង្គ័ល មាននៅសារមន្ទីរភ្នំពេញ ដោយហេតុមានរូបនេះជាស្នាដៃរបស់ខ្មែរសាង មាននៅក្នុងមណ្ឌលស្រុកខ្មែរតាំងពីបុរាណកាល ដូច្នេះទើបនាំឲ្យយល់ថា ទំនៀមច្រត់ព្រះនង្គ័លគង់មានមកពីបុរាណយ៉ាងតិចណាស់ក៏ត្រឹមសម័យ ក្រុងនគរធំ។

ព្រះរាជពិធីច្រត់ព្រះនង្គ័លសង្ខេប 

នៅថ្ងៃទី១រោច ២រោច និង៣រោចខែពិសាខ ចាត់ឲ្យព្រាហ្មណ៍៥នាក់ធ្វើហោមពិធីបូជាទេវតា៥អន្លើនៅទីព្រះស្រែ។

ថ្ងៃទី៤រោចខែពិសាខចាប់ហែមន្ត្រីអ្នកច្រត់ព្រះនង្គ័លតំណាង ព្រះអង្គនិងភរិយាចេញពីព្រះបរមរាជវាំងទៅកាន់ទីព្រះស្រែ។

គោឧសភរាជ ៣នឹម ទឹមច្រត់ព្រះនង្គ័លត្រៀមចាំនៅមុខរោងពិធី ពេលព្រឹកម៉ោង៧កន្លះចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីវិល ស្ដាំ រៀងគ្រប់បីជុំឈប់ ដោះព្រះគោឲ្យបរិភោគអាហារ៧យ៉ាង។

មុនថ្ងៃទី១រោច ខែពិសាខ ក្រុមមេការត្រូវរៀបចំធ្វើរោងមណ្ឌលពិធីនៅព្រះស្រែ៥អន្លើ គឺនៅត្រង់ទិសបូព៌មួយ ទិសអាគ្នេយ៍មួយ ទិសនិរតីមួយ ទិសពាយ័ព្យមួយ និងទិសឦសានមួយ។ ខ្នាតរោងនីមួយៗទំហំទទឹង២ហត្ថកន្លះ បណ្ដោយ៤ហត្ថ ក្រាលរនាប ជញ្ជាំងស្លឹកភ្ជល់ ដំបូលប្រក់ស្លឹកដូចគ្នាទាំង៥អន្លើ។
* រោងទិសបូព៌ ជាមុខងារសេនាបតីទី១រៀបធ្វើ
* រោងទិសអាគ្នេយ៍ ជាមុខងារសេនាបតីទី២រៀបធ្វើ
* រោងទិសនិរតី ជាមុខងារសេនាបតីទី៣រៀបធ្វើ
* រោងទិសពាយ័ព្យ ជាមុខងារសេនាបតីទី៤រៀបធ្វើ
ក្រៅពីនោះមានការសង់ព្រះពន្លាមួយខ្នង ជាទីសម្រាប់គង់ទតការច្រត់ព្រះនង្គ័ល។ ខ្នាតព្រះពន្លាទទឹង១៤ហត្ថ បណ្ដោយ៤៦ហត្ថ បាសសំពត់យ៉ាងប៉ារ៉ាំ បាំងវាំងនន និងតាំងព្រះទីនាំងកៅអីសម្រាប់ព្រះករុណាគង់ និងកៅអីសម្រាប់មន្ត្រីរាជការ និងប្រដាប់ដោយទង់តាមសមគួរ។

ការរៀបចំមុនថ្ងៃច្រត់ព្រះនង្គ័ល

សែនក្រុងព្រះពលី ជាការបូជាដល់ស្ដេចនៃពួកទេត្យឈ្មោះពលីហៅថា សែនក្រុងពលី ឬពលិការក្រុងពលី។

នៅថ្ងៃ១រោចវេលារសៀលរវាងខាងដើមយាម៦ គឺម៉ោង៥ មុនពេលធ្វើហោមពិធី ព្រហ្មណ៍អម្បាលនោះប្រជុំគ្នារៀបសែនក្រុងពលី និងព្រះភូមិនាងគង្ហីង ព្រះធរណី ដែលគេនិយមហៅថា ម្ចាស់ទឹកម្ចាស់ដីនៅត្រង់រវាងកណ្ដាលព្រះស្រែដើម្បីសុំទឹកដី ធ្វើការ។

ឯរណ្ដាប់សែនក្រុងពលី មានកំណត់ចំនួនដូច្នោះគឺ ជម៤ អង្ករមួយសៀន ឬមួយផ្ដិល សណ្ដែក ល្ង១កន្ទោង ទៀនធំ១ ប្រាក់១បាត (សម័យនោះប្រើប្រាក់មួយរៀល) សំពត់ស្លៀកពាក់១សម្រាប់គឺសំពត់ស្លៀក១ អាវ១ ក្រមា១ ទឹកអប់១គូ ស្លាបារី១គូ (ពីរជើងពាន) ចម្អាប១ថាស បង្អែម១ថាស ទឹក១ផ្ដិល កន្ទេល១ ខ្នើយ១ និងមានពែមួយរួត១ (គេហៅថាពែក្រុងពលី) ទំហំ១ហត្ថ៥ធ្នាប់បួនជ្រុងស្មើ ហើយមានពែមូលមួយតូចដាក់ត្រង់កណ្ដាល ពែធំនេះជាសម្រាប់ក្រុងពលីពែច្រមុះជ្រូក៤ ដាក់ត្រង់ជ្រុងទាំង៤ នៃពែធំជាសម្រាប់ព្រះភូមិ និងនាងគង្ហីងព្រះធរណី។

វេលាសែនគេយកកន្ទេលដែលពោលខាងលើនេះមកក្រាល យកខ្នើយដាក់នៅក្បាលរមូរកន្ទេល ហើយយកគ្រឿងសំណែនទាំងអស់នេះរៀបចំដាក់លើកន្ទេល មានក្លស់មួយបាំងពីលើនៅខាងត្បូងទីសែននោះមានជីករណ្ដៅ៤ជ្រុង ជម្រៅ១ចំអាមទំហំល្មមចុះពែដែលពោលមក។ ខណៈនោះពួកព្រាហ្មណ៍ជួបជុំរៀបសែន ព្រាហ្មណ៍ជាអធិបតីយកទៀន៤អុជបិទនៅជ្រុងពែទាំង៤ តាំងនមោ៣បទ ហើយសូត្របូជាថា បទុមុត្តរោ ច បុញ្វាយំ អត្តនិយេ ច រេវតោ ទក្ខិណេ កស្សបោ ពុទ្ធោ។

សូត្រចប់ហើយចាប់គ្រឿងសំណែនគ្រប់មុខដាក់នៅក្នុងពែ ហើយលើកពែដាក់ទៅក្នុងរណ្ដៅជាការសម្រេចកិច្ច (បើខ្នើតដាក់ពែផ្ងារក្នុងរណ្ដៅ បើខាងរនោចគេដាក់ពែផ្កាប់ក្នុងរណ្ដៅ)។

ត្រណមរបស់ព្រាហ្មណ៍ 

ពួកព្រាហ្មណ៍តាមធម្មតាតែងកាន់ត្រណមវៀរចាកបរិភោគសាច់សត្វជំពូក ខ្លះរហូតអស់ជីវិតដូចមានកំណត់ក្នុងសាស្ត្រាច្បាប់ព្រះកេតុមាលាគឺ សាច់គោ រមាំង ឈ្លូស ប្រើស ក្របីឃ្លៀច ជ្រូកស្រុក ក្រពើ ទន្សង មាន់ស្រុក ពស់ កង្កែប ក្ដាម អន្ទង់ ត្រីទីពោ ត្រីក្រាយ ត្រីសណ្ដាយ ត្រីផ្ទក់ លៀស ខ្ចៅ គ្រំ។ តែព្រហ្មណ៍ស្រុកខ្មែរក្នុងសម័យនេះឃើញដូចជាមិនសូវកាន់តឹងតាម វិន័យនេះប៉ុន្មានទេ។

ក្នុងឱកាសចូលហោមពិធីត្រូវកាន់តែត្រណមតឹងធម្មតា គឺកាន់សីលវៀរមេថុនធម្ម រៀរបរិភោគសាច់សព្វគ្រប់ជំពូក កំណត់ឲ្យបរិភោគបាយលាយនឹងល្ងលីង សណ្ដែកលីង អំបិលលីង សម្លសាបដែលស្លដោយត្រឡាច ល្ពៅជាបន្លែដាក់ខ្ទិះដូងនិងស្ករបន្តិចផង សម្ដេចឥសីភទ្ធាធិបតី (ម៉ាំង) ថា បើស្លឲ្យត្រូវមែនទែនត្រូវលាយមីសួ និងពពុះសណ្ដែកផង។ លុះចេញពីពិធីហើយទើបបរិភោគអាហារធម្មតាបាន។

 គ្រឿងស៊ីព្រត(ស៊ីបួស)របស់ព្រហ្មណ៍

ពួកព្រាហ្មណ៍អ្នកធ្វើហោមពិធីត្រូវបានទទួលគ្រឿងស៊ីព្រត(ស៊ីបួស)តាមលទ្ធិព្រាហ្មណ៍គឺដូងទុំ១៥ផ្លែ សណ្ដែកបាយ១០នាឡិ ល្ង១០នាឡិ ស្ករស១០នាទ្បិ តែ៥កញ្ចប់ ហើយនិងជើងក្រាន (ដីដុត) ៥ទៀត។ របស់អម្បាលនេះព្រាហ្មណ៍តែងបើកអំពីឃ្លាំង ហើយបែងជា៥ភាគស្មើគ្នា ចែកទៅតាមរោងមណ្ឌលទាំង៥ សម្រាប់ធ្វើបរិភោគដូចមានពោលមកខាងលើ។

រណ្ដាប់ពលិការទេវរូបក្នុងរោងពិធី

ក្រោយពេលសែនក្រុងពលីរួចហើយ វេលាព្រលប់ដល់ពេលត្រូវពលិការបូជាទេវរូបក្នុងរោងពិធី ព្រាហ្មណ៍បុរោហិតនិមន្តព្រះបញ្ចក្សេត្រ(ទេវរូបផ្សេងៗ)ទៅតាំងនៅក្នុងរោងពិធីទាំង៥ន្លើ ហើយនឹងធ្វើកិច្ចបូជាតាមទំនៀមដូចមានក្នុងព្រះរាជកំណត់(កម្មវិធី)ដូច្នេះ។

  • រោងទិសបូព៌ត្រូវព្រាហ្មណ៍ព្រះរាជគ្រូនិមន្តព្រះកច្ចាយនៈទៅតាំង និងធ្វើហោមពិធី។
  • រោងទិសអាគ្នេយ៍ត្រូវព្រះព្រហ្មាធិរាជនិមន្តព្រះនារាយណ៍ទៅតាំង និងធ្វើហោមពិធី។
  • រោងទិសនិរតីត្រូវព្រះជយាធិបតីនិមន្តព្រះចន្ទទៅតាំង និងធ្វើហោមពិធី។
  • រោងទិសពាយ័ព្យត្រូវព្រះមិន្ធរ(មហេធរ) និមន្តព្រះឥសូរទៅតាំង និងធ្វើហោមពិធី។
  • រោងទិសឦសានត្រូវព្រះធម្មរាជនិមន្តព្រះភក្ខណេស(ពិឃណេស)ទៅតាំងនិងធ្វើហោមពិធី។

ការរៀបចំនៅថ្ងៃច្រត់ព្រះនង្គ័ល 

អ្នកតំណាងព្រះអង្គក្នុងការច្រត់ព្រះនង្គ័លកាលព្រាហ្មណ៍ធ្វើហោមពិធីគ្រប់បីថ្ងៃហើយ ក្នុងថ្ងៃទី៤ ពេលព្រឹកព្រះរាជាព្រះអង្គឯងឬទ្រង់ចាត់ឲ្យអ្នកតំណាងចេញទៅច្រត់ព្រះនង្គ័ល តែមកសម័យនេះឃើញទ្រង់ចាត់ឲ្យមានតំណាងព្រះអង្គរាល់ៗឆ្នាំ។

ការតែងខ្លួនអ្នកតំណាងព្រះអង្គ របៀបតែងខ្លួនបែបបុរាណមានរបៀបដូចម្ដេចខ្លះ មិនដែលប្រទះតម្រារាយការណ៍ទុក សព្វគ្រប់ទេតែបើពោលចំពោះប្រការដែលសំខាន់ៗតាមមតិរបស់អ្នករៀបរៀងថា អ្នកតំណាងព្រះអង្គនោះតែងខ្លួនពេញយស សមស័ក្ដិជាអ្នកតំណាងព្រះអង្គ គឺតែងបែបព្រះរាជវង្សជាន់ខ្ពស់។ ក្នុងការតែងខ្លួននេះ ជាងារគ្រូស្រីល្ខោនព្រះរាជទ្រព្យ រៀបចំតែងឲ្យគ្រឿងតែងខ្លួន និងគ្រឿងដែលពួកបរិពារប្រុស ស្រី កាន់ហែទាំងប៉ុន្មានជារបស់ព្រះរាជទ្រព្យ។

អ្នកតំណាងព្រះអង្គ(ស្ដេចមេឃ) តែងខ្លួនក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមតាមបែបចាស់ទុំតំណាលមកគឺ៖

  • ស្លៀកសំពត់សារបាប់ពណ៌លឿងទុំសំឡុយ
  • ពាក់អាវសាបាប់លឿងទុំ

មកក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្តិមុនីវង្ស និងក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះសីហនុវរ្ម័ន មានពាក់ស្រោមជើងពណ៌ខ្មៅផង។

ឯចំណែកជំទាវ(មេហួ) ក្នុងរជ្ជកាលព្រះករុណាព្រះបាទនរោត្តម តាមចាស់ទុំទាំងឡាយតំណាលមកថា តែងខ្លួនដូច្នេះ ៖

  • ពាក់សំពត់សារបាប់ សំឡុយ
  • ពាក់អាវប្រែបំពង់វែង ពណ៌លឿងទុំ
  • ពានាក្រមាព្រែ ពណ៌លឿងបៃតង
  • ប្រដាប់គ្រឿងពេជ្រ គឺពាក់ទំហ៊ូ ពាក់ខ្សែមាសឆៀងខ្លួន ពាក់ជញ្ចៀនក្បាលទទេឥតមានពាក់អ្វី។

មកក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្តិ តាមដែលប្រាកដ ក្នុងកំណត់ព្រះរាជពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ២៤៤៨ គ្រិះសករាជ១៩០៥ថា ៖

  • ស្លៀកពាក់ហូលមានជរ
  • ពានាផាហ៊ុម ខាងក្នុង ស្បៃសារបាប់ខាងក្រៅ។

មកដល់ក្នុងកាលបច្ចុប្បន្ន គេឃើញព្រះមេហួតែងខ្លួនប្រហែលកូនល្ខោនគឺ ៖

  • ស្លៀកពាក់សារបាប់សំឡុយ
  • ពាក់អាវទ្រនាប់ពណ៌លឿងរឹតខ្លួន
  • ពាក់ស្បៃឆៀងដូចកូនល្ខោន
  • និងប្រដាប់មាសពេជ្រដូចពោលហើយ។

ឯមហាតលិកទាំងបួនរបស់ស្ដេចមេឃ តែងខ្លួនរបៀបបច្ចុប្បន្ន ស្លៀកសំពត់ពណ៌ចងក្បិន ពាក់អាវផ្កាមាសនង ពាក់មួកប្រពាត់ដូចៗគ្នា នាងសាវឡិករបស់ជំទាវ ស្លៀកសំពត់ពណ៌ គឺពីរនាក់ពណ៌ម្យ៉ាង និងពីរនាក់ទៀតពណ៌ម្យ៉ាង ពាក់អាវទ្រនាប់រឹតខ្លួន ពានាក្រមាពណ៌ពីរនាក់ ពណ៌ម្យ៉ាង និងពីរនាក់ទៀត ពណ៌ម្យ៉ាង ក្បាលឥតមានពាក់អ្វីទេ។

របៀបតែងខ្លួនអ្នកតំណាងព្រះអង្គ នូវបរិពារ និងចំនួនមនុស្ស បើប្រមើលមើលតាំងពីបុរាណកាលរៀងមកសម័យនេះ គេស្មានថាគង់មិនឈរបែបតែមួយទេ រមែងមានការកែប្រែរេទៅតាមសម័យខ្លះជាធម្មតា តែគង់មិនឆ្ងាយប៉ុន្មានអ្វីពីរបៀបដើម។

ការច្រត់ព្រះនង្គ័លការជួបជុំសព្វគ្រប់ដូច្នេះ ហើយលំដាប់នោះក្បួនហែក៏ហែទៅដល់ទីព្រះស្រែក្នុងពេលបន្ទាប់ៗ គ្នានេះកាលទៅដល់ស្ដេចមេឃនិងព្រះមេហួចូលទៅថ្វាយបង្គំព្រះទេវរូបនៅរោងពិធីទិសនិរតី(ជា ទីតាំងព្រះចន្ទទេវរូប) បាគូផ្លុំស័ង្ខ៣បទ រួចចេញច្រត់ព្រះនង្គ័លភ្នាក់ងារអ្នកកាន់នង្គ័លស្ដេចមេឃក៏ប្រគល់ឲ្យស្ដេចមេឃ ហើយចេញទៅដើរនាំមុខនង្គ័ល១ច្រត់មុខយោង នង្គ័ល១ទៀតច្រត់តាមក្រោយព្រះនង្គ័លស្ដេចមេឃនៅជាកណ្ដាល មានម្នាក់បាំងក្លស់និងមហាតលិក៤នាក់កាន់គ្រឿងដើរតាមក្រោយ។

មេហួដើរក្រោយនង្គ័លទី៣ម្នាក់បាំងក្លស់ និងសាវឡិក៤នាក់ កាន់គ្រឿងដើរហែតាមក្បួនព្រះនង្គ័លចេញច្រត់ជាទក្ខិណាព័ទ្ធ៣ជុំ ខណៈកំពុងច្រត់នោះ មេហួចាប់ស្រូវហៅថាក្រយាសំពាន់ក្នុងកញ្ជើព្រាចសាចទៅឆ្វេង ទៅស្ដាំដរាបណាឈប់ច្រត់ តែក្នុងមួយជុំពួកបាគូផ្លុំស័ង្ខម្ដង។

លុះច្រត់គ្រប់បីជុំហើយ ភ្នាក់ងារដែលដើរនាំមុខ ក៏ដើរនាំក្បួនព្រះនង្គ័លទៅឈប់ដោះគោចេញពីនឹមនៅទីទាបខាងរោង ពិធីទិសបូព៌។

ការផ្សងគោឧសភរាជលំដាប់នោះព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោ ឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះឲ្យស៊ីផឹកអាហារទាំង៧យ៉ាងដែលភ្នាក់ងាររៀបដាក់តុប្រាក់ធំៗតាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់ស្រូវមួយតុ គ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ ស្រាមួយតុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្តប្រស់ក្បាលព្រះគោ ទាំងពីរហើយមន្ត្រីម្នាក់ ដែលកាន់នង្គ័លស្ដេចមេឃដឹកគោឧសភរាជទាំងពីរទៅឲ្យស៊ី ផឹករបស់ទាំង៧យ៉ាង គឺដឹកទៅជិតរបស់ទាំង៧យ៉ាងស្រេចហើយ តែគោឧសភរាជចូលចិត្តស៊ី ផឹកអ្វី ក៏ស៊ីផឹកទៅ គេមិនបង្ខំឲ្យស៊ី ផឹកចំពោះអាហារណាមួយៗទេ កាលព្រះគោស៊ី ផឹកអ្វីម្យ៉ាង ឬពីរយ៉ាង ព្រហ្មណ៍ក៏ទាយផលប្រផ្នូលទៅខាងមុខតាមនោះ ក៏ឯទំនាយមិនជាការប្រាកដបានទេ គឺថាបើព្រះគោស៊ីអ្វីក៏ទាយថា ក្នុងឆ្នាំនេះរបស់នេះសម្បូរប្លែក តែបើស៊ីស្មៅទាយថា នឹងកើតជំងឺគោ បើផឹកស្រានឹងកើតមនុស្សពាលចោរលួចចោរប្លន់ជាច្រើន។

លំដាប់នោះស្ដេចមេឃ និងនាងមេហួចូលទៅថ្វាយបង្គំព្រះទេវរូប នៅក្នុងរោងមណ្ឌលទិសខាងកើត(ជាទីតាំងព្រះកច្ជាយនទេវរូប នោះពួកបាគូក៏ចូលផ្លុំស័ង្ខព្រះរាជគ្រូយកទឹកមន្តប្រោះព្រំឲ្យអ្នកទាំងពីរ ព្រមទាំងឲ្យសព្វសាធុការពរឲ្យបានប្រកបដោយសេរីសួស្ដី នូវសេចក្ដីសុខ មហាប្រសើររៀងទៅប៉ុណ្ណោះជាការស្រេចព្រះរាជពិធីច្រត់ព្រះនង្គ័ល ហើយ៕

ប្រភពឯកសារ៖

ហេតុ​អ្វី​បាន​ជា​ខ្មែរ​ប្រើ​ពុទ្ធ​សករាជ​ខុស​ពី​សៀម?


ប្រទេសកម្ពុជា ជាប្រទេសមួយដែលគោរពព្រះពុទ្ធសាសនាដ៏ម៉ឺងម៉ាត់តាំងពីបុរាណកាលមក ដូចប្រទេសនានា លើពិភពលោក។ នៅលើទំព័រឯកសារផ្សេងៗជាពិសេសឯកសារព្រះរាជពង្សាវតាខ្មែរ ឯកសារប្រវត្តិសាស្រ្តខ្មែរ សាស្ត្រាស្លឹករឹតនិងក្រាំងបុរាណជាដើម។ គេតែងសង្កេតឃើញ កាលបរិច្ឆេទដោយកំណត់យក ព្រះពុទ្ធសាសនា ជាគោល។

តើព្រះពុទ្ធសករាជបានសេចក្តីយ៉ាងណាដែរ?

ពុទ្ធសករាជជាចំនួនថ្ងៃខែឆ្នាំរាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក។ ព្រះសក្សមុនីគោតម ទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ទី១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ដូច្នេះគេរាប់ពីត្រឹមថ្ងៃទី១រោច ខែពិសាខ នោះមក ជាពុទ្ធសករាជ។

មុនឆ្នាំ១៩៦៨ គឺចាប់ពីឆ្នាំ១៩៦៧ថយក្រោយ ខ្មែរយើងប្រើពុទ្ធសករាជពេញ ដូចសៀមដែរ។ លុះក្រោយពី អនុសំវច្ចរ មហាសន្និបាត នៃមន្ត្រីសង្ឃលើកទី២៤ ដែលចាប់ផ្តើមធ្វើ ពីថ្ងៃទី២៧ខែមករាឆ្នាំ១៩៦៨មក ខ្មែរយើងបានកែប្រែការប្រើពុទ្ធសករាជជាអតីត មកប្រើពុទ្ធសករាជបច្ចុប្បន្នវិញ។ រឿងនេះធ្វើឲ្យមានបញ្ហាចោទឡើងថាៈ

ហេតុអ្វីបានជាខ្មែរប្រើពុទ្ធសករាជខុសពីសៀម?

យើងអាចឆ្លើយយ៉ាងខ្លីថា ដោយខ្មែរយើងប្រើពុទ្ធសករាជបច្ចុប្បន្ន ឯសៀមប្រើពុទ្ធសករាជអតីត។

ដើម្បីឲ្យយល់កាន់តែច្បាស់ អំពីពុទ្ធសករាជ ខ្ញុំសូមជម្រាបថា ពុទ្ធសករាជមាន៣យ៉ាង ៖

១. ពុទ្ធសករាជអតីត គឺពុទ្ធសករាជដែលកន្លងមកហើយ ពេញទាំងថ្ងៃ ខែ ឆ្នាំឥតមានខ្វះ។

២. ពុទ្ធសករាជបច្ចុប្បន្ន គឺពុទ្ធសករាជបច្ចុប្បន្នសុទ្ធសាធ ដែលកំពុងស្ថិតនៅក្នុងថ្ងៃខែឆ្នាំ ដែលមិនទាន់មកដល់។

៣. ពុទ្ធសករាជអនាគត គឺពុទ្ធសករាជដែលពេញទាំងថ្ងៃ ខែ ឆ្នាំ តែមិនទាន់មកដល់។

ដើម្បីបង្ហាញឲ្យកាន់តេច្បាស់ថែមទៀត ខ្ញុំសូមលើកឧទាហរណ៍ដូចខាងក្រោមនេះ

ឧទាហរណ៍ៈ

ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨ ដូច្នេះយើងអាចបកស្រាយថាៈ

អតីតកាល

  • ព្រះពុទ្ធសាសនាកន្លងទៅហើយ២៥៤៧ព្រះវស្សា
  • ខែកន្លងទៅហើយបាន៨ខែ (ពីខែពិសាខ ដល់ មិគសិរ)
  • ថ្ងៃកន្លងទៅហើយបាន២ថ្ងៃ (គឺ១រោច និង២រោច)

បច្ចុប្បន្នកាល

ថ្ងៃ៣រោចខែមិគសិរឆ្នាំវក ឆស័ក ពុទ្ធសករាជ ២៥៤៨, ថ្ងៃខែឆ្នាំនេះ លោកកំណត់ទុកជាបច្ចុប្បន្នវារៈ។

អនាគតកាល

អនាគតកាលរបស់ព្រះពុទ្ធសាសនា ឬព្រះពុទ្ធសាសនកាល ដែលនៅសល់ខាងមុខទៀតគឺ

  • ឆ្នាំនៅសល់ ២៤៥២ ព្រះវស្សា(៥០០០-២៥៤៨)
  • ខែនៅសល់៤ខែ (បុស្ស មាឃ ផល្គុណ ចេត្រ)
  • ថ្ងៃនៅសល់ ២៦ថ្ងៃ

បើបូករួមសិរីទាំងបីកាល គឺអតីត បច្ចុប្បន្ន និងអនាគត ប្រមូលបញ្ចូលគ្នាមកត្រូវជា ព្រះពុទ្ធសាសនា គ្រប់៥០០០ព្រះវស្សាដោយបរិបូណ៌។

សូមពិនិត្យមើលតារាងបូកពុទ្ធសករាជៈ

តារាងបូកពុទ្ធសករាជៈ

តារាងបូកពុទ្ធសករាជៈ

ម្យ៉ាងទៀតបើតាមព័ត៌មាន ដែលបានទទួលពីព្រះតេជគុណភាសាសិរីវិជ្ជា ឃី សុវណ្ណរតនាសាស្ត្រាចារ្យអនុបណ្ឌិតទស្សនវិជ្ជា ដែលលោក បាននិមន្តមកពីសិក្សា នៅប្រទេសសេរីលង្កា ក៏គេប្រើពុទ្ធសករាជបច្ចុប្បន្ន ដូចខ្មែរយើងដែរ។

(អត្ថបទទាំងមូលត្រូវបានចម្លងចេញពី អត្ថបទមានចំណងជើងថា ‹‹ហេតុអ្វីបានជាខ្មែរប្រើ ពុទ្ធសករាជ ខុសពីសៀម?›› នៃ គេហទំព័រ មជ្ឍមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េ សម្រាប់ទុកជាឯកសារ ដល់មិត្តអ្នកអានទាំងអស់ បានអាន និង ដឹងនូវចំណេះដឹងទូទៅបន្ថែមអំពីប្រវត្តិរបស់ ‹‹សករាជ›› ដែលកំពុងតែត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា។  ប្រភពឯកសារ៖ មជ្ឍមណ្ឌលព្រះពុទ្ធសាសនាខ្មែរនៅប្រទេសកូរ៉េ)

សករាជ


សករាជ មានពាក្យ ស័កៈ និង រាជ ។ ស័កៈ មានន័យថា កាលសម័យ ការរាប់លំដាប់ឆ្នាំ ។ រាជ មានន័យថា ស្ដេច ឬអច្ឆរិយបុគ្គល ។ សករាជ មានន័យថា ការរាប់ថ្ងៃ ខែ ឆ្នាំ ឬយកត្រឹមតែឆ្នាំរៀងមក ពីថ្ងៃ ឬខែ ឬឆ្នាំ ដែលបុគ្គលអស្ចារ្យ ឬហេតុអស្ចារ្យណាមួយ ដែលជនានុជនបានកត់ត្រាទុក ។ នៅក្នុងកម្រងអត្ថបទប្រវត្តិវិទ្យាប្រទេសកម្ពុជាគេឃើញមានពាក្យពុទ្ធសករាជ និងគ្រឹស្តសករាជ ។

សេចក្តីផ្តើម

មនុស្សក្នុងសាកលលោកគ្រប់ជាតិគ្រប់សាសន៍ សុទ្ធសឹងតែមានកិច្ចការត្រូវធ្វើទាំងអស់គ្នា គ្មានអ្នកណានៅស្ងៀមឡើយ ព្រោះធម្មតាលោកបង្គាប់ឲ្យធ្វើ ។ ឯកិច្ចការរបស់អ្នកស្រុកទាំងអស់នោះ ដែលនឹងចំរើនកើនឡើងតាមលំដាប់ទៅបាន ដោយសារតែមានពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំ ជាគ្រឿងកត់សំគាល់ ដូចមានពេលព្រឹក – ល្ងាច – ថ្ងៃ – យប់ ជាដើម ។ សូម្បីការសរសេរសំបុត្រស្នាមទៅមករកគ្នា ក៏ត្រូវចុះថ្ងៃ – ខែ – ឆ្នាំខានមិនបានដែរ ។ ហេតុនេះ ការចេះចាំថ្ងៃ – ខែ – ឆ្នាំ មានប្រយោជន៍ជាច្រើនយ៉ាង ។ បើប្រទេសណាមិនប្រើពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំទេ ប្រទេសនោះនឹងធ្វើការអ្វី ៗ ឥតកម្រិត ឥតរបរ ឥតក្របខ័ណ្ឌ ឥតរបៀប មិនរៀបរយ នាំឲ្យការងារទាំងនោះច្របូកច្របល់រសេមរសាម គឺធ្វើការព្រឹកជាល្ងាច ៗ ជាព្រឹក, ខែនេះជាខែនោះ, ឆ្នាំនេះជាឆ្នាំនោះ ចំណាំបានច្បាស់ប្រាកដតែរដូវថា រដូវភ្លៀង, រដូវរាំង, រដូវទឹកឡើង, រដូវទឹកស្រក នឹងរដូវស្លឹកឈើជ្រុះជាដើម ។ ពុំនោះសោត គេទុកដាក់នូវមនុស្សពួកនោះ ថាជាមនុស្សល្ងង់ខ្លៅ តួយ៉ាងដូចជាមិលក្ខៈ គឺមនុស្សព្រៃ, មនុស្សព្នង ដែលអាស្រ័យនៅក្នុងកោះតូចតាច ឆ្ងាយដាច់ស្រយាលពីគេ ឬអាស្រ័យជ្រកនៅក្នុងព្រៃជ្រៅជាយកៀនកោះ ជាចន្លោះប្រទេសរបស់គេ, មនុស្សចំពូកនេះប្រើតែគំនូសជំនួសអក្សរ តាំងពីរកើតទល់គ្នានឹងស្លាប់ទៅវិញ ពុំដែលបានស្គាល់នូវរសជាតិនៃអារ្យធម៌នឹងគេសោះ ។ ហេតុដូច្នោះ បានជាលោកអ្នកប្រាជ្ញជាន់ដើមកំណត់ឲ្យប្រើពេល – ម៉ោង – ថ្ងៃ – ខែ – ឆ្នាំ ហៅថា “សករាជ” ជាគ្រឿងចំណាំ ។

ឯសករាជដែលគេនិយមប្រើក្នុងប្រទេសខ្មែរយើងសព្វថ្ងៃនេះ មាន ៤ យ៉ាងគឺ៖

១- ពុទ្ធសករាជ
២- គ្រិស្តសករាជ
៣- មហាសករាជ
៤- ចុល្លសករាជ

ឯសករាជទាំង ៤ យ៉ាងនេះគេរៀបរៀងតាមលំដាប់ដែលកើតមុន កើតក្រោយ ដូចតទៅនេះ គឺ

១- ពុទ្ធសករាជ កើតមុនសករាជ ទាំង ៣,
២- គ្រិស្តសករាជ កើតក្រោយ ព. ស. ៥៤៣ ឆ្នាំ,
៣- មហាសករាជ -ដ- -ដ- ៦២១ -ដ-,
៤- ចុល្លសករាជ -ដ- -ដ- ១.១៨១ -ដ- ។

ដើមកំណើតនៃសករាជទាំង ៤

ពុទ្ធសករាជ

ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៦២៩ ប្រាប់ថា ពុទ្ធសករាជ គេកំណត់រាប់ចំនួនថ្ងៃខែឆ្នាំ តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គ ទ្រង់ចូលបរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះសក្យមុនីគោតមទ្រង់ចូលបរិនិព្វាននៅថ្ងៃអង្គារ ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់, រាប់ពីត្រឹមថ្ងៃ ១ រោច ខែពិសាខ ឆ្នាំនោះមក ជាពុទ្ធសករាជ ។ ការរាប់ពុទ្ធសករាជ ជាការកំណត់ថ្ងៃខែឆ្នាំរបស់ពួកពុទ្ធសាសនិកជន សម្រាប់ប្រើខាងសាសនា ដែលហៅថា “បកសករាជ” ។ របៀបនេះ រាប់យកចំណែកខាងរនោចខែមួយមុនមកប៉ះរួមនឹងខ្នើតខែបន្ទាប់នោះជា ១ ខែ គឺត្រូវរាប់ពីថ្ងៃ ១ រោច ខែពិសាខ មកដល់ថ្ងៃ ១៥ កើត ខែជេស្ឋ ជា ១ ខែ ។ល។ ពីថ្ងៃ ១ រោច ខែចេត្រ មកដល់ថ្ងៃ ១៥ កើត ខែពិសាខ ជា ១ ខែ (ពេញជា ១ ឆ្នាំ) រាប់យ៉ាងនេះរៀងរាល់ឆ្នាំ, បើរាប់ពីលើមកដល់ត្រឹមណា ត្រូវទុកថ្ងៃខែនោះជាបច្ចុប្បន្នកាល មិនទាន់ពេញថាជាសករាជដែលកន្លងទៅហើយទេ, ដូចជាកាលពីក្នុងថ្ងៃ ១៥ រោច ខែស្រាពណ៍ ឆ្នាំមមី បន្ទាប់ឆ្នាំពុទ្ធបរិនិព្វាន ត្រូវរាប់ថា ពុទ្ធសករាជកន្លងទៅហើយបាន ១ ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (កន្លងទៅហើយបានប៉ុន្មាន ត្រូវថាត្រឹមប៉ុណ្ណោះ), តែបើប្រើខាងការសរសេរសំបុត្រចុតហ្មាយ កត់ត្រាចុះក្នុងគម្ពីរក្បួនច្បាប់ទាំងពួង ឬនិយាយស្ដីប្រាប់គ្នាតាមធម្មតានោះ ត្រូវរាប់ចេញចំនួនសករាជយកត្រឹមឆ្នាំមមីដែលចូលក្នុងរវាងឆ្នាំ គំរប់ ២ នុ៎ះឯងថា ពុទ្ធសករាជ ២ ឆ្នាំ ឬពុទ្ធសករាជ ២, បើប្រើអក្សរសង្ខេបត្រូវប្រើអក្សរជា ព. ស. ២ ។

ពុទ្ធសករាជនេះ ចាប់ផ្ដើមកើតមានឡើងជាដំបូងនៅក្នុងប្រទេសឥណ្ឌៀ ដោយពួកពុទ្ធបរិស័ទមានព្រះសង្ឃជាដើមក្នុងប្រទេសនោះកំណត់ឲ្យប្រើ ឡើង ចាប់រាប់តាំងពីក្រោយថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ចូលបរិនិព្វានទៅ បាន ១ ថ្ងៃ គឺកំណត់រាប់តាំងពីត្រឹមថ្ងៃពុទញធ ១ រោច ខែពិសាខ ឆ្នាំម្សាញ់នោះមក ឲ្យឈ្មោះថាជាពុទ្ធសករាជ ដោយមានថ្ងៃបរិនិព្វាននៃព្រះពុទ្ធជាគោលចារិក, ហើយតមកក្នុងប្រទេសនានា ដែលជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូចប្រទេសខ្មែរជាដើម ក៏និយមប្រើត ៗ គ្នាមករហូតដល់សព្វថ្ងៃនេះ ។
ឯប្រទេសឥណ្ឌាកាលពីសម័យមុន ដែលពុំទាន់មានពុទ្ធសករាជនៅឡើយ គេនិយមប្រើបុរាណសករាជ គឺសករាជខាងសាសនាព្រាហ្មណ៍ជាច្រើនពាន់ឆ្នាំមកហើយ ។ លុះដល់មានពុទ្ធសករាជ ប្រទេសឥណ្ឌា ក៏ចាប់ប្រើពុទ្ធសករាជជាប់ឡើង ។ ក្នុងសម័យបច្ចុប្បន្ននេះ ប្រទេសឥណ្ឌាឈប់ប្រើពុទ្ធសករាជទៅហើយ, តែគេប្រើសករាជអ្វីយើងមិនបាច់និយាយ ។

គ្រិស្តសករាជ

ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ៧៩៧ ប្រាប់ថា គ្រិស្តសករាជនេះ គេបង្កើតឡើងតាមនាមនឹងពង្សាវតានៃសាស្ដាម្នាក់ឈ្មោះ ហ្ស៊េហ្ស៊ុយ ឬហ្ស៊េហ្ស៊ុយ – គ្រិស្ត (Jésus ou Jésus – Christ) ជាអ្នកបង្កើតលទ្ធិ ឬសាសនាមួយ ហៅថាសាសនាគ្រិស្ដ«Religion Chretienne» ក្នុងកាលសតវត្សរ៍ទី ៦ នៃពុទ្ធសករាជ (ព. ស. ៥៤៣) ។ ពិតមែនតែព្រះហ្ស៊េហ្ស៊ុយ – គ្រិស្ត ទទួលមរណភាពក្នុង ព. ស. ៥៧៦ ក្នុងអាយុគំរប់ ៣៣ ឆ្នាំ តែគេបានតាំងសករាជនោះគិតពីថ្ងៃដែលសាស្តានេះកើត គឺក្នុង ព. ស. ៥៤៣ ហៅថា គ្រិស្តសករាជ សរសេរអក្សរសង្ខេបថា គ. ស. គឺសករាជដែលគេនិយមប្រើក្នុងប្រទេសអឺរុបនឹងប្រទេសអាស៊ីដោយច្រើន ក្នុងសម័យសព្វថ្ងៃនេះ ។

មហាសករាជ

ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ៧២២ នឹងភាគទី ទំព័រ ១០៨១ ប្រាប់ថា ស័ក ប្រែថា “កាល”, សម័យយុគ …,” រាជ ប្រែថា “ស្ដេច” ។ ការរាប់ថ្ងៃខែឆ្នាំ ឬការរាប់ត្រឹមតែឆ្នាំ តាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬដោយមានហេតុអស្ចារ្យណាមួយ ដែលពួកជនានុជនអ្នកគោរពត្រូវកត់ត្រាទុកមិនឲ្យបាត់, ត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើម បង្កើនមួយលេខរៀងរាល់ឆ្នាំ ហៅថា “សករាជ” ៗ នេះកើតឡើងអំពីជនមួយពួកហៅថា ពួកតាត៌ នៅក្នុងតំបន់មួយខាងទិសពាយ័ព្យប្រទេសឥណ្ឌៀ ក្នុងកាល ព. ស. ៦២១ ន្នាំ ។ កាលជនពួកនេះមានជ័យជំនះក្នុងការលុកលុយចូលមកវាតអំណាចក្នុង ប្រទេសឥណ្ឌៀប៉ែកខាងលិច បានតាំងក្សត្រជាតិរបស់ខ្លួនមានព្រះនាមថា សកៈ ឬសាលិវាហនៈ, ហើយក៏ចាប់ផ្ដើមរាប់ឆ្នាំតាំងពីមួយរៀងមក, ហៅរបៀបការរាប់ឆ្នាំនោះថា “ស័ក ឬសការជ” ដែលចំណេរតមក ហៅថា “មហាសករាជ” ប្រែថា “សករាជធំ” នេះកើតមុនចុល្លសករាជ ៥៦០ ឆ្នាំ, ជាប់មានប្រើក្នុងប្រទេសខ្មែរយើងតាំងពីរវាងសតវត្សរ៍ទី១០ នៃពុទ្ធសករាជ (ព. ស. ៩២១) រហូតមកដល់សព្វថ្ងៃនេះ ប្រើអក្សរសង្ខេបថា ម. ស.1។
មហាសករាជ ប្រាកដជាកើតឡើងក្នុងប្រទេសឥណ្ឌៀជាដំបូងក្នុង ព. ស. ៦២១ ឆ្នាំ អំពីជនពួកមួយ ដែលមានរៀបរាប់ខាងលើនេះ, មិនមែនកើតឡើងជាដំបូងនៅប្រទេសខ្មែរដោយព្រះកេតុមាលាតាំងឡើង ក្នុង ព. ស. ៦២១ នោះទេ ។
ក្នុងព្រះរាជពង្សាវតារខ្មែរ ភាគទី ២ ថា ព្រះកេតុមាលាកាលស្ដេចឡើងគ្រងរាជសម្បត្តិក្នុង ព. ស. ៦២១ ឆ្នាំមែន ជាមួយនឹងឆ្នាំដែលប្រទេសឥណ្ឌៀបង្កើតឲ្យប្រើមហាសករាជ, ប៉ុន្តែទ្រង់ពុំទាន់បញ្ញត្តឲ្យប្រើមហាសករាជ ក្នុងឆ្នាំនោះនៅឡើយទេ ។ លុះដល់មក ព. ស. ៦២៣ ឆ្នាំ ព្រះកេតុមាលាទ្រង់បានទទួលឥន្ទ្រាភិសេកជាថ្មី ក៏តាំងជាមហាសករាជដរាបមក ។ (ត្រង់នេះហើយប្រហែលជា ព្រះកេតុមាលាបញ្ញត្តឲ្យប្រើមហាសករាជ តាមប្រទេសឥណ្ឌៀ ហើយគេនិយមថា ព្រះកេតុមាលាផ្ដើមបង្កើតមហាសករាជ ជាប្រឋមនៅប្រទេសខ្មែរ) ។

ចុល្លសករាជ

ក្នុងវចនានុក្រមខ្មែរ ភាគទី ១ ទំព័រ ១៥២ ប្រាប់ថា ចុល្លសករាជ ប្រែថា “សករាជតូច” ៗ នេះចាប់ផ្ដើមតាំងឡើងនៅថ្ងៃចន្ទ១២ កើត ខែចែត្រ ឆ្នាំកុរឯកស័ក ព. ស. ១.១៨១។
ក្នុងវចនានុក្រមខ្មែរ ភាគទី ២ ទំព័រ ១.០៨១ ប្រាប់ថា ក្នុងព្រះរាជពង្សាវតារខ្មែរថាព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហនោ (ព្រះកេតុលាមា) បានតាំងមហាសករាជ ១ ក្នុងកាល ព. ស. ៦២១ ។ ព្រះបាទសម្ដេចសន្ធិពអមរិន្ទបរមព្រហ្មកិល (ពញាក្រែក) បានតាំងចុល្លសករាជ ១ ក្នុងកាល ព. ស. ១.១៨១ ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យនៅនគរធំ ។
ក្នុងច្បាប់រាជពង្សាវតារក្រុងកម្ពុជាធិបតីខ្សែ ២ ប្រាប់ថា គ. ស. ៦៣៩ ព្រះបាទសម្ដេចព្រះបទុមសុរិយាវង្ស ស្ដេចតាំងឲ្យមានជាចុល្លសករាជឡើងរាប់ ១ រៀងមក ។
ក្នុងច្បាប់ប្រះរាជពង្សាវតារក្រុងកម្ពុជា ដែលលោកទេពពិទូរ ឈឹម – ក្រសេម បានរួបរួមឡើងជាថ្មីថា ក្សត្រមនបានតាំងឡើងជាដំបូងក្នុងប្រទេសមននោះក៏បាន ។ បើនឹងយល់ថា ក្សត្រខ្មែរ បានតាំងចុល្លសករាជឡើងជាដំបូងក្នុងប្រទេសខ្មែរក៏បានដែរ ។ ប៉ុន្តែ ត្រូវយល់ថា មានតែព្រះបាទជយវរ្ម័នទី ១ 2 ទ្រង់បានតាំងចុល្លសករាជឡើងជាដំបូង ក្នុងឆ្នាំដែលទ្រង់បានសោយរាជ្យ ក្នុង ព. ស. ១.១៨១ នេះ ឃើញគួរជាង ព្រោះក្សត្រអង្គនេះសោយរាជ្យនៅនគរវត្ត ហើយបានតាំងប្រើចុល្លសករាជដរាបមក (ដែលថាយ៉ាងនេះដោយអាងច្បាប់ព្រះរាជពង្សាវតារដែលលោកទេពពិទូរ ឈឹម – ក្រសេម រួបរួមជាន់ក្រោយ) ។

ការប្រើសករាជក្នុងប្រទេសកម្ពុជា

ក្នុងប្រទេសកម្ពុជាប្រើសករាជ ៤ យ៉ាង គឺ ពុទ្ធសករាជ, មហាសករាជ, ចុល្លសករាជ នឹងគ្រិស្តសករាជ ។
ឯពុទ្ធសករាជ នឹងមហាសករាជ ប្រាកដជាមានដើមកំណើតកើតឡើងក្នុងប្រទេសឥណ្ឌា ដោយសារជនជាតិឥណ្ឌាសាយភាយចូលមកក្នុងប្រទេសខ្មែរយើងផង បានជាខ្មែរយើងចាប់និយមប្រើពុទ្ធសករាជ នឹងមហាសករាជខ្លះ តាមអារ្យធម៌ឥណ្ឌៀតាំងពីសម័យនោះមក ។
តែកាលពីសម័យនគរភ្នំជាដំបូង រហូតមកទល់គ្នានឹងសម័យនគរធំ ជនជាតិខ្មែរពុំទាន់បានប្រើពុទ្ធសករាជនឹងចុល្លសករាជជាផ្លូវការនៅ ឡើយទេ ប្រើតែមហាសករាជមួយយ៉ាងប៉ុណ្ណោះ លុះមកដល់ខាងចុងសម័យនគរធំ ទើបមានប្រើចុល្លសករាជផងជាផ្លូវការ រួមជាមួយពុទ្ធសករាជ នឹងមហាសករាជ រឿងនេះដឹងបានដោយសារមានសិលាចារិកជាភស្ដុតាង ។
ចំណែកគ្រិស្តសករាជ ចាប់ផ្ដើមប្រើក្នុងប្រទេសកម្ពុជា តាំងពីរជ្ជកាលនៃព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី (ព្រះអង្គដួង) គឺតាំងពី ព. ស. ២.៣៩១ គ. ស. ១.៨៤៧ រៀងមក ដោយសារប្រទេសបារាំងសែស នឹងប្រទេសកម្ពុជា មានការទាក់ទងគ្នាតាំងពីសម័យនោះមក ។
ការរៀបរៀងអត្ថបទសករាជដូចខាងលើនេះ ឃើញថាត្រឹមត្រូវល្មមទុកជាគតិទៅអនាគតបាន ដោយមានក្បួនតម្រាជាភស្ដុតាងគ្រប់សករាជ, ប៉ុន្តែ បើពិនិត្យអំពីការប្រើសករាជនៅប្រទេសខ្មែរយើង ក្នុងសម័យបច្ចុប្បន្ននេះ ជាផ្លូវការក្ដី ជាសាធារណៈក្ដី ឃើញច្រើនតែប្រើគ្រិស្តសករាជពុំសូវមានប្រើពុទ្ធសករាជឡើយ ។ ហេតុនេះ ក្នុងសម័យនេះ គួរលើកយកពុទ្ធសករាជមកចុះប្រើជាផ្លូវការ នឹងប្រើជាសាធារណៈទុកជាសរណៈដល់ពុទ្ធសករាជ, នេះឃើញថាជាទីសមរម្យដល់ប្រទេសកាន់ពុទ្ធសាសនា ដូចជាប្រទេសថៃជាដើម ។

ឯកសារយោង

រៀបរៀងដោយឃុនបណ្ណានុរ័ក្ស ប៊ូ – ប៉ូ នៅវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ

 

(អត្ថបទទាំងមូលត្រូវបានចម្លងចេញពី អត្ថបទមានចំណងជើងថា ‹‹សករាជ›› នៃ វិគីភីឌាភាសាខ្មែរ សម្រាប់ទុកជាឯកសារ ដល់មិត្តអ្នកអានទាំងអស់ បានអាន និង ដឹងនូវចំណេះដឹងទូទៅបន្ថែមអំពីប្រវត្តិរបស់ ‹‹សករាជ›› ដែលកំពុងតែត្រូវបានប្រើប្រាស់ក្នុងប្រទេសកម្ពុជា។  ប្រភពឯកសារ៖ វិគីភីឌា៖សករាជ)

សារមន្ទីរជាតិ


សារមន្ទីរជាតិ

សារមន្ទីរជាតិ

សារមន្ទីរជាតិនៅទីក្រុងភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ និង ប្រវត្តិសាស្ត្រដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុករូបសំណាកនិងភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជា ចំនួនជាង១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ និង សម័យក្រោយៗមកទៀត។

ប្រវតិ្តសារមនី្ទរជាតិ

សារមន្ទីរជាតិនេះត្រូវបានកសាងក្នុងឆ្នាំ១៩១៧ តាមរបៀបស្ថាបត្យកម្ម ប្រពៃណីខ្មែរ ហើយត្រូវបានសម្ពោធក្នុងឆ្នាំ១៩២០ ដោយព្រះបាទស៊ីសុវត្ថិ ។ នៅខាងក្នុងសារមន្ទីរជាតិមានតំកល់វត្ថុបុរាណសល់តាំងពីសម័យមុនអង្គរ និងសម័យអង្គរ ។ វាជាការប្រមូលថែរក្សាទុកដ៏ល្អសម្រាប់ពិភពលោកធ្វើការស្រាវជ្រាវអំពីវត្ថុបុរាណ សិល្បៈ សាសនាបុរាណវិទ្យាខ្មែរតាំងពីសតវត្សទី៤ រហូតដល់សតវត្សទី១៣។

សារមនី្ទរជាតិត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ១៩១៧ នាសម័យអាណានិគមបារាំងមកលើ ព្រះរាជាណាចក្រកម្ពុជា (១៨៦៣-១៩៥៣) ដែលមានស្ថាបត្យករ ជនជាតិបារាំងឈ្មោះហ្ថកហ្រ៉ូសលីយេ (George Groslier)។ ពិធីសម្ភោធបានប្រព្រឹត្តិទៅ ថៃ្ងទី ១៣ ខែមេសា ឆ្នាំ១៨២០ ក្រោមព្រះរាជាធិបតីភាពរបស់ ព្រះករុណា ព្រះបាទស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា និង ចំពោះមុខលោក ហង់រី បូឌ្វាំង អ្នកប្រចាំការជាន់ខ្ពស់បារាំងនៅកម្ពុជា។ កាលពីដំបូងឡើយ សារមនី្ទរជាតិ នេះមានឈ្មោះថា សារមនី្ទរក្រុងកម្ពុជាធិបតី ហើយដើម្បីលើកកិតិ្តយស ដល់ លោកទេសាភិបាលបារាំង ឈ្មោះ អាល់ប៊ែរ សារូត៍ (Albert Sarraut) ទើបប្តូរឈ្មោះជាសារមនី្ទរអាល់ប៊ែរ សារូត។

សព្វថៃ្ងមានការតាំងផ្លាកពីរធើ្វអំពីថ្មកែវមួយជា ភាសាខ្មែរ និងមួយទៀតជាភាសាបារាំងដែលគេចារិកតាំងពីជំនាន់នោះ។ ប្លង់សារមនី្ទរត្រូវបានគូរដោយលោក ហ្ថកហ្រ៉ូសលីយេ (George Groslier) សមូហកម្មនៃក្បាច់ចម្លាក់ របស់វិមានសុទ្ធសឹងជាស្នាដៃរបស់វិចិត្រករខែ្មរ ដែលជា គ្រូ និង ជា សិស្សរបស់សាលានេះ ( កាលពីសម័យ នោះអាគារនោះជាសារមនី្ទរផងនិង ជាសាលាបណ្តុះបណ្តាលផង) ។ អ្នកទាំងនោះបានតុបតែងក្បាច់ចមា្លក់ដ៏រស់រវើក នៅលើ បង្អួចទាំងដប់ពីរ និងទៅលើទ្វារធំទាំងបី ដែលបានគូរផ្ទាំងគំនូរផេ្សងៗ តាមរឿងព្រេងនិទានខែ្មរបុរាណតាមសន្លឹកបង្អួចជួរខាងលិច (ពីខាងក្នុង)។

សារមនី្ទរជាតិសិ្ថតនៅក្នុងមណ្ឌលតែមួយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ខាងត្បូង (សង់ក្នុងឆ្នាំ១៩១៧) ប្រជាជនខែ្មរមានទម្លាប់ ហៅ មណ្ឌលនេះថា សាលារចនា។ សារមនី្ទរត្រូវបានគ្រប់គ្រងដោយអភិរក្សជនជាតិបារាំងមានជាអាទិ លោក ហ្សកហ្រ្គូសលីយេ ជាអភិរក្ស ទីមួយ ពែ្យរឌុយប៉ុង (Pierre Dupont) ហើយ បន្តមកទៀតការគ្រប់គ្រងសារមនី្ទរក៏ត្រូវបានប្រគល់ជូនទៅលោក សូឡង់ ជែរីប៊ែរណា (Solange Thierry Bernard) ធ្វើជាចាងហ្វាង រហូតដល់ឆ្នាំ១៩៤៩។

បន្តបន្ទាប់មកទៀតក្នុងឆ្នាំ១៩៥០សារមនី្ទរ កាន់កាប់ដោយលោក Jean Boesselier ដែលជាអភិរក្សរងនៅអង្គរ ក៏បានទទួលការងារដឹកនាំនៅសារមនី្ទរវិញ។ លោកបាន រៀបចំការផេ្ទរអំណាចគ្រប់គ្រងសារមនី្ទរពីសាលាបារាំងចុងបូព៌ា‌មកជូនរាជរដ្ឋាភិបាលវិញ។ ពេលនោះហើយដែលសារមនី្ទរត្រូវបូ្តរឈ្មោះមកជា សារមនី្ទរជាតិ នៃ កម្ពុជា។ បន្ទាប់ពីលោក Jean Boesselier មកកញ្ញាម៉ាដឺឡែន ហ្ស៊ីតូ (Madeleine Giteau) (១៩៥៦-១៩៦៦) បានមកធើ្វជាអភិរក្សបន្ត ។

ចាប់តាំងពីឆ្នាំ ១៩៦៦ កិច្ចសន្យាដប់ឆ្នាំរវាងសាលាបារាំងចុងបូព៌ា‌ និង រាជរដ្ឋាភិបាលកម្ពុជាត្រូវដល់កំណត់បញ្ចប់។ ការងារដឹកនាំគ្រប់គ្រងសារមនី្ទរជាតិ ត្រូវបានផេ្ទរ មកជូនអភិរក្សខែ្មរដំបូងបំផុត គឺលោកជា ថៃសេង (Chea Thay Seng) ដែលលោកធ្លាប់ទៅសិក្សានៅ(Ecole du Louvre) និងនៅសកលវិទ្យាល័យក្រុងប៉ារីសនា ប្រទេសបារាំង ។ លោក ជា ថែសេង បានដឹកនាំសារមនី្ទរក្នុងឋានៈ ជាអភិរក្ស (ចាងហ្វាង) រហូតដល់១៩៧១ ។ បន្ទាប់មកលោក Ly Vouong ត្រូវបានតែងតាំងជា អភិរក្សបន្ត លោកទាំង ពីរនាក់ ត្រូវបានគេសម្លាប់ក្នុងរបបខែ្មរក្រហម។

នៅទសវត្សឆ្នាំ ១៩៧០ ដោយប្រទេសកម្ពុជាជួបនឹងវិបតិ្តនយោបាយហើយ សនិ្តសុខមិនធានាផងនោះ លោក Bernard Philippe Groshier ដែលជាអ្នកគ្រប់គ្រង ប្រាសាទអង្គរវត្ត ក៏បានដឹកជញ្ជូនវត្ថុដ៏មានតមៃ្ល ពី អភិរក្សអង្គរ ខេត្តសៀមរាប មកកាន់សារមនី្ទរជាតិ។ វត្ថុសិល្បៈដ៏មានតមៃ្លពីសារមនី្ទរទាំងពីរនៃខេត្តបាត់ដំបង និង សារមនី្ទរដទៃទៀតក៏ត្រូវបានជញ្ជូនមកទុកក្នុងសារមនី្ទរជាតិដែរ។

ក្រោយពីបិទទ្វារចោលក្នុងរបបខែ្មរក្រហមអស់រយៈពេលជិត ៤ឆ្នាំ សារមនី្ទរក៏បានរៀបចំឲ្យមានសណ្តាប់ធ្នាប់ និង បើកបម្រើជូនភ្ញៀវ ចូលទស្សនាជាថី្មឡើងវិញនៅថៃ្ងទី ១៣ ខែមេសា ឆ្នំា១៩៨០ អ្នកដែលមានសញ្ញាប័ត្រជាន់ខ្ពស់ចេញពីមហាវិទ្យាល័យត្រូវបានតែងតាំងឲ្យធ្វើជាប្រធា ន ដឹកនាំគ្រប់គ្រងជាបន្តបន្ទាប់ដែលមានលោក អ៊ុកជា លោក អ៊ុកស៊ុនហេង។ តមកគឺលោកពេជកែវ (ពី ឆ្នាំ ១៩៩១-១៩៩៦) ។ នៅថៃ្ងទី ២៦ ខែកញ្ញា ឆ្នាំ១៩៩៦ មានពិធីផេ្ទរតំណែងរវាងលោក ពេជ កែវ និង លោក ឃុនសាម៉េន (អភិរក្សបច្ចុប្បន្ន) ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រី្តក្រសួងវប្បធម៌‌និងវិចិត្រសិល្បៈ នុតណារាំងនៅសារមនី្ទរជាតិ។

កាលពីដំបូងសារមនី្ទរជាតិ ជាអាគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា “សារមនី្ទរ ភំ្នពេញ” ។ នៅពេល ដែលសារមនី្ទរជាតិ (សារមនី្ទរ សព្វថៃ្ង) ធ្វើការសាងសង់រួចហើយ ទើបសារមនី្ទរភំ្នពេញមកតាំងនៅ សារមនី្ទរជាតិសព្វថៃ្ង ដោយប្រែឈ្មោះថា “សារមនី្ទរក្រុងកម្ពុជាធិបតី”។

ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០ សារមនី្ទរក្រុងកម្ពុជាធិបតី ត្រូវបានប្តូរឈ្មោះជា: “សារមនី្ទរអាល់ប៊ែរសារូត៍”។ ហើយនៅឆ្នាំ១៩៩៦ បានប្តូរឈ្មោះជា “សារមនី្ទរ ជាតិនៃកម្ពុជា” ។ លុះមកដល់ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា : “សារមនី្ទរវត្ថុបុរាណ”។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបាន ប្រែឈ្មោះថា “សារមនី្ទរជាតិនៃកម្ពុជា” រហូតដល់សព្វថៃ្ងនេះ។

ការជួសជុលសារមនី្ទរ

វិមានដ៏ប្រណិតនៃសារមនី្ទរជាតិ ដែលប្រកបដោយស្ថាបត្យកម្ម និង ជាលក្ខណៈ ជាតិ ខែ្មរពិតៗបានត្រូវកែប្រែពង្រីក ជួសជុល និងរៀបចំសាជាថី្មឡើងវិញជាបន្ត បន្ទាប់នៅ ក្នុងឆ្នាំ១៩៦៩។ តួអាគារខាងកើតផែ្នកកណ្តាលដែលជាផែ្នកចាស់ជាងគេបានត្រូវរុះរើ និងសង់ឡើងវិញ។ ប៉ុនែ្តបានរក្សាទុកទ្រង់ទ្រាយជាលក្ខណៈ ដើមដោយសារ សំណង់ អំពីបេតុងអារមេបានតម្រូវជាបីជាន់គឺបង្កើត លេណគ្រឹះមួយសម្រាប់តម្កល់វត្ថុស្តុកជាន់កណ្តាលនៅដដែលនិងជាន់សម្រាប់ជាការិយាល័យ រដ្ឋបាល កនែ្លងតម្កល់ ឯកសារ ប័ណ្ណសារដ្ឋាន និងបណ្ណាល័យ ។ ដោយការជួយជ្រោមជ្រែងពីបណ្តាប្រទេតជាមិត្ត និងពីអង្គការនានាពីសប្បុរសជនជាច្រើនសារមនី្ទរជាតិត្រូវបានកែលម្អ និងបំពាក់ សម្ភារៈ បរិក្ខារព្រមទាំងធនធានមនុស្ស។

នៅឆ្នាំ១៩៨៤ សារមនី្ទរត្រូវបានជួសជុលជាថី្មក្រោយពីមានការជួយឧបត្ថម្ភពីរដ្ឋាភិបាល (សាធារណរដ្ឋប្រជាមានិតកម្ពុជា)។ ដោយរូបបដិមាទាំងឡាយទទួលរងនូវ ការខូចខាតតម្រូវឲ្យ មានការជួសជុលជាថី្មឡើង វិញ។

ជាបន្តមកទៀតសារមនី្ទរបានទទួលការឧបត្ថម្ភថវិកាពីប្រទេសអូស្រ្តាលី ត្រូវបានជួសជុលកែលម្អឡើងវិញ ។ ដូចជានៅលើដំបូលនៅលើពិដានឈើមានការ ខូតខាតត្រូវបានជួសជុលបនែ្ថម ដើម្បីការពារលាមកប្រចៀវ ។ មានការលាបពណ៌‌ជញ្ជាំងខាងក្នុងនិង ខាងក្រៅឲ្យ មានសម្រស់ឡើង វិញ។ សារមនី្ទរត្រូវបានសម្ពោធ នៅ ថៃ្ងទី ២៨ ខែមេសា ឆ្នាំ ១៩៩៥ ក្រោយពីការជួសជុលរួចជាស្ថាពរក្រោមព្រះរាជធិបតីព្រះករុណាព្រះបាទ នរោត្ដម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម បៀលហាយដិន អគ្គទេសាភិបាលនៃប្រទេសអូស្រ្តាលីដើម្បីរំលឹកចំពោះការជួសជុលសម្រេចជាស្ថាពរនៃសារមនី្ទរជាតិ ឡើងវិញ។ បច្ចុប្បន្នស្ថានភាពរបស់សារមនី្ទរកាន់តែមានភាពទ្រុឌទ្រោមទៅតាមអាយុកាលដែលអភរិក្សកំពុងអំពាវនាវសែ្វង រកជំនួយជាថវិកានិងបចេ្ចកទេសដើម្បី ដោះស្រាយបញ្ហានិងធ្វើឲ្យសារមនី្ទរមានភាពប្រសើរឡើងវិញ។

ថែវទាំងបួនរបស់សារមនី្ទរ

១- ថែវខាងកើត ៖ ខាងជើងបំផុតអ្នកអាចមើលឃើញការតាំងពិពណ៌‌អំពីពុទ្ធបដិមាសម័យក្រោយអង្គរ។ ទូរកញ្ចក់តាំងជាពីរជួរ (ខាងឆេ្វង និងខាងស្តាំដៃគ្រុឌ) ពោរពេញទៅដោយវត្ថុដែលធ្វើអំពីសំរិទិ្ធ ដូចនេះហើយទើបគេហៅថាស្តង់ដាសំរិទិ្ធ។ ស្តង់ដាសំរិទិ្ធត្រូវបានចែកចេញជាពីរភាគខាងឆេ្វងដៃគ្រុឌគឺស្តង់” A” និងខាង ស្តាំដៃ គ្រុនគឺស្តង់ ” B”។ បន្ទាប់ពីស្តង់ ” ព” គឺស្តង់ ផែ្នកបុរេប្រវតិ្តសាស្រ្តដែលទើបតែរៀបចំថី្ម។ ខាងត្បូងស្តង់នេះគឺ រោងជួសជុលវត្ថុសិល្បៈ។
២- ថែវខាងត្បូង ៖ ថែវនេះមានវត្ថុសិល្បៈជាច្រើនធ្វើអំពីភក់ចាប់តាំងពីសតវត្សទី៦ រហូតដល់សតវត្សទី១១ (រចនាបថបាពួន)។
៣- ថែវខាងលិច ៖ មានតែពីររចនាបថប៉ុណ្ណោះគឺរចនាបថអង្គរវត្ត និងរចនាបថបាយ័ន។ ស្តង់សម្រាប់វត្ថុសិល្បៈក្នុងរចនាបថបាយន្ត ត្រូវបានចែកចេញជាពីរគឺស្តង់ ” A” ជា ស្តង់ដែលមានព្រះបដិមាព្រះបាទជ័យវរ្ម័នទី៧ និងស្តង់” B” ដែលមានប្រាជ្ញាបាមិតាលុតជង្គង់។
៤- ថែវខាងជើង ៖ ជាថែវផែ្នកជាតិពន្ធុចុងខាងកើតនៃថែវនេះគឺ ជាស្តង់ផែ្នកកុលាលភាជន៍។ អ្នកទស្សនាក្រោយពីបានទស្សនាកុលាភាជន៍ហើយត្រូវចូលទៅស្តង់ព្រះពុទ្ធ បដិមារួចទើបចូលមកទស្សនាស្តង់ ” A” នៃស្តង់សំរិទិ្ធ។ ចំពោះភ្ញៀវណាដែលចាប់អារម្មណ៍អំពីគឿ្រងលម្អផែ្នកស្ថាបត្យកម្ម អាចចេញតាមទ្វារធំ (ខាងក្រោយគ្រុឌ) ទៅ សិក្សាវត្ថុដែលដាក់តាំងនៅតាមសំយាបថែវ ខាងត្បូង ខាងលិច និងខាងជើងថែមទៀត។ តាមសំយាបថែវនីមួយៗ មានតាំងផែ្តរ និងបដិមាជាច្រើនទៀត។ នៅសំយាបថែវ ខាងជើងភាគខាងកើតមានតាំងផ្ទាំងសិលាចារិក និងផ្ទាំងក្បាច់ក្រេឡាតទាប បន្ទាយឆ្មារពីរផ្ទាំងធំៗ។

ការប្រៀបធៀបពីភ្ញៀវទេសចរណ៍ចូលទស្សនាសារមនី្ទរជាតិ

នៅក្នុងទសវត្ស ឆ្នាំ១៩៨០ ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាសារមនី្ទរជាតិ នៅមានកម្រិតទាប។ បើប្រៀបធៀបក្នុងទសវត្សបន្តបន្ទាប់ដោយ ហេតុថាស្ថានភាព ក្នុងស្រុកមិនទាន់មានសេ្ថរភាពគ្រប់គ្រាន់ និងសង្រ្គាមស៊ីវិល មិនទាន់បានបំបាត់ទាំងស្រុង។ ផែ្អកតាមសិ្ថតិភ្ញៀវទស្សនាសារមនី្ទរជាតិក្នុងទសវត្សនោះភ្ញៀវទស្សនា ភាគច្រើនគឺមកតាមរយៈ គណប្រតិភូពីបណ្តាប្រទេសផេ្សងៗ ពិសេសបណ្តាប្រទេសជាមិត្ត។ ចំពោះភ្ញៀវក្នុងស្រុកភាគច្រើនជានិស្សិតដែលមក សិក្សាស្រាវជ្រាវ តែប៉ុណ្ណោះ។ តាមរយៈការពិនិត្យទូទៅចំនួនភ្ញៀវបរទេស ដែលបានចូលទស្សនាសារមនី្ទរជាតិមានការប្រែប្រួលទៅតាមរដូវដែលអ្នកទាំងនោះបានទទួលការសម្រាក ពីការងារ។ អត្រាកំណើននៃភ្ញៀវទេសចរ បានកើនឡើងខ្ពស់ពីដើម ខែកញ្ញា រហូតដល់ខែវិចិ្ឆកានិង ថយចុះ វិញចាប់ពីខែមីនា ភ្ញៀវទេសចរត្រូវ ថយចុះវិញ បន្តិចម្តងៗ។ ដោយឡែកចំនួនភ្ញៀវទេសចរក្នុងស្រុកមិន អាស្រ័យទៅតាមរដូវកាលនេះទេ។

ចាប់ពីឆ្នាំ១៩៩៣ ស្ថានភាពក្នុងស្រុក មានការប្រែប្រួលច្រើនកំណើនទេសចរក៏មានសន្ទុះកើនឡើង ដែលជំរុញឲ្យវិស័យសិល្បៈ វប្បធម៌‌ រីកលូតលាស់ យ៉ាងឆាប់រហ័ស ហើយ កំណើនភ្ញៀវទេសចរទស្សនាសារមនី្ទរជាតិគួរឲ្យកត់សម្គាល់។ ចំពោះភ្ញៀវទេសចរក្នុងស្រុកក៏បានកើនឡើងជាបន្តបន្ទាប់ពិសេសក្នុងពិធីបុណ្យប្រពៃណីជាតិអុំទូក បានទាក់ទាញភ្ញៀវក្នុងស្រុកយ៉ាងច្រើនមក ក្រុងភ្នំពេញហើយក្នុងឱកាសដ៏កម្រនេះដែរ សារមនី្ទរជាតិបានបើកទ្វារទទួលភ្ញៀវក្នុងស្រុកបានយ៉ាងច្រើន កុះករមកពី បណ្តាខេត្តនានា។ ផែ្អកតាមសិ្ថតិនៃភ្ញៀវក្នុងស្រុកទស្សនា សារមនី្ទរជាតិបង្ហាញថាកំណើតភ្ញៀវក្នុងស្រុកចាប់កើនខ្ពស់ពីឆ្នាំ១៩៩៧មក ហើយកំណើននេះកើនឡើង ខ្ពស់ ជាងភ្ញៀវបរទេស។ សិ្ថតិនេះបញ្ជាក់ឲ្យឃើញថាប្រជាពលរដ្ឋខែ្មរបានចាប់អារម្មណ៍កាន់តែច្រើនឡើងចំពោះវិស័យសិល្បៈ វប្បធម៌‌ខែ្មរ ពិសេសនិស្សិតដែលមកពីបណ្តា ស្ថាប័នអប់រំខេត្តក្រុងនានា។ ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពី សិល្បៈវប្បធម៌‌ខែ្មរជាពិសេសសំដៅចំពោះយុវជនជំនាន់ក្រោយ ដែលជាទំពាំង ស្នងឫស្សី។ សារមនី្ទរបានផ្តល់ឱកាសបម្រើជូនសិស្សនិស្សិតព្រះសង្ឃនិងកងទ័ពចូលទស្សនាដោយឥតគិតថៃ្ល។ ចំពោះប្រជាពលរដ្ឋទូទៅត្រូវទិញសំបុត្រក្នុងតមៃ្លទាប ប្រាំរយ រៀល បើ បៀ្របធៀប ទៅ នឹង តមៃ្ល សំបុត្រ ចូល ទស្សនា សម្រាប់ជនបរទេសដែលមានតមៃ្លពីរដុល្លារ។ ក្នុងចំណោមភ្ញៀវទស្សនាសារមនី្ទរជាតិក៏មានភ្ញៀវជាគណៈប្រតិភូ ក្នុងស្រុក និងបរទេសដែលចូលទស្សនា សារមនី្ទរជាតិជាផ្លូវការដែរ ។

ផែ្អកតាមតារាងស្ថិតិនៃភ្ញៀវចូលទស្សនាសារមនី្ទរជាតិក្នុងកំឡុងពេល៨ឆ្នាំកន្លងមកនេះ គឺចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០០ បញ្ជាក់ឲ្យឃើញថាពីឆ្នាំ ១៩៩៣ មក ភ្ញៀវក្នុងស្រុកមានកម្រិតទាបនៅឡើយប៉ុនែ្ត រហូតដល់ឆ្នាំ១៩៩៧ភ្ញៀវក្នុងស្រុកចាប់ មានកំណើនខ្ពស់ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ។ ដោយឡែកភ្ញៀវបរទេស ចាប់មាន កំណើននៅ ឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្ន។ សរុបសេចកី្តផែ្អកទៅតាមតារាងស្ថិតិភ្ញៀវទស្សនាសារមនី្ទរជាតិមានការកើនឡើង ឬថយ ចុះអាស្រ័យទៅតាមស្ថានភាព ប្រែប្រួល នៅក្នុងប្រទេសនិង ការយល់ដឹងពីសិល្បៈ វប្បធម៌‌ របស់ប្រជាពលរដ្ឋយើង។

ប្រភពឯកសារ៖ វីគីភីឌា៖សារមន្ទីរជាតិ

ធនាគារជាតិនៃកម្ពុជា


ប្រវត្តិសង្ខេប

ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅថៃ្ងទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសជាតិបានទទួលឯករាជ្យ ពីអាណានិគមនិយមបារាំង និងបន្ទាប់ពីវិជ្ជាស្ថាន បោះប្រាក់ឥណ្ឌូចិនត្រូវបានបិទទ្វារ។ ធនាគារជាតិនៃកម្ពុជា បានផ្សាយប្រាក់រៀលឯករាជ្យរបស់ខ្លួន ដើម្បីបញ្ចប់ជាស្ថាពរនូ វសម្ព័ន្ធភាពជាមួយប្រាក់វៀតណាមនិង ឡាវ ។ ពេល នោះប្រព័ន្ធធនាគារក្នុងប្រទេសត្រូវបានបង្កើតឡើងដោយមាន ធនាគាររដ្ឋ និង ធនាគារឯកជន ធ្វើប្រតិបត្តិការទន្ទឹមគ្នាលើដែនដីប្រទេសកម្ពុជា ។

នៅឆ្នាំ១៩៦៤ ដើម្បីបំរើឲ្យគោលនយោបាយកសាងជាតិនៃសង្គមរា្រស្តនិយមរដ្ឋបានធ្វើ ការកែទម្រង់ ប្រព័ន្ធធនាគារជាបន្តបន្ទាប់ដើម្បីតម្រូវទៅតាម សេចក្តីត្រូវការនៃ សេដ្ឋកិច្ចជាតិនាសម័យនោះដោយបានប្រែក្លាយ ធនាគារជាតិនៃកម្ពុជា ពីទម្រង់ ស្ថាប័នពាក់កណ្តាលស្វ័យត ទៅ ជាធនាគាររដ្ឋ ក្រោមទម្រង់ជាស្ថាប័នសាធារណៈ ដែល មានលក្ខណៈឧស្សាហកម្មនិងពាណិជ្ជកម្ម ចំណែកឯធនាគារឯកជនជាតិ និងបរទេសត្រូវ បានបិទទ្វារហើយ រដ្ឋបានបង្កើតធនាគារដែលកាន់កាប់ដោយរដ្ឋមួយចំនួនដូចជាធនាគារឥណទានជាតិធនាគារអភិវឌ្ឍន៍និង ធនាគារកសិកម្មជនបទ។ ចាប់តាំងពីចុងឆ្នាំ១៩៧០ រហូតដល់ ខែមេសា ឆ្នាំ១៩៧៥ រដ្ឋបានធ្វើសេរី ភាវូបនីយកម្មជាថ្មីទៅលើប្រព័ន្ធធនាគារ។ ធនាគារឯកជន ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពទន្ទឹមគ្នានឹងធនាគាររដ្ឋក្រោមការបញ្ជាណែនាំនិងការត្រួតពិនិត្យ របស់ធនាគារជាតិនៃកម្ពុជា។ ជាអកុសលនៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥ ធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារប្រព័ន្ធធនាគារទូទាំងប្រទេស ត្រូវបានលុបបំបាត់ចោល អគារ ធនាគារជាតិនៃកម្ពុជា ត្រូវបានកមេ្ទចរូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់។ រហូតមកដល់ឆ្នាំ ១៩៧៩ទើប ធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងវិញក្នុង នាម ជា ធនាគារ កណ្តាលរបស់ប្រទេសនៅថៃ្ងទី១០ ខែតុលា។ នៅពេលនោះធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារឡើងវិញពីកំរិតសូន្យ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សត្រូវបានប្រមែប្រមូល និង កសាងជាបណើ្តរៗ រហូតបង្កើតបានជាស្ថាប័នធនាគារជាតិមួយ ដែលមានឈ្មោះថា”ធនាគារជាតិនៃប្រជាជនកម្ពុជា”។

ដោយសារអគារធនាគារក្រហម ត្រូវបានកមេ្ទចទៅហើយនោះធនាគារជាតិនៃប្រជាជនកម្ពុជា បានបើកស្នាក់ការកណ្តាលរបស់ខ្លួន ជាបណ្តោះអាសន្ននៅលើអគារ អតីតធនាគារខែ្មរសម្រាប់ ពាណិជ្ជកម្មហើយបានរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ និងសកម្មភាព ប្រតិបត្តិការនៅទីស្នាក់ការ កណ្តាលនិងបានពង្រីកបណ្តាញទៅ បណ្តាខេត្ត-ក្រុងទាំង២០ទូទាំងប្រទេស ធនាគារជាតិនៃប្រជាជនកម្ពុជា បានបោះផ្សាយប្រាក់រៀលឡើងវិញនៅថៃ្ងទី២០ ខែមិនាឆ្នាំ១៩៨០ដើម្បីជួយសម្រួលដល់ ការ ទូទាត់ក្នុងជីវភាពរស់នៅរបស់ប្រជាជន។ ចំណែកឯអគារធនាគារជាតិនៃកម្ពុជាដែលបាក់បែកត្រូវបានរុះរើនិងសាងសង់ជាថ្មីឡើងវិញនៅឆ្នាំ១៩៩០ ។ ចាប់ពីឆ្នាំ១៩៨៩ ប្រព័ន្ធធនាគារត្រូវបានធ្វើការកែទម្រង់ ។ ធនាគារខេត្ត-ក្រុងទាំង២០ ត្រូវបានប្តូរឈ្មោះមកជាធនាគារឯកទេស ខេត្ត-ក្រុង វិញហើយធ្វើសកម្មភាព នៅលើដែនដីរបស់ខ្លួន តាម របបស្វ័យាភិបាលសេដ្ឋកិច្ចនិងស្វ័យភាព ហិរញ្ញវត្ថុ ដោយមានធនាគារជាតិនៃប្រជាជនកម្ពុជា ជាអ្នកបញ្ជាណែនាំ និង ត្រួតពិនិត្យ។

ក្រោយពីមានសន្ធិសញ្ញាសន្តិភាព ទីក្រុងប៉ារីសថៃ្ងទី២៣ ខែតុលាឆ្នាំ ១៩៩១ របបនយោបាយមួយត្រូវបានបង្កើតឡើងរបបសេដ្ឋកិច្ច ត្រូវបានផ្លាស់ប្តូរពី សេដ្ឋកិច្ច ផែនការមកជាសេដ្ឋកិច្ចទីផ្សារដែលញាំងឲ្យមានការកែប្រែ ប្រព័ន្ធធនាគារនៅកម្ពុជាពីប្រព័ន្ធ ធនាគារមួយថ្នាក់មកជាប្រព័ន្ធធនាគារពីរថ្នាក់ ហើយរដ្ឋបានបើកទូលាយ ចំពោះអាជីវកម្មលើ វិស័យធនាគារតាមរយៈការអនុញ្ញាតឲ្យមានធនាគារ ពាណិជ្ជក្រោមច្បាប់ក្នុងស្រុកឬក្រោម ទម្រង់ជាសាខាធនាគារបរទេស។ ប្រការនេះ តម្រូវឲ្យធនាគារជាតិនៃកម្ពុជាពង្រឹង តួនាទីរបស់ខ្លួនដើម្បីបង្កើនសមត្ថភាពបញ្ជាណែនាំ និង ត្រួតពិនិត្យដោយបានបងើ្កតច្បាប់និងប្រកាសផេ្សងៗជាបន្តបន្ទាប់រួមមាន៖

  • ច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា រដ្ឋសភាបានអនុម័តនៅថ្ងៃទី២៦ ខែមករាឆ្នាំ ១៩៩៦។ ច្បាប់នេះបានកំណត់ បេសកកម្មចម្បង របស់ធនាគារជាតិនៃកម្ពុជា គឺ”កំណត់ និងដឹកនាំនយោបាយរូបិយវត្ថុដើម្បីរក្សាថៃ្លអោយមានស្ថិរភាព”។
  • ច្បាប់ស្តីពីការគ្រប់គ្រងការប្តូរប្រាក់រដ្ឋសភាអនុម័តនៅថៃ្ងទី២២ ខែសីហាឆ្នាំ១៩៩៧ …
  • ច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុរដ្ឋសភាអនុម័តនៅថៃ្ងទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ និង ចុងក្រោយនេះធនាគារជាតិនៃកម្ពុជាបានចងក្រងឯកសារចក្ខុវិស័យ និង ផែនការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុសម្រាប់ ឆ្នាំ ២០០១-២០១០ ដែលជាឯកសារជាយុទ្ធសា្រស្តសម្រាប់អភិវឌ្ឍ វិស័យហិរញ្ញវត្ថុនៅកម្ពុជាឲ្យមានភាពជឿនលឿនប្រកប ដោយជំនឿទុកចិត្តពីសាធារណជន និង អាចធ្វើសមាហរណកម្មចូលទៅក្នុង ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។

ក្នុងនាមធនាគារកណ្តាលដើម្បីលើកមុខមាត់ និងកិត្យានុភាពរបស់ខ្លួនឲ្យសក្កិសមជាអាជ្ញាធរ អាណាព្យាបាលលើ វិស័យធនាគារ អគារធនាគារជាតិនៃកម្ពុជា ត្រូវបានកែលំអផែ្នកសោភ័ណភាពនៅ ឆ្នាំ២០០៣។

សរុបសេចក្តីមក ដើមកំណើតរបស់ធនាគារជាតិនៃកម្ពុជា ចែកចេញជាបីដំណាក់កាលគឺ ៖

  • ដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ឆ្នាំ ១៩៧៥ : ជាដំណាក់កាលដែលធនាគារជាតិនៃកម្ពុជា មានឯករាជ្យភាពក្នុងការធ្វើប្រតិបត្តិការមានស្វ័យភាពក្នុងការ បោះផ្សាយប្រាក់រៀលដែល ជារូបិយវត្ថុ ជាតិនិងបានគ្រប់គ្រងប្រព័ន្ធធនាគារដោយខ្លួនឯងនៅលើដែនដីនៃប្រទេសកម្ពុជា។
  • ដំណាក់កាលពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ : ជាយុគសម័យដែលធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារលែងដំណើរការប្រព័ន្ធធនាគារទាំងមូលត្រូវបានកំទេច ចោលទាំងស្រុង។
  • ដំណាក់កាលពីឆ្នាំ១៩៧៩ រហូតដល់ បច្ចុប្បន្ន : ជាដំណាក់កាល ដែលធនាគារជាតិនៃកម្ពុជា ត្រូវបានរស់រានឡើងវិញនិងត្រូវបានពង្រឹងជាបណ្តើរៗរហូត ទទួលបានការទទួលស្គាល់គួរជាទីមោទនៈពីមជ្ឈដ្ឋានអន្តរជាតិ។

មុខងារនិងភារកិច្ចទូទៅ

ធនាគារជាតិនៃកម្ពុជាឬធនាគារកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ចដូចតទៅ៖

១- កំណត់គោលនយោបាយរូបិយវត្ថុដោយពិគ្រោះជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
២- តិះរិះរកអនុវត្ត និងត្រួតពិនិត្យ នយោបាយ រូបិយវត្ថុ និង ប្តូរប្រាក់អោយសំរេចទៅតាមគោលដៅដែលបានកំណត់។
៣- ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ចនិង រូបិយវត្ថុ ជាប្រក្រតីរួចចេញផ្សាយលទ្ធផលហើយលើកសំណើនិងវិធានការជូនរដ្ឋាភិបាល។
៤- ផ្តល់ ឫដកហូតអាជ្ញាប័ណ្ណអាជីវកម្ម ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឯទៀត ដែលពាក់ព័ន្ធ ដូចជា ស្នងការគនីគ្រឹះស្ថានជម្រះបញ្ជីជាដើម ព្រមទាំង ចេញបទបញ្ជា និងត្រួតពិនិត្យ គ្រឹះស្ថានទាំងនោះ ។
៥- ត្រួតពិនិត្យ ប្រព័ន្ធទូទាត់ក្នុង ព្រះរាជាណាចក្រកម្ពុជា និង កែលំអប្រសិទ្ធភាព នៃការទូទាត់ អន្តរ-ធនាគារ ។
៦- ទទួលភារៈផ្តាច់មុខជាអ្នកបោះផ្សាយរូបិយវត្ថុជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
៧- ទទួលខុសត្រូវ និងអនុវត្តក្នុងនាមនៃព្រះរាជាណាចក្រកម្ពុជានូវកិច្ចការទាំងឡាយដែលជាលទ្ធផលនៃការចូលរួមរបស់ ព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័ន អន្តរជាតិ សាធារណៈ ក្នុងកិច្ចការធនាគារឥណទានរូបិយវត្ថុ។
៨- តម្លើងតារាងជញ្ជីងទូទាត់ ។
៩- ចូលរួមក្នុងការគ្រប់គ្រងបំណុល និងឥណនេយ្យជាមួយប្រទេសក្រៅ ។
១០- ចូលរួម ក្នុងការបង្កើត និងការត្រួតពិនិត្យ ទីផ្សាររូបិយវត្ថុ និងទីផ្សារហិរញ្ញវត្ថុ ។
១១- ផ្តល់ ឬដកហូតអាជ្ញាប័ណ្ណចំពោះគ្រឹះស្ថានដែលចូលរួមក្នុងអាជីវកម្មទីផ្សារប្តូរប្រាក់សង្ហារឹមប័ណ្ណ ត្បូងថ្ម និងលោហធាតុមានតមៃ្ល ព្រមទាំងចេញបទ បញ្ជានិងត្រួតពិនិត្យគ្រឹះស្ថានទាំងនេះ ។
១២- កំណត់អត្រាការប្រាក់។

ប្រភពឯការ៖ ធនាគារជាតិនៃកម្ពុជា